នៅក្នុងយុគសម័យទំនើប និងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាពិតជាបានចូលរួមចំណែកក្នុងការជួយសម្រួលដល់អតិថិជននិងសាធារណជនក្នុងការប្រកបមុខរបរទទួលទានប្រកបដោយភាពងាយស្រួល ចំណេញពេលវេលា និងបង្កើនចំណូលសម្រាប់គ្រួសារ។
ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាបាននិងកំពុងផ្តល់សេវាទូទាត់វិក្កយបត្រទឹក-ភ្លើង ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចប្រើប្រាស់សេវានេះដោយមិនអស់កម្រៃសេវា មានភាពស្រួល និងរហ័សទាន់ចិត្ត តាមរយៈប្រើម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័តប្រាសាក់ ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង បានគ្រប់ពេលវេលា និងទីកន្លែង។
ប្រភេទវិក្កយបត្រដែលអតិថិជនប្រាសាក់អាចទូទាត់បាន គឺមានវិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងវិក្កយបត្រអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ចាម ក្រចេះ រតនគិរី បន្ទាយមានជ័យ ស្រុកកំពង់ត្រាច ស្នួល វើនសៃ លំផាត់ និងស្រុកតាវែង។
ការផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹក-ភ្លើងនេះ ផ្តល់ភាពងាយស្រួលកាន់តែខ្លាំងចំពោះអតិថិជនទាំងអស់ ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ថ្លៃទឹក-ភ្លើងនោះទេ ដោយអតិថិជនគ្រាន់តែប្រើប្រាស់សេវាធនាគារចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ អាចរកទីតាំងម៉ាស៊ីនអេធីអឹមប្រាសាក់ដែលនៅជិតលោកអ្នកបំផុត នោះអតិថិជនអាចទូទាត់វិក្កយបត្រទឹក-ភ្លើងបានដោយខ្លួនឯង បានយ៉ាងងាយ។
សូមអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់ថ្ងៃនេះ ដើម្បីទទួលបានការទូទាត់វិក្កយបត្រទឹក-ភ្លើង និងធ្វើប្រតិបត្តិការសេវាធនាគារជាច្រើនទៀតដោយមិនអស់កម្រៃសេវា។
សូមបញ្ជាក់ថា ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជាង 8,000 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh


លោក
ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ 












ពិធីបុណ្យត្រូវបានរៀបចំចាប់ពីម៉ោង 11ព្រឹក រហូតដល់ 5ល្ងាច ដោយខាងសណ្ឋាគារបានរៀបចំតុបតែងកម្មវិធីទាំងមូលឱ្យដូចទៅនឹងពិធីបុណ្យ Halloween នៅឯបស្ចិមប្រទេសដែរ ដែលមានដូចជា៖ ការឆ្លាក់រូបល្ពៅជាក្បាលខ្មោច តុបតែងជាផ្ទះខ្មោច គូសមុខឱ្យដូចទៅនឹងខ្មោចសាហាវៗ បូករួមជាមួយនឹងការស្លៀកសម្លៀកបំពាក់ចេញជារូបរាងខ្មោចពិតៗ គួរឱ្យខ្លាចតែម្តង។
ភ្ញៀវ និងក្មេងៗដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនាពេលរសៀលនោះបានរីករាយជាមួយនឹងម្ហូបអាហារ ភេសជ្ជៈ ស្តង់លេងហ្គេមកម្សាន្តរបស់សណ្ឋាគារ Himawari ក៏ដូចជាស្តង់លេងហ្គេមកម្សាន្តរបស់សាលាអន្តរជាតិ SCIA ដែលពួកគាត់បានរៀបចំជាលក្ខណៈបុណ្យ Halloween តែម្តង។
លោក Andrew Tay គឺជានាយកប្រតិបត្តិរបស់សណ្ឋាគារ Himawari បានលើកឡើងនៅក្នុងពិធីបុណ្យ Halloween ថា «ពិធីបុណ្យ Halloween ដែលបានរៀបចំនៅសណ្ឋាគារ Himawari បានប្រហែលជា 5 លើករួចមកហើយ វាជាថ្ងៃពិសេសមួយដែលឪពុកម្តាយបាននាំកូនៗរបស់ពួកគាត់មកលេងកម្សាន្តនៅទីនេះ វាពិតជាគួរឱ្យខ្លាចបន្តិចមែន តែវាសប្បាយរីករាយ ហើយពួកគាត់អាចថតរូបទុកជាអនុស្សារីយ៍ជាមួយគ្នា» លោកបន្ថែមទៀតថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថាក្មេងៗ ក៏ដូចជាឪពុកម្តាយនឹងមកចូលរួមក្នុងកម្មវិធីបុណ្យ Halloween នេះឱ្យបានច្រើនជាមួយពួកយើង ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ឆ្នាំនេះយើងទទួលបានការសហការពីសាលាអន្តរជាតិ SCIA ជាដៃគូក្នុងការរៀបចំកម្មវិធីបុណ្យ Halloween ជាមួយពួកយើងផងដែរ»។
លោក Edward Tiu ជាអនុប្រធានផ្នែកជ្រើសរើសសិស្ស និងការចូលរួមសហគមន៍ របស់សាលាអន្តរជាតិ SCIA (Singapore Cambodia International Academy) បានលើកឡើងថា «នេះជាលើកទី1 ហើយដែល SCIA បានរៀបចំកម្មវិធីបុណ្យ Halloween ជាមួយនឹងសណ្ឋាគារ Himawari ហើយពួកយើងរីករាយក្នុងការសហការជាមួយនឹងសណ្ឋាគារ Himawari ពីព្រោះពួកគាត់បានជួយជ្រោមជ្រែងសាលារបស់ពួកយើងយ៉ាងខ្លាំង ហើយយើងខ្ញុំសង្ឃឹមថា ក្មេងៗក៏ដូចជាកូនសិស្ស ឪពុកម្តាយនឹងសប្បាយរីករាយជាមួយពិធីបុណ្យ Halloween នេះ ពីព្រោះកម្មវិធីមានសកម្មភាពជាច្រើនរួមមាន គូសមុខ គូសជារូបភាព សិល្បៈដីឥដ្ឋ និងការលេងហ្គេមជាច្រើនប្រភេទផ្សេងៗទៀត យើងខ្ញុំសូមលើកទឹកចិត្តឱ្យក្មេងៗ ក៏ដូចជាឪពុកម្តាយអញ្ជើញចូលរួមជាមួយពួកយើងខ្ញុំ ហើយពួកគាត់ក៏អាចស្លៀកពាក់តាមបែប Halloween ផងដែរ។» លោកបានបន្ថែមទៀតថា «ជាចុងក្រោយតាងនាមខ្ញុំបាទជាអ្នកតំណាងឱ្យសាលា SCIA ដែលជាសាលាអន្តជាតិមួយនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យក្មេងៗចូលរួមកម្មវិធីបុណ្យអន្តរជាតិឱ្យបានច្រើន គោលបំណងដែលយើងខ្ញុំបានសហការជាមួយសណ្ឋាគារ Himawari ក្នុងការរៀបចំប្រារព្ធពិធីបុណ្យ Halloween ថ្ងៃនេះពីព្រោះពួកយើងចង់ឱ្យពួកគាត់បានស្គាល់ពីបុណ្យជាលក្ខណៈអន្តរជាតិ ជាពិសេសពួកយើងចង់ឱ្យគាត់បានឈប់សម្រាកពីការសិក្សា និងចំណាយពេលវេលាជាមួយនឹងគ្រួសាររបស់ពួកគាត់»។
គួរបញ្ជាក់ផងដែរថា បុណ្យ Halloween ជាកម្មវិធីបុណ្យប្រពៃណីមួយរបស់ប្រជាជនរស់នៅឯបស្ចិមប្រទេសដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅចុងខែតុលា ដើម្បីរំឭកដល់ព្រលឹងអ្នកដែលបានចែកឋានទៅ។ ពិធីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងប្រហែលជាង 200ឆ្នាំមកហើយនៅតាមប្រទេសប៉ែកខាងអឺរ៉ុប ដូចជាប្រទេស អ៊ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសផ្សេងៗទៀត ដែលជាទូទៅគេចូលចិត្តប្រារព្ធធ្វើឡើងនៅចុងសប្តាហ៍ មុន ឬក្រោយថ្ងៃបរិច្ឆេទ។ ចំពោះសកម្មភាពវិញពួកគេតែងតែប្រើផ្លែល្ពៅឆ្លាក់ជារូបក្បាលខ្មោច តុបតែងផ្ទះខ្មោច គូសមុខខ្មោច ស្លៀកពាក់ដូចខ្មោចចម្លែកៗ តុបតែងម្អូបអាហារបែប Halloween និងមានការលេងល្បែងប្រជាប្រិយបែបអឺរ៉ុប ដូចជាកីឡា និងគំនូរជាដើម។






ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឱ្យស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់ និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី 50 ឆ្នាំឡើងទៅ។
លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឱ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។
ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់។ ក្រុមវេជ្ជបណ្ឌិតដ៏មានទេពកោសល្យចម្រុះគ្នា







តំណាងក្រុមហ៊ុនថ្នាំដុសធ្មេញផ្កាឈូក២ បានយកប្រាក់ 20លានរៀល ទៅប្រគល់ជូនអ្នកមានសំណាងគឺអ្នកស្រី លី គីមស៊ាន់ មានអាយុ ២៩ឆ្នាំ រស់នៅភូមិគងលឹង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីគាត់យកទៅពង្រីកអាជីវកម្មឱ្យធំជាងសព្វថ្ងៃនេះទៀត។
សូមបញ្ជាក់ថាថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ហើយអតិថិជនអាចឈ្នះរង្វាន់ធំនូវទឹកប្រាក់20លានរៀល មានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត៕
