យន្តហោះ SR-72 របស់ក្រុមហ៊ុន Lockheed Martin ដែលនឹងក្លាយជាយន្តហោះមានល្បឿនលឿនជាងគេបង្អស់ក្នុងពិភពលោក នឹងហោះហើរសាកល្បងនៅឆ្នាំ ២០២៥។
SR-72 នឹងក្លាយជាយន្តហោះដែលចូលមកគ្រប់គ្រងចំណាត់ថ្នាក់កំពូលជំនួស SR-71 Blackbird ដែលជាយន្តហោះមានមនុស្សបើកបរល្បឿនលឿនជាងគេក្នុងពិភពលោក ដោយធ្លាប់បានបំបែកឯតទគ្គកម្មល្បឿនកាលពីឆ្នាំ ១៩៧៤ និងបានចូលនិវត្តន៍កាលពីឆ្នាំ ១៩៩៨។
SR-72 គឺជាយន្តហោះដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអាម៉េរិក Lockheed Martin ដើម្បីក្លាយជាយន្តហោះល្បឿនលឿងជាងសំឡេងគ្មានមនុស្សបើកដែលអាចប្រើប្រាស់ឡើងវិញ និងប្រើប្រាស់សម្រាប់ឈ្លបយកការណ៍ តាមដាន និងវាយប្រហារ។
យន្តហោះដែលមានល្បឿនលឿនជាងសំឡេង ៥ ដង (Mach 5) ត្រូវបានគេហៅថា យន្តហោះប្រភេទ Hypersonic ដោយមានល្បឿនជាង ៦,២០០ គីឡូម៉ែត្រ/ម៉ោង។ យន្តហោះដែលមានល្បឿនលឿនជាងសំឡេង ប៉ុន្តែមិនដល់ ៥ ដង ត្រូវបានគេចាត់ទុកថាជាយន្តហោះប្រភេទ Supersonic។
គម្រោង SR-72 ដែលត្រូវបានប្រកាសកាលពីឆ្នាំ ២០១៣ នេះ មានល្បឿនអតិបរមា ៧,៤០០ គីឡូម៉ែត្រ/ម៉ោង លឿនជាងទ្វេដង ធៀបនឹងកំណែមុន។ យន្តហោះនេះអាចគេចខ្លួនពីបណ្ដាយន្តហោះចម្បាំងល្បឿនលឿននាបច្ចុប្បន្ន៕