Skip to content

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ស្នើឱ្យ​សមត្ថកិច្ច​បង្កើតតេឡេក្រាម សម្រាប់​ឱ្យប្រជាជន​រាយការណ៍​​ករណី​ល្មើស​​ច្បាប់ចរាចរណ៍

ថ្លែង​ពី ស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សំណើ​ឱ្យ​បង្កើត​​ទំព័រ​តេឡេក្រាមសម្រាប់​ឱ្យប្រជាជនជួយថតផ្លាកលេខរថយន្តដែលល្មើសច្បាប់ចរាចរណ៍ ដើម្បី​យក​ម្ចាស់​រថយន្ត​ទៅផាកពិន័យនេះ​ គឺជា​សំណើ​ពី​សំណាក់​ប្រជាជន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ការ​ដែល​មាន​ទំព័រ​តេឡេក្រាម​សម្រាប់​ឱ្យ​សាធារណជន​រាយការណ៍​អំពី​ករណី​ល្មើស​ច្បាស់​ ជូន​​ដល់​សមត្ថកិច្ច​នឹង​​ជួយ​ឱ្យ​អ្នក​ដែល​ចូលរួម​ធ្វើ​ចរាចរណ៍​​​ មិន​ថា​នៅ​កន្លែង​ដែល​មាន​សមត្ថកិច្ច ឬ​កន្លែង​មិន​មាន​សមត្ថកិច្ច​ គោរព​ច្បាប់​ទាំង​អស់​គ្នា។

ប្រសាសន៍​របស់​សម្ដេច​តេជោ ត្រូវ​​បាន​លើក​ឡើង​នៅក្នុង​ពេល​ដែល​​សម្ដេច​ និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ប្រមាណ ៦៥ លានដុល្លារអាមេរិក រួមជា​មួយ​ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលពិធីបើកការដ្ឋាននេះធ្វើឡើងនៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *