Skip to content

វិបត្តិ​អ៊ុយ​ក្រែ​ន! កម្ពុជា ថា «រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​គោរព​អធិបតេយ្យភាពរ​បស់​រដ្ឋ​ជា​សមាជិក»

កាលពី​យប់​ថ្ងៃទី ២ មីនា មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​នៅ ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង ក្នុង​នោះក៏​មាន​ កម្ពុជា​ ផងដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​បាន​សម្ដែង​ការ​ព្រួយ​​បារម្ភ​ខ្លាំង​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន។ កម្ពុជា​រក្សា​ជំហរ​ម៉ឺងម៉ាត់​ថា «រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​គោរព​អធិបតេយ្យភាព បូរណភាព​ដែនដី និង​ឯករាជ្យភាព​នយោបាយរ​បស់​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត» នេះ​បើ​តាម​​សេចក្ដី​ថ្លែងការណ៍​ របស់ ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ របស់​ កម្ពុជា​។

ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​នៅ ប្រទេស​អ៊ុយ​ក្រែ​ន សមាជិក​​ភាគ​ច្រើន​​បាន​បោះឆ្នោត​ថ្កោលទោស​អំពើ​ឈ្លាន​ពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន និង​​​ស្នើឱ្យ រុស្ស៊ី ដង​កងទ័ព​ទាំងអស់​ចេញពី​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដែល​អន្តរជាតិ​បានទទួល​ស្គាល់​ផ្លូវការ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

Leave a Reply

Your email address will not be published. Required fields are marked *