នៅព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី 1 រដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី 5 វិច្ឆិកា។
អមដំណើរសម្តេចតេជោ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ ក៏រួមមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជាច្រើនរូបផ្សេងទៀត។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី 1 នៃរដ្ឋសភា បានទទួលមរណភាពកាលពីថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នៅវេលាម៉ោង 10 និង 31 នាទី ព្រឹក ក្នុងជន្មាយុ 79 ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ដែលស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕