បើទោះជាអត្រាការប្រាក់កើនឡើងខ្ពស់ និងវិបត្តិនៅ អ៊ុយក្រែន កំពុងតែជះឥទ្ធិពលអាក្រក់ដល់ទ្រព្យសម្បត្តិរបស់មនុស្សគ្រប់គ្នា ប៉ុន្តែ Credit Suisse បានព្យាករថា ចំនួនសេដ្ឋីរបស់ពិភពលោកនឹងនៅតែកើនឡើងខ្ពស់។
ឆ្នាំ ២០២៦ ពិភពលោកនឹងមានមនុស្សចំនួន ៨៧.៥ លាននាក់ ដែលមានទ្រព្យចាប់ពី ១ លានដុល្លារអាម៉េរិក ដល់ក្រោម ១ ពាន់លានដុល្លារ ដែលតួលេខនេះកើន៤០% ធៀបនឹង ៦២.៥ លាននាក់របស់ឆ្នាំ ២០២១។ នេះបើតាម «របាយការណ៍ទ្រព្យសម្បត្តិទូទាំងពិភពលោក ឆ្នាំ ២០២២» ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃទី ២០ កញ្ញា ដោយ Credit Suisse ដែលជាធនាគារឯកជនរបស់ ស្វីស ធំជាងគេមួយក្នុងពិភពលោក។
ក្នុងរបាយការណ៍នោះ សហរដ្ឋអាម៉េរិក នាំមុខគេ ដោយនឹងមានសេដ្ឋីចំនួន ២៧.៧ លាននាក់ក្នុងឆ្នាំ ២០២៦ (ឆ្នាំ ២០២១ សហរដ្ឋអាម៉េរិក មាន ២៤.៥ លាននាក់)។ ប្រទេសចិន នឹងមានសេដ្ឋី ១២.២ លាននាក់ ក្នុងឆ្នាំ ២០២៦ ពោលគឺច្រើនជាងទ្វេដង ធៀបនឹងឆ្នាំ ២០២១ ដែលមានតែ ៦.២ លាននាក់។
ក្នុងពេលអ្នកមានជាងគេចំនួន ៥០០ នាក់នៅក្នុងពិភពលោក បាត់បង់ទ្រព្យអស់ ១.៤ ទ្រីលានដុល្លារនៅក្នុងពាក់កណ្ដាលដើមឆ្នាំនេះ Credit Suisse បានរកឃើញឃើញថា ទ្រព្យសសម្បត្តិសរុបរបស់ពិភពលោកបាន និងកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស ពិសេសគឺនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ៕