រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ នៅក្នុង ខេត្តកោះកុង សម្រេចបានប្រហែលពី ១០% ទៅ ១៥% ហើយ។
គម្រោងដែលមានទីតាំងស្ថិតនៅក្នុង ស្រុកថ្មបាំង និង ស្រុកកោះកុង នៃខេត្តកោះកុង នេះ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD។
តាមផែនការ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ នេះ នឹងត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយប្រើពេល ៤ ឆ្នាំ។ បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុបបាន ៥២៧ លានគីឡូវ៉ាត់ម៉ោង/ឆ្នាំ៕