ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅថ្ងៃទី ០៥ និងទី ០៦ ខែធ្នូ ឆ្នាំ ២០២២ វិញ។
ការសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានធ្វើឡើងក្នុងបំណងបញ្ចៀសការរំខាននានា ដោយហេតុថា នៅក្នុងខែវិច្ឆិកា ២០២២ កម្ពុជា នឹងមានព្រឹត្តិការណ៍ជាច្រើន មានដូចជា បុណ្យអុំទូក កិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាជាតិជាដើម។