Category: PR

  • ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើល!

    ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើល!

    ភ្នំពេញ​ ថ្ងៃទី​ 29​ មិថុនា​ ឆ្នាំ​ 201​9 ៖ ស្មា​តហ្វូ​ន Huawei​ nova4​ បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ ជាមួយ​និង​ការប្រកាស​ពី​តម្លៃ​ដ៏​រំជើបរំជួល​ ត្រឹមតែ​ $399​ តែប៉ុណ្ណោះ​។ បើ​យើង​និយាយ​ពី​ ស្មា​តហ្វូ​នប្រ​ភេទ​អេក្រង់​ប្រជ្រុយ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ តម្លៃ​គឺ​ចាប់ពី​ $800​ ទៅ​ជាង​ $900​ ប៉ុន្តែ​ Huawei​ nova4​ វិញ​ មានតម្លៃ​ត្រឹមតែ​ជាង​ $300​ និង​មាន​ចំណុច​ពិ​សេស​ៗជាច្រើន​៖

    1. ការរចនា​អេក្រង់​ប្រជ្រុយ​លាត​កប់​កែម​ជាមួយ​កំរិត​បង្ហាញ​ Fullview​ Display​ ទំហំ​ 4 អ៊ីញ​ ដែល​ការ​ចោះ​ អេក្រង់​សម្រាប់​កាមេរ៉ា​មុខ​មាន​ទំហំ​តូច​ត្រឹមតែ​ 4.5mm​ មិន​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដោយសារ​ស្នាម​ចោះ​នេះ​ឡើយ​។
    2. ដំណើរការ​ដោយ​អង្គ​ចងចាំ​ ( RAM​) 8 GB​ និង​អង្គ​ផ្ទុក​ទិ​ន្ន័​យ (ROM​) 128GB​។ បើ​ប្រៀបធៀប​ទៅ​និង​ស្មា​តហ្វូ​នដ​ទៃ​ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​ Huawei​ nova4​ មាន​ RAM​ និង​ ROM​ ធំជាង​។
    3. បន្ទះ​ឈីប​ Kirin​ 970​ ដែល​ធ្វើឲ្យ​ស្មា​តហ្វូ​ននេះ​ដំណើរការ​បាន​លឿន​ មិន​រំអា​ករ​អួល​ និង​ជួយ​សន្សំសំចៃ​ថ្ម​ ថែមទាំង​ដំណើរការ​ដោយ​ GPU​ Turbo​ 2.0​ ដែល​ផ្តល់​បទពិសោធន៍​ក្នុង​ការ​លេង​ហ្គេម​បាន​យ៉ាង​រលូន​ និង​ល្អ​ឥត​ ខ្ចោះ​។

    Huawei​ nova4​ បំពាក់​ដោយ​កាមេរ៉ា​មុខ​បែប​ AI​ ទំហំ​ 25MP​ និង​កាមេរ៉ា​ក្រោយ3​ គ្រាប់​ ដែល​កាមេរ៉ា​ទីមួយ​មាន​ទំហំ​ 16MP​ អាច​ថតរូប​បែប​ Ultra​ Wide​ Angle​ កាមេរ៉ា​ទីពីរ​ទំហំ​ 20MP​ ថតរូប​បែប​ Wide​ Angle​ និង​កាមេរ៉ា​ទីបី​ដែល​ថតរូប​ Bokeh​។ Huawei​ nova4​ មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ​ ដែល​មានការ​ថែម​ជូន​ Bluetooth​ Speaker​ និង​ស៊ី​ម Smart​ លេខ​ពិសេស​ជាមួយ​គម្រោង​ Smart​ ThomMong​ 12​ សប្តាហ៍​ឥតគិតថ្លៃ​។ អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​។

    ក្រៅពី​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់​ Huawei​ nova4​ ក្រុមហ៊ុន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​ ក៏បាន​ប្រកាស​ពី​ស្មា​តហ្វូ​ន P30​ Pro​ ពណ៍​ថ្មី​ Amber​ Sunrise​ ផង​ដែរ​។ ពណ៍​ថ្មីនេះ​ ពិតជា​ស្រស់​ស្អាត​ កា​លីប​ ទាន់សម័យ​ ដែល​ជា​ពណ៍​ថ្មី​ដំបូង​គេ​បង្អស់​នៅក្នុង​ទីផ្សារ​ស្មា​តហ្វូ​ន។ Huawei​ P30​ Pro​ Amber​ Sunrise​ មានតម្លៃ​ $999​ ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​លើ​តែ​ Facebook​ pages​ និង​ Instagram​ រក​អាយ​ដូល​របស់​អ្នក​ អ្នកនាង​ឱក​ សុគន្ធ​កញ្ញា​ និង​លោក​ នី​កូ​ ប៉ុណ្ណោះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​
    Website: https://consumer.huawei.com/kh/
    Facebook: Huawei Mobile (https://bit.ly/2ePDMSq)

  • បុរស​កម្មករ​សំណង់​ម្នាក់​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    បុរស​កម្មករ​សំណង់​ម្នាក់​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​បុរស​ម្នាក់ទៀត​ហើយ​ ​ដែល​មានមុខ​របរ​ជា​កម្មករ​សំណង់​ ​ឈ្មោះ​ ​ឡេង​ ​ឡាំ​ ​អាយុ៣៨ឆ្នាំ​ ​រស់នៅ​ភូមិ​កណ្តាល​ ​ឃុំ​សន្លុង​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​ ​។​

    ​នៅចំពោះមុខ​ ​លោក​ ​អ៊ី​ឈី​តាន់​ ​និង​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​ឡេង​ ​ឡាំ​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​ស្ទើរតែ​រាល់ថ្ងៃ​ ​ជា​ទម្លាប់​លោក​តែង​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ទទួលទាន​ជាប្រចាំ​ ​ជាពិសេស​ក្រោយពេល​សម្រាក​ពី​ការងារ​សំណង់​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើការងារ​វិញ​ ​ហើយ​អស់កម្លាំង​ផង​នោះ​ ​លោក​បាន​ទៅ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ខាងមុខ​ផ្ទះ​ ​ដើម្បី​ទទួលទាន​ ​។

    ​លុះ​ពេល​មួល​គម្រប​ដប​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មនុស្ស​នៅ​ក្បែរ​គ្នា​ឱ្យ​ជួយ​មើល​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០​ ​លាន​រៀល​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សង់ផ្ទះ​ ​ហើយ​ទុក​មួយចំណែកទៀត​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានការ​ផ្តល់​ជូន​ពិសេស​ ​(​Early​ ​Bird​ ​Promotion​)​

    សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានការ​ផ្តល់​ជូន​ពិសេស​ ​(​Early​ ​Bird​ ​Promotion​)​

    ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ ​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​នឹង​មានការ​ផ្តល់​ជូន​ ​ការ​បញ្ចុះតម្លៃ​ពិសេស​លើ​ ​តម្លៃ​សិក្សា​ ​(​Tuition​ ​Fee​)​ ​និង​តម្លៃ​ចុះឈ្មោះ​ ​(​Enrolment​ ​Fee​)​ ​។​

    ​លើស​ពីនេះ​ ​ចាប់ពី​ពេល​ផ្សព្វផ្សាយ​ដំណឹង​នេះ​ ​រហូតដល់​ថ្ងៃទី13​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​សិស្សានុសិស្ស​មក​ពីសា​លា​ផ្សេង​ ​ដែល​មាន​ចំណាត់ថ្នាក់​នៃ​ការសិក្សា​ប្រចាំឆ្នាំ​ចាប់ពី​លេខ1​ ​ដល់​លេខ10​ ​ហើយ​មានបំណង​ចូលរៀន​នៅ​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​ចតុមុខ​ ​ឬ​សាខា​កាល់​ម៉ែ​ត​)​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ ​លើ​តម្លៃ​សិក្សា​ ​ចាប់ពី​ ​7​%​ ​និង​តម្លៃ​ចុះឈ្មោះ​ ​ចាប់ពី​ ​50​%​ ​។​

    ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​ផ្តល់​កម្មវិធី​សិក្សា​ជាតិ​ ​និង​កម្មវិធី​សិក្សា​ខេម​ប្រ៊ី​ជ​ ​(​CAMBRIDGE​)​ ​អន្តរជាតិ​ចាប់ពី​ថ្នាក់​បណ្តុះ​កុមារ​តូច​ ​(​Nursery​)​ ​ដល់​ថ្នាក់​ទី12​ ​(​Year​ ​12​)​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​សាលា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​ជា​ ​មជ្ឈ​មណ្ឌល​ខេម​ប្រ៊ី​ជ​អន្តរជាតិ​ ​(​CIC​ ​KH008​)​ ​ដោយ​នាយកដ្ឋាន​ប្រឡង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ខេម​ប្រ៊ី​ជ​ ​(​CIE​)​ ​នៃ​ចក្រភព​អង់គ្លេស​។​ ​ក្នុងនាម​ជា​ ​មជ្ឈ​មណ្ឌល​ខេម​ប្រ៊ី​ជ​អន្តរជាតិ​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានដៃ​គូ​អប់រំ​ជាង10,000​ ​ក្នុង195ប្រទេស​ ​ក្នុង​នោះ​ភាគច្រើន​ជា​សាលា​ ​និង​សាកល​វិទ្យាល័យ​អន្តរ​ជា​តិ​ល្បី​ៗ​ ​ប្រចាំ​ប្រទេស​នី​មួយ​ៗ​ ​។​ ​

    ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានកម្ម​វិធី​សិក្សា​ដូច​ខាងក្រោម​ ​:​
    ​​ ​មត្តេយ្យ​សិក្សា​អន្តរជាតិ​ ​(​International​ ​Kindergarten​ ​Programme​)​ ​:​ ​ពាក់កណ្តាល​ថ្ងៃ​ ​និង​ពេញមួយថ្ងៃ​
    ​​ ​បឋមសិក្សា​អន្តរជាតិ​ ​(​International​ ​Primary​ ​School​ ​Programme​)​ ​:​ ​ពាក់កណ្តាល​ថ្ងៃ​ ​និង​ពេញមួយថ្ងៃ​
    ​​ ​បឋមសិក្សា​ពីរ​ភាសា​ ​(​Bilingual​ ​Primary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​
    ​​ ​មធ្យមសិក្សា​អន្តរជាតិ​ ​(​International​ ​Secondary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​
    ​​ ​មធ្យមសិក្សា​ពីរ​ភាសា​ ​(​Bilingual​ ​Secondary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​

    ​ក្នុង​កម្មវិធី​សិក្សា​ ​មធ្យមសិក្សា​អន្តរជាតិ​ ​និង​មធ្យមសិក្សា​ពីរ​ភាសា​ ​សិស្សានុសិស្ស​ ​នៃ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​នឹង​សិក្សា​កម្មវិធី​ ​Cambridge​ ​“​A​ ​Level​”​ ​គឺជា​កម្មវិធី​កម្រិតខ្ពស់​បំផុត​ដែល​មាន​អ្នក​សិក្សា​ជាង​ ​175,000​ ​នាក់​ ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រមាណ​ ​130​ ​ប្រទេស​ទូទាំង​សកលលោក​ ​។​ ​សិស្ស​ ​និង​និស្សិត​ ​ដែល​មានគុណ​វុឌ្ឍិ​កម្រិត​នេះ​ ​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ឱ្យ​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​ឈានមុខ​គេ​ ​ទូទាំង​បណ្តា​ប្រទេស​ជុំវិញ​សកលលោក​មាន​ជា​អាទិ​៖​
    ​-​ ​សហរដ្ឋអាមេរិក​ ​:​ ​សាកល​វិទ្យាល័យ​ ​Harvard​,​ ​MIT​,​ ​Stanford​,​ ​Yale​ ​…​
    ​-​ ​ចក្រភព​អង់គ្លេស​ ​:​ ​សាកល​វិទ្យាល័យ​ ​Cambridge​,​ ​Oxford​,​ ​Edinburgh​,​ ​Imperial​ ​London​ ​…​
    ​-​ ​អូស្ត្រាលី​ ​:​ ​សាកល​វិទ្យាល័យ​ ​Melbourne​,​ ​Sydney​,​ ​Monash​,​ ​Queensland​ ​…​
    ​-​ ​កាណាដា​ ​:​ ​សាកល​វិទ្យាល័យ​ ​Toronto​,​ ​McGill​,​ ​British​ ​Columbia​,​ ​York​ ​…​
    ​-​ ​នូវែ​ល​សេ​ឡង់​ ​:​ ​ ​សាកល​វិទ្យាល័យ​ ​Auckland​,​ ​Victoria​,​ ​Otago​,​ ​Canterbury​ ​…​
    ​-​ ​សិង្ហបុរី​ ​:​ ​សាកល​វិទ្យាល័យ​ ​NUS​,​ ​Nanyang​ ​…​

    ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ជាង26ឆ្នាំ​ ​និង​ទទួល​បាន​ជ័យលាភី​ ​និង​សមិទ្ធិ​ផល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​លើកទឹកចិត្ត​សិស្សានុសិស្ស​ ​ឲ្យ​ចាប់​យកចំណេះ​វិជ្ជា​ជា​មូលដ្ឋាន​គ្រឹះ​ ​និង​ទម្លាប់​ល្អ​ក្នុង​ការសិក្សា​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានការ​សង្កត់ធ្ងន់​លើ​មុខវិជ្ជា​ ​ភាសាអង់គ្លេស​ ​ភាសាខ្មែរ​ ​គណិតវិទ្យា​ ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ​ ​។​ ​

    ​​សម្រាប់​ព័ត៌មាន​លំអិត​ ​សូម​ទាក់ទង​ ​
    ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​ចតុមុខ​)​ ​:​
    ​អគារ​លេខ​ ​14​ ​ផ្លូវ​លេខ​ ​214​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ​ ​
    ​ទូរស័ព្ទ​:​ ​099​ ​509​ ​998​ ​/​ ​016​ ​929​ ​985​
    ​ឬ​
    ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​កាល់​ម៉ែ​ត​)​ ​:​
    ​អគារ​លេខ​ ​25​ ​ផ្លូវ​លេខ​ ​75​ ​កែង​ផ្លូវ​លេខ​ ​80​ ​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ​ ​
    ​ទូរស័ព្ទ​:​ ​099​ ​509​ ​997​ ​/​ ​016​ ​929​ ​975​
    ​គេហទំព័រ​:​ ​www.ics.edu.kh​ ​ ​អ៊ី​ម៉េ​លៈ​ ​info​@​ics.edu.kh​ ​
    ​គេហទំព័រFACEBOOK​:​ ​ICS​ ​International​ ​School​
    ​https​:​/​/​www.facebook.com​/​icsinternationalschool​/​
    ​Download​ ​our​ ​latest​ ​school​ ​magazine​,​ ​please​ ​click​ ​the​ ​link​
    ​http​:​/​/​ics.edu.kh​/​icsis​/​newsletter​/​2018​.​pdf​ ​


  • ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​ធ្វើការ​សម្ពោធ​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​”​ ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

    ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​ធ្វើការ​សម្ពោធ​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​”​ ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

    ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​(​RMA​ ​Cambodia​)​ ​ដែល​ជា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​គ្រុប​ ​(​RMA​ ​Group​)​ ​បាន​ធ្វើការ​ប្រារព្ធ​ពិធីសម្ពោធ​ ​និង​ប្រគល់​ ​“​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ ​ទេស​ ​អ​ ​អិម​ ​អេ​”​ ​ទៅដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​កាលពី​ថ្ងៃទី​ ​06​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​បណ្ឌិត​ ​ពេជ​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​ជុស​ជុល​ ​និង​ថែទាំ​រថយន្ត​ ​Ford​ ​និង​ ​Jonh​ ​Deere​ ​ត្រាក់ទ័រ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី​ ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​(​ជិត​វត្ត​ទឹកថ្លា​)​។​
    ​ ​
    ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​បាន​ធ្វើការ​ឧបត្ថម្ភ​ ​និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ឡើង​ ​ដោយធ្វើ​ការ​ជួសជុល​ ​និង​កែ​លំ​អរ​រោងជាង​ទាំងមូល​ ​ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីន​ត្រជាក់​ ​គ្រឿង​បរិ​ក្ខា​សម្រាប់​សិក្សា​ ​និង​គ្រឿង​តុបតែង​លំ​អរ​ ​រថយន្ត​ ​Ford​ ​មួយ​គ្រឿង​ ​ត្រាក់ទ័រ​ ​John​ ​Deere​ ​ពីរ​គ្រឿង​ ​និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា​ ​សម្រាប់​ផ្ដល់​ឱកាស​ដល់​សិស្ស​ ​និស្សិត​សិក្សា​រៀនសូត្រ​ ​ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​គ្រូបង្គោល​របស់​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​តាមរយៈ​កិច្ច​សហ​ប្រតិ​បតិ្តការ​រវាង​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។​

    ​លោក​ ​ងន​ ​សាំង​ ​អគ្គនាយក​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ថ្ងៃនេះ​ ​ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ​និង​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្រាប់​ដាក់​ជូន​ប្រើប្រាស់​ ​ ​បណ្តុះបណ្តាល​ ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ​៥០ម៉ឺន​ដុល្លារ​ ​សម្រាប់​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​ជំ​នាញ​ផ្សេង​ៗ​ដល់​បុគ្គលិក​ ​និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា​។​ ​តាមរយៈ​ការ​វិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះ​ហើយដែល​ជា​កត្តា​ជុំ​រុញ​ឲ្យ​កកើត​ឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​នេះ​លេចចេញ​ជារូបរាង​ឡើង​។​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​នេះ​ ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​ ​និង​គ្រឿងចក្រ​។​”​ ​

    ​លើស​ពីនេះ​ទៅទៀត​ ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពីសំណាក់​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។​ ​

    ​ឯកឧត្តម​បណ្ឌិត​ ​ពេជ​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ជា​ ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​តាមរយៈ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ ​អ​ ​អិម​ ​អេ​ ​ដែល​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ថ្ងៃនេះ​ ​ខ្ញុំ​ជឿជាក់​ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​កម្ពុជា​ ​ដែល​ផ្តល់​នូវ​សេវា​បណ្តុះបណ្តាល​តាមរយៈ​វិធាន​ឆ្លាស់​ ​ក្នុង​ន័យ​នេះ​ការ​បណ្តុះបណ្តាល​ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​សហការ​ចូល​រូម​ ​រវាង​មជ្ឈមណ្ឌល​ ​និង​រោងជាង​ផ្ទាល់​របស់​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ដែល​កំពុង​ដំណើ​ការ​យ៉ាងសកម្ម​នៅ​កម្ពុជា​។​ ​ជាង​នេះ​ទៀត​ ​មជ្ឈមណ្ឌល​នេះ​និង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព​ ​ដែល​ចូលរួម​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ធនធាន​ ​មនុស្ស​នៅ​កម្ពុជា​។​”​ ​លោក​ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​ ​Ford​ ​និង​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន​ក្នុង​ការ​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​និង​ចូលរួម​ចំណែក​ក្នុង​កសាង​ធនធាន​ ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

    ​ក្រៅពី​ការ​វិនិយោគ​ទៅលើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ ​និង​កិច្ចការ​សង្គម​នានា​ដូចជា​ ​ការ​ផ្តល់​មួក​សុវត្ថិភាព​ ​ការ​សម្អាត​ទីក្រុង​ ​ការ​ដាំ​កូនឈើ​ ​ការសាងសង់​សាលារៀន​ ​បណ្ណាល័យ​ ​អណ្ដូងទឹក​ស្អាត​ ​ការ​ផ្ដល់​បង់​អង្គុយ​ ​និង​ធុងសំរាម​នៅ​តាម​សួនច្បារ​សាធារណៈ​ ​ការ​បរិច្ចាគ​ឈាម​ ​និង​ការ​ផ្ដល់​មូលនិធិ​គាំពារ​ដល់ក​បាទ​ក្រហម​កម្ពុជា​ ​និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជាដើម​។​ ​

  • ជប៉ុន​ជួយ​សាងសង់​ អគារសិក្សា​ថ្មី​ ១ខ្នង​ ៤បន្ទប់​ ដងទង់​ជាតិ​ ខ្លោងទ្វារ​ ​បំពាក់​គ្រឿងសង្ហារិម​គ្រប់គ្រាន់​នៅ​សាលាបឋមសិក្សា​ សេក​សក​

    ជប៉ុន​ជួយ​សាងសង់​ អគារសិក្សា​ថ្មី​ ១ខ្នង​ ៤បន្ទប់​ ដងទង់​ជាតិ​ ខ្លោងទ្វារ​ ​បំពាក់​គ្រឿងសង្ហារិម​គ្រប់គ្រាន់​នៅ​សាលាបឋមសិក្សា​ សេក​សក​

    នៅ​ថ្ងៃទី24​ ខែមិថុនា​ ឆ្នាំ2019​ គណៈ​អភិបាលស្រុក​រតន​មណ្ឌល​ នៃ​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ពិធីសម្ពោធ​អគារសិក្សា​ថ្មី​ចំនួន​ 1ខ្នង​ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ សេក​សក​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​សេក​សក​ ឃុំ​ផ្លូវមាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ក្រោម​អធិបតីភាព​លោក​ ស៊ូ​ អា​រ៉ា​ហ្វា​ត់​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ហ្សាន់​នី​ជី​ ហា​យ៉ា​ហ្សី​ដា​ ប្រធាន​ក្រុមហ៊ុន​គណនេយ្យ​ អ ស្ត្រេ​ ដែល​ជា​ម្ចាស់​ជំនួយ​ ​និង​លោក​ កេន​ជិ​ អូ​តានី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ ស៊ី​ អឹម​ ស៊ី​ ព្រមទាំង​លោកគ្រូ​-អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នោះ​។

    អគារសិក្សា​ចំនួន​ 1ខ្នង​នោះ​ មាន​ 4បន្ទប់​ មាន​បំពាក់​ដោយ​សម្ភារ​គ្រប់គ្រាន់​ រួម​ជាមួយ​ខ្លោងទ្វារ​សាលា​ និង​ដងទង់​ជាតិ​ថ្មី​ ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ គឺជា​អំណោយ​របស់​លោក​ ហ្សាន់​នី​ជី​ ហា​យ៉ា​ហ្សី​ដា​ ប្រធាន​ក្រុមហ៊ុន​គណនេយ្យ​ អ ស្ត្រេ​​ និង​សប្បុរសជន​ជប៉ុន​មួយចំនួន​ទៀត​ តាមរយៈ​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ ស៊ី​ អឹម​ ស៊ី​ ត្រូវ​បាន​សាងសង់​រួច​កាលពី​ថ្ងៃទី30​ ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​ និង​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ចាប់ពី​ពេលនេះ​តទៅ​ក្រោយពី​ពិធី​កាត់ខ្សែបូ​ដោយ​លោក​ ស៊ូ​ អា​រ៉ា​ហ្វា​ត់​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​រួចមក​៕

     

  • នាយទាហាន​ម្នាក់​នៅ​ក្រុង​បាវិត​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    នាយទាហាន​ម្នាក់​នៅ​ក្រុង​បាវិត​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    ភ្នំពេញ​ ​៖​ ​នៅក្នុង​រដូវ​កាល​ថ្មី​នៃ​ការ​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់​ ​១០០រង្វាន់​ ​បុរស​ម្នាក់​ដែល​បម្រើការ​ងារ​ជា​នាយទាហាន​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​។​ ​

    ​បុរស​ដែល​មានសំណាង​ខាងលើ​នេះ​មានឈ្មោះ​ ​ស៊ុំ​ ​ឌី​ណា​ ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​បច្ចុប្បន្ន​រស់នៅ​ ​ភូមិ​បាវិត​លើ​ ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ដល់​លំនៅ​ដ្ឋាន​ ​ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ ​លោក​ ​ស៊ុំ​ ​ ​ឌី​ណា​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ស្ទើរតែ​រាល់ថ្ងៃ​បន្ទាប់ពី​ហត់នឿយ​ ​និង​អស់កម្លាំង​លោក​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ទទួលទាន​ជាប្រចាំ​។​ ​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​លោក​បាន​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​ចំនួន​មួយ​កំប៉ុង​ ​ដើម្បី​ទទួលទាន​។​ ​លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មារង្វាន់១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ ​រីករាយ​ជា​ខ្លាំង​ ​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​ ​ហើយក៏​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។​ ​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​ទឹកប្រាក់១០០លាន​រៀល​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ខ្លាំង​ណាស់​។​ ​ក្រោយពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​ ​លោក​នឹង​យក​មួយចំនួន​ជួយ​ដល់​គ្រួសារ​ដែល​ឪពុក​កំពុង​មាន​ជំងឺ​ ​ហើយ​ទុក​មួយចំនួន​ទៀ​សម្រាប់​សង់ផ្ទះ​ ​ ​និង​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​ ​១០០លាន​រៀល​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​បន្ថែម​ទឹកប្រាក់​ចំនួន​ ​១០​ ​ ​លាន​រៀល​ ​ចំនួន១០០​ ​រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1កំប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

     

  • ប្រា​សាក់​ស្វាគមន៍​ការ​វិល​វិញ​របស់​អតីត​បុគ្គលិក​របស់​ខ្លួន​

    ប្រា​សាក់​ស្វាគមន៍​ការ​វិល​វិញ​របស់​អតីត​បុគ្គលិក​របស់​ខ្លួន​

    ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ជា​និយោជក​នៃ​ជម្រើស​ដែល​មាន​បុគ្គលិក​ជាង៨០០០នាក់​កំពុង​បម្រើការ​ ​បាន​ប្រកាស​ថា​ ​ខ្លួន​ស្វាគមន៍​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​ដែល​មានបំណង​ចូល​បម្រើការ​ងារ​នៅ​ប្រា​សាក់​វិញ​ ​ដោយ​គ្រឹះស្ថាន​រីករាយ​ក្នុង​ការ​ទទួលយក​អតីត​បុគ្គលិក​ទាំងអស់​ ​មក​ចូលរួម​បម្រើការ​ជាមួយនឹង​មហា​គ្រួសារ​ប្រា​សាក់​។​

    ​លោក​ ​ហឿន​ ​ហុន្នី​ ​នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​ ​«​ប្រសិនបើ​ ​លោក​ ​លោកស្រី​ ​នាងកញ្ញា​ ​ដែល​ធ្លាប់​បម្រើការ​ងារ​នៅ​ប្រា​សាក់​ ​ហើយ​មានបំណង​ចង់​ចូល​បម្រើការ​ងារ​ជាមួយ​ប្រា​សាក់​វិញ​ ​អាច​វិល​ត្រលប់​មក​បម្រើការ​ងារ​នៅ​ប្រា​សាក់​បាន​ជា​ធម្មតា​។​ ​ថ្នាក់​គ្រប់គ្រង​ ​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​សូមស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​និង​រង់ចាំ​ទទួល​លោក​ ​លោកស្រី​ដែល​ជា​ ​អតីត​បុគ្គលិក​ដែល​ចង់​ចូល​បម្រើការ​ងារ​វិញ​ដើម្បី​រីកចម្រើន​ជាមួយគ្នា​»​។​

    លោក​បន្ត​ទៀត​ថា​ ​«​ដូចដែល​លោក​ ​លោកស្រី​បាន​ជ្រាប​រួចស្រេច​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ដែល​ធំជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ ​បរិយាកាស​ការងារ​ល្អ​ ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ ​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ ​មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ​ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហេតុនេះ​ ​ប្រា​សាក់​ ​នៅតែ​ជា​ជម្រើស​ការងារ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រីកចម្រើន​របស់​បុគ្គលិក​»​។​

    ​ ​លោក​ ​ហឿន​ ​ហុន្នី​ ​បញ្ជាក់​ថា​ ​អតីត​បុគ្គលិក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ ​រួមមាន​៖​
    ​•​ ​ប្រាក់បៀវត្ស​តាម​ការចរចា​
    ​•​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​
    ​•​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់​ ​4​ ​ខែ​
    ​•​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​ ​1​ ​ខែ​ ​បុណ្យភ្ជុំបិណ្ឌ​ចំនួន​ ​1​ ​ខែ​
    ​•​ ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ​ ​60​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ ​1​ ​ខែ​ ​(​សម្រាប់​តួនាទី​មន្រ្តី​ឥណទាន​)​
    ​•​ ​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ​ ​និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​ ​(​សម្រាប់​តួនាទី​មន្រ្តី​ឥណទាន​)​
    ​•​ ​ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​ ​15​ ​ថ្ងៃ​ក្នុង​ ​1​ ​ឆ្នាំ​
    ​•​ ​ទទួល​បាន​ឯកសណ្ឋាន​ ​ទូរស័ព្ទ​ ​និង​កាត​ទូរស័ព្ទ​
    ​•​ ​ធានារ៉ាប់រង​សុខភាព​
    ​•​ ​ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​
    ​•​ ​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
    ​•​ ​កន្លែង​ស្នាក់នៅ​
    ​•​ ​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់​ ​21​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​ ​5​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​សម្រាលកូន​ចំនួន​ ​90​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន​ ​3​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
    ​•​ ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
    ​•​ ​មិន​ធ្វើការ​នៅ​ថ្ងៃឈប់​សម្រាក​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​

    ​លោក​ ​ហឿន​ ​ហុន្នី​ ​បាន​បន្ថែម​ថា​ក្រៅពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​បាន​លើកឡើង​ខាងលើ​ ​ប្រា​សាក់​ជា​និយោជក​នៃ​ជម្រើស​ ​អាស្រ័យហេតុ​នេះ​ ​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​អាច​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​ ​086​ ​999​ ​911​ ​ឬ​ ​ផ្ញើ​ ​Email​ ​មក​ ​formerstaff​@​prasac.com.kh​ ​។​

    ​ ប្រា​សាក់​ ​ផ្ដល់​ឱកាស​ការងារ​ដែល​ផ្ដល់​នូវ​ភាព​រីកចម្រើន​។​

  • ទិវា​ ​សេន​ ​ចន​ ​(​St​.​ ​Jonh​)​ ​ប្រារព្ធ​ឡើង​នៅ​ឯ​នៅ​ក្រុម​ជុំ​នុំ​ ​អង់​គ្លី​ខិន​ ​ព្រះ​អង​ម្ចាស់​យេ​ស៊ូ​គ្រី​ស្ត​ជា​សន្តិភាព​នៃ​យើង​

    ទិវា​ ​សេន​ ​ចន​ ​(​St​.​ ​Jonh​)​ ​ប្រារព្ធ​ឡើង​នៅ​ឯ​នៅ​ក្រុម​ជុំ​នុំ​ ​អង់​គ្លី​ខិន​ ​ព្រះ​អង​ម្ចាស់​យេ​ស៊ូ​គ្រី​ស្ត​ជា​សន្តិភាព​នៃ​យើង​

    ​ភ្នំពេញ​៖​ ​ថ្ងៃអាទិត្យ​ ​ទី23​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​អង្គការ​ ​St​.​ ​Jonh​ ​ភ្នំពេញ​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ មួយ​ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​សង្រ្គោះ​បឋម​ ​ជំនួយការ​សង្គ្រោះ​បន្ទាន់​ ​និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាមួយ​គម្រោង​មនុស្ស​ធម៌​ផ្សេង​ៗ​ ​បាន​ប្រារព្ធ​ពិធី​ទិវា​ ​St​.​ ​Jonh​ ​នៅ​ក្រុម​ជុំ​នុំ​ ​អង់​គ្លី​ខិន​ ​ព្រះ​អង្គរ​ម្ចាស់​ព្រះ​យេ​ស៊ូ​គ្រី​ស្ត​ជា​សន្តិភាព​នៃ​យើង​ ​(​Church​ ​of​ ​Lord​ ​Jesus​ ​Christ​ ​Our​ ​Place​)​។​ ​ទិវា​ ​St​.​ ​Jonh​ ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៃ​ថ្ងៃទី24​ ​ខែមិថុនា​គឺ​ ​6ខែមុន​ថ្ងៃ​ព្រះ​យេ​ស៊ូ​គ្រី​ស្ត​ ​ដែល​ជា​ថ្ងៃ​កំនើ​ត​របស់​ ​លោក​ ​យ៉ូហាន​ ​បា​ទីស្​ទ​ ​ក្នុង​ប្រ​ទិ​ទិន​គ្រី​ស្ទ​សាសនា​។​ ​

    ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ ​St​.​ ​Jonh​ ​សមាជិក​នៃ​អង្គការ​ ​St​.​ ​Jonh​ ​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ដោយធ្វើ​​ការ​អាន​ពាក្យស្លោក​ ​“​សម្រាប់​សេចក្ដី​ជំនឿ​”​ ​និង​ ​“​ការបម្រើ​មនុស្សជាតិ​”​។​ ​

    ​St​.​ ​Jonh​ ​ភ្នំពេញ​បាន​ប្រារព្ធ​ទិវា​នេះ​ឡើង​គឺ​មិនគ្រាន់​តែ​ជា​ការ​ចង់​ចាំ​អំពី​លោក​ ​យ៉ូហាន​ ​បា​ទីស្​ទ​ ​នោះ​ទេ​ ​តែ​ក៏​ត្រូវ​បាន​អនុវត្ត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​គ្រីស្ទាន​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលការណ៍​“​សម្រាប់​ ​សេចក្ដី​ជំនឿ​”​។​ ​ពួក​យើង​ក៏បាន​ទទួលស្គាល់​ផង​ដែរ​នូវ​ការបម្រើ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​ ​របស់​មន្រ្តី​ ​និង​សមាជិក​របស់​ ​St​.​ ​Jonh​ ​មិនថា​ពួកគេ​មាន​ជំនឿ​ទៅលើ​សាសនា​អ្វី​នោះ​ទេ​ ​ក៏​ពួកគេ​បាន​បំពេញការងារ​ដោយ​មិន​ខ្លាច​ភាព​ហត់នឿយ​ដល់​សហគមន៍​មូលដ្ឋាន​របស់​ពួកគេ​តាមរយៈ​ការ​ផ្តល់​ការ​បង្ហាត់បង្រៀន​ផ្នែក​សង្រ្គោះ​បឋម​ ​និង​អំពី​ជំនួយការ​សង្គ្រោះ​បន្ទាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ជា​សា​ធារ​
    ​ណៈ​ ​និង​គម្រោង​មនុស្ស​ធម៌​ផ្សេង​ៗ​ ​ទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលការណ៍​ ​”​សម្រាប់​ការបម្រើ​មនុស្សជាតិ​”​។​

    ​ដោយ​យោង​លើ​គោលការណ៍​ ​”​សម្រាប់​ការបម្រើ​មនុស្សជាតិ​”​ ​ក្នុង​ឆ្នាំនេះ​អង្គការ​ ​St​.​ ​Jonh​ ​ភ្នំពេញ​ ​នឹង​ទទួលយក​គម្រោង​ផ្តល់​ជួន​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​សុខភាព​មួយ​នៅ​ឯ​ខេត្ត​ ​តាកែវ​ ​ផង​ដែរ​។​ ​សព្វថ្ងៃ​នេះ​ដោយមាន​ការ​ទទួលស្គាល់​នូវ​ ​“​ការ​បម្រើ​រមនុ​ស្ស​ជាតិ​”​ ​របស់​សមាជិក​របស់​ ​St​.​ ​Jonh​ ​ភ្នំពេញ​ ​របស់​យើង​បុគ្គល​មួយចំនួន​ត្រូវ​បាន​តំឡើង​ឋានៈ​ជា​ ​Officer​ ​ហើយ​អ្នក​ផ្សេងទៀត​ក៏​ទទួល​បាន​ឋានៈ​ ​តាម​មុខវិជ្ជា​វិជ្ជាជីវៈ​របស់​ពួ​គ​គេ​ផង​។​ ​

    ​ក្នុង​នោះ​ផង​ដែរ​សមាជិក​ ​2នាក់​ ​របស់​យើង​ដែល​បាន​ទើបតែ​បាន​ទទួល​មេដាយ​កិត្តិយស​ពី​ការចូលរួម​ ​ក្នុង​កិច្ចប្រជុំ​យុវជន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៅ​ប្រទេស​សិង្ហបុរី​ដែល​នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ​និង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ពី​បណ្តាល​ប្រទេស​ផ្សេង​ៗ​ ​ដែល​មានការ​ចាប់អារម្មណ៍​យ៉ាង​​ខ្លាំង​ពីសំណាក់​សមាជិក​ ​St​.​ ​Jonh​ ​ភ្នំពេញ​ ​របស់​យើង​។​ ​

    ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​សមាជិក​ ​និង​គ្រូ​ៗ​ ​នៅ​ ​St​.​ ​Jonh​ ​ភ្នំពេញ​ ​បាន​ធ្វើឲ្យ​យើង​ពួក​​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំនេះ​ ​គឺ​កិត្តិយស​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​ក្រោម​ការ​ប្រលង​ ​ក្រោម​វិញ្ញា​សារ​ ​ជំនួយ​ផ្នែក​សង្គ្រោះ​បឋម​ ​និង​ការថែទាំ​តាម​ផ្ទះនៅ​ប្រទេស​សិង្ហបុរី​ ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ឆ្នាំនេះ​ ​St​.​ ​Jonh​ ​ក៏បាន​ទទួល​អបអរ​សាមាជិក​ថ្មី​ចូលក្នុង​គ្រួសារ​ ​St​.​ ​Jonh​ ​ភ្នំពេញ​ផង​ដែរ​។​

  • កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​ ​និង​អស្ចារ្យ​បំផុត​ ​បាន​ដា​ក់​សម្ភោ​ធ​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​!​

    កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​ ​និង​អស្ចារ្យ​បំផុត​ ​បាន​ដា​ក់​សម្ភោ​ធ​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​!​

    ​ភ្នំពេញ​ថ្ងៃទី២៥​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៖​ ​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ​ដែល​កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ ​និង​កោតសរសើរ​ក៏ដូចជា​ធ្វើ​ឱ្យ​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះ​សារបាន​មកដល់​ហើយ​!​ ​

    ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​ស៊េរី​ ​(​Q900R​)​ ​ជំនាន់​ចុងក្រោយ​នេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ ​និង​មាន​លក្ខណៈ​អស្ចារ្យ​បំផុត​ ​ដែល​ឆ្លុះ​បញ្ចំា​ង​ពី​ ​“​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​”​។​ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ ​និង​ជាប់​ឈ្មោះ​ជា​ទូរទស្សន៍​ដែល​មាន​ភាពល្អ​ឥត​ខ្ចោះ​ទាំង​ផ្នែក​គុណភាព​ ​ការ​ច្នៃប្រឌិត​ទំនើប​ ​និង​ភាព​លេចធ្លោ​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នោះ​គឺ​ដោយសារតែ​ចំណុច​ពិ​សេស​ៗ​ទាំងអស់​នេះ​៖​

    ​1​.​ ​Real​ ​8K​ ​Resolution​
    ​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​នៃ​រូបភាព​ធំ​ច្បាស់​ល្អ​ក្នុង​កម្រិត​ ​8K​ ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ដូច​ក្នុង​ធម្មជាតិ​ ​ឬស្ថាន​ពិ​តៗ​តែម្តង​ជាមួយនឹង​កម្រិត​បង្ហាញ​រូបភាព​រហូតដល់​ ​33​ ​លាន​ ​ភិច​ស៊ែ​ល​ឯណោះ​!​

    ​2​.​ ​8K​ ​AI​ ​Upscaling​
    ​ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​(​AI​)​ ​ដែល​ជួយ​បំ​លែង​កម្រិត​រូបភាព​ ​កាន់តែ​ច្បាស់​ ​រហូតដល់​ ​8K​។​ ​

    ​3​.​ ​Quantum​ ​Processor​ ​8K​ ​
    ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌​ ​និង​បង្ហាញ​រូបភាព​ឲ្យ​កាន់តែ​ច្បាស់​។​ ​

    ​4​.​ ​Quantum​ ​HDR​ ​4000​ ​
    ​ជាមួយ​ទូរ​ទស្សន៏​សេរី​ថ្មីនេះ​ដែរ​ ​វា​ផ្តល់់​នូវ​ ​HDR​ ​រហូតដល់​ ​4000​ ​ដែល​អាច​ធ្វើឲ្យ​រូបភាព​ដែល​បញ្ចេញ​មកកាន់​តែ​ច្បាស់​ ​កាន់តែ​លំអិត​ទោះជា​នូវ​ក្នុង​ស្ថានភាព​ពន្លឺ​បែប​ណាក៏ដោយ​។​

    ​5​.​ ​Q​ ​Style​
    ​ជាមួយនឹង​ទូរ​ទស្សន៏​ ​QLED​ ​យើង​មាន​បច្ចេកវិទ្យា​ ​No​ ​Gap​ ​Wall​-​Mount​ ​ដែល​អាច​ធ្វើឲ្យ​ទូរ​ទស្សន៏​អាច​ភ្ជាប់​ជាមួយ​ជញ្ជាំង​ស្ទើ​តែ​គ្មា​ចន្លោះ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ទូរ​ទស្សន៏​នេះ​ផង​ដែរ​ក៏បាន​ភ្ជាប់​មក​ជាមួយ​ដុំ​ ​One​ ​Connect​ ​និង​ ​invisible​ ​ដែ​ងាយស្រួល​ភ្ជាប់​ជាមួយ​ឧប​ក​រណ៏​ផ្សេង​ៗ​ ​និង​មិន​ធ្វើឲ្យ​រញ៉េរញ៉ៃ​។​

    ​6​.​ ​Ambient​ ​Mode​ ​(​Magic​ ​Screen​)​
    ​ទូរ​ទស្សន៏​ ​Samsung​ ​QLED​ ​8K​ ​មិន​ត្រឹមតែ​សម្រាប់​មើលតែ​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជា​ឧប​ក​រណ៏​សម្រាប់​តាំង​លំ​អរ​គេហដ្ឋាន​ផង​ដែរ​ ​ហើយ​អ្នក​ក៏អាច​ដាក់​បង្ហាញ​រូបភាព​បែប​ឌី​ជី​ផល​,​ម៉ោង​ ​និង​រូប​ភាព​ផ្សេង​ៗ​ទៀត​ជាច្រើន​តាម​តំរូវការ​របស់​លោកអ្នក​។​

    ​7​.​ ​Air​ ​Play​ ​Connection​
    ​ជាមួយ​ទូរ​ទស្សន៏​សេរី​ថ្មីនេះ​របស់​សាម​សុង​ ​អ្នក​ក៏អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី​ ​Airplayរបស់​ ​IOS​ ​ដើម្បី​ធ្វើការ​ចែករំលែក​ ​តន្ត្រី​ ​វីដេអូ​ពី​ទូរស័ព្ទ​ទៅកាន់​ទូរ​ទស្សន៏​ផង​ដែរ​។​

    ​ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​ ​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ល្បី​លើ​ពិភពលោក​ជាច្រើន​ ​ខាង​ផ្នែក​បច្ចេកវិទ្យា​ដូចជា​៖​ ​Trusted​ ​Review​,​ ​Pocket​-​Lint​,​ ​HD​ ​Guru​ ​,​ ​Digital​ ​Trends​,​ ​ទស្សនាវដ្តី​ ​Forbes​ ​និង​វេទិកា​ ​AVS​ ​ដែល​ជា​វេទិកា​ធំជាង​គេ​ខាង​ត្រួតពិនិត្យ​សម្លេង​ ​និង​វីដេអូ​បាន​ធ្វើការ​កោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ​ ​Samsung​ ​QLED​ ​8K​ ​ដែល​បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Q900R​ ​ថែមទាំង​ឲ្យ​ពិន្ទុ​ ​5​ ​លើ​ ​5​ ​ទាំងអស់គ្នា​តែម្តង​ក្នុង​ការ​ផ្តល់​គុណភាព​នៃ​ការ​បង្ហាញ​រូបភាព​បាន​ច្បាស់​ត្រជាក់​ភ្នែក​យ៉ាង​ល្អឥតខ្ចោះ​ ​ជាមួយ​រូបរាង​ស្អាត​ដ៏​ទាក់ទាញ​ ​និង​បច្ចេកវិទ្យា​ ​8K​ ​AI​ ​Upscaling​ ​ដំបូង​គេ​បំផុត​តែមួយគត់​គ្មាន​គូ​ប្រៀប​ក្នុង​ពិភពលោក​ ​។

    ​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​ដ៏​ល្អឥតខ្ចោះ​នេះ​បាន​ ​នៅ​តាម​ហាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ដូចជា​៖​ ​ស៊ុន​ស៊ី​ម៉ិ​ចកូ​,​ ​KLD​ ​3​,​ ​ផ្សារ​ទំនើប​ ​AEON​,​ ​K4​ ​និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​សាម​សុង​នានា​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់​ ​សាម​សុង​ ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖​ ​1800​-​203232​ ​។​

  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៨​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៨​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ​១៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៦​ ​នាក់​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

    ​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

    ​លោក​ ​ហង់​ ​សង្ហា​ ​មក​ពី​ខេត្តកណ្តាល​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​ ​ពីព្រោះ​ខ្ញុំ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​រាល់ថ្ងៃ​សៅរ៍​អាទិត្យ​។​ ​ខ្ញុំ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​ជាមួយ​បងប្អូន​ ​និង​មិត្ត​ភ័ក្តិ​។​ ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ដឹង​ថាត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​នេះ​ជា​លើកទីមួយ​សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័រ​គឺជា​កម្មវិធី​ល្អ​ ​ផ្តល់​រង្វាន់​ពិ​តៗ​ ​ខ្ញុំ​សូមជូនពរ​ស្រា​បៀរ​អាន់​ឆ័​រកា​ន់​តែ​មាន​អតិថិជន​ច្រើនឡើង​ ​និង​ដំណើរការ​ទៅមុខ​ដោយ​រលូន​។​”​ ​

    ​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៦​ ​នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​

    ​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

    ​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
    ​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
    ​ ​រីករាយ​ស្រស់ថ្លា​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​