ប្រេងឥន្ធនៈនៅ កម្ពុជា ត្រូវបានកំណត់ឱ្យលក់បញ្ចុះតម្លៃបន្តទៀត ធៀបនឹងសន្ទស្សន៍នៃតម្លៃដែលត្រូវបានកំណត់មុនថ្ងៃទី ២១ កក្កដា។
ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា រាប់ចាប់ពីថ្ងៃទី ២១ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០២២។ ក្នុងនោះ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៨០០ រៀល/លីត្រ (ចុះ ៤៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៥,៣០០ រៀល/លីត្រ (ចុះ ៣០០រៀល) ។
សូមអានសេចក្ដីប្រកាសខាងក្រោម ៖