ក្នុងឆ្នាំនេះ VinFast នឹងបន្តបើកមជ្ឈមណ្ឌលលក់រាប់សិនកន្លែងទៀតនៅក្នុងរដ្ឋ California និងកំពុងស្រាវជ្រាវដើម្បីបន្តបើកនៅក្នុងរដ្ឋដទៃទៀតនៅ សហរដ្ឋអាម៉េរិក។
ក្នុងថ្ងៃទី ១៥ កក្កដា (ម៉ោងនៅ កម្ពុជា) ក្រុមហ៊ុន VinFast បានសម្ពោធបើកមជ្ឈមណ្ឌលលក់ VinFast Store ចំនួន ៦ កន្លែងដំបូងក្នុងពេលដំណាលគ្នា នៅក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក។
ក្នុងឆ្នាំ ២០២២ VinFast នឹងបន្តបើកមជ្ឈមណ្ឌល VinFast Store ជាង ៣០ កន្លែងទៀតនៅក្នុងរដ្ឋ California និងកំពុងស្រាវជ្រាវដើម្បីបន្តបើកនៅក្នុងរដ្ឋដទៃទៀតនៅ សហរដ្ឋអាម៉េរិក។
VinFast Store មិនត្រឹមតែជាកន្លែងដាក់តាំង និងលក់រថយន្តអគ្គិសនីគុណភាពលំដាប់ខ្ពស់នោះទេ តែក៏ជាកន្លែងដែលអតិថិជនអាចទទួលបានបទពិសេសធ៍ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន VinFast ហើយពួកវាមានទីតាំងនៅក្នុងតំបន់កណ្ដាលក្រុង។
នេះគឺជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន VinFast ក្នុងការពង្រីកបណ្ដាញចែកចាយរបស់ខ្លួន ដើម្បីកសាងទំនាក់ទំនងជាមួយអតិថិជន ធានានូវភាពស្និទ្ធស្នាល ទំនុកចិត្តក្នុងពេលប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុននេះ៕