ក្នុងការជួញដូរកាលពីថ្ងៃទី ២៩ មីនា តម្លៃរបស់ទំនិញជាច្រើនមុខ ចាប់ពី ប្រេង មាស អាលុយមីញូម ស្ករ និងកៅស៊ូ ជាដើម បន្តនាំគ្នាធ្លាក់ថ្លៃ ដោយសារតែវឌ្ឍនភាពនៃការចរចារវាង រុស្ស៊ី និង អ៊ុយក្រែន។
ប្រេងធ្លាក់ថ្លៃ ២ ដុល្លារ
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៩ មីនា ប្រេងឆៅ Brent ធ្លាក់ថ្លៃ ២.២៥ ដុល្លារ ឬ ២% ចុះមកនៅត្រឹម ១១០.២៣ ដុល្លារ/ធុងបារ៉ែល ខណៈប្រេង WTI ធ្លាក់ថ្លៃ ១.៧២ ដុល្លារ ឬ ១.៦% ចុះមកនៅត្រឹម ១០៤.២៤ ដុល្លារ/ធុង។ ក្នុងការជួញដូរនោះ ពេលខ្លះប្រេងទាំងពីរប្រភេទខាងលើ បានធ្លាក់ថ្លៃប្រហែល ៧%។
មាសធ្លាក់ថ្លៃច្រើនភាគរយ
មាសប្រគល់ភ្លាម ថយចុះ ០.៤% មកនៅត្រឹម ១,៩១៦.២៨ ដុល្លារ/អោន (១ អោន (oune) ស្មើនឹងជិត ៨.៣ ជី) ខណៈមាសអាម៉េរិក កាលបរិច្ឆេទក្នុងខែមេសា ធ្លាក់ថ្លៃ ១.៤% មកនៅត្រឹម ១,៩១២.២ ដុល្លារ/អោន។
មូលហេតុដែលនាំឱ្យលោហធាតុមានតម្លៃត្រូវធ្លាក់ថ្លៃដូចខាងលើ គឺដោយសារវឌ្ឍនភាពគួរឱ្យមានក្ដីសង្ឃឹមនៃការចរចាសន្តិភាពដែលនឹងអាចបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន នាពេលខាងមុខ។
ក្រៅពីប្រេង និងមាស នៅមានកសិផលមួយចំនួន ក៏ធ្លាក់ថ្លៃ ដូចជា កៅស៊ូជប៉ុន ស្ករ សណ្ដែកសៀង ពោត និងស្រូវសាលី លើកលែងតែកាហ្វេប្រភេទខ្លះ៕