ក្រសួងពាណិជ្ជកម្ម នាព្រឹកនេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការពន្យារពេលលើកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការពិន័យ ចំពោះស្ថាប័នដេលមានភាពយឺតយ៉ាវក្នុងការទៅចុះបញ្ជី។
ប្រកាសខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ក៏ដូចជាការយោងទៅលើស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ នាបច្ចុប្បន្ន។
កាលបរិច្ឆេទចុងក្រោយនៃឱកាសដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដោយមិនមានការពិន័យ នឹងត្រូវពន្យារពេលដល់ថ្ងៃទី ១ ខែកក្កដា ២០២២។