ប្រទេសចិន កំពុងអនុវត្តគម្រោងសាងសង់ទីតាំងគ្រប់គ្រងទឹកទ្រង់ទ្រាយធំនៅលើទន្លេ Kumarak ដើម្បីជួយដោះស្រាយបញ្ហាចែកចាយប្រភពទឹកនៅ តំបន់ស៊ីនជាំង។
គម្រោងគ្រប់គ្រងទឹកពហុមុខងារ Dashixia លើទន្លេ Kumarak នៅភាគពាយព្យប្រទេសចិន កំពុងឈានចូលដល់ដំណាក់កាលសំខាន់នៃការសាងសង់ក្នុងឆ្នាំនេះ។ សំណង់នេះត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០១៩ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរដោយចំណាយពេល ៨ ឆ្នាំកន្លះ។
Dashixia នឹងជួយកាត់បន្ថយការចំណាយទៅលើការផ្គត់ផ្គង់ទឹក ការស្រោចស្រប និងគ្រប់គ្រងទឹកជំនន់នៅលើទន្លេ។ នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងគ្រប់គ្រង និងផ្គត់ផ្គង់ទឹកទ្រង់ទ្រាយធំជាងគេចំនួន ១៧២ របស់ ក្រុមប្រឹក្សារដ្ឋចិន។
បឹងរក្សាទឹករបស់គម្រោងនេះ អាចផ្ទុកទឹកបានរហូតដល់ ១.១៧ ពាន់លានម៉ែត្រគូប។ ការគ្រប់គ្រងទឹកគឺមានន័យយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍរបស់ តំបន់ស៊ីនជាំង ជាទីដែលការបែងចែកប្រភពទឹកកំពុងបាត់បង់តុល្យភាព។