នៅរសៀលម៉ោង2 ថ្ងៃទី28 ខែសីហា ឆ្នាំ2017 កំពូលតារាចម្រៀងរ៉ុកឃើរ លោក SEK LOSO បានធ្វើដំណើរមកកាន់ ទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយអ្នកគាំទ្ររូបលោក ព្រមទាំងធ្វើដំណើរទៅទស្សនាប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរយើងតែម្ដង។
តាមរយៈរូបថត និងវីដេអូឡាយផ្ទាល់របស់ម្ចាស់បទ “បៀមព្រះមកស្បថក៏មិនជឿ” រូបនេះ បានមកកាន់ប្រទេសកម្ពុជាលើកដំបូងហើយ និងបាននិយាយពីអារម្មណ៍សប្បាយចិត្ត និងមានក្ដីរំភើបរីករាយនៅលើ Facebook Page របស់លោក។
គួរបញ្ជាក់ផងដែរថា ក្រៅពីធ្វើដំណើរមកជួបជាមួយអ្នកគាំទ្រហើយ លោកក៏បានបញ្ជាក់ប្រាប់ផងដែរថា លោកបាននាំយកទឹកពិសាបរិសុទ្ធដែលជា Band Name SEK LOSO បានចែកចាយលក់នៅក្នុងប្រទេសកម្ពុជាផងដែរ៕