នៅពេលត្រូវបានសួរអំពីប្រភពហិរញ្ញវត្ថុសម្រាប់ការស្ដារប្រទេសឡើងវិញ ក្រោយពីការចូលឈ្លានពានទឹកដី ពីសំណាក់កងទ័ពរបស់ រុស្ស៊ី ទីប្រឹក្សាសេដ្ឋកិច្ចរបស់ រដ្ឋាភិបាលអ៊ុយក្រែន ថ្លែងថា មួយផ្នែកនឹងបានមកពីទ្រព្យសម្បត្តិរបស់ រុស្ស៊ី។
ទ្រព្យសម្បត្តិរបស់ រុស្ស៊ី ដែលកំពុងត្រូវបានបង្កកនៅពាសពេញពិភពលោក ក្រោមការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ក្នុងនោះមានទាំងទ្រព្យរបស់ទ្រព្យសម្បត្តិរបស់ធនាគារជាតិរុស្ស៊ី នៅបរទេស នឹងត្រូវបានរឹបអូសយកមកធ្វើជាថវិកាដើម្បីស្ដារប្រទេសអ៊ុយក្រែន នេះបើតាមលោក Oleg Ustenko ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអ៊ុយក្រែន។
ថ្លែងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយដែលរៀបចំដោយ វិទ្យាស្ថានអន្តរជាតិសេដ្ឋកិច្ច Peterson លោក Ustenko ក៏បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានបង្កកនៅជុំវិញពិភពលោក ក៏អាចត្រូវបានផ្ទេរចូល មូលនិធិស្ដារប្រទេសអ៊ុយក្រែន ផងដែរ។