ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំពូល C រវាងកម្ពុជា នឹងអ៊ីរ៉ាក់ នៅកីឡដ្ឋាន Al Muharraq នៅក្នុងទឹកដីកណ្តាល (ប្រទេសបារ៉ែន) នាថ្ងៃទី7 ខែមិថុនា ឆ្នាំ 2021 នេះ បានបញ្ចប់ទៅហើយ ដោយកម្ពុជា បានចាញ់ក្រុមខ្លាំង អ៊ីរ៉ាក់ ដោយលទ្ធផល 4ទល់នឹង1។
ក្នុងប្រកួតទី2 របស់កម្ពុជា នៅលើទឹកដីកណ្តាលនេះ ក្រុមអ៊ីរ៉ាក់ បាននាំមុខ 1គ្រាប់ភ្លាមៗ ក្រោយសំឡេងកញ្ចែទើបចាប់ផ្តើមប្រកួត មិនទាន់ទាំងបានកន្លះនាទីផង ដោយថ្វីជើងរបស់កីឡាករលេខ18 មុននឹងបន្ថែម 1គ្រាប់ទៀត នៅនាទីទី23 ដោយកីឡាករលេខ13 ហើយនៅនាទីទី27 កីឡាករលេខ6 បានបន្ថែម 1គ្រាប់ចុងក្រោយ មុននឹងបញ្ចប់វគ្គទី1 ដោយលទ្ធផល 3ទល់នឹង1។
ចូលដល់វគ្គទី2 ក្រុមកម្ពុជា បានចាប់ផ្ដើមដោយទម្រង់លេងគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រងបាល់ច្រើនជាងក្រុមខ្លាំង អ៊ីរ៉ាក់ ក្នុងនោះរកបាន 1គ្រាប់ដោយកីឡាករ សឿយ វិសាល នៅនាទីទី55 បន្ទាប់ពីនោះ ក្រុមអ៊ីរ៉ង់ ក៏ហាក់មិនបន្ធូរដៃឡើយ ដោយរកគ្រាប់បាល់ 1គ្រាប់សងវិញ នៅវិនាទីចុងក្រោយនៃការប្រកួត ធ្វើឱ្យលទ្ធផលបញ្ចប់ការប្រកួត គឺកម្ពុជា ចាញ់អ៊ីរ៉ាក់ 4ទល់នឹង1៕