(អង់គ្លេស)-ភាគហ៊ុនរបស់ ធានាគាររុស្ស៊ី Sberbank បានថយចុះ ៩៥% នៅលើផ្សារហ៊ុនក្រុងឡុងដ៍ (London) នៅក្នុងថ្ងៃពុធ (ថ្ងៃព្រហស្បតិ៍ នៅ កម្ពុជា) និងត្រូវបានជួញដូរក្នុងតម្លៃទាបបំផុត បន្ទាប់ពីធនាគារនេះប្រកាសដកខ្លួនពី ទីផ្សារអឺរ៉ុប។
ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីធំបំផុតរបស់ រុស្ស៊ី ឱ្យដឹងថា ពួកគេមានការបារម្ភអំពីសុវត្ថិភាពរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់ពួកគេនៅ អឺរ៉ុប។
ធនាគារកណ្ដាលរបស់ អឺរ៉ុប បានចេញបញ្ជាឱ្យបិទទ្វារបណ្ដាសាខានៅ អឺរ៉ុប របស់ Sberbank នេះបើតាមការឱ្យដឹងពីអាជ្ញាធរគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុរបស់ អូទ្រីស។ ប្រការនេះបង្ហាញថា Sberbank ដួលរលំ ឬមានហានិភ័យដួលរលំ ក្រោយពីការឈ្លានពានរបស់ រុស្ស៊ី លើ អ៊ុយក្រែន បានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ។
ភាគហ៊ុនរបស់ធនាគារ Sberbank បញ្ចប់ការជួញដូរក្នុងថ្ងៃពុធ មានតម្លៃទាបជាង ៧៨% នៅផ្សារហ៊ុនក្រុងឡុងដ៍។ ធនាគារនេះបានបាត់បង់តម្លៃ ៩៩.៩% ចាប់ពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន។