យន្តហោះយោធាមួយគ្រឿងដែលដឹកម្សៅទឹកដោះ ៣៥ តោន ដំបូង បានចុះចតនៅ Indianapolis សហរដ្ឋអាម៉េរិក។
យោងតាម Aljazeera យន្តហោះនេះស្ថិតក្នុងក្របខណ្ឌ «យុទ្ធនាការ Fly Formula» របស់ រដ្ឋាភិបាលអាម៉េរិក ដើម្បីនាំចូលផលិតផលម្សៅទឹកដោះពី អឺរ៉ុប និងដោះស្រាយស្ថានភាពខ្វះខាតទំនិញប្រភេទនេះយ៉ាងធ្ងន់ធ្ងរនៅ សហរដ្ឋអាម៉េរិក។
នេះគឺជាជើងដំបូងពី អឺរ៉ុប ដែលដឹកផលិតផលម្សៅទឹកដោះសម្រាប់កុមារដែលមានបញ្ហាប្រតិកម្មជាមួយនឹងប្រូតេអ៊ីន និងទឹកដោះគោ។ តាមគម្រោង បរិមាណទំនិញខាងលើនឹងជួយកាត់បន្ថយបានមួយកម្រិតចំពោះកង្វះខាតដែលកើតឡើងកាន់តែធ្ងន់ធ្ងរនៅ សហរដ្ឋអាម៉េរិក ដោយសារតែរោងចក្រផលិតម្សៅទឺកដោះក្នុងស្រុកធំបំផុតប្រចាំប្រទេសនេះ ត្រូវបិទទ្វារនៅ Michigan កាលពីខែកុម្ភៈ ព្រោះតែមានបញ្ហាសុវត្ថិភាព។
មូលហេតុដែលនាំឱ្យមានជើងហោះហើរនៃយន្តហោះយោធាអាម៉េរិក នេះ ក៏ព្រោះតែពុំមានជើងហោះហើរពាណិជ្ជកម្មណាមួយត្រូវបានធ្វើឡើងនៅចុងសប្ដាហ៍កន្លង។
សេតវិមានឱ្យដឹងថា ម្សៅទឹកដោះ Nestle Health Science Alfamino Infant និង Alfamino Junior ចំនួន ១៣២ កោះធំ (pallet) នឹងត្រូវបានដឹកពីមូលដ្ឋានទ័ព Ramstein នៅ អាល្លឺម៉ង់ មកកាន់ សហរដ្ឋអាម៉េរិក។ ជាសរុប ម្សៅទឹកដោះសម្រាប់កុមារប្រតិកម្មនឹងប្រូតេអ៊ីនរបស់ទឹកដោះគោ ប្រហែល ១.៥ លានកំប៉ុង នឹងមកដល់ដៃអតិថិជន នៅ សហរដ្ឋអាម៉េរិក នៅក្នុងសប្ដាហ៍នេះ។