(ប្រទេសចិន)-ស្ពានឆ្លងសមុទ្រ Zhoushan-Daishan នៅក្នុងខេត្ត Zhejiang ដែលត្រូវបានស្ថាបនាទៅតាមបទដ្ឋាននៃផ្លូវរត់សម្រាប់យន្តហោះ ត្រូវបានសម្ពោធដាក់ឱ្យធ្វើចរាចរណ៍កាលពីថ្ងៃទី ២៩ ធ្នូ ២០២១។
ជាមួយនឹងប្រវែង ២៥.៦ គីឡូម៉ែត្រ ស្ពាន Zhoushan-Daishan ស្ថិតក្នុងចំណោមស្ពានឆ្លងសមុទ្រប្រភេទនេះ វែងជាងគេក្នុងពិភពលោក។ ស្ពាននេះប្រើប្រាស់ប្រព័ន្ធគូសបន្ទាត់ខណ្ឌចែកគន្លងផ្លូវ និងភ្លើងសញ្ញាពិសេស ដោយសារតែអាកាសធាតុសំណើមនៅទីនេះ។
ស្រទាបកម្រាលផ្លូវមានគុណភាពល្អខ្លាំង ព្រោះត្រូវបានស្ថាបនាទៅដាលស្ដង់ដារបស់ផ្លូវរត់សម្រាប់យន្តហោះ ជួយឱ្យវាក្លាយជាផ្លូវដែលមានផ្ទៃរាបស្មើបំផុតមួយនៅប្រទេស ចិន។ របងស្កាត់ខ្យល់ដែលត្រូវបានគេសាងសង់យ៉ាងខ្ពស់ ក៏ជួយកាត់បន្ថយឥទ្ធិពលរបស់ខ្យល់ និងជួយអូសបន្លាយអាយុកាលរបស់សំណង់នេះផងដែរ។
ស្ពានឆ្លងសមុទ្រ Zhoushan-Daishan ត្រូវបានសាង់សង់ដោយប្រើពេលអស់ ៤ ឆ្នាំ និងប្រើប្រាស់ដែកថែបអស់ប្រមាណ ៤០០,០០០ តោន។
នៅជុំវិញស្ពាន ក៏មានអំពូលភ្លើងជាច្រើនដើម្បីជាការផ្ដល់សញ្ញាដល់កប៉ាល់ទាំងឡាយដែលធ្វើដំណើរពេលយប់។ ស្ពានឆ្លងសមុទ្រ Zhoushan-Daishan ត្រូវបានគេរំពឹងថា នឹងនាំមកនូវអំណោយផលជាច្រើនដល់ប្រជាជនជាង ២០០,០០០ នាក់ នៅលើកោះ Daishan និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់នេះ៕