ធនាគារជាតិនៃកម្ពុជា គាំទ្រចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន និងស្នើឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បន្តចូលរួមសហការក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ ដោយមានលក្ខខណ្ឌមួយចំនួន នេះបើតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ១៨ តុលា ២០២២។
ប្រកាសគាំទ្រ និងការស្នើរបស់ ធនាគារជាតិនៃកម្ពុជា ត្រូវបានធ្វើឡើងក្នុងគ្រាដែលខេត្តមួយចំនួនកំពុងជួបបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងក្រោយពីប្រសាសន៍អំពាវនាវរបស់ សម្ដេចតេជោ កាលពីថ្ងៃទី ១៧ តុលាកន្លងទៅ និងបន្ទាប់ពីមានការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងបំណុលរបស់ប្រជាពលរដ្ឋក្នុងតំបន់ទឹកជំនន់ និងឥណទានរបស់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិចារណាលើការបន្ធូរបន្ថយការប្រាក់ ឬលើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ជាដើម ដែលសំណើនេះត្រូវបានលើកឡើងក្នុងបំណងចូលរួមជួយសម្រាលទុក្ខរបស់អ្នកខ្ចីប្រាក់។
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ ធនាគារនៃកម្ពុជា ខាងក្រោម ៖