កីឡាករខ្សែប្រយុទ្ធលេខ1 របស់អាស៊ី ជនជាតិកូរ៉េខាងត្បូង Son Heung-Min នឹងផុតកុងត្រាជាមួយក្លិបបាល់ទាត់ Tottenham Hotspur នាចុងរដូវកាល2022 ខាងមុខនេះហើយ ដោយនៅមិនទាន់មានតម្រុយក្នុងការបន្តកុងត្រាជាថ្មីឡើយ ដោយសារតែមានបញ្ហារបួស។
យោងតាម Football Insider បានឱ្យដឹងថា ក្លិបយក្សនៅអាល្លឺម៉ង់ គឺ Bayern បានរៀបចំដាក់សំណើកុងត្រារយៈពេល 5ឆ្នាំទៅឱ្យ Son ខណៈតម្លៃខ្លួន អាស្រ័យលើ Spurs ថា តើចង់បានប៉ុន្មាន?។ Son វ័យ 28ឆ្នាំ ធ្លាប់មានបទពិសោធលេងនៅអាល្លឺម៉ង់ជាមួយក្លិប Hamburg និង Bayer Leverkusen មុនពេលផ្លាស់ទៅអង់គ្លេស នៅឆ្នាំ2015។
គួរឱ្យដឹងដែរថា កុងត្រាថ្មីរបស់ Son Heung-Min ត្រូវបានគេដឹងថា ភ្នាក់ងារចាត់ចែងកីឡាកររូបនេះ បានទាមទារតម្លៃ 20ម៉ឺនដុល្លារ ក្នុង 1សប្តាហ៍ ហើយសំណើនេះត្រូវបាន Tottenham Hotspur ពន្យារពេលចរចា មកទល់នឹងពេលនេះ៕