ក្រុមហ៊ុនផលិតរថយន្តកីឡាប្រណិត Lamborghini បានឱ្យដឹងថា ពួកគេកំពុងអភិវឌ្ឍម៉ូដែលរថយន្ត hybrid និងរថយន្តអគ្គិសនី ដែលបរបានលឿនជាង Huracan V10 និង Aventador V12។
បច្ចេកវិទ្យា hybrid និងអគ្គិសនី អាចជំរុញឱ្យមានយុគសម័យជឿនលឿនថ្មីនៅក្នុងវិស័យរថយន្ត ដោយវាមានប្រសិទ្ធភាព និងកម្លាំងខ្លាំងជាងបណ្ដាកំពូលរថយន្តដែលដំណើរការដោយម៉ាស៊ីនសាំងនាបច្ចុប្បន្នទៅទៀត។
ប្រធានក្រុមហ៊ុន Lamborghini លោក Stephan Windelmann បានឱ្យដឹងថា អគ្គិសនីបើកផ្លូវឱ្យមានឱកាសថ្មីសម្រាប់ក្រុមហ៊ុន រួមទាំងម៉ូដែលរថយន្តទីបួនដែលជិតនឹងបង្ហាញខ្លួន នោះគឺម៉ូដែល SUV ប្រភេទអគ្គិសនី។
«ខ្ញុំគិតថា យើងនឹងមានឱកាសល្អក្នុងបណ្ដាឆ្នាំខាងមុខ ដើម្បីបង្ហាញថា ក្រុមហ៊ុនអាចប្រសើរជាងបច្ចុប្បន្ន ទាក់ទងនឹងទម្រង់រូបរាង»៕