Category: PR

  • តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 កាន់តែ​ធំ​អស្ចារ្យ​មិនដែល​ធ្លាប់មាន

    តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 កាន់តែ​ធំ​អស្ចារ្យ​មិនដែល​ធ្លាប់មាន

    ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវ​កាល​ទី6 បាន​ត្រឡប់មកវិញ​ទៀតហើយ ជាពិសេស​គឺ​កាន់តែ​ជា​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​អស្ចារ្យ ដោយមាន​ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន! ការប្រកួត​កាន់តែច្រើន! និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 10 និង ទី 11 មីនា 2018 ខាងមុខនេះ។

    Tiger Street Football Festival គឺជា​ការប្រកួត​កីឡា​ហ្វ៊ូ​ត​សាល​ដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ 2013 មក​ម្លេះ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា​ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់ថ្មីៗនៃ​ការលេង។

    Tiger Street Football Festival ឆ្នាំ 2018 នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំងប្រទេស រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង រាជធានី​ភ្នំពេញ។  រង្វាន់​សរុប​កាន់តែ​ធំ​អស្ចារ្យ រហូតដល់ 5០០០០ ដុល្លារ។

    ក្រុម​ជាង 5០០  ក្រុម​ត្រូវបាន​រំពឹងថា​នឹងចូលរួម​ការប្រកួត ដណ្តើម​តំណែង​ជើងឯក Tiger Street Football Festival  ឆ្នាំ 2018 នេះ ។

    ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួមមាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើន​ទាំង​ការប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សំរាប់​អ្នកគាំទ្រ​មាន​ជា​បដា​សំរាប់​ស​សេរ​គាំទ្រ​ក្រុម​របស់ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ​ជា​សំភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​សំរាប់​ការ​ជាវ​ស្រា​បៀរ  Tiger

    កាន់តែ​អស្ចារ្យ​កម្មវិធី​ប្រគំ​តន្ត្រី កាន់តែ​ធំ​ជាង​មុន ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចំរុះ នឹងមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា។

    ជួបគ្នា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ដំបូង​នៅ​ឆេ្នរ​អូរ​ឈើទាល ទី​រួម​ខេត្ត ព្រះសីហនុ ក្នុង​ថ្ងៃទី 20 – 21 ខែមករា ឆ្នាំ 2018  ចាប់ពី 7ព្រឹក​តទៅ។

    ដូច្នេះ តើ​អ្នក​បាន​ចុះឈ្មោះ​ក្រុម​របស់​អ្នក​ហើយ​ឬ​នៅ? សូម​រង់ចាំ​មើលថា​តើ​ក្រុម​របស់​អ្នក​អាច​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរឬទេ និង​ក្លាយជា​ជើងឯក​ទូទាំងប្រទេស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018។

    ព័ត៌មាន​លម្អិត​បន្ថែម សូម​អាន​ខិតប័ណ្ណ​ផ្សព្វផ្សាយ ឬ សូម​ទំនាក់ទំនង​លេខ៖077 777 928  ឬ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH
    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន

    ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន

    ភ្នំពេញ៖ ក្រុម​ជើងឯក​តំណាង​កម្ពុជា The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា បាន​នាំ​កិត្តិយស​ជូន​ជាតិ ដោយ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ3 រួមទាំង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន 5,000 ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ប្រឡងប្រជែង​ដ៏​លេចធ្លោ​មួយ​ថ្នាក់​តំបន់ សម្រាប់​និស្សិត​សាកលវិទ្យាល័យ គឺ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន។ ជាមួយគ្នានេះ ក្រុម​ជើង​ថ្នាក់​ថ្នាក់​តំបន់ សម្រាប់​ឆ្នាំនេះ បាន​ទៅលើ​ក្រុម The Management មកពី​សាកលវិទ្យាល័យ Gadjah Mada University ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួលបាន​ប្រាក់រង្វាន់ 12,000ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន​ទៀតផង។

    វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មាន​ក្រុម​ជើងឯក​ថ្នាក់ជាតិ មកពី ៦ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រ៊ុយណេ សម្រាប់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ។ ក្នុងនោះ ក្រុម Team Litquidity Capital មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួលបាន​ចំណាត់​លេខ2 ជាមួយនឹង​ប្រាក់រង្វាន់ 8,00០ដុល្លារ​អាមេរិក។ ហើយ​ក្រុម TA មកពី​សាកលវិទ្យាល័យ​គ្រប់គ្រង និង​វិទ្យាសាស្ត្រ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​លេខ4 ជាមួយនឹង​ប្រាក់រង្វាន់ 2,500ដុល្លារ​អាមេរិក ខណៈដែល​ក្រុម Ray Kim មកពី​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ5  ជាមួយនឹង​ប្រាក់រង្វាន់ 1,500ដុល្លារ​អាមេរិក ហើយ​ក្រុម HIO មកពី Politeknik ប្រទេស​ប្រ៊ុយណេ ទទួលបាន​ចំណាត់ថ្នាក់​លេខ6 ជាមួយនឹង​ប្រាក់រង្វាន់ 800ដុល្លារ​អាមេរិក។

    លោកស្រី អ៊ុំ ចិន្តា​ភក្តី អគ្គនាយិកា​ធនធាន​ក្រុមហ៊ុន របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ក្នុងការ​លើកកម្ពស់​ភា​ព​រីកចម្រើន​ក្នុង​តំបន់ នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​យុវជន យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំយក និង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ថ្នាក់​តំបន់​នេះ មកកាន់​និស្សិត​ខ្មែរ​យើង ដើម្បី​លើកតម្កើង​ជំនាញ និង​ចំណេះដឹង​វិនិយោគ ក៏ដូចជា​ការទទួលស្គាល់​សក្តានុពល របស់​និស្សិត​ក្នុងស្រុក ទៅកាន់​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ។ ហើយ​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​យើង ដែល​តែងតែ​ត្រឡប់មកវិញ ជាមួយនឹង​ជ័យលាភី​គាប់ប្រសើរ ដល់​សង្គមជាតិ​វិញ នា​ឆ្នាំកន្លងមក។ ជាក់ស្តែង​ឆ្នាំនេះ ក្រុម​ជើងឯក​ថ្នាក់ជាតិ The Brilliant ទទួលបាន​ចំណាត់​លេខ 3 ជាមួយនឹង​ប្រាក់រង្វាន់ 5,000 ដុល្លារ​អាមេរិក»។

    កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ2010មកម្ល៉េះ។ ហើយ​ក្នុង​ឆ្នាំ​ទី8នេះ កម្មវិធី​ប្រឡងប្រជែង​នេះ​មានការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ ជា​លើកដំបូង និង​បានដាក់​បញ្ចូល​មុខងារ​ពិសេស គឺ​កម្មវិធី​ជួញដូរ​ភាគហ៊ុន តាម Mobile App និង​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ទៀតផង។ ជា​លទ្ធផល មាន​ក្រុម​ចូលរួម​ប្រឡងប្រជែង​សរុប រហូតដល់ 3,727ក្រុម មកពី 200សាកលវិទ្យាល័យ នៃ​ប្រទេស​ទាំង6 ក្នុង​តំបន់​អាស៊ាន ដែល​កើនឡើង​ប្រមាណ 7% លើសពី​ឆ្នាំមុន។ សម្រាប់​ប្រទេស​កម្ពុជា យើង​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​រយៈពេល៤ឆ្នាំ​ចុងក្រោយ​ផងដែរ។ គួរ​ឲ្យ​កត់សម្គាល់ ក្រុម​ជើងឯក​ថ្នាក់ជាតិ​តំណាង​កម្ពុជា ដណ្តើមបាន​ជ័យលាភី​ជើងឯក​រង2ឆ្នាំ​ដំបូង​ជាប់​គ្នា ចំណាត់ថ្នាក់​លេខ4ម្តង និង​ចំណាត់ថ្នាក់​លេខ3 ក្នុងឆ្នាំនេះ​ផងដែរ។

    កាលពី​ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៅតាម​ប្រទេស​ទាំង6 ដែល​បាន​ចូលរួម​ប្រឡង​ជែង។ ក្រុម​កំពូល​នេះ ត្រូវបាន​ជ្រើសរើស ក្រោយពី​ប្រកួតប្រជែង​គ្នា អស់​រយៈពេល 3សប្តាហ៍ នៅតាម​ប្រទេសនីមួយៗ ដោយ​ផ្អែកលើ​ផលចំណេញ​ជា​ភាគរយ​ខ្ពស់បំផុត។ ហើយ​ក្រុម​កំពូល3នេះ ត្រូវដាក់​បង្ហាញ​គម្រោង​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​ក្រុម​ដែលមាន​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ត្រូវបាន​ជ្រើសរើស​ជា ក្រុម​ជើងឯក​ថ្នាក់ជាតិ។ យុទ្ធសាស្ត្រ​វិនិច្ឆ័យ​នេះ ផ្តោត​សំខាន់​លើ​ការចាប់យក​ភាគហ៊ុន សម្រាប់​ការ​ចំណេញ​រយៈពេល​វែង ព្រមទាំង​មូលធន​ធៀប​នឹង​ផលចំណេញ​រយៈពេល​ខ្លី។

    សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង៦ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជួញដូរ​របស់ខ្លួន ដែល​បាន​យកមកប្រើ​ប្រាស់ នៅក្នុង​ការប្រកួតប្រជែង ទៅដល់​ចៅក្រម​វិនិច្ឆ័យ រួមមាន​សមាសភាព​ម​ក​ពី​គណៈ​គ្រប់គ្រង​របស់ CIMB នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី ព្រមទាំង​ច្រៅ​ក្រម​កិត្តិយស ពី​ផ្សារភាគហ៊ុន​ឥណ្ឌូនេស៊ី​ផងដែរ។ ក្រុម​ប្រកួត​ត្រូវបាន​វាយតម្លៃ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​ខ្លី និង​វែង ការចាប់យក​ភាគហ៊ុន និង​សមត្ថភាព​សម្រេចចិត្ត​វិនិយោគ ក៏ដូចជា​ជំនាញ ក្នុងការ​ប្រើប្រាស់​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ផងដែរ។

    ដៃគូ​សហការ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រសួង​អប់រំ​ឧ​ត្ត​ម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ទូរគមនាគមន៍ Progresif Cellular ព្រមទាំង​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) ផ្សារភាគហ៊ុន​កម្ពុជា (CSX) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)។

    សម្រាប់​ព័ត៌មាន​លម្អិត អំពី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន សូម​ចូលទៅ​កាន់​គេហទំព័រ https://stockchallenge.itradecimb.com/

  • អ្នកឈ្នះ​រង្វាន់​រថយន្ត FORD Ranger XLT តម្លៃ 178លាន​រៀល ដំបូងបង្អស់​ពី​កម្មវិធី OISHI បើក​គម្រប​ទទួល​សំណាង

    អ្នកឈ្នះ​រង្វាន់​រថយន្ត FORD Ranger XLT តម្លៃ 178លាន​រៀល ដំបូងបង្អស់​ពី​កម្មវិធី OISHI បើក​គម្រប​ទទួល​សំណាង

    កម្មវិធី OISHI Instant Win នៅ​កម្ពុជាថ្មីៗនេះ​បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ រថយន្ត FORD Ranger XLT ដែលមាន​តម្លៃ​ស្មើនឹង 178លាន​រៀល។ កម្មវិធី​នេះ​មានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អ៊ី​ឈិ។

    អ្នក​ដែល​ឈ្នះ​រង្វាន់​ធំ​នេះ​គឺ អ្នកស្រី មឿង លក្ខិណា ដែល​សព្វថ្ងៃ​កំពុង​ប្រកបរ​បរជា​កម្មករសំណង់ និង​ជា​ស្ត្រី​មេផ្ទះ ក្នុង​ខេត្តក្រចេះ។ អ្នកស្រី​បានបង្ហាញ​សេចក្តីរំភើប​ជា​ពន់ពេក​ថា៖ «ខ្ញុំ​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​នៅពេលដែល​ខ្ញុំ​បើក​គម្រប​ដប និង​ពិនិត្យមើល​រង្វាន់! ខ្ញុំ​រំភើប​ដល់​ថ្នាក់​ថា ខ្លួនឯង​កំពុងតែ​ស្រមើស្រមៃ​ថា​បានឈ្នះ​រថយន្ត Ford Ranger មួយគ្រឿង​ដែលមាន​តម្លៃ​ដល់​ទៅ 178លាន​រៀល។

    នេះ​ជា​រង្វាន់​ដ៏​ធំ​មួយ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា​វា​នឹង​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់ខ្ញុំ ជាពិសេស​សម្រាប់កូនៗរបស់ខ្ញុំ ឲ្យ​ល្អ​ជាង​នេះ ព្រោះ​ខ្ញុំ​ធ្វើការ​សំណង់ ហើយ​ប្តី​ខ្ញុំ​ជា​កម្មករ​គេ រក​ព្រឹក​ខ្វះ​ល្ងាច ពិតជា​ពិបាក​ណាស់​ក្នុងការ​ស្វែងរក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ តែ​ឥ​ទ្បូ​វ​នេះ​អូ​អ៊ី​ឈិ​ពិតជា​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់​ពួកយើង​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន”

    «ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនទៅ​កាន់​ក្រុមហ៊ុន​តែ​បៃតង​អូ​អ៊ី​ឈិ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ផ្ដល់​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​របស់ខ្លួន​ដោយ​ភាព​សុ​ក្រិត និង​យុត្តិធម៌​ជាទីបំផុត។ អូ​អ៊ី​ឈិ​ពិតជា​បានផ្ដល់​រង្វាន់​ពិតប្រាកដ​មែន ដូច្នេះ​អ្នក​ទាំងអស់គ្នា​កុំ​ភ្លេច​ពិសា​តែ​បៃតង​អូ​អ៊ី​ឈិ​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​អាចជា​មនុស្ស​បន្ទាប់​ដែល​ឈ្នះ​រង្វាន់​ដ៏​ធំ​នេះ»។

     

    លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ បាន​មានប្រសាសន៍ថា៖ «ពួកយើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​នូវ​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង​មុន​ឆ្នាំ 2018។ យើង​នឹង​បន្ត​ផ្តល់ជូន​អតិថិជន​នូវ​រសជាតិ និង​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​តែ​បៃតង​អូ​អ៊ី​ឈិ ហើយ​យើង​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​នៅតែ​បន្ត​ផ្សងសំណាង​ជាមួយ​គម្រប​ដប​តែ​បៃតង​អូ​អ៊ី​ឈិ​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់»។

     

    កម្មវិធី​អូ​អ៊ី​ឈិ Instant Win Promotion គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ 10លាន​រៀល និង​រង្វាន់​អូ​អ៊ី​ឈិ​ជាច្រើន​លាន​ដប​ថែម​ទៀតផង។

     

    អ្នក​អាច​នឹង​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក្នុង​កម្មវិធី Oishi Instant Win Promotion នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Oishi Drink Station ឬ​ទូរស័ព្ទ​មក​លេខ015 691 555 / 015 693 555 ដើម្បី​ទទួល​រង្វាន់៕

  • ឈ្នះ​ទៀតហើយ! ជាមួយ​កម្មវិធី «ទិញ​ស្រួល ឈ្នះ​ស្រួល» ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង BOOKMEBUS

    ឈ្នះ​ទៀតហើយ! ជាមួយ​កម្មវិធី «ទិញ​ស្រួល ឈ្នះ​ស្រួល» ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង BOOKMEBUS

    នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុមហ៊ុន​ទាំងពីរ​បានផ្តល់​សំណាង​ដល់​អតិថិជន​ដែល​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ហើយ​ការ​ផ្សងសំណាង​លើក​ទី​ពីរ​នេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី 05 ខែមករា ឆ្នាំ2018 ដោយ​ក្រុមហ៊ុន​បាន​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ធំ iPhone 8 ចំនួន 1 រងា្វ​ន់ ដែល​បាន​ទៅលើ​អតិថិជន​ឈ្មោះ អ៊ុយ ណូ​រ៉ា រស់នៅ​ខេត្តតាកែវ និង​អតិថិជនផ្សេងៗទៀត​ដែល​បានឈ្នះ Power Bank ចំនួន 5 រងា្វ​ន់  និង​កង្ហារ ចំនួន10 រង្វាន់ ដោយ​ក្នុង១នាក់​ទទួលបាន១រង្វាន់។

    បញ្ជាក់​ផងដែរ​ថា​ការ​ផ្សងសំណាង​ទាំង​ពីរលើក​ក្រុមហ៊ុន​ទាំងពីរ​បានប្រគល់​រង្វាន់​ចំនួន​សរុប 22រង្វាន់​ដែរ​ក្នុងនោះ​មាន៖

    • iPhone8 1 រងា្វ​ន់
    • iPad Mini 1 រងា្វ​ន់
    • Power Bank 10 រងា្វ​ន់
    • កង្ហារ 10 រងា្វ​ន់

    ក្នុង​ការចាប់​រង្វាន់​ទាំងពីរ​លើក​នេះ​ក្រុមហ៊ុន​បានធ្វើ​ឡើង​តាមរយៈ​ការផ្សាយ​ផ្ទាល់​ពី​គេហទំព័រ Facebook ទ្រូ​ម៉ាន់​នី ។

    ជា​ចុងក្រោយ​ក្រុមហ៊ុន​ទាំងពីរ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្នុងការ​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាម​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី។ ក្រុមហ៊ុន​ជឿជាក់ថា​សេវា​ទិញ​សំបុត្រ​ឡាន​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​អាចជួយ​អតិថិជន​ទាំងអស់ ចំណេញ​ពេលវេលា ងាយស្រួល និង កាត់បន្ថយ​ក្នុងការ​ធ្វើដំណើរ​ច្រើនដង​ដើម្បី​ទិញ កក់​សំបុត្រ​ឡាន​ផ្ទាល់​នៅ​ស្ថានីយ​រថយន្ត​ឡានក្រុង។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 070 999 630 /089 999 639 /060 555 639

  • សិក្ខាសាលា «សុបិន​ខ្ញុំ មិនមែន​សុបិន​អ្នក»

    សិក្ខាសាលា «សុបិន​ខ្ញុំ មិនមែន​សុបិន​អ្នក»

    ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​យុវវ័យ​ក្នុងការ​បង្កើត​ក្ដី​សុបិន​មួយ​ដ៏​ត្រឹមត្រូវ យើង​បានរៀបចំ​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ «សុបិន​ខ្ញុំ មិនមែន​សុបិន​អ្នក» ដោយបាន​អញ្ជើញ​វាគ្មិនល្បីៗជាច្រើន​មក​បង្ហើប​ប្រាប់​ពី​គន្លឹះ និង​ចែករំលែក​បទពិសោធន៍ផ្សេងៗទាក់ទង​នឹង​ប្រធានបទ។

    សិក្ខាសាលា «សុបិន​ខ្ញុំ មិនមែន​សុបិន​អ្នក» នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 13 ខែមករា ឆ្នាំ 2018 ខាងមុខនេះ នៅ​វិទ្យាស្ថាន​តិច​ណូ​កម្ពុជា ចាប់ពី​ម៉ោង 8ព្រឹក រហូតដល់​ម៉ោង 5ល្ងាច។

    ចង់​ជួប​បុគ្គល​ដែល​ជួបប្រទះ​រឿង​រាវ​ជីវិត​គួរអោយ​ចាប់អារម្មណ៍ សូមកុំ​ភ្លេច​ចូលរួម​កម្មវិធី​របស់​យើង។

    ដើម្បី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណែ​ត​សូម​ចូលទៅ​កាន់ https://goo.gl/forms/9UAegYOGrwwTKjr62

    ឬ​សូម​ទាក់​ទង់​ទិញ​សំបុត្រ​តាមរយៈ​លេខ​ទូរ​សព្ទ័​ខាងក្រោម៖

    1. វិទ្យាស្ថាន​ភាសាបរទេស IFL ទូរស័ព្ទ​លេខ 086 68 68 00
    2. សាកលវិទ្យាល័យ BELTIE និង បញ្ញា​សាស្ត្រ ទូរស័ព្ទ​លេខ 070 84 81 71
    3. ភោជនីយដ្ឋាន Park Cafe ផ្លូវ​ត្រសក់ផ្អែម ទូរស័ព្ទ​លេខ 078 392 224
    4. វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទូរស័ព្ទ​លេខ 089 889 327

    តម្លៃ​សំបុត្រ​ធម្មតា​គឺ ៤ម៉ឺន​រៀល /10$

  • ក្រុមហ៊ុន Inthanou ដាក់តាំងបង្ហាញផលិតផលពូក 7ថ្ងៃនៅផ្សារទំនើបអីុអនម៉ល ជាមួយនឹងលក់បញ្ចុះតម្លៃរហូតដល់ 20%

    ក្រុមហ៊ុន Inthanou ដាក់តាំងបង្ហាញផលិតផលពូក 7ថ្ងៃនៅផ្សារទំនើបអីុអនម៉ល ជាមួយនឹងលក់បញ្ចុះតម្លៃរហូតដល់ 20%

    ភ្នំពេញ៖ ដើម្បីឱ្យអតិថិជនកាន់តែយល់ច្បាស់ពីផលិតផលពូក មានគុណភាពខ្ពស់ និងមានសារសំខាន់ចំពោះការទទួលទានដំណេកនោះ ក្រុមហ៊ុន Inthanou បានរៀបចំតាំងពិព័រណ៍បង្ហាញពីផលិតផលពូករបស់ខ្លួននៅផ្សារទំនើបអីុអនម៉ល ជាប់ផ្ទាល់ដី ដែលការតាំង​បង្ហាញ​នេះមានរយៈពេល 7ថ្ងៃ (ថ្ងៃទី03-09 ខែមករា ឆ្នាំ2018)។

    នៅក្នុងការតាំងបង្ហាញនេះផងដែរ ក្រុមហ៊ុន Inthanou ក៏បានផ្ដល់ជូននូវ​ការលក់បញ្ចុះតម្លៃជាពិសេសគឺរហូតដល់ 20% សម្រាប់រាល់​ការ​ជាវពូកគ្រប់ម៉ូដែល មានរហូតដល់ 26ប្រភេទ សុទ្ធសឹងតែជាពូកដែលមានគុណភាពខ្ពស់ និងល្បីនៅអន្តរជាតិ ដែលមានគ្រប់ទៅតាមតម្រូវការរបស់អតិថិជន។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inthanou បាននាំមកនូវពូកម៉ាក AMERICANSTAR ដែលជាពូក មានកេរ្តិ៍ឈ្មោះល្បីល្បាញជាអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាមេរិក និងត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ផ្តោតសំខាន់ទៅលើគុណភាព និងសុខភាពដំណេក ក្រោមបច្ចេកវិទ្យាដ៏ទំនើបនាសម័យចុងក្រោយនេះ ដែលតម្រូវទៅតាមលក្ខខណ្ឌជាក់ស្ដែងនៃរាងកាយរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

    ដោយឡែកសម្រាប់អតិថិជនដែលនៅមិនទាន់បានជ្រាបពីព័ត៌មានលម្អិតរបស់ពូក AMERICANSTAR ក៏អាចទៅសាកសួរព័ត៌មានបន្ថែម ក៏ដូចជាសាកល្បងនៅទីតាំងបង្ហាញ (Showroom) ដែលមានទីតាំងស្ថិតនៅអគារលេខ 420-422​ ផ្លូវ310 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ៕

  • វគ្គ​សិក្សា​ជំនាញ «ការគ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ធ​ម្យ​ម»

    វគ្គ​សិក្សា​ជំនាញ «ការគ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ធ​ម្យ​ម»

    ភ្នំពេញ៖ នៅក្នុង​វគ្គ​សិក្សា​នេះ លោកអ្នក​នឹង​ទទួលបាន​បទពិសោធន៍​ជាច្រើន ជាពិសេស​គឺ​នឹង​ទទួលបាន​វគ្គ​ជំនាញ​មានដូចជា៖

    1- ជំនាញ​បង្កើត​វប្បធម៌​ក្រុមហ៊ុន និង​ច្បាប់​វិន័យផ្សេងៗ

    2- ជំនាញ​បែងចែក​តួនាទី និង​ភារកិច្ច

    3- ជំនាញ​ជ្រើសរើស​មនុស្ស​ឱ្យបាន​ល្អ

    4- ជំនាញ​រៀបចំ​ធនធានមនុស្ស និង​ផ្ដល់ប្រាក់​បៀវត្សរ៍

    5- ជំនាញ​វាយតម្លៃ​លទ្ធផល​ការងារ

    6- ជំនាញ​ហ្វឹក​ហ្វឹ​ន និង​អភិវឌ្ឍ​មនុស្ស​ឱ្យ​កាន់តែខ្លាំង

    វគ្គ​សិក្សា​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 06-07 ខែមករា ឆ្នាំ 2018 ចាប់ពី​ម៉ោង 8:30នាទី​ព្រឹក ដល់​ម៉ោង 5ល្ងាច៕

  • អេ អឹម ខេ បន្តសកម្មភាព​គាំទ្រ​សុខភាព​កុមារ​កម្ពុជាតាមរយៈ​មន្ទីរពេទ្យ​គុន្ធបុប្ផា

    អេ អឹម ខេ បន្តសកម្មភាព​គាំទ្រ​សុខភាព​កុមារ​កម្ពុជាតាមរយៈ​មន្ទីរពេទ្យ​គុន្ធបុប្ផា

    ភ្នំពេញៈ នា​ថ្ងៃទី03 ខែមករា ឆ្នាំ2018 តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដឹកនាំ​ដោយ លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង នាំយក​ទឹកប្រាក់​បរិច្ចាគ​ចំនួន 18លាន​រៀន ប្រគល់ជូន​តំណាង មន្ទីរពេទ្យ​គុន្ធបុប្ផា នៅ​ទីតាំង​វត្តភ្នំ។ ថវិកា​ទាំងនេះ គឺជា​ទឹកចិត្ត​សម្បុរ​ស​របស់​គណៈ​គ្រប់គ្រង ក៏ដូចជា​បុគ្គលិក អេ អឹម ខេ ទូទាំងប្រទេស ដែល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​ដល់​សុខភាព​កុមារ​កម្ពុជា ដើម្បី​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ ជាពិសេស​ចង់ឃើញ​ពួកគាត់​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា ព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី។

    ដោយមាន​បេសកកម្ម ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ អេ អឹម ខេ មាន​គោលដៅ​សំខាន់​ពីរ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម។ ជាក់ស្តែង​ក្នុង​ឆ្នាំ 2017 អេ អឹម ខេ បាន​ចូលរួម​លើកកម្ពស់​ការងារ​សង្គម​ជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះ​រួមមាន៖ (1) ចូលរួម​គាំទ្រ​គម្រោង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដើម្បី​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែប មាត់​ធ្មេញ និង​ពិការ​មុខមាត់ផ្សេងៗ ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ (2) ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត ក្រីក្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (3) ចូលរួម​គាំទ្រ​កម្មវិធី​ជើងឯក​និយាយ​ភាសារ​ខ្មែរ​ជា​សាធារណៈ និង​កម្មវិធី​សង្គម ផ្សេងៗជាច្រើន​ទៀត។

    ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ជូន​មន្ទីរពេទ្យ​គុន្ធបុប្ផា លោក ណា​ង គី​ណា​ល់ បាន​លើកឡើងថា “អេ អឹម ខេ បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​សម្រេច​គោលដៅ​កិច្ចការ​សង្គម​របស់ខ្លួន។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គណៈ​គ្រប់គ្រង អេ អឹម ខេ តែងតែ ជំរុញ​ឲ្យ​មាន​វប្បធម៌​ចែករំលែកល្អៗ ដើម្បី​ជួយ​ដល់​សង្គម ហើយ​ថវិកា​ដែល​បាន​មកនេះ ក៏មាន​ការចូលរួម​ពី​បុគ្គលិក អេ  អឹម ខេ យើង​ផងដែរ។ លោក គី​ណា​ល់ បាន​បន្ថែមទៀតថា “ដោយសារតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក អេ អឹម ខេ ទាំងអស់ បច្ចុប្បន្ននេះ អេ អឹម ខេ ត្រូវបាន​ទទួលស្គាល់ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​អនុវត្ត​យ៉ាង​ពេញលេញ ទៅតាម​គោលការណ៍​ការពារ​អតិថិជន​ពី SMART CAMPAIGN ដែលជា​ស្ថាប័ន​អន្តរជាតិ​បង្រួបបង្រួម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក ឲ្យ​មាន​គោលដៅ​រួម គឺ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅតាម​គោលការណ៍​ការពារ​អតិថិជន។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែវិច្ឆិកា ឆ្នាំ2017 នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត 2.500នាក់ អតិថិជន​ចំនួន​ជិត 68ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង 205 លាន​ដុល្លារ​អាមេរិក និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150 កន្លែង និង មាន​ភ្នាក់ងារ​ជាង 3.000កន្លែង នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន អតិថិជន​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

    ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

    ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ ​UHD 4K (32UK950)  ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺអោយកាន់តែច្បាស់ និងមានបន្ថែមជម្រើសការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)

    ម៉ូនីទ័រ LG សេរ៊ីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើរការជាមួយកម្មវិធី Nanometer-sized particles ទៅនិងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកំលាំង និងភាពសុទ្ធទៅលើពណ៍អេក្រង់ សម្រាប់ជាបទពិសោធន៍នៃការទស្សនាថ្មី និង​ដូចពិតៗ។

    ម៉ូនីទ័រប្រភេទថ្មីនេះអាចធ្វើការបង្ហាញដល់ទៅ 98 ភាគរយនៃស្រមោលពណ៍ DCI-P3​ ដែលអាចប្រៀបទៅនិងម៉ូនីទ័រដែលប្រើប្រាស់ការងារក្រាហ្វិច (Graphic) របស់ Master Hollywood blockbusters

    លោក Chang Ik-hwan ប្រធានផ្នែកអាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បានមានប្រសាសន៏ថា “ពួកយើងភាគច្រើនចំណាយពេលរាប់ពាន់ម៉ោងនៅមុខម៉ូនីទ័រជារៀងរាល់ខែ ហើយទាំងដែលម៉ូនីទ័រភាគច្រើនវាមិនមែនជាផលិតផលដែលមានបច្ចេកវិទ្យាល្អ ឬ អេក្រង់ដែលមានការវិវត្តិចុងក្រោយនោះទេ។ បុន្តែជាមួយបច្ចេកវិទ្យាម៉ូនីទ័រដ៍ប្រណិតចុងក្រោយរបស់  LG ពិតជាដំណោះស្រាយយ៉ាងអស្ចារ្យ ដែលអាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់យ៉ាងរីករាយ ជាមួយនិងអេក្រង់កំរិតគុណភាពភ្លឺច្បាស់ល្អឥត់ខ្ចោះ៕

  • អស្ចារ្យណាស់! បុរី ឌឹ ផ្លរ៉ា ផ្តល់ចំណងដៃពិសេសសម្រាប់គូស្វាមីភរិយាថ្មី

    អស្ចារ្យណាស់! បុរី ឌឹ ផ្លរ៉ា ផ្តល់ចំណងដៃពិសេសសម្រាប់គូស្វាមីភរិយាថ្មី

    (ភ្នំពេញ)៖ បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ 6A ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដោយចំណាយពេប្រមាណ15នាទីពីគល់ស្ពានជ្រោយចង្វារ និងទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសំណង់គេហដ្ឋានរឹងមាំ ទីតាំងល្អ មិនឆ្ងាយពីទីក្រុង និង​មាន​ម៉ូតទាន់សម័យនៃសតវត្សទី21ដែរជាម៉ូតផ្ទះថ្មីប្លែកដាច់ពីគេ ហើយថែមទាំងមានគេហដ្ឋានច្រើនសម្បូរបែបទៅតាមតម្រូវការអតិថិជន។

    ជាមួយគ្នានេះ ជាការចូលរួមបង្កើនភាពរីករាយសម្រាប់គ្រួសារថ្មីដែលជាអតិថិជនរបស់ខ្លួន បុរី The Flora បានកម្មវិធីពិសេសសម្រាប់គូស្វាមីភរិយាថ្មី ដោយការផ្តល់ចំណងដៃពិសេស​ គឺកម្មវិធីធ្វើដំណើរក្រេបច័ន្ទទឹកឃ្មុំនៅក្រៅប្រទេសទៀត។ កម្មវិធីពិសេសនេះ គឺពិតជាល្អឥតខ្ចោះមែន សម្រាប់រដូវកាលអាពាពិពាហ៍ (Wedding Season) ដោយគ្រាន់តែទិញផ្ទះ ក្នុង បុរី ឌឹ ផ្លរ៉ា ចាប់ពីថ្ងៃទី01 ខែមករា រហូតដល់ ថ្ងៃទី31 ខែមីនា ឆ្នាំ2018 ខាងមុខនេះ លោកអ្នក នឹងទទួលបានចំណងដៃ ដ៏អស្ចារ្យនេះភ្លាមៗតែម្ដងគឺ៖ ទទួលបាន សំបុត្រយន្តហោះ (ជាកញ្ចប់ Tour packed) ដំណើរកំសាន្តទៅ កំសាន្ដក្រេបច័ន្ទទឹកឃ្មំ ទៅ កោះក្រាប៊ី ប្រទេសថៃ កោះបាលី ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសសិង្ហបុរី។ សម្រាប់ដំណើរកំសាន្ត គឺមិនមានការចាប់ឆ្នោតនោះឡើយ គឺនឹងទទួលបានដោយស្វ័យប្រវត្តតែម្ដង ដែលកាលបរិច្ឆេទដំណើរកំសាន្ត នឹងធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ2018 ខាងមុខនេះ។

    សូមប្រញាប់រួសរាន់ឡើង អញ្ជើញមកទទួលយកកញ្ចប់ដ៏អស្ចារ្យមួយនេះកុំឱ្យកន្លងផុតឲ្យសោះ​ !