ស្ថានីយវារីអគ្គិសនី Baihetan ស្ថិតនៅលើទន្លេ Yangtze មានកម្លាំង ១៦ លានគីឡូវ៉ាត់ គ្រោងនឹងសាងសង់រួចរាល់ជាស្ថាពរនៅក្នុងខែកក្កដា ២០២២។
ស្ថានីយវារីអគ្គិសនី Baihetan កំពុងត្រូវបានបង្ហើយការងារនៃការដំឡើងម៉ាស៊ីនវារីអគ្គិសនី ២ គ្រឿងចុងក្រោយបង្អស់។ នៅពេលស្ថាបនារួចរាល់នៅក្នុងខែកក្កដា វានឹងក្លាយជាស្ថានីយវារីអគ្គិសនីធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនី Three Gorge។
ស្ថិតនៅត្រង់កំណាត់លើនៃទន្លេ Yangtze ទំនប់ដែលមានរាងដូចដំបូងនេះ មានកម្ពស់ ២៨៩ ម៉ែត្រ និងប្រវែង ៧០៩ ម៉ែត្រ។ Baihetan នឹងមានកម្លាំងសរុប ១៦ លានគីឡូវ៉ាត់ ដោយបំពាក់ម៉ាស៊ីនវារីអគ្គិសនីចំនួន ១៦ គ្រឿង ក្នុងនោះ ១ គ្រឿងៗមានកម្លាំង ១ លានគីឡូវ៉ាត់ ដែលនេះគឺខ្លាំងបំផុតក្នុងពិភពលោក បើនិយាយពីកម្លាំងម៉ាស៊ីនទោល។
មហាគម្រោងនេះត្រូវបានចាប់ផ្ដើមស្ថាបនាកាលពីឆ្នាំ ២០១៧ និងត្រូវចំណាយទុនវិនិយោគ ៣៤ ពាន់លានដុល្លារអាម៉េរិក។ ម៉ាស៊ីនវារីអគ្គិសនីចំនួន ២ គ្រឿងដំបូងបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ២០២១។
ជាគម្រោងធំមួយក្នុងកម្មវិធីផលិត និងចែកចាយអគ្គិសនីបស្ចិម-បូព៌ា របស់ ប្រទេសចិន គម្រោងវារីអគ្គិសនី Baihetan បញ្ជូនអគ្គិសនីពីតំបន់ភាគខាងលិចដែលសម្បូរធនធានធម្មជាតិ មកកាន់បណ្ដាតំបន់ខាងកើតដែលមានតម្រូវការអគ្គិសនីខ្ពស់។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយកាន់បន្ថយការប្រើប្រាស់ធ្យូងថ្មប្រហែល ១៩.៦៨ លានតោន និងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត (CO2) បានប្រហែល ៥១.៦ លានតោន ជារៀងរាល់ឆ្នាំ៕