ខ្សែការពារ Mats Hummels បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2018 កាលពីថ្ងៃសុក្រ តាមរយៈការរកគ្រាប់បាល់ឈ្នះនៅពេលចុងម៉ោងក្នុងការប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក ស្របពេលដែលខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី2គ្រាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស យកឈ្នះលើក្រុមម៉ាល់ត៍ ក្នុងលទ្ធផល 4-។
ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានត្រឹមតែរយៈពេល4នាទីសម្រាប់ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ ក្នុងទីក្រុង Prague ប៉ុន្តែ គ្រាប់បាល់តាមស្មើរបស់កីឡាករ Vladimir Darida បានផ្តល់ការជឿជាក់ឡើងវិញសម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្រុមរបស់លោក Joachim Loew បានកត់ត្រាជ័យជម្នះជាលើកទី7ពីការប្រកួតទាំង7លើកក្នុងពូល C ខណៈដែល Hummels បានតែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការទាត់បាល់ឆ្លងពីសំណាក់ Toni Kroos នៅនាទីទី88 ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ 2-1 និងធ្វើឲ្យក្រុមអាល្លឺម៉ង់ត្រូវការត្រឹមតែ4ពិន្ទុប៉ុណ្ណោះពីការប្រកួត3លើកចុងក្រោយរបស់ពួកគេ។
លោក Loew បានឲ្យដឹងថា៖ «យើងមិនអាចរីករាយជាមួយនឹងកម្រិតដែលយើងបានលេងនេះឡើយ។ យើងត្រូវការសំណាងជាច្រើននៅថ្ងៃនេះ ហើយប្រសិនបើ Mat មិនបានគ្រាប់បាល់បញ្ចូលទីតាមរយៈការតែតបាល់ដ៏អស្ចារ្យទេនោះ យើងច្បាស់ជាទទួលបានលទ្ធផលស្មើមិនខាន»។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងឈ្នះកៅអីទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃន្ទខាងមុខនេះ ប្រសិនបើពួកគេផ្តួលក្រុមជម្រើសជាតិន័រវែស ក្នុងផ្ទះខ្លួនឯង និងក្រុមជម្រើសជាតិអៀរឡង់ខាងជើង មិនអាចយកឈ្នះពេលជួបក្រុមជម្រើសជាតិឆែក នៅទីក្រុង Belfast៕
ប្រភពពី៖ Sport24