វិស្វករអង់គ្លេស បានច្នៃរ៉ូបូតកម្ពស់ ២.៨ ម៉ែត្រ និងទម្ងន់ ២.២ តោន អាចធ្វើដំណើរនៅលើសណ្ឋានដីលំបាកៗក្នុងល្បឿន ១ គីឡូម៉ែត្រ/ម៉ោង។
រ៉ូបូតខ្នាតយក្សនេះត្រូវបានបង្កើតឡើងដោយយោងទៅតាមចំណាប់អារម្មណ៍ពីខ្សែភាពយន្តវិទ្យាសាស្ត្រប្រឌិត។ រ៉ូបូតដែលមានឈ្មោះថា Mantis នេះ មានជើងចំនួន ៦ និងកំពុងកាន់កាប់អត្តទគ្គកម្មពិភពលោក Guinness ស្ដីអំពីរ៉ូបូតជើង ៦ ធំបំផុត ដែលអាចបញ្ជាបាន។
Mantis មានកម្ពស់ ២.៨ ម៉ែត្រ និងទម្ងន់ ២.២ តោន។ វាត្រូវបានបង្កើតឡើងដើម្បីអាចដើរនៅលើភូមិសាស្ត្រលំបាក។ តើវាបោះជំហានដោយរបៀបណា?
Mantis ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២.២ លីត្រ និងដើរក្នុងល្បឿនលឿនបំផុតគឺ ១ គីឡូម៉ែត្រ/ម៉ោង។ វាមានដងបញ្ជាចំនួន ២ ដែលមានគ្រាប់ចុចចំនួន ២៨ គ្រាប់ និងអាចត្រូវបានបញ្ជាពីចម្ងាយតាមរយៈប្រព័ន្ធ Wi-Fi ឬបញ្ជាពីខាងក្នុងបន្ទប់បញ្ជាក្នុងរ៉ូបូតនេះ។
រ៉ូបូត Mantis ត្រូវបានច្នៃដោយវិស្វករ Matt Denton នៅ Hampshire ប្រទេសអង់គ្លេស។ Denton ធ្លាប់ច្នៃរ៉ូបូតដូចគ្នានេះ ប៉ុន្តែជាកំណែខ្នាតតូច នៅឯផ្ទះរបស់គាត់។
លោក Denton បានចំណាយពេលអស់ ៣ ឆ្នាំ ដើម្បីបង្កើត Mantis។ រ៉ូបូតនេះមិនមែនត្រូវបានបង្កើតឡើងសម្រាប់លក់នោះទេ ប៉ុន្តែ ដំណើរការរបស់រ៉ូបូតនេះពិតជាគួរឱ្យចាប់អារម្មណ៍៕