កំពូល​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (Startup) លំដាប់ យូ​នី​ខន (Unicorn) ទាំង ១០ របស់​ពិភពលោក នា​ឆ្នាំ ២០២១

យោងតាម​របាយការណ៍​របស់ Hurun សហរដ្ឋ​អាម៉េរិក មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែល​ត្រូវ​បានកំណត់​តម្លៃ​ចាប់ពី ១ ពាន់​លាន​ដុល្លារ​ឡើងទៅ ចំនួន ៤៨៧ ស្ថាប័ន ស្មើនឹង ៤៦% ធៀប​នឹង​ចំនួន​សរុប​របស់​ពិភពលោក។

ស​ន្ទ​ស្សន៍​ក្រុមហ៊ុន​ខ្នាត​យូ​នី​ខន​សកល (The Global Unicorn Index) ឆ្នាំ ២០២១ ដែល​ទើបត្រូវ​បានប្រកាស​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Hurun ដែលមាន​ទីស្នាក់ការ​នៅ ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បានឱ្យដឹងថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ២០២១ ពិភពលោក​មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ខ្នាត យូ​នី​ខន សរុប​ចំនួន ១,០៥៨ ស្ថាប័ន។ ប្រទេស​ចំនួន ៤២ មាន​ក្រុមហ៊ុន​ខ្នាត យូ​នី​ខន យ៉ាងតិច​ចំនួន ។ យូ​នី​ខន (Unicorn) គឺជា​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (Startup) ដែល​ត្រូវ​បានកំណត់​តម្លៃ​ចាប់ពី ១ ពាន់​លាន​ដុល្លារ​ឡើងទៅ។

ក្នុងចំណោម​នោះ សហរដ្ឋ​អាម៉េរិក កំពុង​នាំមុខគេ ដោយមាន​ក្រុមហ៊ុន​ខ្នាត យូ​នី​ខន ចំនួន ៤៨៧ ស្ថាប័ន ស្មើនឹង ៤៦%។ ក្នុង​ឆ្នាំ ២០២១ នេះ សហរដ្ឋ​អាម៉េរិក ក៏មាន​ក្រុមហ៊ុន​ថ្មី ខ្នាត យូ​នី​ខន ចំនួន ២៥៤ ស្ថាប័ន​ថែមទៀត។

ឈរ​លំដាប់​លេខ ២ គឺ ប្រទេស​ចិន ដោយមាន ៣០១ ស្ថាប័ន ត្រូវបាន​ចាត់​ចូលក្នុង​លំដាប់ យូ​នី​ខន ស្មើនឹង ២៨%។ ក្នុងឆ្នាំនេះ ប្រទេស​ចិន ក៏មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែលមាន​តម្លៃ​ចាប់ពី ១ ពាន់​លាន​ដុល្លារ ចំនួន ៧៤ ស្ថាប័ន​ថែមទៀត​ដែរ។

ចំណែក​លំដាប់​ទី ៣ គឺ ប្រទេស​ឥណ្ឌា ដោយមាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ចំនួន ៣៣ ស្ថាប័ន​ថែមទៀត ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ The Global Unicorn Index នៅ​ឆ្នាំនេះ នាំឱ្យ​តួលេខ​សរុប​របស់​ប្រទេស​នេះ​កើន​ដល់ ៥៤ ស្ថាប័ន។

ខាងក្រោម​នេះ​គឺជា​តារាង​ស្ដីពី​បណ្ដា​កំពូល​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ខ្នាត យូ​នី​ខន ទាំង ១០ របស់​ពិភពលោក សម្រាប់​ឆ្នាំ ២០២១៖

 

 

Advertisement