សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD ត្រូវបានអនុម័តចុះបញ្ជីគម្រោងវិនិយោគរួចហើយពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងខាងលើនេះ នឹងមានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គ្រោងនឹងបណ្ដាក់ទុនវិនិយោគប្រមាណ ៥.៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៤១ កន្លែង៕