ក្រសួងពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី ២១ តុលា ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
ក្នុងសេចក្ដីជូនដំណឹងនេះ តម្លៃសាំងធម្មតាត្រូវបានអនុញ្ញាតឱ្យលក់ ៤ ២៥០ រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៥ ២០០ រៀល ក្នុង ១ លីត្រ។
ដូច្នេះ ប្រេងសាំងដែលលក់ចាប់ពីថ្ងៃទី ២១-៣១ ខែតុលា ឆ្នាំ ២០២២ នឹងស្ថិតនៅក្នុងតម្លៃដដែល ខណៈដែលប្រេងម៉ាស៊ូត ឡើងថ្លៃ ៥០ រៀល ធៀបនឹងការកំណត់កន្លងមករបស់ ក្រសួងពាណិជ្ជកម្ម។