នៅថ្ងៃទី28 ខែសីហា ឆ្នាំ2017 អ្នកនាង ខៀវ សានសាណា បានចេញសារដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ខណៈដែលមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយពី ហេតុការណ៍ឃាតកម្ម និងធ្វើអត្តឃាតរបស់បងប្រុសខ្លួន គឺ លោក ខៀវ កូណែល នៅលើបណ្ដាញសង្គម Facebook កាលពីប៉ុន្មានម៉ោងមុននេះបន្ដិច។
តាមរយៈពាក្យពេចន៍ជាភាសាអង់គ្លេសប៉ុន្មានឃ្លា ដែលមានន័យជាខេមរភាសាថា “ខ្ញុំមានសំណូមពរតែមួយគត់ អង្វរចំពោះអ្នកសារព័ត៌មាននានា សូមមេត្តាកុំសរសេរអ្វីមួយដែលអ្នកគ្មានភ័ស្តុតាងនោះ។ សូមទុករឿងនេះឲ្យប៉ូលិសបំពេញតាមកាតព្វកិច្ចរបស់ពួកគាត់ក្នុងការស៊ើបអង្កេតជាមុនចុះ។ សូមអរគុណសម្រាប់ការយោគយល់ និងសូមជួយនាងខ្ញុំផង ដើម្បីឲ្យបងប្រុសនាងខ្ញុំធ្វើដំណើរទៅកាន់សុគតិភព។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ហើយខ្ញុំមិនដឹងថា ត្រូវប្រឈមមុខនឹងបញ្ហានេះដោយរបៀបណាទេ។ សូមទៅកាន់សុគតិភពចុះ បងប្រុសជាទីស្រឡាញ់បំផុតរបស់ប្អូន…”
យ៉ាងណាមិញ ជំនួសមុខឱ្យបុគ្គលិកសារព័ត៌មាន ឡារ៉ែន ទាំងអស់គ្នាក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក ខៀវ កូឡា និងអ្នកនាង ខៀវ សានសាណា ចំពោះវិញ្ញាណក្ខន្ធលោក ខៀវ កូណែល និងអ្នកនាង យេង លក្ខិណា ដែលបានទទួលមរណភាពនៅរាត្រីថ្ងៃទី27 ខែសីហា ឆ្នាំ2017៕