Category: PR

  • សមិទ្ធផលក្នុងការធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីនាថ្ងៃទី ១៧

    សមិទ្ធផលក្នុងការធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីនាថ្ងៃទី ១៧

    កម្មវិធីធ្វើបទបង្ហាញអចលនទ្រព្យអូស្ត្រាលីបានប្រព្រឹត្តិទៅដោយជោគជ័យក្រោមការចូលរួមសហការរវាង  ក្រុមហ៊ុនអចលនទ្រព្យនៅអូស្ត្រាលី Crown Reality International និងដៃគូនៅក្នុងប្រទេសកម្ពុជា នាថ្ងៃអាទិត្យ ទី១៧ នៅភោជនីយដ្ឋាន Topaz ។

    គួរបញ្ជាក់ផងដែរថា  Crown Reality International គឺជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី ដែលជួយផ្តល់ភាពងាយក្នុងការយល់ដឹងអំពីព័ត៌មានអចលនទ្រព្យ ក៏ដូចជាការទិញ លក់ផ្សេងៗទៀត ដែល Crown Reality International គ្រោងនឹងសហការបង្កើនដៃគូនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះផងដែរ។

    កញ្ញា យុយ សុផានិត នាយកប្រតិបត្តិ N.A Brimex,. CO, LTD ក៏ជាអ្នកតំណាង Crown Reality International ប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ដោយសារការមើលឃើញអំពីស្ថិរភាពផ្នែកសេដ្ឋកិច្ច និង បញ្ជូនកូនបន្តការសិក្សាក្រៅប្រទេស ជាពិសេសប្រទេសអូស្ត្រាលី បានក្លាយជាប្រធានបទដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ ទើបខ្ញុំសម្រេចចិត្តទទួលធ្វើជាអ្នកតំណាង Crown ដើម្បីជួយសម្រួលដល់ប្រជាជនខ្មែរដែលមានបំណងចង់បញ្ជូនកូន ឬមានអចលនទ្រព្យផ្ទាល់ខ្លួននៅប្រទេសអូស្ត្រាលី។”

    កញ្ញាបន្តទៀតថា “លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញអំពីចំណុចគួរឱ្យ ចាប់អារម្មណ៍មួយចំនួនទៀតនោះគឺ សុវត្ថិភាព និងការជឿទុកចិត្តអំពីប្រព័ន្ធក្នុងការបង់ប្រាក់ផងដែរ ដែលអាចឱ្យ ប្រជាជនខ្មែរមានការទុកចិត្តទោះបីជា អចលនទ្រព្យនៅក្រៅប្រទេសយ៉ាងណាក្តី។”

    បន្ថែមពីនេះទៅទៀត កម្មវិធីបទបង្ហាញនេះក៏មានការចូលរួមពីម្ចាស់គម្រោងអចលនទ្រព្យ “WaterPoint Resident”, នាយកប្រតិបត្តិ Crown Reality International និង អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យប្រមាណ ៥០នាក់ នៅឯភោជនីយដ្ឋាន Topaz​ ផងដែរ។

    បើតាមការលើកឡើងពី Mr. Luke Vaughan នាយកប្រតិបត្តិ Crown Reality International បានថ្លែងក្នុងបទបង្ហាញថា “ខ្ញុំសម្រេចចិត្តក្នុងការយកគម្រោង អចលនទ្រព្យដែលស្ថិតនៅក្នុង Gold Coast ប្រទេសអូស្ត្រាលីមកធ្វើបទបង្ហាញថ្ងៃនេះ ព្រោះទីនេះជាតំបន់ដែលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខ្លាំងបំផុត ខណៈពេលដែលអត្រាប្រជាជន Sydney និង Melbourne បានកើនឡើងហួសកំណត់ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Gold Coast គឺជាទីកន្លែងដែលបណ្តំទៅដោយ សាកលវិទ្យាល័យលំដាប់ ក្នុងពិភពលោក”។

    បទបង្ហាញអចលនទ្រព្យដ៏ពិសេសនេះបានបញ្ចប់ទៅជាមួយនឹងការពិសារអារហារថ្ងៃត្រង់បន្ទាប់ពីការធ្វើបទបង្ហាញនោះជាមួយស្នាមញញឹមរីករាយពីអ្នកតំណាងទាំងអស់ និងចំណាប់ អារម្មណ៍ពីអ្នកចូលរួមផងដែរ ហើយ Crown Reality International បានសង្ឃឹមយ៉ាងមុតមាំថានឹងសហការឱ្យស្អិតរមួតជាមួយប្រទេសកម្ពុជាដើម្បីនាំយកគម្រោងជាច្រើនទៀតមកប្រទេសកម្ពុជា។

  • ស្រា​បៀរ​ ​ANCHOR​ ​RADLER​ ​LEMON​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​ ​បាន​សម្ពោធ​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ហើយ​

    ស្រា​បៀរ​ ​ANCHOR​ ​RADLER​ ​LEMON​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​ ​បាន​សម្ពោធ​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ហើយ​

    ​រាជធានី​ភ្នំពេញ​៖​ ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដែល​រចនា​ជាមួយ​រូបរាង​ថ្មី​ដ៏​គួរឱ្យទាក់ទាញ​ត្រូវ​បាន​ប្រកាស​សម្ពោធ​លក់​ជា​ផ្លូវការ​នៅក្នុង​ពិធី​សម្ពោធ​ដ៏ឱឡា​រិក​មួយ​ដែលគេ​ហៅថា​ ​“​Anchor​ ​Radler​ ​Lemon​ ​Mini​-​Concert​”​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃសុក្រ​ទី​22​ ​ខែកុម្ភៈ​ ​ឆ្នាំ​2019​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ស្រា​បៀរ​កំ​ប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​លើ​លើ​ទីផ្សារ​កម្ពុជា​។​

    ​ក្នុង​ឱកាស​សម្ពាធ​ផលិតផល​ថ្មីនេះ​ ​លោក​ ​MOON​ ​YOO​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​CAMBODIA​ ​BREWERY​ ​LIMITED​ ​(​CBL​)​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ថ្ងៃនេះ​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ប្រកាស​ដាក់​លក់​ស្រា​បៀរ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​គឺ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​ដែល​ស្រា​បៀរ​មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​មាន​ជាតិ​អាកុល​ ​2​%​។​ ​ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិ​សម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើឱ្យ​អតិថិជន​ទទួល​បាន​ភាព​សប្បាយរីករាយ​ ​និង​ចង់​ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​”​

    ​លោកនាយក​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍​ទៀត​ថា​៖​ ​“​ខណៈ​ពេល​ទីផ្សារ​ស្រា​បៀរ​កំពុង​រីកចម្រើន​ ​យើង​ជឿជាក់​ថា​ ​ផលិតផល​ថ្មីនេះ​នឹង​មានការ​ពេញនិយម​នៃ​ការ​ទទួលទាន​គ្រឿងស្រវឹង​ក្នុង​កម្រិតមធ្យម​ ​ដែល​បើកឱកាស​ថ្មី​ ​និង​ទាក់ទាញ​អតិថិ​ជន​ថ្មី​ៗ​និយម​ចូលចិត្ត​ប្រភេទ​ស្រា​បៀរ​នេះ​ព្រមទាំង​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែល​មានស្រាប់​។​”​

    ​Anchor​ ​Radler​ ​Lemon​ ​គឺជា​ប្រភេទ​ស្រា​បៀរ​ស្រា​បៀរ​ឆ្នៃ​ប្រឌិត​ថ្មី​ ​មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​និង​មាន​ជាតិ​អាកុល​ ​2​%​ ​ដែល​នាំមក​ជូន​លោកអ្នក​ដោយក្រុម​ហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​នៃ​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​ជាមួយ​រស​ជា​តិ​ក្រូ​ឆ្មារ​ធម្មជាតិ​។​ ​គ្មាន​សារធាតុ​បន្ថែម​រសជាតិ​ ​តែ​មាន​ពណ៌​ស្រស់​បែប​ធម្មជាតិ​។​ ​Anchor​ ​Radler​ ​Lemon​ ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ទ្វេដង​ ​និង​ភាព​រីករាយ​ដ៏​លើសលប់​ ​ព្រមទាំង​ជួយ​បំបាត់​ស្រេកទឹក​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​រសជាតិ​ត្រ​ជាតិ​ស្រស់ស្រាយ​ ​ងាយស្រួល​ពិសា​ ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​ជាប់ចិត្ត​ពី​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ ​និង​ស្រា​បៀរ​ថ្មី​ស្រស់​ល្អឥតខ្ចោះ​ ​រសជាតិ​ស្រាល​ស្រទន់​ ​ស័ក្តិសម​បំផុត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ត្រូពិក​ដូចជា​ប្រទេស​កម្ពុជា​ ​នៅ​ពេល​ក្លា​ស្សេ​ត្រជាក់​ដល់កម្រិត​។​ ​កំ​ប៉ុង​បញ្ច្រាស់​មិនមែន​ជា​ផលិត​ខុស​នោះ​ ​តែ​ដើម្បីឱ្យ​អតិថិជន​ត្រឡប់​ ​ឬ​ក្រឡាប់​កំប៉ុង​ ​Anchor​ ​Radler​ ​Lemon​ ​ចុះ​ដើម្បី​ទទួល​បាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ដែល​ស្ថិតនៅ​បាត​កំប៉ុង​។​ ​ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិ​សម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើឱ្យអតិថិជន​ទទួល​បាន​ភាព​សប្បាយរីករាយ​ ​និង​ចង់​ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​

    កម្មវិធី​ ​“​Anchor​ ​Radler​ ​Lemon​ ​Mini​-​Concert​”​ ​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ​២៣​ ​ខែកុម្ភៈ​ ​រហូតដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​សៀមរាម​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​កំពង់ចាម​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឌី​ជេ​ ​និង​តារា​ចម្រៀង​ល្បី​ៗ​ ​ដូចជា​ ​DJ​ ​Yaya​,​ ​លោ​ក​ហ្សូ​ណូ​ ​លោក​ ​ជី​ដេ​វីត​ ​លោ​ក​ស្តិ​ប​ ​លោក​ ​រង្ស​ ​តារា​រតនា​ ​លោក​ ​នី​កូ​។​

    ​បច្ចុប្បន្ន​នេះ​ ​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​បាន​ចែកចាយ​លក់​ក្នុង​បណ្តា​រង្គសាល​ ​ក្លិប​ ​និង​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ដំណាក់កាល​សម្ពោធ​លក់​ជា​ផ្លូវការ​នេះ​ ​ហើយនឹង​មាន​លក់​នៅ​បណ្តា​ហាង​ជាច្រើន​នៅក្នុង​ខេត្ត​ក្រុង​សំខាន់​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​ ​នា​ពេល​ខាងមុខនេះ​។​

    ​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ ​Anchor​ ​Radler​ ​Lemon​ ​ដោយ​ទទួលខុសត្រូវ​ ​

  • មន្ត្រី​ពេទ្យ​យោធា​ម្នាក់​នៅ​ស្ទឹងមានជ័យ​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    មន្ត្រី​ពេទ្យ​យោធា​ម្នាក់​នៅ​ស្ទឹងមានជ័យ​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    ​មន្ត្រី​ពេទ្យ​យោធា​ម្នាក់​មានឈ្មោះ​ ​សុង​ ​រតនា​ ​ភេទប្រុស​ ​អាយុ២៨ឆ្នាំ​ ​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឬស្សី១​ ​សង្កាត់​ស្ទឹងមានជ័យ​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ចំនួន​ទឹកប្រាក់១០០លាន​រៀល​ ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះទៅ​ប្រគល់​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100​ ​លាន​រៀល​ ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ ​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ថា​ ​លោក​ ​សុង​ ​រតនា​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ហាត់ប្រាណ​រួច​ ​លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទទួលទាន​ ​លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​ ​ហើយក៏​ហៅ​ប្រពន្ធ​ ​និង​ឪពុក​ដែល​រស់នៅ​ជាមួយគ្នា​ឱ្យ​ជួយ​មើល​ ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​ក្រវិល​កំប៉ុង​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ ​ដែល​រាល់ដង​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់១០០លាន​រៀល​នៅ​លើ់​កញ្ចក់​ទូរទស្សន៍​ ​ហើយ​នឹកគិត​ថា​ថ្ងៃណាមួយ​លោក​នឹក​មានសំណាង​បាន​ឈ្នះ​ដូច​គេ​ដែរ​ ​តែ​ពេលនេះ​ ​ក្ដី​ស្រមៃ​របស់​លោក​បាន​ក្លាយជា​ការពិត​ហើយ​។​ ​បន្ទាប់ពី​ទទួ​ឡ​បាន​ប្រាក់​រង្វាន់១០០លាន​រៀល​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារ​ខ្លះ​ ​ហើយ​ទុក​មួយចំនួន​ទៀត​ទៅ​បង្កើត​មុខរបរ​សម្រាប់​ប្រពន្ធ​លក់ដូរ​នៅផ្ទះ​ ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់​។​ ​នៅក្នុង​ឱកាស​នោះ​ ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ដែល​បាន​ជួយ​កែប្រែ​ជីវិត​ ​និង​ជោគវាសនា​គ្រួសារ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់​ ​100លាន​រៀល​ ​ចំនួន60រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​125​ ​ចំនួន60​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន60រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះ​ទេ​។​ ​អ្នកទទួល​ទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់100លាន​រៀល​ ​ដោយឡែក​អ្នកលក់​ដែល​ដាក់​តាំង​ច្រើន​ ​ហើយ​ស្អាត​ ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ​នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន1លាន​រៀល​ ​ភ្លាម​ៗ​ចំនួន5នាក់​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ហើយ​ ​

    ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ហើយ​ ​

    ​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី20ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​គោលបំណង​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ ​ដែល​បាន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី​ម្តង​ទៀត​ ​ដោយមាន​ការចូលរួម​ពី​ក្រុមកីឡា​ករ​ឆ្នើម​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ជាច្រើន​ក្រុម​។​ ​

    ​ឯកឧត្តម​ ​ប៊ូ​ ​ជុំ​សេរី​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ឯកឧត្តម​ ​បណ្ឌិតសភា​ចារ្យ​ ​សំ​ ​សោ​ភាន់​ ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ​លោក​ ​SAMSON​ ​WONG​ ​អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​និង​លោក​ ​CHRIS​ ​LIU​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​បាន​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ ​និង​ស្វាគមន៍​នូវ​ការប្រកាស​បើក​ជា​ផ្លូវ​កា​រនូ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

    នេះ​ជា​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្ដរ​ជាតិ​លើក​ទីពីរ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ ​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រក្រោ​មកិ​ច្ច​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ ​(​FIVB​)​ ​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។​ ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​នឹង​មាន​ក្រុមកីឡា​ករ​ឆ្នើម​សញ្ជាតិ​កម្ពុជា​ ​និង​ក្រុមកីឡា​ករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម​ដូចជា​មក​ពី​ប្រទេស​ជប៉ុន​ ​ឆេក​ ​ថៃ​ ​សហរដ្ឋអាមេរិក​ ​ទី​ក្រង​តៃប៉ិ​ ​អូស្ត្រាលី​ ​ប៉ូឡូញ​ ​កាណាដា​ ​ស៊ីប​ ​អ៊ីស្រាអែល​ ​សិង្ហបុរី​ ​អាល្លឺម៉ង់​ ​ក្រិក​ ​ស៊ុយ​អែដ​ ​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។​ ​

    ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​សម្រាប់​ទស្សនិកជន​ ​ដោយសារ​កីឡាករ​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​នឹង​ចូលរួម​ប្រកួតប្រជែង​គ្នា​នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​សន្សំ​ពិន្ទុ​ ​ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​ ​FIVB​ ​World​ ​Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិច​ ​2020​ ​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

    ​កម្មវិធី​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី21​ ​កុម្ភៈ​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​ ​នៅ​ទូទាំង​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំពីរ​ដោយមាន​កាលវិភាគ​ប្រកួត​ដូច​ខាងក្រោម​៖​ ​១​.​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​។​ ​២​.​ ​ខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​2ដល់​ថ្ងៃទី3​ ​ខែមីនា​។​ ​៣​.​ ​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី7ដល់​ថ្ងៃទី10​ ​ខែមីនា​។​ ​៤​.​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី​ ​21​ ​ដល់​ថ្ងៃទី24​ ​ខែមីនា​ ​។​ ​៥​.​ ​ក្រុង​ប៉ោយប៉ែត​ ​នៅ​ថ្ងៃទី30​ ​ដល់​ថ្ងៃទី31​ ​ខែមីនា​។​ ​៦​.​ ​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃទី4​ ​ដល់​ថ្ងៃទី7​ ​ខែមេសា​ ​។​ ​៧​.​ ​ខេត្ត​កំពង់ចាម​ ​នៅ​ថ្ងៃទី14​ ​ដល់​ថ្ងៃទី16​ ​ខែមេសា​។​ ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡា​កិ​រិនី​ ​និង​នៅ​ខេត្តសៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស​ ​និង​ខេត្តបាត់ដំបង​សម្រាប់​កីឡា​កិ​រិនី​។​ ​រង្វាន់​ទឹកប្រាក់​សរុប​គឺ​ ​60,000​ ​ដុល្លារ​អាមេរិក​ ​ដោយក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​1​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​5,000​ ​ដុល្លារ​អាមេរិក​ចំណែក​ឯ​ក្រុម​ជ័យលាភី​នី​មួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ ​2​-​Star​ ​World​ ​Tour​ ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ ​25,000​ ​ដុល្លារ​អាមេរិក​។​ ​

    ​ការប្រកួត​បើកឆាក​ចាប់ផ្តើម​ពី​ម៉ោង9​ ​ព្រឹក​ដល់5​ ​ល្ងាច​ចាប់ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី24​ ​ខែកុម្ភៈ​ ​នៅ​បរិវេណ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​។​ ​កម្មវិធី​ប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ខេត្ត​ក្រុង​ចំនួន​ប្រាំពីរ​។​ ​បន្ទាប់ពី​កម្មវិធី​ប្រកួត​នៅពេល​ថ្ងៃ​ ​មានការ​ប្រគុំ​តន្រ្តី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ​ ​ព្រមទាំង​តា​រា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ជាច្រើន​រូប​ដូចជា​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​លោក​ ​ណុប​ ​បញ្ញា​រិទ្ធ​ ​លោក​ ​ឆន​ ​សុវណ្ណ​រាជ​ ​លោ​ក​ហ្សូ​ណូ​ ​អ្នកនាង​ ​សុខ​ ​ស្រី​នាង​ ​លោក​ ​នី​រតនា​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កញ្ញា​ ​សួស​ ​វីហ្សា​ ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​លោក​ ​នី​កូ​ ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​លោក​ ​ស្តិ​ប​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​។​

    ​កាន់តែ​ធំ​ ​កាន់តែ​អស្ចារ្យ​ ​កាន់តែ​កក្រើក​រីករាយ​!​ ​សូម​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​!​ ​សូមកុំ​រំលង​ព្រឹត្តិ​ការណ៍​ពិសេស​ប្រចាំឆ្នាំ​នេះ​ឲ្យសោះ​!​ ​ទទួលយក​ភាព​សប្បាយរីករាយ​យ៉ាង​ពិតប្រាកដ​ជាមួយ​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​!​ ​រីករាយ​ស្រស់ថ្លា​ ​ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ​ ​អាន់​ឆ័រ​!​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​

    ​ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ​៕​

  • សាលារៀន​វេស​ឡា​ញន៍​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​ ​១​ ​និង​ផ្ដោត​សំខាន់​លើ​ការអប់រំ​សតវត្ស​ទី​ ​21​

    សាលារៀន​វេស​ឡា​ញន៍​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​ ​១​ ​និង​ផ្ដោត​សំខាន់​លើ​ការអប់រំ​សតវត្ស​ទី​ ​21​

    ​នៅ​ថ្ងៃទី​ ​16​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​នេះ​ ​សាលារៀន​វេស​ឡា​ញន៍​ ​បាន​រៀបចំ​ការប្រជុំ​រួម​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​ ​១​ ​ឆ្នាំ​សិក្សា​ ​2018​-​2019​ ​និង​លើក​ទិសដៅ​ផែនការ​ ​សកម្មភាព​ការងារ​សម្រាប់​ឆមាស​ទី​ ​2​ ​នៃ​ឆ្នាំ​សិក្សា​ ​2018​-​2019​ ​ពោល​គឺ​កម្មវិធី​ផ្ដោត​សំខាន់​លើ​ការអប់រំ​បែប​សតវត្ស​ទី​ ​21​។​ ​ដូចដែល​យើង​បានដឹង​ ​និង​ឭ​ពី​ ​«​ ​ការអប់រំ​សតវត្ស​ទី​ ​21​ ​»​ ​ហើយ​ថា​ ​យើង​ទាំងអស់គ្នា​ចង់​បណ្ដុះបណ្ដាល​សិស្ស​ ​នៅ​សាលារៀន​ជាមួយ​ ​«​ ​ការ​បង្រៀន​ ​និង​រៀន​បែប​សតវត្ស​ទី​ ​21​ ​»​ ​ដើម្បី​ឱ្យ​ពួកគាត់​ក្លាយជា​សិស្ស​ជំនាញ​សតវត្ស​ទី​ ​21​។​ ​តើ​បច្ចុប្បន្ន​មនេះ​ ​គឺ​គ្រូបង្រៀន​សតវត្ស​ទី​ ​21​ ​ឬ​គ្រូបង្រៀន​ដែល​មាន​ជំនាញ​សតវត្ស​ទី​ ​21​ ​ហើយ​នៅ​ ​?​

    ​លោក​ ​គង់​ ​សំនៀង​ ​នាយ​ប្រតិ​បត្ត​ការណ៍​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ ​បាន​មានប្រសាសន៍​ថា​ ​ការអប់រំ​សតវត្ស​ទី​ ​21​ ​ត្រូវ​បាន​ផ្ដោត​សំខាន់​ទៅលើ​មុខវិជ្ជា​សិក្សា​ដែល​រួម​ ​វិទ្យា​សា​ស្ដ្​រ​ ​គ​ណិ​ត​វទ្យា​ ​បច្ចេកវិទ្យា​ ​និង​ជំនាញ​អាជីព​ ​និង​ជាពិសេស​គឺ​ ​ការ​ដោះស្រាយ​បញ្ហា​។​ ​រយៈកាល​កន្លងទៅ​ ​ប្រសិនបើ​យើង​ប្រៀបធៀប​អំពី​ប្រទេស​របស់​យើង​ ​ការអប់រំ​ ​និង​ការសិក្សា​ ​គឺ​យើង​នៅ​មានកម្រិត​ក្រោយគេ​ ​បើ​យើង​ប្រៀបធៀប​ជា​មួយ​បណ្ដា​ប្រ​ទេ​អាស៊ាន​។​ ​ដូច្នោះ​ហើយ​ ​សាលារៀន​យើង​គឺ​មាន​គោលបំណង​ឱ្យ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​បង្រៀន​តាម​បែប​សតវត្ស​ទី​ ​21​ ​ដែល​អាច​ចែករំលែក​ចំណេះដឹង​ឱ្យ​សិស្ស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​បច្ចេកវិទ្យា​ទំនើប​ ​នោះ​សិស្ស​អាច​រៀន​ ​និង​ដោះស្រាយ​បញ្ហា​បាន​កាន់តែ​ឆ្លាតវៃ​តាម​តម្រូវការ​សតវត្ស​ទី​ ​21នេះ​។​

    លោក​បន្ដ​ថា​ ​ជា​ការពិត​ណាស់​ ​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ ​គុណភាព​ការអប់រំ​ខ្ពស់​ ​លុះត្រាតែ​មានការ​ចូលរួម​ជា​វិជ្ជមាន​ ​ទាំង​កម្លាំងកាយ​ ​ចិត្ត​ ​និង​ស្មារតី​ ​ពី​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​រួមមាន​ ​លោក​គ្រួ​ ​អ្នកគ្រូ​ ​បុគ្គលិក​រដ្ឋបាល​ ​រួម​ទាំង​គណៈ​គ្រប់គ្រង​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​។​ ​លើស​ពីនេះ​ទៅទៀត​ ​ការ​ពង្រឹង​ ​សមត្ថភាព​ ​និង​ជំនាញ​វិជ្ជាជីវៈ​ ​និង​អ​ត្ត​ចរឹ​ត​ផ្ទាល់ខ្លួន​ ​សម្រាប់​បុគ្គលិក​ម្នា​ក់ៗ​ ​ជា​កត្តា​សំខាន់​បំផុត​ ​ក្នុង​ការប្រកួត​ប្រជែង​ទីផ្សារ​ការងារ​នា​សតវត្ស​ទី​ ​២១​ ​នេះ​ ​។​ ​ដែល​នៅក្នុង​នោះ​ ​យើង​ត្រូវ​សិ​ក្ស​ភាសា​មួយចំនួន​ឱ្យ​បាន​ច្បាស់លាស់​ ​និង​ប្រាក​ថា​ ​អាច​ប្រើប្រាស់​បាន​ ​រួមមាន​ ​ភាសា​កំណើត​ ​ភាសា​ជំនាញ​អាជីព​ ​ភាសា​សាកល​ ​ភាសា​បច្ចេកវិទ្យា​ ​និង​ភាសា​កា​ទូត​ ​ព្រមទាំង​ត្រូវ​ស្វែងយល់​ព័ត៌មាន​នៅ​ជុំវិញ​ ​និង​ធ្វើ​ឱ្យ​បច្ចុប្បន្នភាព​ទាន់​សភាពការណ៍​។​

    ​លោក​បាន​បញ្ជាក់​បន្ថែម​ដែល​ថា​ ​នៅ​ឆ្នាំ​សិក្សា​ ​2019​ ​នេះ​ ​សាលារៀន​វេស​ឡា​ញន៍​បាន​ដាក់បញ្ចូល​កម្មវិធី​សិក្សា​ថ្មី​មួយទៀត​ ​ដែល​ផ្ដោត​លើ​ការ​ ​ពិគ្រោះ​យោបល់​ ​ដែល​មាតាបិតា​សិស្ស​ ​និង​សិស្ស​នុ​សិស្ស​ ​អាច​ទទួលយក​ការពិគ្រោះ​យោបល់​យ៉ាង​យកចិត្ត​ទុកដាក់​សំ​ពី​ណា​ក់​សាលារៀន​យើង​ ​និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផង​ដែរ​៕​



  • តោះ​!​!​!​ ​មក​ដឹងពី​ការ​ទទួលទាន​ស្រា​ទំពាំងបាយជូរ​ថា​ ​តើ​ត្រូវ​ញ៉ាំ​ជាមួយ​មុខម្ហូប​ប្រភេទ​ណា​ទើប​មាន​រសជាតិ​ឆ្ងាញ់​

    តោះ​!​!​!​ ​មក​ដឹងពី​ការ​ទទួលទាន​ស្រា​ទំពាំងបាយជូរ​ថា​ ​តើ​ត្រូវ​ញ៉ាំ​ជាមួយ​មុខម្ហូប​ប្រភេទ​ណា​ទើប​មាន​រសជាតិ​ឆ្ងាញ់​

    ​កាលពី​ថ្ងៃទី17​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​ភោជនីយដ្ឋាន​ ​Red​ ​Wine​ ​House​ ​និង​ក្រុមហ៊ុនស្រា​ ​Winest​ ​បាន​សហការ​គ្នា​រៀបចំ​អាហារ​ពេលល្ងាច​ដ៏​សែ​នរ៉ូ​មែន​ទិ​ក​ ​និង​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​ជាមួយ​មុខម្ហូប​ជា​ប្រភេទ​សាច់​គោស្​ទេ​ក​ ​(​Steak​)​ ​សាច់គោ​បន្ទះ​ស្រស់​ ​និង​គ្រឿង​សមុទ្រ​យ៉ាង​ឆ្ងាញ់​ពិសា​ក្រោម​ពន្លឺ​នៃ​អំពូលភ្លើង​ពណ៌លឿង​យ៉ាង​ស្រទន់​។​ ​

    ​គោលបំណង​នៃ​ការរៀបចំ​អាហារ​ពេលល្ងាច​នេះ​ ​គឺ​ផ្តោត​ទៅលើ​ការ​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​ឱ្យ​ត្រូវ​នឹង​មុខម្ហូប​ប្រភេទ​នៃ​ពួក​បស្ចិមប្រទេស​ ​ហើយ​អ្វី​ដែល​កាន់​តែឣស្ចារ្យ​ជាង​នេះ​ទៀត​នោះ​គឺ​ ​ការ​បង្ហាញ​ប្រភេទ​ស្រា​ទំពាំងបាយជូរ​ពណ៌ស​ដែល​នាំចូល​ពី​ប្រទេស​ ​CHILI​ ​ហើយ​ជា​ប្រភេទ​ស្រា​ដែល​អាច​ញ៉ាំ​ជាមួយនឹង​នំ​ខេ​ក​ ​និង​បង្អែម​បាន​ផង​ដែរ​។​

    ​ដោយ​ក្នុង​នោះ​ផ្ទាល់​ ​Winest​ ​បាន​ជ្រើសរើស​យក​ស្រា​ ​4ប្រភេទ​មក​ទទួលភ្ញៀវ​កិត្តិយស​នា​រាត្រី​នោះ​ ​ដែល​រួមមាន​ស្រា​ ​2ប្រភេទ​មក​ពី​ប្រទេស​បារាំង​។​ ​1ប្រភេទ​មក​ពី​ខេ​ត្ដ​ ​Bordeaux​ ​នៃ​តំបន់​ ​Saint​ ​–​Emilion​ ​ដែល​បងប្អូន​ខ្មែរយើង​ភាគច្រើន​បាន​ស្គាល់​ ​និង1ទៀត​មក​ពី​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​បារាំង​។​ ​Winest​ ​បាន​ជ្រើសរើស​ស្រា​ទំពាំងបាយជូរ​ទាំង​ ​2ប្រភេទ​នេះ​ដើម្បី​ញ៉ាំ​ជាមួយ​សាច់គោ​ដោយ​គ្រាន់តែ​មួយ​ញ៉ាំ​ជាមួយ​សាច់​គោស្​ទេ​ក​ ​(​Steak​)​ ​និង​មួយទៀត​ញ៉ាំ​ជាមួយនឹង​សាច់គោ​បន្ទះ​ស្រស់​។​ ​

    Winest​ ​បាន​ជ្រើសរើស​យក​ស្រា​ទំពាំងបាយជូរ​សម​ក​ពី​ប្រទេស​ ​CHILI​ ​ដែល​មានឈ្មោះ​ថា​ ​Sauvignon​ ​Blanc​ ​ដែល​មាន​រសជាតិ​ជូរ​ ​និង​អាច​ញ៉ាំ​ជាមួយ​មុខម្ហូប​ពពួក​សាច់​ស​ ​គ្រឿង​សមុទ្រ​ ​និង​ត្រី​ធូ​ណា​ ​ជាពិសេស​គឺ​ ​Winest​ ​បាន​ជ្រើសរើស​យក​ស្រា​មួយ​ប្រភេទ​ទៀត​សម្រាប់​ញ៉ាំ​ជាមួយនឹង​នំ​ខេ​ក​ ​ក៏ដូចជា​ ​បង្អែម​ផង​ដែរ​។​ ​

    ​ភ្ញៀវ​កិត្តិយស​ទាំងអស់​នៅក្នុង​កម្មវិធី​ខាងលើ​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​ប្រភេទ​ស្រា​ទាំង​ ​4មុខ​នេះ​ ​ហើយ​ពួកគាត់​បាន​លើកឡើង​ទៀត​ថា​ ​វា​ពិតជា​ប្លែក​មែនទែន​ដែល​មាន​ប្រភេទ​ស្រា​ទំពាំងបាយជូរ​ដែល​អាច​ញ៉ាំ​ជាមួយនឹង​នំ​ខេ​ក​ ​និង​បង្អែម​បាន​ដូច្នេះ​៕​
    ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​លេខទូរស័ព្ទ​៖​ ​061​ ​219​ ​567​
    ​អ៊ីមែល​៖​ ​info​@​winest.com.kh​
    ​គេហទំព័រ​ ​Facebook​ ​ផ្លូវការ​៖​ ​Winest​ ​Cambodia​

  • កុមារី​ម្នាក់​នៅ​ខេត្តកំពត​ ​ឈ្នះ​រង្វាន់​ធំ​ ​100លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    កុមារី​ម្នាក់​នៅ​ខេត្តកំពត​ ​ឈ្នះ​រង្វាន់​ធំ​ ​100លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    ​សម្រាប់​កុមារី​ ​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់100លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ម្នាក់​នេះ​មានឈ្មោះ​ ​ថា​ ​ស្រី​ធីន​ ​អាយុ​ ​6​ ​ឆ្នាំ​ ​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី1​ ​នៅ​សាលាបឋមសិក្សា​ ​អន្លង់​ក្មេង​លេង​ ​បច្ចុប្បន្ន​កំពុង​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុង​ ​ភូមិ​ ​តេជោ​ ​អន្លង់​ក្មេង​លេង​ ​ឃុំ​ ​តេជោ​ ​អភិវឌ្ឍ​ ​ស្រុក​ឈូក​ ​ខេត្តកំពត​ ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ ​អ្នកស្រី​ ​អ៊ី​ង​ ​ចន្ថា​ ​មានមុខ​របរ​ជា​កសិករ​ ​និង​ត្រូវជា​ម្ដាយបង្កើត​របស់​កុមារី​មានសំណាង​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា​ ​កាលពី​សប្ដាហ៍​កន្លងទៅ​ ​ក្រោយពេល​លេង​ជា​មួ​យក្មេងៗ​ក្បែរ​ផ្ទះ​ ​កុមារី​ ​ស្រី​ធីន​ ​បាន​សុំ​លុយ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ទទួលទាន​ ​លុះ​ក្រោយពេល​មួល​គម្រប​ដប​ ​ក៏​សួរ​អ្នកលក់​ថា​ ​ខ្ញុំ​ត្រូវ​រង្វាន់​ទេ​ ​?​ ​ភ្លាម​នោះ​ ​ស្រាប់តែ​អ្នកលក់​ដែល​នៅផ្ទះ​ជិត​គ្នា​ ​ស្រែក​ប្រាប់​ថា​ ​ត្រូវហើយ​ ​ត្រូវ​រង្វាន់100លាន​រៀល​ ​ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​មក​មើល​ ​និង​អបអរសាទរ​តែម្ដង​។​ ​ក្រោយមក​អ្នកស្រី​ក៏បាន​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅក្នុង​គម្រប​ដប​តែម្ដង​។​ ​

    ​ក្នុង​ពេល​ជាមួយគ្នា​នេះ​ផង​ដែរ​ ​អ្នកស្រី​ ​អ៊ី​ង​ ​ចន្ថា​ ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ឈ្នះ​រង្វាន់​មហាសាល​ ​ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ​។​ ​អ្នកស្រី​ ​បញ្ជាក់​ថា​ ​:​ ​បន្ទាប់ពី​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​ ​អ្នកស្រី​នឹង​យក​លុយ​មួយចំនួន​ទៅ​សងបំណុល​គេ​ ​និង​ធ្វើបុណ្យ​ឧទ្ទិស​ដល់​ប្ងូ​នដែល​ទើបតែ​ស្លាប់​ទៅ​ ​ហើយ​យក​មួយចំនួន​ទៀត​ទៅ​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅក្នុង​រដូវ​កាល​ទី3នេះ​ ​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​មហា​សំណាង​កាន់តែ​អស្ចារ្យ​ជាង​មុន​ ​ដោយ​ការ​បង្កើន​នូវ​ទឹកប្រាក់​រង្វាន់​ធំ​ចំនួន100លាន​រៀល​ ​រហូតដល់70រង្វាន់​,​ ​ម៉ូតូ​ ​Honda​ ​Scoopy​-​i​ ​កើន​ដល់70រង្វាន់​ ​,​ ​និង​ទូរស័ព្ទ​ ​i​ ​phone​ ​XS​ ​កើន​រហូតដល់70រង្វាន់​ ​ព្រមទាំង​រង្វាន់​ផ្សេង​ៗ​ទៀត​រាប់​លាន​រង្វាន់​។​ ​រួសរាន់​ឡើង​ ​ដើម្បី​ទទួល​បាន​មហា​រង្វាន់​ដ៏​ច្រើន​អស្ចារ្យ​ទាំងនេះ​ ​ទាំងអស់គ្នា​.​.​.​
    ​អ៊ី​ឈី​តាន់​ ​ជួយ​កែប្រែ​ជីវិត​របស់​លោកអ្នក​ឱ្យ​ក្លាយជា​មហា​សេ​ដ្ឋី​ភ្លាម​ៗ​ ​អ៊ី​ឈី​តាន់​ ​ចែក​ពិត​ ​ចែក​លឿន​ ​ចែក​ដល់​ផ្ទះ​របស់​លោកអ្នក​.​.​.​!​ ​

  • ក្រុម​ ​Inter​ ​KCP​ ​នៅតែ​រក្សា​តំណែង​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៃ​មណ្ឌល​ខេត្ត​កំពង់ចាម​

    ក្រុម​ ​Inter​ ​KCP​ ​នៅតែ​រក្សា​តំណែង​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៃ​មណ្ឌល​ខេត្ត​កំពង់ចាម​

    ​ខេត្ត​កំពង់ចាម​ ​៖​ ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ខេត្ត​កំពង់ចាម​ ​គឺជា​មណ្ឌល​ទី៧ព្រឹត្តិ​ការណ៍​ការប្រកួត​ ​នៃ​ក្របខណ្ឌ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ក្រុមការងារ​បន្ត​រក​ឃើញ​ជើងខ្លាំង​ចំនួន៧ក្រុម​ ​ដែល​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ ​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី16​ ​និង​ទី17 ​មីនា​ ​2019 ​ខាងមុខនេះ​។​

    ​ចំណែក​ក្រុម​ ​Inter​ ​KCP​ ​ដែល​ជា​ជើងឯក៤ជំ​នាន់​ប្រចំាំ​មណ្ឌល​ខេត្ត​កំពង់ចាម​បាន​រក្សា​តំណែង​របស់​ខ្លួន​ដដែល​ ​ក្រោយពី​យកឈ្នះ​លើ​ក្រុម​ ​ដី​ឡូត៍​ ​អាន​ ​វេ​ង​ស្រ៊ុ​ន​ ​ក្នុង​លទ្ធផល​2​ ​ទល់​ ​0​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី17​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​ ​នៅ​ទីលាន​កោះ​ពេជ្រ​ជិត​មាត់ទន្លេ​ ​ខេត្ត​កំពង់ចាម​ ​។​

    ​ដោយឡែក​ចំណាត់ថ្នាក់​លេខ៣បាន​លើ​ក្រុម​ ​កុក​សរ​ ​ឈ្នះ​លើ​ក្រុម​ ​Black​ ​Eagle​ ​FC​ ​ដោយ​លទ្ធផល៤ទល់២​ ​និង៣ក្រុម​ទៀត​រួមមាន​ ​ក្រុម​ ​King​ ​Lion​ ​ក្រុម​ ​MY​ ​05​ ​និង​ក្រុម​ ​The​ ​Wolf​ ​។​ ​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​ ​មណ្ឌល​កំពង់ចាម​ ​គឺ​ក្រុម​ ​Inter​ ​KCP​ ​ទទួល​បាន​ប្រាក់​រង្វាន់1,500ដុល្លារ​ ​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​ ​ដី​ឡូត៍​ ​អាន​ ​វេ​ង​ស្រ៊ុ​ន​ ​ប្រាក់​រង្វាន់1,000ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅលើ​ក្រុម​កុកស​របា​នប្រា​ក់​រង្វាន់500ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៤បាន​ទៅលើ​ក្រុម​ ​Black​ ​Eagle​ ​FC​ ​ប្រាក់​រង្វាន់200​ ​ដុល្លារ​ ​។​

    ​សម្រាប់​ខេត្ត​កំពង់ចាម​ដែល​ជា​មណ្ឌល​ទី៧នេះ​ ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ ​យក​តែ៧ក្រុម​តែប៉ុណ្ណោះ​ ​ដើម្បីឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ ​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី16​ ​និង​ទី17​ ​មីនា​ ​2019​ ​ខាងមុខនេះ​ ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​លោក​ ​Ronaldinho​។​

    ​បន្ទាប់ពី​ការប្រកួត​ដណ្តើម​ជើ​ក​ឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ត្រូវ​បាន​បញ្ចប់​រួចមក​ក៏​មានការ​ប្រគំតន្ត្រី​ ​ពេល​រាត្រី​តារា​ចំរៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​រូប​ដូចជា​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​លោក​ ​ដួង​ ​វិ​រះ​សិ​ដ្ឋ​ ​កញ្ញា​ ​ម៉ង់​ ​ចាន់​កញ្ញា​ ​និង​ឌី​ជេ​ ​Maily​ ​បាន​ធ្វើឲ្យ​កក្រើក​ឆាក​តន្ត្រី​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​បរិវេណ​កោះ​ពេជ្រ​ជាប់មាត់​ ​ទន្លេ​ខេត្ត​កំពង់ចាម​ ​ហើយ​តារា​ចំរៀង​ ​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ជាហេតុ​ធ្វើឲ្យ​អ្នកគាំទ្រ​នៅ​ខេត្ត​កំពង់ចាម​រាំ​កម្សាន្ត​ ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្រ្តី​ ​។​ ​លើស​ពីនេះ​ទៅទៀត​អ្នកគាំទ្រ​ទាំងអស់​ក៏​ ​ទទួល​បាន​តម្លៃ​ពិសេស​សម្រាប់​ការ​លក់​ជូន​ក្នុង​ឱ​កា​សប្រ​មូសិ​នដើម្បី​ទទួលទាន​រសជាតិ​ស្រា​បៀ​រថៃហ្គ័​រនា​រាត្រី​ ​នោះ​ផង​ដែរ​។​

    ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រា​បៀរ​ ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​ ​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២​ ​នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០​ ​មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

    ​សូម​ចូល​ទៅកាន់​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​!​

  • ប្រជាជន​មិន​ចាំបាច់​មក​ភ្នំពេញ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​ទៀត​ទេ​ ​នៅ​តាម​បណ្តា​ខេត្ត​ក៏អាច​ឆែក​បាន​ដែរ​ ​តាមរយៈ​ ​AMK​ ​

    ប្រជាជន​មិន​ចាំបាច់​មក​ភ្នំពេញ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​ទៀត​ទេ​ ​នៅ​តាម​បណ្តា​ខេត្ត​ក៏អាច​ឆែក​បាន​ដែរ​ ​តាមរយៈ​ ​AMK​ ​

    ​ការ​ឆែកមើល​ប្រវត្តិ​ឥណទាន​ ​ឬ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ព្រោះ​វា​ជា​ទិន្នន័យ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន​ចំពោះ​ការ​ស្នើសុំ​ឥណទាន​ពី​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​រួម​ទាំង​ជា​ទិន្នន័យ​មូលដ្ឋាន​ដើម្បី​ថ្លឹងថ្លែង​ពី​លទ្ធភាព​សង​ត្រឡប់​របស់​ខ្លួន​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដែល​ធ្វើ​ឱ្យ​អាច​ចៀស​ផុត​ពី​បំណុល​ធ្ងន់ធ្ងរ​បាន​ថែមទៀត​ផង​។​ ​

    ​កាលពីមុន​ ​ដើម្បី​ឆែកមើល​ទិន្នន័យ​ឥណទាន​ផ្ទាល់ខ្លួន​ ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ចាំបាច់​ត្រូវតែ​មករា​ជ​ធានី​ភ្នំពេញ​ដើម្បី​ស្នើសុំ​មើល​ទិន្នន័យ​ពី​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ ​និង​ពេលវេលា​យូរ​ ​តែ​បច្ចុប្បន្ន​នេះ​ស្ថាប័ន​មួយ​នេះ​បាន​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​តាមរយៈ​ការ​ចាប់ដៃ​គូ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ធំៗ​ដើម្បី​ផ្តល់​សេវាកម្ម​នៅ​ទូទាំង​ប្រទេស​។​ ​

    ​ថ្មី​ៗ​នេះ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​បាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដើម្បី​ផ្តល់​សេវាកម្ម​ផ្តល់​ទិន្នន័យ​ឥណទាន​ដល់​អតិថិជន​នៅ​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​។​ ​


    ​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​ជាង​ ​6ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​ ​ស៊ី​ប៊ី​ស៊ី​បាន​ចាប់ផ្តើម​ ​និង​ផ្តោត​ចម្បង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន​ ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពីអ​តិថិ​ជន​របស់​ពួកគេ​កាន់តែ​ច្បាស់​ ​និង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ផ្តល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ការទទួលខុសត្រូវ​។​ ​បន្ថែម​ពីលើ​នេះ​ ​ប្រព័ន្ធ​នេះ​ក៏បាន​ជួយ​ដល់​អតិថិជន​ទូទៅ​ ​ក្នុង​ការ​ស្នើសុំ​ ​និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ស្នើសុំ​កម្ចី​។​ ​មិន​តែប៉ុណ្ណោះ​ ​ប្រព័ន្ធ​នេះ​ក៏​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​ផង​ដែរ​។​
    ​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​បាន​និយាយ​ថា​៖​ ​«​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ ​ទើប​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ដោយធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធ​សាស្រ្ត​ ​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដែល​មាន​សាខា​ជាង150​ ​ទូទាំង​ប្រទេស​ក្នុង​ការ​ផ្តល់​សេវាកម្ម​នេះ​ ​ដោយ​ជំហាន​ដំបូង​យើង​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​តាម​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​ ​ចំនួន5​ ​ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំង​ប្រទេស​នៅ​ដំណាច់ឆ្នាំ2019នេះ​ទៀតផង​»​។​ ​

    ​លោក​ ​សុធា​រ័ត្ន​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​គឺជា​សេវាកម្ម​មួយ​របស់​ ​ស៊ី​ប៊ី​ស៊ី​ ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន​ ​ឬ​លទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ឥណទាន​ដោយខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។​ ​ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ​ ​អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណ​ប័ណ្ណ​ ​ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ ​និង​មាន​សុពលភាព​ ​ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង5​ ​របស់​គ្រឹះស្ថាន​មី​ក្រូ​ហិញ្​ញ​វត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដូចជា​ទីស្នាក់ការ​កណ្តាល​ ​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​សង្កាត់​ចោមចៅ3​ ​សាខា​កំពង់ចាម​ ​សាខា​ខេត្តកណ្តាល​ ​និង​សាខា​ខេត្តសៀមរាប​។​


    ​លោក​ ​គា​ ​បូរាណ​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​បាន​លើកឡើង​ថា​ ​ការ​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​ការបម្រើ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ត្រៀមខ្លួន​រួចជាស្រេច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​៕​ ​

  • មិនគួរឲ្យជឿ៖ Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាមមានអ្នកគាំទ្រជិត១ម៉ឺននាក់

    មិនគួរឲ្យជឿ៖ Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាមមានអ្នកគាំទ្រជិត១ម៉ឺននាក់

    ខេត្តកំពង់ចាម៖នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ការប្រកួតយ៉ាងស្វិតស្វាញនៅលើទីលាន Tiger Street Football Festival 2019 ដែលកំពុងប្រកួតជម្រុះមណ្ឌលខេត្តកំពង់ចាមដោយមានក្រុមចូលរួមដល់៧៦ក្រុមត្រឹមតែ១ថ្ងៃប៉ុណោ្ណះ ដើម្បីស្វែងរកក្រុមជើងខ្លាំងចំនួន៣២ក្រុមព្រមទំាងទទួលបានការគាំទ្រពីប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាមជិន១ម៉ឺននាក់មិនចាញ់មណ្ឌលផ្សេងឡើយ។

    ដោយឡែកសម្រាប់ការប្រកួតពិតជាស្វិតស្វាញនេះរវាងក្រុមជើងខ្លាំងជាច្រើនធ្វើឲ្យកក្រើកទីលានប្រកួត និងទាក់ទាញ ទស្សនិកជនរាប់ម៉ឺននាក់មកទស្សនាជាមួយនៅក្នុងវគ្គជម្រុះនាថ្ងៃទី១នោះ។ សម្រាប់ការប្រកួតនេះក្រុមការងារ Tiger Street Football Festival 2019 ធ្វើការជម្រុះ៤៤ក្រុមចេញ ដោយជ្រើសរើសជើងខ្លាំង៣២ក្រុមបន្តការប្រកួតថ្ងៃស្អែកទៀត ដើម្បីចម្រាញ់យកតែ៧ក្រុមប្រចាំមណ្ឌលខេត្តកំពង់ចាមទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

    លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ និងមានការដាក់តាំងលក់សម្ភារៈកីឡាព្រមទាំងទទួលបានការ ភ្ជាប់អ៊ីនធើណេត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។ចំណែកពេលរាត្រីនឹងការប្រគំតន្ត្រី ដែលមានតារាកំពូលក្នុងប្រទេសកម្ពុជាដូចជា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណារាជ លោក នីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ ជាមួយគ្នានោះអ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធី លក់ជូនជាពិសេសសម្រាប់ការជាវ ស្រាបៀរថៃហ្គ័រមកទទួល ទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019 ។

    សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌល កំពង់ចាមនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១,០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារ ក្រុមលេខ៤ទទួលបាន ២០០ដុល្លារ ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕