Category: PR

  • សប្បាយទិញ ការលក់បញ្ចុះតម្លៃពិសេសពីសម្លៀកបំពាក់ម៉ាក LOOKSWOMEN

    សប្បាយទិញ ការលក់បញ្ចុះតម្លៃពិសេសពីសម្លៀកបំពាក់ម៉ាក LOOKSWOMEN

    ជាមួយនឹងការចូលរួមរីករាយអបអរសាទរនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 02-04 ខែតុលា ឆ្នាំ២០១៧ នេះ ក្រុមហ៊ុននាំចូល និងចែកចាយសម្លៀកបំពាក់ម៉ាក LOOKSWOMEN បានផ្តល់ជូននូវកម្មពិសេស ដោយការលក់បញ្ចុះតម្លៃ រួមជាមួយការផ្តល់ជូននូវកាដូជាច្រើនយ៉ាងសន្ធឹកសន្ធាប់មិនធ្លាប់មាន ដូចជា ទិញ ១ ថែមមួយ ១ (សម្រាប់ការជាវសម្លៀកបំពាក់ក្នុងមួយឈុត ឬមួយម៉ូដ) ក៏ដូចជាការទទួលបានមួក LOOKSWOMEN យ៉ាងស្រស់ស្អាតចំនួន១ ផងដែរ។ ដោយឡែកសម្រាប់ថ្ងៃទី០៤ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ LOOKSWOMEN កាន់តែមានកម្មវិធីពិសេសទ្វេរដង ទាំងការជាវដុំយកទៅលក់បន្ត ក៏ដូចជាការជាវរាយយកទៅប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។

    ជាមួយនឹងកម្មវិធីលក់បញ្ចុះតម្លៃនេះ លោកអ្នកអាចស្វែងរកទិញសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើនម៉ូដ ច្រើនឈុត យ៉ាងសម្បូរបែប ដែលតាំងលក់នៅស្ដង់ LOOKSWOMEN នៅកោះពេជ្រ ស្ថិតនៅជិតឆាកប្រគុំតន្រ្តីរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។

    រួសរាន់ឡើងកុំឱ្យឱកាសដ៏កម្រមួយនេះរំលងផុតទៅ។ សប្បាយទិញ សប្បាយរើសម៉ូដស្អាតៗ ជាមួយនឹងការលក់បញ្ចុះតម្លៃយ៉ាងពិសេសប្រចាំឆ្នាំពីសម្លៀកបំពាក់ស្ត្រីដ៏ល្បីឈ្មោះ និងទាន់សម័យ ម៉ាក LOOKSWOMEN

    លោកអ្នកនឹងក្លាយជាសុភាពនារីដែលស្រស់ស្អាត ទាន់សម័យ និងថ្លៃថ្នូរ ជាមួយសម្លៀកបំពាក់ LOOKSWOMEN

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2017

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2017

    ភ្នំពេញ៖ កាលពី​ថ្ងៃទី 29 ខែតុលា ឆ្នាំ2017  ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ឆ្នាំ 2017 នៅ​ស្ថានីយទូរទស្សន៍ PNN ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ 2017 ។

    កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​ររ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​រួមមាន រង្វាន់​ធំ រថយន្ត AUDI Q5 ស៊េរី​ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង​ចំនួន 1 រង្វាន់ iPhone 7 ចំនួន 2 រង្វាន់  ទូរទស្សន៍ Smart TV ចំនួន 2 រង្វាន់ និង​ទូរ​ទឹកកក ចំនួន 5 រង្វាន់ ។

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​គេហទំព័រ Facebook (Tiger Beer KH)។

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    គួរ​រម្លឹក​ផងដែរ​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង 70 ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។ សម្រាប់​ឆ្នាំ 2017-2018 នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger និង Tiger Crystal សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ លោកអ្នក​នឹង​ទទួលបាន​ការផ្ដល់ជូន​រង្វាន់ភ្លាមៗជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ដ៏​ស្រស់ស្អាត អាវ​រងា​គូ​សេ្ន​ហ៍ កាបូប​ធ្វើដំណើរ និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន។ ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ Tiger និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់$1,500 ចំនួន 15 រង្វាន់។

    កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី 01 តុលា 2017 ដល់ ថ្ងៃទី 30 កញ្ញា 2018

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង: 011 222 400 ឬ 011 333 500។

    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ Tiger!

    ពិសា​ដោយ​ការទទួលខុសត្រូវ

  • ប្រញាប់​ឡើង តិច​ក​ម្ម៉​ង់​អត់​ទាន់​ស្តុក​ទី២ HUAWEI nova 2i តម្លៃ​ត្រឹម $ 329 ថែម​កាដូ​ច្រើន​អស់ទាស់​ហ្មង…!

    ប្រញាប់​ឡើង តិច​ក​ម្ម៉​ង់​អត់​ទាន់​ស្តុក​ទី២ HUAWEI nova 2i តម្លៃ​ត្រឹម $ 329 ថែម​កាដូ​ច្រើន​អស់ទាស់​ហ្មង…!

    គិត​មកទល់​ចុងខែ​តុលា​ឆ្នាំ2017 ស្តុក​ទី2 HUAWEI nova 2i ត្រូវបាន​កក់​ទុក​មុន​ជាង 90% ហើយ​នៅសល់តែ 10% ទៀត​តែប៉ុណ្ណោះ​សម្រាប់​អតិថិជន​ចុងក្រោយ។ អាស្រ័យហេតុនេះ រាល់​អតិថិជន ដែល​ពុំទាន់​បានធ្វើការ ក​ម្ម៉​ង់​ទុក​មុន សូម​អញ្ជើញ​រួសរាន់​ឡើង ទៅកាន់​សាខា​លក់​ទូរស័ព្ទ​ដែលមាន​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei ដើម្បី​ទទួលបាន​តម្លៃ​ពិសេស​ត្រឹមតែ 329ដុល្លារ រួមជាមួយ​ការ​ថែម​កាដូ​ជាច្រើន​ទៀត។

    ថ្លែង​ក្នុង​ពិធី​ជួបជុំ មិត្ត​អ្នកសារព័ត៌មាន និង​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខក្រោយ Huawei nova 2i កំពុងតែ​អ​ង្រូ​ន​បេះដូង​អ្នកប្រើប្រាស់ និង​ឆក់យក​ចំណែក ទីផ្សារ ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ប្រសើរ។ មកទល់ពេលនេះ សម្រាប់​ស្តុក​ទី2 យើង​ទទួល​បានការ​កក់​ទុក​មុន យ៉ាងច្រើន​លើសលុប​ហួស​ពី​ការរំពឹងទុក ជាង90% បើទោះបីជា Huawei nova 2i ពុំទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ​ក៏ដោយ។ នេះ​ជាកា​ស្តែងចេញ​នូវ​ភាពខ្លាំង​របស់ ស្មា​ត​ហ្វូ​ន Huawei ទាំង​គុណភាព​ថតរូប​ស្អាត ច្បាស់​បែប​លក្ខណៈ​អាជីព កម្លាំង​ថ្ម​កាន់​បានយូរ ប្រើ​ហត់​តែ​មិន​អស់​ថ្ម កំដរ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​លឿន តម្លៃ​ល្អ និង​រក្សា​នូវ​សន្តិសុខ​សុវត្ថិភាព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់។

    អតិថិជន​ដែល​ខកខាន ក​ម្ម៉​ង់​ពុំទាន់​ស្តុក​ទី 1 របស់​ស្មា​ត​ហ្វូ​ន HUAWEI nova 2i អាច​រួសរាន់ ធ្វើការ​កក់​ទុក​មុន​សម្រាប់​ស្តុក​ទី 2 ឥលូវ​នេះ នៅតាម​បណ្តា​ហាង​ដែលមាន​បុគ្គលិក​លក់ រឺ ស្លាក​សញ្ញា Huawei  ដើម្បី​ទទួលបាន បទពិសោធន៍​ថ្មី បច្ចេកវិទ្យា​ថ្មី អ្វីដែល​ថ្មី អ្វីដែល​ប្លែក និង​លេចធ្លោរ​ជាង ស្អាត​ជាង ល្អ​ជាង ស្តើង​ជាង ស្រាល​ជាង ថតរូប​ច្បាស់​ជាង អេក្រង់​ច្បាស់​ជាង ថាមពល​ថ្ម​ប្រើ​បានយូរ​ជាង អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាង សេវា​ខ្លាំង​កប់​ជាង កាដូ​ក​ដ៏​កក្រើក​កប់​ច្រើនជាង តម្លៃ​ពិសេស​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ និង​ទទួលបាន​កាដូ​ដ៏​កក្រើក ធំៗ ថែម: (1) ដង​ថតរូប (Original Selfie Stick), (2) កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Original Big Head Ear Phone), (3) ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), (4) អាវយឺត​កាលី​ប (5) ស៊ីម​ស្មា​ត​មួយ និង​កពា្ច​ប់​ធំ​ម្ម៉​ង​រយៈពេល 12 សប្តាហ៍​ឥតគិតថ្លៃ។

    ភាព​លេខ​ធ្លោរ​របស់ Huawei nova 2i សរ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់ ពី​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei ដែល​ភ្ជាប់​នូវ កាមេរ៉ា 4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) លើ​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ប្រចាំឆ្នាំ 2017។ HUAWEI nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook ឬ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP  ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7  ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever  ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    រាល់​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្តុក​ទី 2 នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅ​ថ្ងៃទី ០5 ដល់ 10 វិច្ឆិកា។

    គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​កម្មវិធី​ជប់លៀង​បុណ្យ Halloween របស់​ក្រុមហ៊ុន Huawei កាលពី​រាត្រី​យប់មិញ​នេះ ក៏មាន​វត្តមាន​តារាល្បីៗជាច្រើន​ដួង​ចូលរួម​ផងដែរ​ដូចជា កញ្ញា ស៊ីន​យូ​ប៊ី​ន, កញ្ញា ចាន់ គ​ង្កា, សុ​ផា​លីន, កញ្ញា ភី​យ៉ា វ៉េ​កា, កញ្ញា មុន្នីរ​ត្ន័ ដែល​អ្នក​ទាំងនោះ​លាន់មាត់​សរសើរ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i គ្រប់គ្នា​ថា “រាង​ស្អាត អេង​ក្រង់​ពេញ​គែម ពេញភ្នែក ងាយស្រួល​កាន់ កាមេរ៉ា 4 ថតរូប​ស្អាត​កប់ នរណា​ដែល​មិន​ចង់បាន?  ប្រញាប់​ឡើង​ប្រយ័ត្ន​ក​ម្ម៉​ង់​អត់​ទាន់​គេ។

    HUAWEI nova 2i Video link:

    https://www.youtube.com/watch?v=O_xUWeUqQ4o&feature=youtu.be

    https://www.youtube.com/watch?v=wstAuSkfqLM&feature=youtu.be

    Giant PROMO Video link:

    https://youtu.be/GexwNYCVNgY

    សម្រាប់​ព័ត៌មាន​អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​ថ្មី

    Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក។ អតិថិជន នឹង​ទទួលបាន​កាដូភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន ឬ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​សព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ ឬ​ស្លាក​សញ្ញា Huawei៕

  • ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុងសៀម​រាម​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុងសៀម​រាម​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ

    ភ្នំពេញ៖ ក្រុមហ៊ុន Smart ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែលជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ2017ខាងមុខនេះ។ កម្មវិធី​នេះ​មានការ​ចូលរួម​សហកា​រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បានទទួល​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា ។

    កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹងមាន​ការចូលរួម​សម្ដែង ដោយ​តារា​អន្តរជាតិ​ល្បីឈ្មោះ​ដូចជា​លោក Alek Teeradetch  ដែលជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ  ព្រមទាំង តារាល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន៖ លោក នី​កូ  លោក ណា ខុន  លោក Step    អ្នកនាង សួស វី​ហ្សា  កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម  ជាពិសេស​ក៏មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និង​ក្រុម​តន្ត្រី SWSB ( Small world Small Band )  និង​ឌី​ជេ Maily តារាចម្រៀង​រ៉ែ​ប និង​ឌី​ជេ លោក ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើងចាស់ លោក ចាប ចៀន ដែល​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ជាក់​ជាពុំខាន។

    កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹង​ចាប់ផ្តើម​ពី​ម៉ោង 5ល្ងាច​តទៅ នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ2017ខាងមុខនេះ។

    កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង 7 យប់​ដល់​ម៉ោង 9 យប់​ផងដែរ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​ជួប​ជាមួយនឹង​តារា​ក្នុង​ដួងចិត្ត​របស់លោក​អ្នក!!!

  • រមណីយដ្ឋានឋានសួគ៌បូកគោបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាលើកទី៤

    រមណីយដ្ឋានឋានសួគ៌បូកគោបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាលើកទី៤

    នៅព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៧, រមណីយដ្ឋានឋានសួគ៌បូកគោបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាលើកទី៤ គឺការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ ដែលស្ថិតនៅលើភ្នំបូកគោក្នុងខេត្តកំពត។ ព្រឹត្តិការណ៍ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ បើកទូលាយស្វាគមន៍សម្រាប់អ្នកចូលរួមទាំងជនជាតិខ្មែរ និងបរទេសដោយមិនកំណត់អាយុសម្រាប់អ្នកចូលរួមរត់ប្រណាំង  សប្បាយៗ សម្រាប់ការប្រណាំងកង់ មិនត្រូវបានអនុញ្ញាតអាយុចាប់ពី ៩ឆ្នាំឡើងទៅ។

    ព្រឹត្តិការណ៍សប្បុរសធម៌នៅលើភ្នំបូកគោនេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរូមក្នុងការទទួលបាននូវបទពិសោធថ្មីមូយសម្រាប់ប្រទេសកម្ពុជា ដោយមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខភាពតែប៉ុណ្ណោះទេ ប៉ុន្តែ វាជាការចូលរួមដើម្បីផ្តល់នូវតម្លៃជាមនុស្សធម៌ ព្រោះចំណូល​ដែលទទួលបានពីព្រឹត្តិការណ៍សប្បុរសធម៌នេះនឹងផ្តល់ការឧបត្ថម្ភជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

    ចំពោះជ័យលាភីនៃការរត់ប្រណាំង និងប្រណាំងកង់នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត ចំណែកអ្នកមិនទទួលបានជ័យលាភី ក៏អាចទទួលបានមេដាយអនុស្សាវរីយ៍ព្រះមុនីវង្សបូកគោម៉ារ៉ាតុងម្នាក់មួយផងដែរ។

    ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបាននូវភាពរីករាយជាមួយការប្រគុំតន្រ្តីដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberge និងស្ថានីយ៍ទូរទស្សន៍ហង្សមាស។ កម្មវិធីនៅក្នុងឆ្នាំនេះ គឺជាឱកាសមួយដ៏ពិសេស ដោយសារព្រឹត្តិការណ៍នេះបានរៀបចំនៅថ្ងៃឈប់សម្រាក លើសពីនេះ អ្នកចូលរួមអាចបន្ត⁣⁣ការស្នាក់នៅ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងការបោះជំរុំខ្នាតធំនៅមុខសណ្ឋាគារ។

    រមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញសម្រាប់ប្រទេសកម្ពុជា មានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីមនោ រម្យ និងសំបូរដោយកន្លែងកម្សាន្តនានា។

    សូមជម្រាបជូនផងដែរថាសព្វថ្ងៃនេះរមណីយដ្ឋានឋានសួគ៌បូកគោមានសេវាកម្មដឹកអ្នកដំណើរប្រចាំថ្ងៃ⁣ ដែលចេញដំណើរពីភ្នំពេញ-បូកគោ-ភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់។

    ចេញដំណើរជារៀងរាល់ថ្ងៃ

    ភ្នំពេញ-បូកគោ វេលាម៉ោង⁣៧:០០⁣ព្រឹក

    បូកគោ-ភ្នំពេញ វេលាម៉ោង  ១:៤៥នាទីរសៀល

  • ភេសជ្ជៈ​ខា​រ៉ា​បាវ ចំណាយ​ជាង 3ពាន់​លាន​រៀល សម្រាប់​កម្មវិធី​ផ្តល់រ​ង្វាន់​ជូន​ដល់​អតិថិជន

    ភេសជ្ជៈ​ខា​រ៉ា​បាវ ចំណាយ​ជាង 3ពាន់​លាន​រៀល សម្រាប់​កម្មវិធី​ផ្តល់រ​ង្វាន់​ជូន​ដល់​អតិថិជន

    សម្រាប់​អតិថិជន​ទី1 ដែលមាន​សំណាង​ទទួលបាន​រង្វាន់50លាន​រៀល ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវបាន​ទៅលើ​អ្នករស់នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈដែល​អតិថិជន​រូ​ប​នោះ​គ្រាន់តែ​ទិញ​ភេសជ្ជៈ​មក​ទទួលទាន​ត្រឹម​តែមួយ​កំប៉ុង ហើយ​ពិនិត្យមើល​ក្រវិល​កំប៉ុង​ក៏​ឃើញ​រង្វាន់​ធំ​តែម្ដង។ ជាមួយគ្នានេះ នៅក្នុង​ឱកាស​ប្រគល់​ទឹកប្រាក់​រង្វាន់​ជូន​ដល់​អ្នក​មានសំណាង​ខាងលើនេះ ក្រុមហ៊ុន​ខា​រ៉ា​បាវ ក៏បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន 5លាន​រៀល​ដល់​អ្នក​ដែល​លក់​ជូន​អតិថិជន​ណា​ដែល​ត្រូវ​រង្វាន់50 លាន​រៀល​នេះដែរ រួមជាមួយ​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ដាក់តាំង​លក់​ស្អាត​ជាងគេ​នៅពេលដែល​ក្រុមការងារ​ចុះទៅ​ឃើញ​នូវ​ចំនួន​ទឹកប្រាក់50ម៉ឺន​រៀល​ផងដែរ ។

    លោក​អគ្គនាយក​ក្រុមហ៊ុន​ខា​រ៉ា​បាវ បាន​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ឱ្យដឹងថា ដោយសារ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល13ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន​បានគិត​ឃើញថា ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ ក្រុមហ៊ុន​ក៏បាន​រៀបចំ​អោយមាន​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង ក៏ដូចជា​នៅ​ស្ទីក​គ័​រលើ​សម្បក​កំប៉ុង​ជូន​អតិថិជន ដើម្បីអោយ​ជីវភាព​អតិថិជន​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត ។ លោក​បន្តថា រង្វាន់​ទឹកប្រាក់ 50លាន​រៀល ដែល​ក្រុមហ៊ុន​បានដាក់​នៅលើ​ក្រវិល​កំប៉ុង ក៏ដូចជា​នៅ​ស្ទីក​គ័​រលើ​សម្បក​កំប៉ុង​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ នៅមាន​ច្រើន​ទៀត ហើយ​នេះ​ទើបតែ​ជា​អតិថិជន​ទី1 ប៉ុណ្ណោះ ដែលមាន​សំណាង​ឈ្នះ​រង្វាន់ 50លាន​រៀល​នេះ ដូចនេះ រង្វាន់​ជាច្រើន​ទៀត​នឹង​រង់ចាំ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សំណាង។ ក្រៅពី​រង្វាន់ 50លាន​រៀល ខា​រ៉ា​បាវ​ក៏បាន​ដាក់​រង្វាន់​ផ្សេងទៀត​ដូចជា​ម៉ូតូ ទូរស័ព្ទ និង​រង្វាន់​ខា​រ៉ា​បាវ ជាច្រើន​កំប៉ុង សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង 3ពាន់​លាន​រៀល ។

    លោក គុច ខេមរា អ្នកឈ្នះ​រង្វាន់50លាន​រៀល​ពី​ខា​រ៉ា​បាវ បានអោយដឹងថា លោក​ពិតជា​ត្រូវ​រង្វាន់​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​មែន ហើយ​វា​មិនមែនជា​ការជួល​អោយ​សម្ដែង​នោះទេ ព្រោះ​ទឹកប្រាក់​នោះ ក្រុមហ៊ុន​បាន​បញ្ចូល​ទៅក្នុង​គណនី​ធនាគារ និង​អាច​ចាយវាយ​បាន​ផងដែរ ។ លោក​បន្តថា កាលពី​ដំបូង​លោក​មិន​គិតថា​លោក​បានទទួល​រង្វាន់​យ៉ាងច្រើន​បែបនេះ​ទេ ពេលនោះ​លោក​មាន​អារម្មណ៍​ថា​ស្រេកទឹក ហើយ​លោក​ក៏បាន​ដើរ​សំដៅ ទៅ​តូប​ចាប់ហួយ រួច​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​មួយ​កំប៉ុង ពេលដែល​លោក​គាស់​កំប៉ុង​ស្រាប់តែ​ឃើញ​គេ​ដាក់50លាន​រៀល និង​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​នៅ​ក្រវិល​កំប៉ុង លោក​ក៏បាន​ទាក់ទង​សួរ ហើយ​អ្នក​លើក​ទូរ​សព្ទ​ប្រាប់ថា​លោក​បានឈ្នះ50លាន​រៀល​មែន ពេលនោះ លោក​ពិតជា​រំភើប​គ្មានអ្វី​ប្រៀប​នោះទេ ។ លោក​សូម​ផ្ដាំ​ទៅ​អតិថិជន​ខា​រ៉ា​បាវ​ទាំងអស់​សូមកុំ​ភ្លេច​មើល​ក្រវិល​កំប៉ុង ក៏ដូចជា​កោស​នៅលើ​ស្ទីក​គ័​រ ដែលមាន​នៅលើ​សម្បក​កំប៉ុង​នៅពេល​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទទួល ព្រោះ​ក្រុមហ៊ុន​ពិតជា​បាន​ចែក​រង្វាន់ពិតៗដល់​អតិថិជន​យ៉ាងពិត​ប្រាកដ​មែន ។

    សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នៅតែ​បន្ត​ការចែកជូន និង​ផ្តល់​សំណាង​ដល់​អតិថិជន​របស់ខ្លួន​ជានិច្ច ដែល​ក្នុងនោះ​រួមមាន​ទឹកប្រាក់​ចំនួន 50 លាន​រៀល ចំនួន40រង្វាន់ , ម៉ូតូ HONDA Dream 125 ស៊េរី​ឆ្នាំ 2017 ចំនួន40រង្វាន់ , ទូរស័ព្ទដៃ iPhone7 ចំនួន40រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់5លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន50ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • HEINEKEN និង EDM CAMBODIA ទទួលជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី “AFTERLIFE: ASYLUM”

    HEINEKEN និង EDM CAMBODIA ទទួលជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី “AFTERLIFE: ASYLUM”

    ភ្នំពេញ៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia បានទទួល​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ “Afterlife: Asylum” ដែលជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាងច្រើន​ដោយ​ការលក់​សំបុត្រ​អស់​ជាង 2,500 សំបុត្រ មុនពេល​យប់​នៃ​ការបើក​កម្មវិធី​នេះ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ទៀត​នៅ​បន្ត​ស្វែងរក​ទិញ​សំបុត្រ​នៅពេលនា​ត្រី។

    កម្មវិធី​រាំរែក​គួរឱ្យ​ទាក់ទាញ​ដ៏​អស្ចារ្យ​នេះ​មាន​ឈ្មោះថា “Afterlife: Asylum” បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី 28 ខែតុលា ចាប់ពី​ម៉ោង 4 ល្ងាច​រហូតដល់​ម៉ោង 11យប់។ កម្មវិធី​នេះ​ជាការ​ផ្តល់ជូន​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល​ជាមួយនឹង​តន្ត្រី​អេ​ឡិ​ក​ត្រូ​និក​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយនឹង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក ដែលមាន​ឈ្មោះថា Three6 ព្រមទាំង​ការរួម​សម្តែង​ពិសេស​ដ៏​អស្ចារ្យ។


    ក្រុម EDM Cambodia បានរៀបចំ​តារា​ល្បី​ប្រចាំ​កម្មវិធី​នេះ​គឺជា​ឌី​ជេ​មកពី​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា Debris ។ នៅក្នុង​ស្នាដៃ​តន្ត្រី​របស់គាត់ Debris បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រភេទ​តន្ត្រី EDM និង​សំនៀង​ដើម​មកពី​ចក្រភព​អង់គ្លេស ដែលជា​រូបមន្ត​ជោគជ័យ​ជាច្រើនលើក​ជាច្រើន​សារ។ មាន​បទ​ចម្រៀង   ឌី​ជេ Mag ដែលជា​ឌី​ជេ​ឆ្នើម Top 3 នៅក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ក្រុម EDM ជាមួយ​ក្រុម “Lucky Strike” លោក Debris បានធ្វើ​ដំណើរ​ជាច្រើន​ជុំវិញ​ទ្វីបអាស៊ី ហើយ​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​រូបគាត់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ពាំ​នាំយក​តន្ត្រីល្បីៗរបស់គាត់​ផ្ទា​ល់ពី​ទីក្រុង Amsterdam ទៅក្នុង​កម្មវិធី Afterlife:Asylum ។ នៅក្នុង​ការសម្តែង​រួមគ្នា​លើ​ឆាក និង​មាន​ឌី​ជេ​ប្រចាំ​តំបន់​មាន​ឈ្មោះថា Botcash មកពី​ប្រទេស​ថៃ ព្រមទាំង​ឌី​ជេល្បីៗជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ឌី​ជេ​ឆ្នើម​ឈ្មោះថា Maily ។ ចំពោះ​ការសម្តែង​អស្ចារ្យ​វិញ ក៏មាន​ការរៀបចំ​ក្រុម​រាំ​ជាច្រើន​រួមទាំង​ការសម្តែង​រាំ​ពិសេស​ដោយ​ក្រុម Universo Robot Team of Pyrotechnics ដែល​ធ្វើការ​សម្តែង​ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ​ដែល​បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល។

    មាន​ទស្សនិកជន​ម្នាក់​បាន​ថ្លែងប្រាប់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា៖ “កម្មវិធី Afterlife:Asylum” គឺជា​បទពិសោធន៍​ថ្មី​សន្លាង​របស់​ក្រុម EDM សម្រាប់​ផ្តល់ជូន​ប្រជាជន​កម្ពុជា​សម័យ​ទំនើប​កម្សាន្ត​រីករាយ​ជាមួយនឹង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ”។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា និង​ឆែក​មើលរូប​ថត​ពី​កម្មវិធី​នេះ សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ៖ www.facebook.com/heineken/

  • តោះ​នាំគ្នា​ចូល​រូ​ម​កម្មវិធី Time to Fashion Show

    តោះ​នាំគ្នា​ចូល​រូ​ម​កម្មវិធី Time to Fashion Show

    បានឃើញ​អំពី​ការផ្សព្វផ្សាយ​កម្មវិធី Time of fashion show មួយរយៈ​មកហើយ តែ​ពុំទាន់​បានដឹងថា​ធ្វើ​តើ​យ៉ាងណា​ទើប​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មែន​ទេ?

    នេះ​ជា​លើកទីមួយ​ដែល​ក្រុមហ៊ុន​នាឡិកាដៃ​ដែល​ល្បីល្បាញ​ផ្នែក​ហ្វេ​សសិន​លើ​ពិភពលោក ice-watch រូ​ម​នឹង​ដៃគូ​សហការ​ដូចជា ក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត ក្រុមហ៊ុន Sabay សណ្ឋាគារ Sun&Moon ដែលជា​ដៃគូ​សហការ​ក្នុងការ​ផ្ដល់​ទីតាំង​រៀបចំ និង​មានការ​គាំទ្រ​ពី Yves Rocher និង Alex buntha creative studio  ក្នុង​ការរៀបចំ​កម្មវិធី​អោយ​អ្នក​ឆ្នៃ​ម៉ូត​កម្ពុជា​បាន​បញ្ចេញស្នាដៃ​ជាមួយ​ផលិតផល​មកពី​ក្រៅ​ស្រុក។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេងខ្លួន​ទាន់សម័យ​និង​អ្នកគាំទ្រ ទៅលើ​ភាព​ឆ្នៃប្រឌិត​ខាង​ផ្នែក​សម្លៀកបំពាក់ ប្រាកដជា​មិនគួរ​រំលង​កម្មវិធី​មួយ​នេះ​ទេ។ អ្នក​ទាំងអស់គ្នា​ពិតជា​បានឃើញ​ព័ត៌មាន​ជាច្រើន​ពី​ដំណាក់​ការ​ក្នុង​ការរៀបចំ​កម្មវិធី តែ​អ្នក​ទាំងអស់គ្នា​ពុំទាន់​បានដឹងថា តើ​ធ្វើ​យ៉ោ​ង​ណា​ទើប​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន? តាម​ការបញ្ជាក់​ពី​ខាង​ក្រុមហ៊ុន ice-watch ជា​អ្នក​ដែល​រៀបចំ​កម្មវិធី​បានអោយដឹងថា កម្មវិធី​នេះ​មិនមាន​ការលក់​សំបុត្រ​នោះទេ ប៉ុន្តែ​សំបុត្រ​ត្រូវបាន​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ សម្រាប់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែលជា​អតិថិជន ice-watch និង ដៃគូរ​សហការ។

    ចំពោះ​អតិថិជន ice-watch អាច​ទទួល​សំបុត្រ​ចូលរួម​កម្មវិធី​បាន​ដោយ​គ្រាន់តែ​ធ្វើការ​បង្ហាញ​ប​ណ្ណ័​ធានា​ទៅ​បុគ្គលិក​ផ្នែក​លក់​នៅ​ហាង​នាឡិកាដៃ ice-watch នឹង​ទទួលបាន​សំបុត្រ​មួយ​សន្លឹក ប៉ុន្តែ​ប្រសិនបើ​មាន​កាត V.I.P របស់ ice-watch វិញ​នឹង​ទទួលបាន​សំបុត្រ​ពីរ​សន្លឹក។ ចំពោះ​សំបុត្រ​មួយផ្នែក​ទៀត​គឺ​បាន​ទៅលើ​សិ​ល្បះ​ករ​និង​ដៃគូ​សហការ​ក្នុង​កម្មវិធី។

    ទោះយ៉ាងណា​ក្ដី​ចំពោះ​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​កម្មវិធី​អាច Follow នៅលើ​គេហទំព័រ Facebook របស់ ice-watch, គេហទំព័រ Facebook របស់​ក្រុមហ៊ុន Digi Internet គេហទំព័រ Facebook របស់ sabay គេហទំព័រ​សណ្ឋាគារ SUN&MOON Urban Hotel ដើម្បី​ចូលរួម​លេង game ឈ្នះ​សំបុត្រ​ចូលរួម​ក្នុង​កម្មវិធី។

    សូមបញ្ជាក់​ផងដែរ​ថា​ចំពោះ​អតិថិជន Ice-watch អាច​ទៅ​បើក​យក​សំបុត្រ​ចូលរួម​កម្មវិធី​បាន​ចាប់ពី​ថ្ងៃទី29 ដល់ ថ្ងៃទី31 ខែតុលា នៅ​សាខា ice-watch ផ្លូវ​មុន្នី​វង្ស 077 75 1000 និង ផ្សារ​សូរិយា​ជាន់​ទី​ពីរ​ទល់មុខ lotteria bugur 078 851000 ។ ឬ​អាច​ទទួលបាន​សំបុត្រ​ដោយ​ឈ្នះ​ការលេង​ហ្គេម ពី​ដៃគូ​សហការ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ផ្ទាល់​តែម្ដង។

    សូម​ប្រញាប់​រួសរាន់​ឡើង​ណា៎​ព្រោះ​ចំនួន​មានកំណត់!

  • នំ​ប្រេដ​ហ្សេ​ល​របស់ Auntie Anne’s បើក​ដំណើរការ​ហាង​ទីមួយ​របស់ខ្លួន​នៅ​កម្ពុជា​ហើយ

    នំ​ប្រេដ​ហ្សេ​ល​របស់ Auntie Anne’s បើក​ដំណើរការ​ហាង​ទីមួយ​របស់ខ្លួន​នៅ​កម្ពុជា​ហើយ

    ឥឡូវនេះ​ប្រជាជន​កម្ពុជា ពិតជា​បាន​ភ្លក្ស​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និងថ្មីៗនៃ​នំ​ប្រេដ​ហ្សេ​ល​របស់ Auntie Anne’s ដូច​ប្រទេសជិតខាង ដែល​ភាគច្រើន​ក្នុង​តំបន់​ឥណ្ឌូចិន ខណៈដែល​ហាង​នំ Auntie Anne’s ទីមួយ​ត្រូវបាន​បើក​ដំណើរការ​នៅក្នុង​រាជធានី​ភ្នំពេញ។

    Auntie Anne’s Pretzels គឺជា​ស្លាក​យីហោ​នំ​ប្រេដ​ហ្សេ​ល​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ដែល​ផលិត​ដោយ​ដៃ និង​ដែល​សាង​ភាពល្បីល្បាញ​តាមរយៈ​ការ​លាយ​ម្សៅ មូរ និង​ដុត​ឱ្យ​ប្រែជា​ពណ៌​មាស​ប្រកបដោយ​ភាព​ទាក់ទាញ។ Auntie Anne’s នឹង​ផ្តល់ជូន​នូវ​ជម្រើស​នំ​ប្រេដ​ហ្សេ​ល​ច្រើន​ប្រភេទ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ផ្សេងៗគ្នា ដល់​ប្រជាជន​កម្ពុជា​ដែល​រួមមាន រសជាតិ​ដើម អាល់​ម៉ុ​ន ស៊ីន​ណា​ម៉ុ​ន-ស៊ូ​ហ្គា ផេ​ប​ភ័​រ​រ៉ូ​នី និង​ប្រេដ​ហ្សេ​លហ​ត​ដក ហើយ​ក្នុងនោះ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​នូវ​រសជាតិ​ទឹកជ្រលក់​ដែល​រៀបចំ​យ៉ាង​ពិសេស ដើម្បី​បន្ថែម​ឱជា​រស​មួយកម្រិត​ទៀត​ទៅលើ​រសជាតិ​នំ​ប្រេដ​ហ្សេ​ល មានន័យថា​ប្រជាជន​កម្ពុជា​នឹងមាន​ជម្រើស​រសជាតិ​អាហារសម្រន់​កាន់តែ​សម្បូរបែប។

    ជាមួយ​ជម្រើស​អាហារ និង​អាហារសម្រន់​ជាច្រើន​ប្រភេទ Auntie Anne’s គឺជា​ភោជនីយដ្ឋាន​ដ៏​ពេញនិយម​ដែល​បម្រើ​ជូន​នូវ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ដែល​លោកអ្នក​អាច​ស្វែង​រកបាន​នៅ​ផ្សារ​ទំនើប ហាង​ទំនិញ អាកាសយានដ្ឋាន ស្ថានីយ​រថភ្លើង មូលដ្ឋាន​កងទ័ព មហាវិទ្យាល័យ សាកលវិទ្យាល័យ Walmart និង​តំបន់​កម្សាន្តផ្សេងៗនៅតាម​បណ្តា​ប្រទេសផ្សេង។

    ហាង​នំ Auntie Anne’s កំពុង​លក់​នំ​ប្រេដ​ហ្សេ​ល​ដែល​ធ្វើថ្មីក្តៅៗនៅ​ជាង 1,500 កន្លែង​នៅក្នុង​រដ្ឋ​ចំនួន 48 នៅ​សហរដ្ឋអាមេរិក និង 30 កន្លែង​ទៀត​នៅក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក។ រាល់​នំ​ប្រេដ​ហ្សេ​ល​ទាំងអស់​ត្រូវបាន​ធានា​លើ​គុណភាព “ដ៏​ល្អឥតខ្ចោះ” មានន័យថា ប្រសិនបើ​អតិថិជន​មិន​ពេញចិត្ត​ជាមួយ​នំ​ប្រេដ​ហ្សេ​ល​ដែល​ខ្លួន​បាន​កុម្ម៉ង់​នោះ Auntie Anne’s នឹង​ប្តូរ​ជូន​នូវ​នំ​ប្រេដ​ហ្សេ​ល​ថ្មី​ដែល​អតិថិជន​ពេញចិត្ត​ភ្លាម។

    រូបមន្ត​របស់ “Auntie” ដែល​លោកស្រី Anne Beiler និង​ស្វាមី​របស់គាត់ គឺ​លោក Jonas បាន​រកឃើញ នៅតែ​ត្រូវបាន​បន្ត​ប្រើ​ជា​គ្រឿងផ្សំ​រហូតដល់​ពេលបច្ចុប្បន្ន​នេះ។ Auntie Anne’s បានទទួល​ការពេញនិយម និង​ល្បីល្បាញ ជា​និមិត្តសញ្ញា​នៃ​នំ​ប្រេដ​ហ្សេ​ល ថ្មីៗ ក្តៅហ៊ុយៗ និង​ជា​នំ​ដែល​ធ្វើ​ដោយ​ដៃ​ដ៏​ទន់ល្មើយ។

    សូម​អញ្ជើញ​មកកាន់​សាខា​ទីមួយ​របស់​ហាង​នំ​ប្រេដ​ហ្សេ​ល Auntie Anne’s ក្នុងប្រទេស​កម្ពុជា ដើម្បី​រីករាយ​ភ្លក្ស​រសជាតិ​នំ​ប្រេដ​ហ្សេ​ល និង​អាហារសម្រន់ផ្សេងៗទៀត​ប្រកបដោយ​ភាព​ឈ្ងុយឆ្ងាញ់​នៅ​ផ្សារ​ទំនើប​សូរិយា សេន​ធ័​រ #13-61 ផ្លូវ 63 សង្កាត់​ផ្សារ​ថ្មី I ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗ សូម​ចុច Like ទំព័រ Facebook ៖ https://www.facebook.com/AuntieAnnesKH/

  • ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ 2017 នៅ​ចុង​សប្តាហ៍​នេះ

    ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ 2017 នៅ​ចុង​សប្តាហ៍​នេះ

    ភ្នំពេញ៖ នៅ​ថ្ងៃទី 29 ខែតុលា ឆ្នាំ2017 ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) នឹង​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ រដូវ​កាល​ឆ្នាំ2017 នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង 8:00-10:00យប់ ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​របស់ខ្លួន។

    កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ឆ្នាំ 2017 បានរៀបចំ​ការចាប់​ឆ្នោត​ដែលមាន​ការចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា៖ លោក​ខេ​មរ សេរី​មន្ត កញ្ញា សុខ ស្រី​នាង លោក ហ្សូ​ណូ និង លោក នី​កូ។

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ សម្រាប់​ការចាប់​ឆ្នោត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល ឆ្នាំ 2017 នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹងធ្វើ​ការចាប់​ឆ្នោត​រង្វាន់​ធំ​រថយន្ត AUDI Q5 ស៊េរី​ឆ្នាំ 2016 ដ៏​ថ្មី​សន្លាង ចំនួន 1 រង្វាន់ រូ​ម​ជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា៖ iPhone 7 ចំនួន 2រង្វាន់  ទូរទស្សន៍ Smart TV ចំនួន 2រង្វាន់ និង​ទូរ​ទឹកកក ចំនួន 5រង្វាន់។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនោះ? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា!!!

    ឆ្លុះបញ្ចាំង​ប្រណិត​ភាព​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ Tiger!

    ពិសា​ដោយ​ការទទួលខុសត្រូវ៕