ប្រភពព័ត៌មានពី ហ្សាការតា បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៦ មិថុនា បានប្រកាសបែងចែកប្រេងឆាតម្លៃទាប ចំនួន ៦០ លានលីត្រ ដល់ប្រជាជននៅទូទាំងប្រទេស។
នេះគឺជាដំណើរការអនុវត្តគោលនយោបាយ «ប្រេងឆាសម្រាប់ប្រជាជន» ដែល រដ្ឋាភិបាលឥណ្ឌូណេស៊ី បានលើកឡើងកាលពីដើមខែមិថុនា ដោយសង្ឃឹមថា អាចធ្វើឱ្យតម្លៃប្រេងឆាឆាប់មានស្ថិរភាព ដើម្បីទប់ទល់នឹងបញ្ហាអតិផរណា និងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជន។
ក្រុមមន្ត្រីឥណ្ឌូណេស៊ី ឱ្យដឹងថា ការបែងចែកប្រេងឆា ត្រូវបានអនុវត្តតាមរយៈសមាជិកនានារបស់ក្រុមហ៊ុន PT Indonesia Trading និង Rajawali Nusindo។ មកដល់បច្ចុប្បន្ន កម្មវិធីខាងលើបានចែកចាយប្រេងឆា ៦០ លានលីត្ររួចហើយដល់ទីផ្សារនានានៅពាសពេញ ប្រទេសឥណ្ឌូណេស៊ី។
ដើម្បីចូលរួមធ្វើឱ្យតម្លៃប្រេងឆាមានស្ថិរភាព រដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំណត់តម្លៃលក់រាយខ្ពស់បំផុតត្រឹម ១៤,០០០ រ៉ូពីឥណ្ឌូនេស៊ី/លីត្រ (ប្រហែល ១ ដុល្លារអាម៉េរិក/លីត្រ) ឬ ១៥,៥០០ រ៉ូពីឥណ្ឌូនេស៊ី/លីត្រ សម្រាប់ការទិញច្រើនបំផុតត្រឹម ១០ លីត្រ/មនុស្សម្នាក់/ថ្ងៃ៕