Category: PR

  • ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី នាំមកនូវការកំសាន្តនិងភាពសប្បាយរីករាយជាមួយនឹងការបើកសម្ពោធប៉ុស្តិ៍បច្ចេកវិទ្យាTechStorm

    ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី នាំមកនូវការកំសាន្តនិងភាពសប្បាយរីករាយជាមួយនឹងការបើកសម្ពោធប៉ុស្តិ៍បច្ចេកវិទ្យាTechStorm

    កម្ពុជា/សិង្ហ​បុរី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ TechStorm ដែលជា​បណ្តាញ​ពហុ​មេ​ឌា​រីកលូតលាស់​លឿន​បំផុត​នៅក្នុង​តំបន់​ទៅលើ​កម្មវិធី​ពហុ​មេ​ឌា​រួមមាន​កម្មវិធី E-Sport និង​ការច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ាន ថ្ងៃនេះ​បានប្រកាស​បើកសម្ពោធ​ប៉ុស្តិ៍​TechStormនៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​ធេ​លី​មី​ឌា ខូ អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ផ្តល់​ពហុ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត និង​ទូរទស្សន៍​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២។

    លោក Wu Liulu ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​អាជីវកម្ម​ទូរទស្សន៍ នៃ​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ អិ​ល​ធី​ឌី បាន​លើកឡើងថា៖ យើង​បាន​ដឹកនាំ​ទីផ្សារ​កម្ពុជា​ដោយ​នាំមក​នូវ​ការកម្សាន្ត​លំដាប់​ខ្ពស់​ដល់​អតិថិជន​នៅតាម​គេហដ្ឋាន តាម​សហគ្រាស អាជីវកម្ម និង​សាជីវកម្ម​នានា។ ភាពល្អ​ឥតខ្ចោះ​នៃ​ការកម្សាន្ត​ដ៏​ពិសេស​របស់​TechStorm គឺ​ការដាក់​បញ្ចាំង​ផ្តាច់មុខ​នៃ​ខ្សែ​វិ​ដេ​អូ​បែប​ប្រឌិតល្បីៗទូទាំង​ពិភពលោក​រួមមាន៖ Shark Tank US Shark Tank Australia Thrilling និង​ខ្សែ​វិ​ដេ​អូ​ប្រឌិត​បែប​បច្ចេកវិទ្យា​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់បំផុត ដែល​ធ្វើឱ្យ​អតិថិជន​របស់​ទូរទស្សន៍ SingMeng TV និង Splus ទទួលបាន​ការកម្សាន្ត​ដែលមាន​គុណភាព​ខ្ពស់​នៃ​បច្ចេក​វិ​ទ្យ​ឌីជីថល​ទំនើប និង​ហ្គេម​សម័យថ្មី។

    លោកស្រី  Debbie Lee ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ TechStorm បាន​លើកឡើងថា៖ យើង​មិនទាន់បាន​ចាប់ផ្តើម TechStorm អោយបាន​ទាន់ពេលវេលា​ល្អ​នៅឡើយ​ទេ ដោយ​នាំមក​នូវ​ការកម្សាន្ត​ប្រកបដោយ​ភាព​វិជ្ជមាន​ដែល​អ្នក​រាល់គ្នា​អាច​រីករាយ​នឺង​រៀន​ពីអ្វី​ដែលថ្មីៗក្នុងពេល​តែមួយ។ យើង​មានបំណង​ដើរតួ​វិជ្ជមាន​ដោយ​នាំ​ក្រុមគ្រួសារ​ខ្មែរ​មកជួប​ជុំគ្នា​ក្នុងអំឡុង​ពេលដែល​យើង​ឃើញថា​ឪពុកម្តាយ និងកូនៗរបស់​ពួកគេ​បាន​ចំណាយពេល​ច្រើន​នៅផ្ទះ​រួមគ្នា។ ការកំសាន្ត​ដ៏​រីករាយ​ដែល​ផ្តាច់មុខ​និង​មិន​ធ្លាប់មាន​ពីមុនមក​របស់​យើង​មាន​លក្ខណៈពិសេស​សម្រាប់​អ្នក​រាល់គ្នា​រួមមាន៖ រឿងនិទាន​ពី​អ្នកលេង​ហ្គេម​ដែលជា​តារា Esports នៅក្នុង​អាស៊ី​សម្រាប់​យុវវ័យ សិក្សា​ពី​របៀប​ដើម្បី​ទទួលបាន​ទីលាន​អាជីវកម្ម​ដែលមាន​ទឹកប្រាក់​រាប់​លា​ន​ដុល្លារ​ដែល​បង្រៀន​ដោយ​មហាសេដ្ឋី​ជនជាតិ​អាមេរិក Timothy Draper នៅក្នុង​កម្មវិធី Startup U និង​កម្មវិធី​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ឧបករណ៍​ឆ្នៃប្រឌិត​ដែល​ពួកគេ​អាច​ទស្សនាការ​ពិនិត្យ​និង​វាយតម្លៃ​ឧបករណ៍​ដែលមាន​លក្ខណៈ​ច្នៃប្រឌិតប្លែកៗដ៏​អស្ចារ្យ​ផងដែរ។

    ជាមួយនឹង​ស្ថានភាព Covid-19 បច្ចុប្បន្ន​ដែល​ជះឥទ្ធិពល​ដល់​សហគម​ន៍​ភាគច្រើន រួមជាមួយ​នឹង​ការ​នៅ​ឆ្ងាយ​ពីគ្នា​ដើម្បី​សុវត្ថិភាព និង​ការ​ស្នាក់នៅ​ក្នុងផ្ទះ​នេះ ពិត​ជាមាន​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យកត់សម្គាល់​លើ​ការកម្សាន្ត​វីដេអូ និង​ការ​ទស្សនា​ទូរទស្សន៍​ដែល​អាច​កើនឡើង​ដល់ ៦០ភាគរយ នេះ​បើ​យោងទៅតាម​ការស្រាវជ្រាវថ្មីៗនេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​របស់​ក្រុមហ៊ុន Nielsen។

    លោក Wu Liulu ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​អាជីវកម្ម​ទូរទស្សន៍ នៃ​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ អិ​ល​ធី​ឌី បានលើកឡើង​បន្តថា៖ ដើម្បី​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​អតិថិជន​កម្ពុជា​របស់​យើង​ដែល​ស្នាក់នៅ​ក្នុងផ្ទះ យើង​សូម​ប្រកាសថា​រាល់​អតិថិជន​ទូរទស្សន៍ SingMeng TV និង​Splus នឹង​ទទួលបាន​នូវ​មាតិកា​ដ៏​ពិសេស​នេះ​ពី TechStorm សម្រាប់​ការ​ទស្សនា​ដោយ​សេរី​នៅ​ប៉ុស្តិ៍​លេខ #251 និង​តាម​កម្មវិធី Splus ចាប់ផ្តើម​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ​តទៅ។ កម្មវិធី Splus ដែលមាន​ចំនួន57ប៉ុស្តិ៍ ប្រើប្រាស់​ជាមួយ​រូបភាព​ច្បាស់​កម្រិត​HDនិង​អាច​មើល​ថយក្រោយ​រយៈពេល7ថ្ងៃ​បាន​ថែមទៀត​ដោយ​សេរី​ដែលមាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា។ លោកអ្នក​អាច​ទាញយក​ឥឡូវនេះ​ដោយ​គ្រាន់តែ​វាយ​ពាក្យ “Splus” ទៅក្នុង App Store ឬ Play Store ឬ​តាមរយៈ​Linkខាងក្រោម​នេះ៖  http://hyperurl.co/splusmobiletv

    TechStorm បច្ចុប្បន្ន​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ Dialog Channel ប៉ុស្តិ៍62 StarHub Channel ប៉ុស្តិ៍420 First Media Channel ប៉ុស្តិ៍333, Sky Cable Channel ប៉ុស្តិ៍212 Telkomsel’s MAXstream Cignal Play OTT Genflix OTT និង​តាមរយៈ OMI ដែល​ចូលរួម​ដោយ​ដៃគូ​ក្នុង​ខេត្ត​ចំនួន ៨ នៅ​ប្រទេស​ហ្វីលីពីន។

    វីដេអូត្រួសៗស្តីពី​ប៉ុស្តិ៍​ TechStorm

    អំពី​ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ អិ​ល​ធី​ឌី

    ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ អិ​ល​ធី​ឌី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ ដែលជា​ប្រតិបត្តិ​ករ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​ដើមទុន​ចុះបញ្ជី ១០០ លាន​ដុល្លារ​អាមេរិក។ ពួកយើង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ព័ត៌មាន​រួមមាន៖ សេវាកម្ម​ទូរគមនាគមន៍ សេវា​ការ​សមាហរណកម្ម​ប្រព័ន្ធ (ICT\IOT) សេវាកម្ម​អ៊ីនធឺណិត​ចល័ត ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីនធឺណិត និង​សេវាកម្ម​ដ៏​ទូលំទូលាយ​ផ្សេងទៀត។

    ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​មាន​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ប្រមាណ ៦.៦០០ គីឡូម៉ែត្រ​នៅ​កម្ពុជា។ បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កបាន​គ្របដណ្តប់ ២៥ ខេត្ត​ក្រុង​និង ៩០ភាគរយ​នៃ​ចំនួន​ប្រជាជន និង​មាន​ច្រកទ្វារ​អន្តរជាតិ​ដែល​ត​ភ្ជាប់​ទៅកាន់​ពិភពលោក។ ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង​មាន​លក្ខណៈសម្បត្តិ​ពេញលេញ​នៅក្នុង​ការធ្វើ​ប្រតិបត្តិការ​ទៅលើ​ប្រព័ន្ធ DTT / OTT / ISP / VoIP។ ពួកយើង​ក៏​ជា​ប្រតិបត្តិ​ករ​ទូរទស្សន៍​ដែល​ផ្តល់​សេវា​ទូរទស្សន៍​មាន​គុណភាព​កម្រិត​4K ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរទស្សន៍​OTT និង​ប្រតិបត្តិ​ករ Triple Plays តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា។

    បេសកកម្ម​របស់​យើង​គឺ​បង្កើត​ជីវិត​ដ៏​ល្អប្រសើរ​នៅក្នុង​យុគសម័យ​ឌីជីថល​ជាមួយ​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍។

    ព័ត៌មាន​បន្ថែម៖  https://smtelemedia.com/ និង​តាមដាន​ពី​ពួកយើង​តាមរយៈ៖

    LinkedIn

    Instagram

    Facebook

     

    អំពី TechStorm

    TechStorm គឺជា​បណ្តាញ NextGen ដែល​រីកលូតលាស់​លឿន​បំផុត​នៅ​អាស៊ី​ដែល​ផ្សព្វផ្សាយ​ពី​តារា​ESports ហ្គេម​និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ចំនួន ២០ នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ TechStorm បណ្តាញ NextGen 24/7 ផ្សព្វផ្សាយ​ក្នុង​កម្រិត​គុណភាព​ខ្ពស់បំផុត​កម្រិត​HD និង​មាន​កម្មវិធី​កម្សាន្ត​ផ្តាច់មុខ​លំដាប់​ខ្ពស់​ដែលមាន​គោលដៅ​អ្នកទស្សនា​ខ្ពស់​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​កម្មវិធី​Esports និង​គ្រួសារ​មនុស្ស​ជំនាន់​ថ្មី។ ការផ្សាយ​ចេញ​របស់ TechStorm គឺជា​ពហុ​វេទិកា​ដែលមាន​ដៃគូ​ច្រើនជាង ២៥ដែ​គូ ជាមួយនឹង​កម្មវិធី​Esportsធំ​បំផុត​ក្នុង​តំបន់​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ មាតិកា​ដើម​ប្រចាំ​អាស៊ី​របស់​យើង​គឺ Storm Bytes កំពុងធ្វើការ​ផ្សាយ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​វេទិកា​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។

    ព័ត៌មាន​បន្ថែម៖  https://www.techstorm.tv/ និង​តាមដាន​ពី​ពួកយើង​តាមរយៈ៖

    LinkedIn

    Instagram

    Facebook

     

    ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនាក់ទំនង:

    TechStorm’s Regional Press Office

    E:  [email protected]

  • អាហារពេលព្រឹកដ៏មានឱជារសនៅ​ FU LU ZU (SOFITEL PHNOM PENH PHOKEETHRA)

    អាហារពេលព្រឹកដ៏មានឱជារសនៅ​ FU LU ZU (SOFITEL PHNOM PENH PHOKEETHRA)

    សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែលជា​សណ្ឋាគារ​ផ្កាយ5 ដ៏​ល្អ​ប្រណីត មាន​ភោជនីយដ្ឋាន​ជាច្រើន​សម្បូរបែប ដែល​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ រចនាបថ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​គួរ​ជាទី​ទុកចិត្ត​ដល់​អតិថិជន។ ការទទួល​ទាន​អាហារ​ប្រកបដោយ​ផាសុកភាព និង​ភាព​ដ៏​ល្អ​ប្រណីត​នេះ គឺ​មាននៅ​ភោជនីយដ្ឋាន FU LU ZU ដែល​ស្ថិតនៅក្នុង​បរិវេណ របស់​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ គឺជា​ភោជនីយដ្ឋាន​ចិន​លំដាប់​ផ្តា​យ5 មាន​បម្រើ​ជូន អាហារ​ថ្ងៃត្រង់​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​តាំងពី​ពេលកន្លងមក តែ​បច្ចុប្បន្ននេះ អតិថិជន​ទាំងអស់​អាចមក​ទទួល​យក​រសជាតិ​អាហារ​ពេលព្រឹក ដែល​កាន់តែ​ពិសេស​ជាង​មុន​ទៅទៀត ទាំង​សេវាកម្ម រសជាតិ គុណភាព និង​តម្លៃ…សាកល្បង​ជាមួយ​រសជាតិ បាយ​មាន់​ហាយ​ណាំ ឬ​បាយ​ទាខ្វៃ​ដ៏​ឈ្ងុយឆ្ងាញ់  នំ​បុ័ង ឬ​គុយទាវ​ខ​គោ​ដ៏​ឈ្ងុយ​ឈ្ងប់ រសជាតិ​ឌី​ម​សាំ ដ៏​សម្បូរបែប ជាមួយ​ចុងភៅ​លំដាប់​ផ្កាយ5 អស់លោក​លោកស្រី​ចំណាយ​ត្រឹមតែ 15 ទៅ 20ដុល្លារ​តែប៉ុណ្ណោះ នឹង​ទទួលបាន​អាហារ​ពេលព្រឹក​ដ៏​មានឱជារស ជាមួយនឹង​បរិយាកាស​ដ៏​សែន​មនោ​រម្យ​ប្រកប​សេចក្តីសុខ និង​សុភមង្គល។

    សូម​ទំនាក់ទំនង តាមរយៈ​ទូរ​សព្ទ័​លេខ 023  999  200៕

  • ញាក់សាច់…ចេញមកមួយៗអស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី…ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ…!!

    ញាក់សាច់…ចេញមកមួយៗអស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី…ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ…!!

    (ភ្នំពេញ) ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជា​មិន​សរសើរ​មិនបាន​មែន…! ក្នុង​ខែ​នេះ​ក្រុមហ៊ុន សាម​សុង បាន​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល និង​មិនគួរ​មិនឱ្យ​ជឿ​បន្តទៀត​ហើយដោយ​ខ្លួន​បាន​បញ្ចេញ និង​ធ្វើការ​ដាក់លក់​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ខ្សែស្រឡាយ​ត្រកូល​ស៊េរី Samsung Galaxy A21s ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ!។

    សូមបញ្ជាក់ថា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A21s នេះ​ត្រូវបាន​ផលិត និង​រចនា​ឡើង​ជាមួយនឹង​សមត្ថភាព​អស្ចារ្យ​លើសពី​ការរំពឹង​ដែល​មិន​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់​ខកបំណង​ឡើយ។ ចេញ​មកលើ​នេះ​ក្រុមហ៊ុន សាម​សុង ពិតជា​មិនបាន​គិតពី​រឿង​ចំណេញ និង​ចំណាយ​ឡើយ​ធ្វើយ៉ាងណា​អាច​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ដែលមានលក្ខណៈពិសេសៗ អស្ចារ្យ និង​អាចបំពេញ​តាម​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​បាន។

    Samsung Galaxy A21s មាន​អេក្រង់​ធំ​ទំហំ 6.5” ដាំ​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ា​មុខ​ទំហំ 13 MP (Selfie បាន​ស្អាត​ឥតខ្ចោះ), កម្លាំង​ថាមពល​ខ្លាំង 5,000 mAh (សាក​ថ្ម​លឿន), មេម៉ូរី 6 GB, អង្គ​ផ្ទុក 64 GB (អាច​ថែម​បាន 512 GB)! អូ​ហូ…! អែម​ណាស់!! មក​ក្នុង​សំណុំ​ប៉ុណ្ណេះ​បែប​ថ្លៃ​ហើយ​មើលទៅ? អត់​ថ្លៃ​ទេ…ខ្ញុំ​ហ៊ាន​ធានា…!តម្លៃ​គឺ​ពិសេស​សឹងតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ។

    ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​នេះ បានដាក់​លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ​ត្រឹមតែ $249 ដែល​ភ្ជាប់​ជាមួយ​ជម្រើស៣ពណ៌​រួមមាន៖ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ខៀវ ជាងនេះទៅទៀត​រាល់​ការ​ជាវ  Samsung Galaxy A21s ឥឡូវនេះ​លោកអ្នក​នឹង​ទទួលបាន​លេខ​ពិសេស​តម្លៃ​ដល់​ទៅ $29 និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50% លើ​ការប្តូរ​អេក្រង់​ថ្មី​ផងដែរ។ ម៉េច​ដែរ…នៅចាំ​អី​ទៀត…? ប្រញាប់​ទៅរក​ជាវ និង​ប្រើ​មុនគេ​ឥឡូវនេះ​ភ្លាម​ទៅ!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232៕

  • ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា ដើម្បីព្រមានប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃ

    ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា ដើម្បីព្រមានប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃ

    កាលពីថ្ងៃទី4 ខែមិថុនា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានបង្ហាញ​ខ្សែភាពយន្ត​ឃោសនា​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ#StopEatingWildlife (បញ្ឈប់​ការបរិភោគ​សត្វព្រៃ)  ដើម្បី​ជា​សេវា​ប្រាប់​ដំណឹង​ជា​សាធារណៈ និង​ជាការ​ដាស់តឿន​ទៅដល់​អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ​ថា ពួកគេ​ពិតជា​ប្រថុយប្រថាន​នឹង​ហានិភ័យ​ផ្នែក​សុខភាព​ខ្លាំងណាស់ នៅពេលដែល​ពួកគេ​បរិ​ភាគ​សត្វព្រៃ។

    ការបរិភោគ​សត្វព្រៃ​អាច​បង្កឱ្យមាន​ជម្ងឺ​កាច​សាហាវ​ជាច្រើន ដូចជា កូ​វីដ-19 ជាដើម។ សូម​ថែរក្សា​សុខភាព​របស់​អ្នក  និង​បញ្ឈប់​ការបរិភោគ​សត្វព្រៃ គឺជា​សារៈ​ដ៏​សំខាន់​មួយ​នៃ​ភាពយន្ត​យុទ្ធនា​ការឃោសនា​មួយ​នេះ។

    ខ្សែភាពយន្ត​ដ៏​រន្ធត់​នេះ និយាយ​អំពី​មនុស្ស​មួយក្រុម​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង កំពុង​បរិភោគ​សត្វ​ពង្រូល ហើយ​រំពេច​នោះ​ខ្សែភាពយន្ត​ក៏​បែរ​ទៅ​បង្ហាញ​អ្នក​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​កំពុង​ដេក​ឈឺ​លើ​គ្រែ ក្នុង​មន្ទីរពេទ្យ​វិញ។

    កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​មានប្រសាសន៍ថា “នៅក្នុង​ខ្សែភាពយន្ត​នេះ​យើង​ចង់បង្ហាញ​ឱ្យ​មនុស្ស​គ្រប់រូប​បាន​យល់ថា អ្នក​ដែល​និយម​បរិភោគ​សាច់សត្វ​ព្រៃ កំពុងតែ​បង្កឱ្យមាន​បញ្ហា​ប្រឈម​ខ្លាំង​ចំពោះ​សុខភាព​របស់​ពួកគេ គ្រប់​ពេលដែល​ពួកគេ​ទទួលទាន​សត្វព្រៃ។

    យុទ្ធនាការ​នេះ​បានចេញ​ផ្សាយ​កាលពី 2ខែ​មុន ជាការ​ឆ្លើយតប​ទៅនឹង​ការ​រាលដាល នៃ​មេរោគ​កូ​វីដ-19 ដែល​ត្រូវបាន​គេ​តាមដាន​ស្រាវជ្រាវ​រក​ប្រភព​ឃើញថា បាន​ឆ្លង​មកពី​ការបរិភោគ​សាច់សត្វ​ព្រៃ ហើយ​វា​ត្រូវបាន​ជឿជាក់​យ៉ាងច្បាស់​ថា មាន​ប្រភព​ចេញពី​ផ្សារ​លក់​សត្វព្រៃ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន។

    ការជួញដូរ និង​ការបរិភោគ​សត្វព្រៃ គឺជា​ការជំរុញឱ្យ​សត្វព្រៃ និង​មនុស្ស មានការ​ប៉ះពាល់​គ្នា​យ៉ាង​ជិតស្និទ្ធ ដែល​ធ្វើឱ្យ​ជំងឺ​កាច​សាហាវ​ដូចជា​កូ​វីដ-19 អាច​ឆ្លង​រាលដាល​មក​មនុ​ស្សបាន។

    ការបរិភោគ​សត្វព្រៃ​ក៏មាន​ជាប់ទាក់ទង​ជាមួយ​ជំងឺ​កាច​សាហាវ​ផ្សេងទៀត​ដែរ ដូចជា​ជំងឺ​សារស៍ (SARS) និង​អេដស៍​ជាដើម។

    “ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ មានន័យថា យើង​កំពុង​ប្រយុទ្ធប្រឆាំង​ទប់ទល់​កុំឱ្យ​មានឱកាស​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​រាតត្បាត​ថ្មី​ផ្សេងទៀត​នាពេល​អនាគត។ យើងម្នាក់ៗមិន​ត្រឹមតែ​អាច​ដើរតួនាទី​ក្នុងការ​បញ្ឈប់​ការបរិភោគ​សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​យើង​អាច​រាយការណ៍​អំពី​បទល្មើស​សត្វព្រៃ ទៅ​លេខ​ទូរស័ព្ទ​ប្រចាំការ​បាន” ។ នេះ​ជា​ប្រសាសន៍​របស់​កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត។

    ប្រសិនបើ​លោកអ្នក បាន​ប្រទះឃើញ​សត្វព្រៃ​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​ទ្រុង ឬ​ការុង​បាវ ឬ​ប្រសិនបើ​លោកអ្នក​បានដឹង​ពី​ព័ត៌មាន​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​ការរត់ពន្ធ​សត្វព្រៃ​ដោយ​ខុសច្បាប់ សូម​ទូរស័ព្ទ​មក​ទីស្នាក់ការ​ប្រចាំការ តាមរយៈ​លេខ 012 500 094 ឬ​រាយការណ៍​ទៅកាន់​ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​បន្ទាន់ តាមរយៈ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ( https://www.facebook.com/WCHCambodia/ )។

    ខ្សែភាពយន្តនៃយុទ្ធនាការឃោសនា បានបង្ហាញអំពីគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្ដាលមកពីការបរិភោគសត្វព្រៃ Click here for the #StopEatingWildlife campaign film. .

    ពង្រូលដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ គឺត្រូវបានគេយកមកថតក្នុងខ្សែភាពយន្តនេះ ព្រោះវាជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេនៅលើពិភពលោក។

    Click here for the #StopEatingWildlife campaign film. .

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

    លោក​ Andy Ball

    ផ្នែកបណ្តាញសង្គម និងទំនាក់ទំនង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

    ទូរស័ព្ទការិយាល័យ +885 23 211 604

    ទូរស័ព្ទដៃ +855 96 258 76 31

    អ៊ីមែលៈ [email protected]

     

    Ollie Roberts

    ជំនួយការនាយិកាប្រតិបត្ដិ

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

    ទូរស័ព្ទការិយាល័យ +885 23 211 604

    ទូរស័ព្ទដៃ +855 99 766 615

    អ៊ីមែលៈ [email protected]

     

  • មើលរំលងម៉េចបានទៅ…បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្លឹងៗនោះ…!!

    មើលរំលងម៉េចបានទៅ…បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្លឹងៗនោះ…!!

    (ភ្នំពេញ) ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការ​បោកគក់​សម្លៀកបំពាក់ មិនមែនជា​ការងារ​ងា​យ​ស្រួល​ឡើយ ជាពិសេស​នៅក្នុង​ប្រទេស​ក្តៅ សម្បូរ​ធូលី​ដី និង​ភ្លៀង​ធ្លាក់​ញឹកញាប់​ដូចជា​នៅ​ប្រទេស​កម្ពុជា ធ្វើឱ្យ​សម្លៀកបំពាក់​ប្រឡាក់​ខ្លាំង។ ជាទូទៅ ទោះបី​ជាមាន​ម៉ាស៊ីន​បោកគក់​ក៏ដោយ ក៏​អ្នកប្រើប្រាស់​ភាគច្រើន​ត្រូវការ ការ​ត្រាំ និង​ដុស​ជម្រះ​កន្លែង​ដែលមាន​ក្អែល​ប្រឡាក់​ខ្លាំង​នៅលើ​សម្លៀកបំពាក់ មុននឹង​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​បោកគក់។ ដូច្នេះហើយ​បានជា សាម​សុង បាន​បង្កើត​នូវ​បច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវ​តាម​ភាពចាំបាច់​របស់​អ្នកប្រើប្រាស់។

    ដោយ​យល់ច្បាស់​ពី​សេចក្តីត្រូវការ និង​ធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី​មេផ្ទះ​មាន​ភាព​កាន់តែ​ងាយស្រួល និង​កាន់តែ​ទាន់សម័យ​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង បាន​រចនា និង​ផលិតឡើង​នូវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមាន​ចំណុះ​ធំ…បោក​បាន​ច្រើន​មានគុណ​ភាពល្អ​អាច​បោក​សម្លៀកបំពាក់​បាន​ដល់​ទៅ 21 គីឡូក្រាម ជួយ​សន្សំសំចៃ​ពេលវេលា ថវិកា​ដោយ​បោក​តែម្តង​ហើយ​មិនចាំបាច់​រង់ចាំ​បោក​ច្រើនដង និង​បោក​ជម្រះ​បាន​ស្អាត​ល្អ មាន​សំឡេង​ស្ងាត់ ជួយ​សន្សំសំចៃ​ខ្ពស់ និង​ប្រើ​បានយូរ​ទៀតផង!

    ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាម​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ចាន​បោក ឬ​ទម្រ​ជ័រ​មាន​រាងអង្កាញ់ៗដូចជា​ក្តារ​បោកគក់​សម្រួល​ដល់​ការបោក ឫ​ត្រាំ​សម្លៀកបំពាក់​ណា​ដែល​ប្រឡាក់​ខ្លាំង​មុននឹង​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន។

    អ្វីដែល​ពិសេស​មួយទៀត​នោះ​គឺ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាម​នេះ​ផងដែរ​មាន​ប្រព័ន្ធ​ទឹក​ដែល​អាច​បិទ និង​បើក​លើ​ប៊ូ​តុង​តែមួយ។ មានន័យថា​សម្រាប់​ទឹក​ដែល​បាន​ប្រើប្រាស់​រួច​នៅលើ​ទម្រ​ជ័រ​ក្នុងដំណាក់កាល​ដំបូង​នោះ​យើង​អាច​ចាក់​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង!

    ពិសេស​ជាងនេះទៅទៀត ម៉ាស៊ីន​បោកគក់ Samsung Active DualwashTM ក៏បាន​បំពាក់​នូវ​មុខងារ​ឆ្លាត​វៃ​ដ៏​ទំនើប​បន្ថែម​ជាច្រើន​ទៀត​ដូចជា៖

    1. Magic Dispenser

    កង្ហា​វាយ​បំបែក​ម្សៅ​សាប៊ូ ឬ​សាប៊ូទឹក​បោក​ខោអាវ​ជាមួយនឹង​ស្លាបចក្រ​ទាំង ៦ ធ្វើឱ្យ​សាប៊ូ​រលាយ​បាន​យ៉ាង​ល្អ​បំផុត​ក្នុង​ទឹក​ដោយ​បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អឥតខ្ចោះ​មុននឹង​ម៉ាស៊ីន​ចាប់ផ្តើម​ប្រតិបត្តិការ​បោកគក់។

    1. Magic Filter (Powerful Filtration)

    គឺជា​តម្រង​ពីរ​ជាន់​ដែលមាន​សមត្ថភាព​អាច​ចាប់យក​ភាពកខ្វក់ កម្ទេចកំទីផ្សេងៗបាន​យ៉ាង​ល្អ មិនឱ្យ​តោង​ជាប់​លើ​សាច់​ក្រណាត់​បាន​យ៉ាង​ល្អឥតខ្ចោះ!

    1. WobbleTM Technology

    ជួយ​កាត់បន្ថយ​ការ​ប្រទាក់​គ្នា​នៃ​សម្លៀកបំពាក់​ដែលជា​មូលហេតុ​ធ្វើឱ្យ​សម្លៀកបំពាក់​ជ្រួញ និង​រមួល​ចូលគ្នា។

    1. Less Noise & Energy

    បច្ចេកវិទ្យា Digital Inverter ធ្វើឱ្យ​ម៉ាស៊ីន​មាន​សំឡេង​ស្ងាត់​ល្អ ស៊ី​ភ្លើង​តិច គ្មាន​សំឡេង​រំខាន ប្រើប្រាស់​បានយូរ និង​ធានា​ជូន​លើ​ម៉ូ​ទ័​រ​រហូតដល់ 11 ឆ្នាំ!

    1. Hot Water

    អាច​បោក​ជាមួយនឹង​ទឹក​ក្តៅ​សម្រាប់​ជម្រះ​សម្លៀកបំពាក់​ដែល​ប្រឡាក់​ខ្លាំង ល្អ​សម្រាប់​សាច់​ក្រណាត់!

    1. Smart Check

    App Samsung Smart Washer/Dryer

    អាចឱ្យ​លោកអ្នក​ឆែក​រក​បញ្ហា និង​ដំណោះស្រាយ

    តាម​ទូរស័ព្ទដៃ​របស់​ម៉ាស៊ីន​ដោយ​ខ្លួនឯង សន្សំសំចៃ​ការចំណាយ!

    យ៉ាងម៉េច​ដែរ​សុភាពនារី ស្ត្រី​មេផ្ទះ និង​មេ​គ្រួសារ​ដ៏​ឆ្លាត​វៃ​ទាំងអស់គ្នា…? ត្រូវចិត្ត​អត់​ប៉ុណ្ណឹង? នៅចាំ​អី​ទៀត…? ប្រញាប់​ជាវ​ឥឡូវនេះ​ភ្លាម​ទៅ?

    ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់​សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល

    សាម​សុង ទូទាំងប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800 203 232!

    * បញ្ជាក់៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Active DualwashTM តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​បណ្ណ​ធានា!

  • ជូនចំពោះបងៗ បណ្ដាញសារព័ត៌មាន

    ជូនចំពោះបងៗ បណ្ដាញសារព័ត៌មាន

    ខាងក្រុមហ៊ុនយើងខ្ញុំសូមគោរពអញ្ជើញបងៗចូលរួមកម្មវិធី Bootcamp តាមរយៈអនឡាញនៅថ្ងៃទី១៥ ខែមិថុនា បើសិនជាបងៗ ចាប់អារម្មណ៍ចង់សិក្សាបន្ថែមអំពីហ្វេសប៊ុក

    កម្មវិធីនេះហៅថា Digital Media Bootcamp គឺជាកម្មវិធីដែលរបៀបចំឡើងដោយក្រុមហ៊ុនហ្វេសប៊ុក ដែលនឹងមានចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុនហ្វេសប៊ុក ជាថ្នាក់សិក្សាតាមអនឡាញដែលពុំគិតថ្លៃ សម្រាប់បងជាអ្នកសរសេរអត្ថបទអនឡាញជាដើម ដែលចង់សិក្សានិងស្វែងយល់បន្ថែមអំពីរបៀបធ្វើការនៅលើបណ្ដាញសង្គមមួយនេះ។ កម្មវិធីនេះពុំមែនជាកត្តាបកិច្ចអ្វីឡើយ ប៉ុន្តែបើសិនជាបងៗ ទំនេរហើយចាប់អារម្មណ៍ បងៗអាចរៀនបន្ថែមជាការកំសាន្តបាន។

    សម្រាប់កម្មវិធីលើកនេះ នឹងផ្ដោតសំខាន់ទៅលើចំណេះដឹងបន្ថែមមានដូចជា៖
    • របៀបបង្កើតឬ ប្រើប្រាស់ Virtual Event នៅលើហ្វេសប៊ុក
    • ការគ្រប់គ្រង Monetization
    • មេរៀនបន្ថែមអំពីការ Live Video
    • និងចំណេះបន្ថែមអំពីយុទ្ធសាស្ត្រទីផ្សាតាមអនឡាញ Marketing Solutions
    កម្មវិធីសិក្សានេះនឹងប្រព្រឹត្តទៅជាភាសារអង់គ្លេស ដោយបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកពីសាខាធំផ្ទាល់តែម្ដង។ បងៗអាចចូលទៅកាន់លីងដែលមានភ្ជាប់ដូចខាងក្រោម ហើយមើលតាមលំនាំ ស្វែងរកម៉ោងសិក្សាដែលសាកសម និងកាលវិភាគរបស់បង និងមេរៀន ផ្សេងៗបន្ថែមទៀត ដោយចុះឈ្មោះទៅតាមថ្នាក់ផ្សេងដែលបងចាប់អារម្មណ៍ចង់សិក្សា
    សូមចូលទៅកាន់លីងនេះ: https://fbmediabootcamp.splashthat.com/S

  • កម្មវិធីសេវាដឹកជញ្ជូនទំនិញក្រុមហ៊ុន​ TADA រក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជន ក្នុងគ្រាលំបាក 

    កម្មវិធីសេវាដឹកជញ្ជូនទំនិញក្រុមហ៊ុន​ TADA រក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជន ក្នុងគ្រាលំបាក 

    ភ្នំពេញ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ – ប៉ុន្មានខែមុនពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាសកល អាជីវកម្ម  របស់ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប​ និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។

    លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។​ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង។»

    ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឫវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែល វីរុសវាយលុកប្រទេសកម្ពុជា ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះ ក៏ដូចជា អាជីវកម្មដ៏ទៃទៀត នៅពាសពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។ 

    លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា៖ «អាជីវកម្មរបស់យើងទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ពីភ្ញៀវ១០០% ចុះមកសល់៣០%។ អីចឹង ពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ន  នៅក្នុងខែ​មេសា។»

    ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែ លោក រិទ្ធីយ៉ា បានចាប់ផ្តើមគិត ថាតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់គាត់ អាចបន្តរកចំណូលបាន។

    លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា៖ «ចៃដន្យ ខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការ deliveryហ្នឹង ហើយខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្ត work ជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី១ឧសភាហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន។»

    លោក រិទ្ធីយ៉ា បានមានប្រសាសន៍ថា៖​ «វាច្បាស់ណាស់ ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ   យើងបានសន្សំ លើការចំណាយរបស់យើង។ អ្វីដែលសំខាន់ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វផ្សាយទៅដល់channelផ្សេងៗថា មាតុភូមិសាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយ free។ អីចឹង អតិថិជនគាត់ឮសូរអីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អីចឹងក៏គាត់កុម្ម៉ង់បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកុម្ម៉ង់ច្រើនជាងមុន ប្រហែលជាង១៥%។»

    អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថាអាជីវកម្មរបស់គាត់នៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផលរបស់គាត់។

    អ្នកនាង ស្រីពៅ បានបន្ថែមថា៖ «អីចឹង ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអីចឹង។​»

    កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែម​ទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកុម្ម៉ង់ទិញច្រើន​ពីអតិថិជន។

    កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖ «មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើបBaby Outletយើងជ្រើសរើសនូវសេវាកម្មដឹកជញ្ជូន TADA។ ចា៎! គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន ចា៎!»

    សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលពីខែមេសានិងឧសភា ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ។

    លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា៖ «ដល់ពេលវាមក [កូវីដ១៩] វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០%ហើយហ្នឹង បានតែ១០ ២០% ជួនកាលគ្មានផង។»

    លោកបានបន្តថា «តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏៣០% ៤០%អីដែរ។ TADA គេអត់មានកាត់ជើងសារពីdriverទេ អីចឹងយើងចំណេញអាហ្នឹងមួយដែរ។»

    ក្រុមហ៊ុន TADA បានឲ្យដឹងថាការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវករអាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូលដល់អ្នករត់កង់បីផងដែរ។

    លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា ជាពិសេសនោះគឺ ចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រដ្ឋាភិបាលដែលគាត់ព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើង ឲ្យល្អដូចដើមវិញ។ មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះ សុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់យើង។»

    ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក​ ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ។

    អតិថិជនក៏អាចប្រើសេវាកម្មដឹកជញ្ជូនរហ័សបានផងដែរ ដោយកម្រៃសេវាដឹក គឺប្រែប្រួលទៅតាមរយៈចម្ងាយនៃការដឹកនោះ។

    លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖ «ថ្ងៃនេះ កើតកូវីដ-១៩។ ថ្ងៃក្រោយ យើងអត់ដឹងថាកើតមានអីទេ។ ដូច្នេះខ្ញុំចង់recommendទៅដល់អាជីវករនិងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើលទៅការរកស៊ីតាមលក្ខណៈtechnology ឬក៏តាមអនឡាញ។»

  • ក្រុមហ៊ុន ស្ពីដវីន ត្រូវបានក្លាយជាអ្នកចែកចាយផលិតផល ទូរទស្សន៌ ឌីជីថល DOM ទូទាំងប្រទេសកម្ពុជា

    ក្រុមហ៊ុន ស្ពីដវីន ត្រូវបានក្លាយជាអ្នកចែកចាយផលិតផល ទូរទស្សន៌ ឌីជីថល DOM ទូទាំងប្រទេសកម្ពុជា

    នៅក្នុងពេលបច្ចុប្បន្ននេះ ទូរទស្សន៍មិនត្រឹមតែប្រើប្រាស់សម្រាប់ការទស្សនាតែមួយមុខប៉ុណ្ណោះទេ ទូរទស្សន៍ជំនាន់ថ្មីនេះគឺអាចឲ្យយើងទទួលបាននូវការកម្សាន្តដោយគ្មានដែនកំណត់ដោយមានមុខងារពិសេសៗរួមបន្ថែមទៀតរួមមាន៖ មុខព្យាករណ៍អាកាសធាតុ តាមដានព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោកផងដែរ និងអាចទស្សនាវីដេអូល្បីៗដែលលោកអ្នកចង់ទស្សនាតាមចិត្តនៅលើ YouTube ទៀតផង​ ហើយមុខងារទាំងអស់នេះលោកអ្នកអាចប្រើប្រាស់បាននៅលើទូរទស្សន៍ទំនើបឌីជីថលDOM ដែលជាទូរទស្សន៍ឌីជីថលប្រើប្រាស់សេវាអ៊ីនធើណិត ហើយដែលអាចឲ្យលោកអ្នករីករាយកម្សាន្តដោយគ្មានការរំខាន រីករាយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

    ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៦យ៉ាង ដែលលោកអ្នកអាចទទួលបានពីទូរទស្សន៍ឌីជីថល DOM៖

    ១. មានប៉ុស្តិ៍ជាតិ និង ប៉ុស្តិ៍អន្តរជាតិល្បីៗជាច្រើន

    ២. រូបភាពកម្រិត HD + USB Plays

    ៣. សេវាគ្របដណ្តប់ទូទាំងប្រទេស

    ៤. ងាយស្រួលតម្លើង

    ៥. ប្តូរទីតាំងបាន

    ៦. ព្យាករណ៍អាកាសធាតុ និងមុខងារYouTube

    កាន់តែងាយស្រួលក្នុងការទិញលក់បន្ត រឺ យកទៅប្រើប្រាស់លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ស្ពីដ​ វីន សប​ទូទាំង25ខេត្ត ក្រុង និង 44 សាខា បានយ៉ាងងាយស្រួល។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ក្រុមហ៊ុន ស្ពីដវីន​ សប ដែលមានអាសយដ្ឋាននៅ៖ អគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ទូរស័ព្ទលេខ៖ 085 726 111

    Facebook page៖ Speedwind

  • តោះ…មកដឹងពីលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11…ថាអស្ចារ្យ និងល្អលើសពីការស្មានប៉ុណ្ណា…!!

    តោះ…មកដឹងពីលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11…ថាអស្ចារ្យ និងល្អលើសពីការស្មានប៉ុណ្ណា…!!

    (ភ្នំពេញ) ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០៖ ប្រសិនបើចាំមិនខុសទេអតិថិជនទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នារួចមកហើយកាលពីថ្មីៗនេះបន្ទាប់ពីការដាក់សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជាដែលមានសមត្ថភាពមិនធម្មតាជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពីការស្មាន និងពុំមានក្រុមហ៊ុនណាហ៊ានផលិតក៏ដូចជាដាក់លក់បានដូចក្រុមហ៊ុន សាមសុងឡើយ!

    ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញលម្អិតបន្ថែមឱ្យកាន់តែច្បាស់ជូនអតិថិជនទាំងអស់នូវលក្ខណៈដ៏ពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតាមួយនេះថាតើវាមានភាពអស្ចារ្យកម្រិតណា!

    ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖

    – អេក្រង់៖ ទំហំ 6.4”

    – ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ!)

    – កម្រិតភាពច្បាស់៖ HD+ TFTLCD (720 x 1520)

    – ទម្ងន់៖ 177 g

    – កាមេរ៉ាក្រោយ៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)

    – កាមេរ៉ាមុខ៖ 8 MP (F2.2)

    – មេម៉ូរី៖ 3 GB

    – ទំហំផ្ទុក៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)

    – មុខងារដោះសោរ៖ ស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (មានសុវត្ថិភាព និងមានល្បឿនលឿន)

    – ថាមពលថ្ម៖ 4,000mAh (សាកថ្មល្បឿនលឿន 15 W)

    – មុខងារផ្សេងទៀត៖ Scene Optimizer (ចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនពណ៌រូបថតឱ្យស្រស់ស្អាតជាមួយនឹងមុខងារជំនួយ AI, Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ឱ្យរូបថតកាន់តែស្អាត), AR Sticker & Stamp (មុខងារដាក់ Sicker បែបកំប្លែង)

    និយាយឱ្យស្មោះទៅស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺពិតជាល្អលើសពីតម្លៃពិតប្រាកដមែន…និងល្អលើសដោយគ្មានផលិតផលស្មាតហ្វូនដទៃណាអាចធ្វើបាន និងដាក់លក់ជូនអតិថិជនទាំងអស់ដូច ក្រុមហ៊ុន សាមសុង នោះឡើយ! នៅចាំអីទៀត…? តម្លៃត្រឹមតែប៉ុណ្ណឹង…ថែមទាំងមានលក្ខណៈពិសេសអស្ចារ្យបែបនេះទៀត…ដឹងតែលក់អត់ទាន់ទេ! ហើយបើលោកអ្នកនៅស្ទាក់ស្ទើរទៀតក៏ទិញមិនទាន់គេដែរ…!!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

  • ការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា

    ការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា

    ក្រុមហ៊ុន Pi Pay នឹងពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោយការរួមបញ្ជូលគ្នា

    ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ​ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។  ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

    លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាសនិងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ ជាមួយក្រុមហ៊ុន Smart  ក្រុមហ៊ុន Pi Pay  នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។»

    ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់​ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន​​ Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

    ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាក៍ពិតជាជំនួយដ៏ធំមួយដែរក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay  ក្រោយសមាហរណកម្មនេះបានបញ្ចប់។

    លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖​ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់  យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការជម្រុញបរិ​យា​បន្ន​ហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»

    បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល  ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុតគឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។​

    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com។​ទាំងក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay  នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលមានការធ្វើបច្ចុប្បន្នភាព។

    អំពីក្រុមហ៊ុន Smart

    ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

    ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

    ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

    ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

    Smart ជីវិត​រស់​រវើក!     

    អំពីក្រុមហ៊ុន ផាយ​ផេ

    ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧​មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលមិនចេះរីងស្ងួត ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា​ Alipay, WeChat Pay និង UnionPay ផងដែរ។

    ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។

    មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៣០ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៣៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។

    ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ​ដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ។