អាជ្ញាធរកម្ពុជា បានឱ្យដឹងថា នឹងណែនាំឱ្យស្ថាប័នគយ ដាក់បញ្ចូលទំនិញជាមីកញ្ចប់របស់ Hao Hao ទៅក្នុងប្រភេទទំនិញមានហានិភ័យ និងត្រូវការលិខិតដែលបញ្ជាក់ថាមិនមានផ្ទុកសារធាតុ Ethylen Oxide។
ក្រោយពីមានព័ត៌មានថា កម្ពុជា នឹងត្រួតពិនិត្យមីកញ្ចប់របស់ វៀតណាម បន្ទាប់ពីមានការព្រមានរបស់ សហភាពអឺរ៉ុប (EU) អាជ្ញាធរវៀតណាម បានឱ្យដឹងថា បានទាក់ទងមកស្ថាប័នពាក់ព័ន្ធរបស់ កម្ពុជា និងទទួលបានចម្លើយរួចហើយ។
ភាគីកម្ពុជា បានប្រាប់ វៀតណាម ថា ប្រភេទមីកញ្ចប់ Hao Hao រស់ជាតិសាច់មាន់ ដែល EU បានរកឃើញថាមានផ្ទុក Ethylen Oxide នឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចូលមក កម្ពុជា ឡើយ ដោយសារតែវិធានការទប់ស្កាត់ ដើម្បីផលប្រយោជន៍ផ្នែកសុខភាពសាធារណៈនៅ កម្ពុជា។
កម្ពុជា ក៏បានបញ្ជាក់ថា ការតម្រូវឱ្យមានលិខិតបញ្ជាក់ការត្រួតពិនិត្យ Ethylen Oxide នឹងធ្វើឡើងចំពោះតែ មីកញ្ចប់ Hao Hao ប៉ុណ្ណោះ។