Category: PR

  • ពិព័រណ៍ «លើកកម្ពស់​ឯករាជ្យភាព​ក្នុងការ​ចូលរួម​របស់​ជនពិការ​ក្នុង​សង្ក​ម»

    ពិព័រណ៍ «លើកកម្ពស់​ឯករាជ្យភាព​ក្នុងការ​ចូលរួម​របស់​ជនពិការ​ក្នុង​សង្ក​ម»

    ភ្នំពេញ៖ អង្គការ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​កម្មវិធី​វិធី​ពិព័រណ៍​អន្តរជាតិ​មានឈ្មោះ​ថា «ពិព័រណ៍​បណ្ដាញ​បេះដូង​តែមួយ​នៃ​ជនពិការ​អាស៊ី​ឆ្នាំ 2018 នៅ​កម្ពុជា» នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​ដោយ​ស្មើភាព​របស់​ជនពិការ​គ្រប់​សកម្មភាព​សង្គម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ពិព័រណ៍​នេះ មាន​កិច្ចសហការ​រៀបចំ និង​អញ្ជើញ​ចូលរួម​ពី​មិត្តភក្តិ​មាន​ពិការភាព និង​គ្មាន​ពិការភាព មកពី6 ប្រទេស ដូចជា៖ ជប៉ុន សាធារណៈរដ្ឋ​កូរ៉េ ម៉ុង​ហ្គោ​លី ណេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​តៃវ៉ាន់។


  • ជម្រើស​ដំបូង​នៃ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ 2018 របស់​ក្រុមហ៊ុន PropertyGuru

    ជម្រើស​ដំបូង​នៃ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ 2018 របស់​ក្រុមហ៊ុន PropertyGuru

    កាលពី​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ 2018 គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ក្រុមហ៊ុន PropertyGuruបានបង្ហាញ​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូង​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ក្រុមហ៊ុន​ PropertyGuru តំណាង​ដោយ ក្រុមហ៊ុន KHI ដូចខាងក្រោម ។

    – ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍/អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត
    Borey Peng Huoth Group Creed Asia (Cambodia) Co., Ltd និង Triple Gem Assets Co., Ltd។
    – ការទទួលស្គាល់​ពិសេស​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព
    Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd។
    ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (លំនៅដ្ឋាន)ការអភិវឌ្ឍ​ខុន​ដូ​លំដាប់​ខ្ពស់​ល្អ​បំផុត (ភ្នំពេញ) CEO KT Pacific និង One Park។
    – ការអភិវឌ្ឍ​ខុន​ដូ​តម្លៃ​សមរម្យ​ល្អ​បំផុត (ភ្នំពេញ)
    Star Polaris 23 និង​ The Parkway។
    – ការអភិវឌ្ឍ​លំនៅដ្ឋាន​ល្អ​បំផុត (ភ្នំពេញ)
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville និង Star Platinum Rosato។
    – ការអភិវឌ្ឍ​លំនៅដ្ឋាន​ល្អ​បំផុត (ព្រះសីហនុ)
    The Seagate Suite។
    – ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (ពាណិជ្ជកម្ម)
    – ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត
    CEO KT Pacific Construction និង TheParkway
    – ការអភិវឌ្ឍ​លក់រាយ​ល្អ​បំផុត
    Eden Garden ,Center Euro Park និង The Seagate Suite។
    – ការអភិវឌ្ឍ​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
    CEO KT Pacific ,Greater Euro Ville, The Parkway, The Seagate Suite។
    – សេវាកម្ម​អា​ផាត​មិនល្អ​បំផុត
    CEO KT Pacific, Mansion51 Hotel & Apartment, Tronum។
    – ពានរង្វាន់​សម្រាប់​ការ​ឌី​ហ្សា​ញ
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ខុន​ដូ​ល្អ​បំផុត
    CEO KT Pacific, Star Polaris 23, The Parkway។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​ខុន​ដូ​ល្អ​បំផុត
    CEO KT Pacific, Star Polaris 23 ។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​លំនៅដ្ឋាន​ល្អ​បំផុត
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville, Star Platinum Rosato។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​លំនៅដ្ឋាន​ល្អ​បំផុត
    Star Platinum Euro Ville, Star Platinum Rosato។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​លក់រាយ​ល្អ​បំផុត
    Eden Garden, NORO Mall, The Heritage Walk។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​លក់រាយ​ល្អ​បំផុត
    NORO Mall ដោយ NI Development Co., Ltd.
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ការិយាល័យ​ល្អ​បំផុត
    Chief Tower និង The Parkway។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​អា​ផាត​មិនល្អ​បំផុត
    Mansion51 Hotel & Apartment  និង​ ​Tronum
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​ផ្ទះ​ល្អ​បំផុត
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville និង​Star Platinum Rosato។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​លក់រាយ​ល្អ​បំផុត Eden Garden, Euro Park និង NORO Mall។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
    CEO KT Pacific, Greater Euro Ville, One Park ដោយ GRED និង The Parkway ។
    – ពានរង្វាន់​ពិសេស
    – ការអភិវឌ្ឍ​ឌី​ហ្សា​ញ​សកល​ល្អ​បំផុត។ Eden Garden ដោយ Phnom Penh City Center។ការទទួលស្គាល់​ពិសេស​ពី​អង្គការ CARE សម្រាប់​ការអនុវត្ត​សំណង់​វិជ្ជមាន។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នា​ថ្ងៃទី16 ខែមីនា ឆ្នាំ 2018។ ការទទួលស្គាល់​ពិសេស​សម្រាប់​សំណង់​សាធារណៈ។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នា​ថ្ងៃទី16 ខែមីនា ឆ្នាំ 2018។

    ជម្រើស​នៃ​ការបោះពុម្ពផ្សាយ Cambodia Real Estate Personality of the Year លោក​ហ៊ុន ចាន់​សាន ស្ថាបនិក នាយក​ឌី​ហ្សា​ញ និង​ស្ថាបត្យករ​ចម្បង Re-Edge Architecture + Design៕

  • លោក ដួង វិ​រៈ​សិទ្ធ បង្ហាញ​សមត្ថភាព​មិនគួ​ឲ្យ​ជឿ​នៅលើ​ឆា​កត​ន្រី្ត Tiger Street Football Festival 2018

    លោក ដួង វិ​រៈ​សិទ្ធ បង្ហាញ​សមត្ថភាព​មិនគួ​ឲ្យ​ជឿ​នៅលើ​ឆា​កត​ន្រី្ត Tiger Street Football Festival 2018

    កំពង់ចាម៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2018 បងប្អូន​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម ក៏​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​ពី​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ជាមួយនឹង​ឆាក​បែប​កុង​ធើ​ន័​រ និង​វត្តមាន​តារាចម្រៀងល្បីៗជាច្រើនរូប។ ជាពិសេស​លោក ដួង វិ​រៈ​សិទ្ធ បានបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ដែល​បងប្អូន​អ្នកគាំទ្រ​នឹកស្មាន​មិន​ដល់។

    អ្វីដែល​ធ្វើ​ឲ្យ​បងប្អូន​នៅ​ខេត្តកំពង់ចាម​ចាប់អារម្មណ៍​ខ្លាំង​នោះ​នៅពេល​លោក ដួង វិ​រៈ​សិទ្ធ ដើរ​ចេញមក​មាន​ស្ពាយ​ហ្គី​តា​សូ​ឡូ​មកជា​មួយ។ មិនតែប៉ុណ្ណោះ លោក​បាន​បកស្រាយ​បទ​ចម្រៀង​បណ្តើរ និង​លេង​ហ្គី​តា​បណ្តើរ។ ហើយ​មើលទៅ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ បង្ហាញ​ភាពប៉ិនប្រសព្វ​ក្នុង​ការលេង​ហ្គី​តា​ហាក់បីដូចជា​អ្នកលេង​អាជីព​អញ្ចឹង។

    សូមបញ្ជាក់ថា សម្រាប់​រត្ត​មាន​របស់លោក ដួង វិ​រៈ​សិទ្ធ ចំនួន៥បទ គឺ​ច្រៀង​ជាមួយនឹង​ការលេង​ហ្គី​តា​ទាំងអស់ ខណៈដែល​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​កំពង់ចាម​នេះ ក៏មាន​វត្តមាន កញ្ញា ពេ​ជ្យ សោភា កញ្ញា ទេព បូ​ព្រឹក្ស លោក G-Devid លោក ឃុន វត្ថា ហើយ​មានការ​ផ្សាយ​ផ្ទាល់​ពី​សា្ថ​នី​យ៍​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ការប្រគំ​តន្ត្រី Tiger street Football Festival 2018   នៅ​ខេត្តកំពង់ចាម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​កំពង់ចាម ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ

    ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​កំពង់ចាម ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ

    ខេត្តកំពង់ចាម៖ ការប្រកួត​ជម្រុះ​ថ្ងៃ​ដំបូង​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌល​ទី6នៅ​ខេត្តកំពង់ចាម ដែលមាន64ក្រុម​ចូលរួម​ប្រកួត​នោះ គឺ​ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន។ ព្រោះ​ក្រុមនីមួយៗសុទ្ធ​តែមាន​មហិច្ឆតា​ចង់​ដណ្តើមយក​ជ័យជំនះ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​របស់ខ្លួន ដើម្បី​ទទួលបាន​រង្វាន់​យ៉ាងច្រើន​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អាច​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ទោះបីជា30ប្រកួត​សម្រាប់​ថ្ងៃ​ដំបូង​នេះ ពិតជា​ស្វិតស្វាញ និង​តានតឹង​មែន តែ​ក៏មាន​ការបង្ហាញ​ក្បាច់​រាំ​ដ៏​ស្រស់ស្អាត ពី​ក្រុម The CAMBO និង​ក្រុម OMG ជាពិសេស​នៅ​បរិវេណ​ជុំវិញ​ទីលាន​ប្រកួត Tiger Street Football Festival 2018 មាន​ស្តង់​លេង​ហ្គេម​កម្សាន្ត​ដើម្បី​ឈ្នះ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទៀតផង។

    លើសពីនេះ នាពេល​រាត្រី​ដំបូង​នេះ​នឹងមាន​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ដោយមាន​ការចូលរួម​សម្តែង​ពី​កំពូល​តារាចំរៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញា​រឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គី​មួយ និង លោក ស៊យ រតនៈ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

     

  • ហាង​កាហ្វេ Inthanin ចុះ​អនុស្សារណៈ​យោគយល់​ផ្តល់​សិទ្ធិ​អាជីវកម្ម​នៅ​ទីផ្សារ​កម្ពុជា

    ហាង​កាហ្វេ Inthanin ចុះ​អនុស្សារណៈ​យោគយល់​ផ្តល់​សិទ្ធិ​អាជីវកម្ម​នៅ​ទីផ្សារ​កម្ពុជា

    អនុស្សារណៈ​យោគយល់​ក្នុងការ​ផ្តល់​សិទ្ធិ​អាជីវកម្ម រវាង​ក្រុមហ៊ុន Bangchak Retail និង ក្រុមហ៊ុន RCG Retail Group (Cambodia) ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី6 នៃ​គណៈកម្មាធិការ​ពាណិជ្ជក​ម្ម​រួម រវាង​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​ហាង​កាហ្វេ Inthanin នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការចុះ​អនុស្សារណៈ​យោគយល់​នេះ​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2018 នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​ភ្នំពេញ​ភូ​គី​ត្រា។

    លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ជា​អ្នកលក់​បន្ត​សិទ្ធិ​អាជីវកម្ម​ម៉ាក​សញ្ញា​ហាង​កាហ្វេ Inthanin បាន​ប្រាប់​ឲ្យ​ដឹងថា លោកស្រី​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការចុះ​អនុស្សារណៈ​នេះ ដោយសារតែ​លោកស្រី​មើលឃើញ​ពី​ការនិយម​ទទួលទាន​កាហ្វេ​ពី​សំណាក់​ប្រជាជន​កម្ពុជា ហើយ​មួយវិញទៀត Inthanin គឺជា​ហាង​កាហ្វេ​មានគុណ​ភាពល្អ ដែល​អាចអោយ​ប្រជាជន​កម្ពុជា​អាច​ទទួលទាន​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​មានតម្លៃ​សមរម្យ។

    «នៅពេលដែល​អនុស្សារណៈ​បានបញ្ចប់ យើង​នឹង​រៀបចំ​ទទួល​ពាក្យ​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ធ្វើ​ធុរកិច្ច​ទិញ​សិទ្ធិ​អាជីវកម្ម មានន័យថា​ចង់​ធ្វើការ​សហការ​ជាមួយគ្នា ដើម្បី​បន្តដំណើរ​ទៅមុខ​ជាមួយគ្នា ហើយ​នៅ​ថ្ងៃទី15 ខែមីនា​នេះ យើង​នឹង​រៀបចំ​ការប្រជុំ​មួយ​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ដើម្បី​ផ្តល់ព័ត៌មាន​បន្ថែម​ពី​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ Inthanin»។

    ក្នុងនោះដែរ លោក Viboon Wongsakul នាយក​គ្រប់គ្រង​ក្រុមហ៊ុន Bangchak Retail Company Limited បានឱ្យដឹងថា ហាង​កាហ្វេ Inthanin គឺជា​ហាង​កាហ្វេ​ដែល​ធំជាងគេ​លំដាប់​ទី2 នៅក្នុង​ប្រទេស​ថៃ ហើយ​ក្នុងនោះ​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដំបូង​ដែល​ហាង​កាហ្វេ Inthanin បានធ្វើ​ការពង្រីក​ទីផ្សារ​របស់ខ្លួន​នៅក្រៅ​ប្រទេស ដោយសារតែ​លោក​មើលឃើញ​ពី​ឱកាស និង​តម្រូវការ​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា ដោយ​លោក​ជឿជាក់ថា​ក្រុមហ៊ុន​មួយ​នេះ​នឹង​អាចធ្វើ​ការផ្គត់ផ្គង់​កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន​កម្ពុជា។

    គួរ​បញ្ចាក់​ផងដែរ​ថា ហាង​កាហ្វេ Inthanin គឺជា​ហាង​ចំនុះ​ក្រុមហ៊ុន​ឥន្ធនៈ​បាង​ចាក ដែលមាន​សាខា​ប្រមាណ​ជា500ទីតាំង នៅក្នុង​នោះ ហាង​កាហ្វេ Inthanin ក៏មាន​គម្រោង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ឲ្យ​បាន​ចំនួន1000ទីតាំង​ត្រឹម​រយៈពេល 3ឆ្នាំ​ខាងមុខ ហើយ​នៅពេលឆាប់ៗខាងមុខនេះ ហាង​កាហ្វេ Inthanin នឹង​បើក​សាខា​ដំបូង​របស់ខ្លួន​នៅ​ខេត្តសៀមរាប និង​មួយទៀត​នៅ​ភ្នំពេញ​ផងដែរ៕

  • ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First STOCKនឹងត្រូវ​រៀបចំ​ជា​លើក​ទី​បី

    ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First STOCKនឹងត្រូវ​រៀបចំ​ជា​លើក​ទី​បី

    ពិព័រណ៍ My First STOCK នឹង​រៀបចំ​ឡើងជា​លើក​ទី​បី​នៅ​ផ្សារ​ទំនើប​អ៊ី​អន (Daylight Plaza)នា​ថ្ងៃអាទិត្យ ទី 04 ខែមីនា ឆ្នាំ 2018  ចាប់ពី​ម៉ោង 10ព្រឹក​ដល់​ម៉ោង 10យប់។

    ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ ក៏ដូចជា​ការវិនិយោគ ដល់​សាធារណជន​ទូទៅ។ លោកអ្នក​អាច​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ចុះ​ប​ញ្ចី​លក់ មូល​ប​ត្រ ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗអំពី​ក្រុមហ៊ុន​ចុះបញ្ជី ការវិនិយោគ ក៏ដូចជា​ទទួល​បានកា​រ​យល់ដឹង​បន្ថែម​ពី​ការបើក​គណនី​ជួញដូរ​មូល​ប​ត្រ និង​សេវា​ពាក់ព័ន្ធ​ផងដែរ។

    ការវិនិយោគ​ទៅលើ​ភាគហ៊ុន​មិន​តម្រូវឱ្យ​វិនិយោគិន​មាន​សាច់ប្រាក់​ច្រើន​នោះទេ ដែល​វិនិយោគិន​អាច​ជួញដូរ​ចាប់​ពីមួយ​ហ៊ុន​ឡើងទៅ។ ការបើក​គណនី​ជួញដូរ​វិញ​តម្រូវឱ្យមាន​អត្តសញ្ញាណប័ណ្ណ និង​រូបថត 4×6 ចំនួន2សន្លឹក។ លោកអ្នក​អាចធ្វើ​ការសាកសួរ​ព័ត៌មាន​អំពី​ការបើក​គណនី​ជួញដូរ​នៅតាម​ស្តង់នីមួយៗ របស់​ក្រុមហ៊ុន​មូល​ប​ត្រ​នៅក្នុង​ពិព័រណ៍​ផងដែរ។ លើសពីនេះទៅទៀត លោកអ្នក​ក៏​អាច​ស្វែងយល់​ពី​អាជីវកម្ម និង​សក្តានុពល​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ចុះបញ្ជីនីមួយៗថែម​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ន ទីផ្សារ​មូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន5គឺ៖      រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ, ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ភីអិលស៊ី, កំពង់ផែ​ស្វយ័ត​ភ្នំពេញ, ភ្នំពេញ​អេស​អ៊ី​ហ្សិត ភីអិលស៊ី, និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។  សូម​តាមដាន​គេហទំព័រ www.csx.com.kh និង​ទំព័រ Facebook ផ្លូវការ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា www.facebook.com/cambodia.csx ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗ អំពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

    ចូល​រូ​ម​ពិព័រណ៍ My First STOCK លោក​អ្នកនឹង​ទទួលបាន​ចំណេះដឹងថ្មីៗ និង​វត្ថុ​អនុ​ស្សវ​រី​យ៍ផ្សេងៗផងដែរ។ កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​ក៏មាន​អមដោយ​ការប្រគំ​តន្ត្រី និង​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាងផ្សេងៗដែលមាន​ដូចជា៖ កុំព្យូទ័រ Laptop, Smart Watch, Action Cameraនិង USB ជាច្រើន​រង្វាន់។

    សូម​ចូលរួម​ស្វែងយល់​ពី​ការវិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន ដើម្បី​អនាគត​របស់​យើងទាំងអស់គ្នា។

  • ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ប៉ោយប៉ែត

    ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ប៉ោយប៉ែត

    ប៉ោយប៉ែត៖ បន្ទាប់ពី​ទទួលបាន​បទពិសោធន៍​ថ្មី​នៃ​ការប្រកួត​បាលទាត់​ហ្វូ​ត​សាល​ដ៏​អស្ចារ្យ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដោយមាន 50ក្រុម​ចូលរួម​នោះ គឺ​ពិតជា​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​សម្រាប់​អ្នករស់នៅ​ទឹកដី​ជាយដែន​នេះ។

    អ្វីដែល​ធ្វើ​ឲ្យ​អ្នកក្រុង​ប៉ោយប៉ែត​កាន់តែ​រំភើប​នោះ​គឺ ការប្រគំ​តន្ត្រី​យក្ស Tiger Street Football Festival 2018 ជាមួយ​ឆាក​តន្ត្រី​ពោរពេញ​ទៅដោយ​គំនិត​ច្នៃប្រឌិត​បែប​កុងតឺន័រ ផ្ទាំង LED និង​ភ្លើង​ព៌​ណ​ដ៏​ស្រស់ស្អាត បាន​ទាក់ទាញ​ទស្សនិកជន​ឱ្យមក​ទស្សនា​យ៉ាងច្រើន​កុះករ ពេញទី​លាន​ផ្សា​រាត្រី​ជិត​សណ្ឋាគារ​ផ្កាយ 5ក្រុង​ប៉ោយប៉ែត។

    មិនតែប៉ុណ្ណោះ ភាព​ពុះកញ្ជ្រោល​នៃ​ការគាំទ្រ​របស់​បងប្អូន​ក្រោយ​ការបង្ហាញ​វត្តមាន​របស់​តារាចម្រៀង​ជួរមុខល្បីៗដូចជា កញ្ញា ឳ​ក សុគន្ធ​កញ្ញា លោក Zono លោក ណុប បា​យ៉ា​រឹទ្ធ លោក Step និង កញ្ញា រ៉េត ស៊ូ​ហ្សា​ណា។ លើសពីនេះទៅទៀត អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ជាពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ មក​ទទួលទាន​បណ្តើរ និង​ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018។

    សូមជម្រាបថា បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការប្រកួត​បាល់ទាត់ និង​ការប្រគំ​ត​ន្រី្ត Tiger Street Football Festival 2018 នេះ​នឹង​បន្តដំណើរ​ទៅ​ចែកជូន​បងប្អូន​ដែល​រស់នៅ​ទឹកដី​ខេត្តកំពង់ចាម នៅ​ថ្ងៃទី24 និង 25 ខែកុម្ភៈ ខាងមុខនេះ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • អាហារូបករណ៍​អាស៊ាន​របស់ CIMB នាំមក​នូវ​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗ ជុំវិញ​ពិភពលោក ដល់​និស្សិត​កម្ពុជា

    អាហារូបករណ៍​អាស៊ាន​របស់ CIMB នាំមក​នូវ​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗ ជុំវិញ​ពិភពលោក ដល់​និស្សិត​កម្ពុជា

    ភ្នំពេញ៖ ដោយ​ការបន្ត​ប្តេជ្ញាចិត្ត​លើ​ការ​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ក្នុង​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម៊​បី គ្រុប (CIMB Group)  ផ្តល់នូវ​អាហារូបករណ៍ 100% សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​គ្រប់​សាកលវិទ្យាល័យ​ល្បីឈ្មោះ នៅ​ជុំវិញ​ពិភពលោក។ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី5 ខែមីនា ឆ្នាំ2018 អាហារូបករណ៍​អាស៊ាន​របស់ CIMB បើកទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ សម្រាប់​សិស្ស​និស្សិត​ខ្មែរ​ទាំងអស់ ដែល​ទើបតែ​បញ្ចប់​ថ្នាក់​ទី12 ឬ​កំពុង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​មាន​អាយុ​ក្រោម 24ឆ្នាំ។ អាហារូបករណ៍​នេះ ផ្តល់ជូន​ដល់​សិស្ស​និស្សិត ដែលមាន​អាយុ​ក្រោម24ឆ្នាំ ស្ថិតក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន។ សិស្ស​និស្សិត​ទាំងអស់ អាច​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ណាមួយ​ក៏បាន ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ការដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​របស់ CIMB។

    អាហារូបករណ៍​អាស៊ាន​របស់ CIMB ផ្តល់ជំនួយ​ឧបត្ថម្ភ​ពេញលេញ 100% រួមមាន​ថ្លៃ​សិក្សា សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ ដំណើរ​កម្សាន្ត​មក​ស្រុកកំណើត សេវា​ធានារ៉ាប់រង ព្រមទាំង​ថ្លៃ​ចំណាយផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​និស្សិត គឺ​ឱកាស​ការងារ​ជា​បុគ្គលិក​ហាត់​ការ និង​ពេញសិទ្ធិ ក្នុងចំណោម​សាខា​របស់ CIMB Group ទូទាំង​តំបន់ ទាំង​អំឡុងពេល និង​ក្រោយពេល​បញ្ចប់​ការសិក្សា។ ក្រៅពីនេះ និស្សិត​អាហារូបករណ៍ ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​តម្រង់ទិស​ពី​ធនាគារ CIMB សម្រាប់​ការសិក្សា និង​ការបណ្តុះបណ្តាល ដែលជា​ឱកាស​ភ្ជាប់​ទំនាក់ទំនង ជាមួយ​បុគ្គលិក និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ រួមទាំង​ការចូលរួម​ក្នុង​កម្មវិធី​តំបន់​អាស៊ាន​នានា របស់ CIMB ទៀតផង។

    ដើម្បី​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព​យុវជន​ជំនាន់​ក្រោយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB ដែលជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប បាន​នាំយក និង​បន្ត​ខិតខំ​ផ្សព្វផ្សាយ​យ៉ាងសកម្ម ដល់​សិស្ស​និស្សិត​កម្ពុជា អំពី​អាហារូបករណ៍​អាស៊ាន​របស់ CIMB។ លោកស្រី អ៊ុំ ចិន្តា​ភក្តី ជា​នាយិកា​ធនធានមនុស្ស របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា៖ «អាហារូបករណ៍​របស់ CIMB នេះ គឺជា​ឱកាស​មាស សម្រាប់​សិស្ស​និស្សិត​ខ្មែរ ដើម្បី​ចាប់យក​ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗ និង​ឱកាស​ការងារ​នៅ CIMB។ ការអភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយនេះ នឹង​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល ស្របតាម​ចក្ខុវិស័យ​របស់ CIMB Group។ តាងនាម​ឱ្យ CIMB Group នៅ​កម្ពុជា ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ខ្មែរ​ទាំងអស់ ចូលរួម​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នេះ ហើយ​នេះ​គឺជា​មោទនភាព​របស់​ប្រទេស​កម្ពុជា ដែលមាន​និស្សិត​ខ្មែរ​យើង​កន្លង បាន​ប្រឡង​ជាប់​កម្មវិធី​អាហារូបករណ៍​នេះ»។

    កន្លងមក មាន​និស្សិត​ខ្មែរ​ឆ្នើម​មួយរូប​ផងដែរ ក្នុងចំណោម​និស្សិត​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន​ដទៃទៀត ដែល​ទទួលបាន​អាហារូបករណ៍​របស់ CIMB នេះ។ យុវ​ត្តី ងួន ពញ្ញា​នាត ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ McGill នៃ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹងថា៖ «ឥឡូវនេះ ខ្ញុំ​ពិតជា​ពេញចិត្ត​ការសិក្សា​របស់ខ្ញុំ នៅទីនេះ ជាមួយនឹង​គុណភាព​អប់រំ​ស្តង់ដារ​ពិភពលោក រួមទាំង​បរិយាកាសថ្មីៗ ដែល​ខ្ញុំ​បាន​រៀនសូត្រ​ពីនេះ ហើយ​ខ្ញុំ​សូម​អរគុណ ដល់​ស៊ី​អាយ​អិ​ម​ប៊ី ដែល​ផ្តល់​ឲ្យ​ខ្ញុំ​ទទួលបាន​អាហារូបករណ៍​ដ៏​មានតម្លៃ​នេះ។ មិនតែប៉ុណ្ណោះ គ្រូ​តម្រង់ទិស​របស់ CIMB បានផ្តល់​មធ្យោបាយ និង​ជួយ​គាំទ្រ​ដល់​ខ្ញុំ​យ៉ាង​ពេញទំហឹង លើ​ការសម្រេចចិត្ត ទាក់ទង​នឹង​ការសិក្សា និង​អាជីព។ ខ្ញុំ​ជឿជាក់ថា មិត្ត​និស្សិត​ខ្មែរ​ទាំងអស់ ក៏​អាច​ទទួលបាន​អាហារូបករណ៍​របស់ CIMB ផងដែរ»។

    គួរបញ្ជាក់​ផងដែរ​ថា អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​មុខវិជ្ជា​សិក្សា​ដ៏​ទូលំទូលាយ រួមមាន​ពាណិជ្ជកម្ម/ការគ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ការ​ចៃ្ន​ប្រឌិត និង​ភាពជា​សហគ្រិន ការគ្រប់គ្រង​ហានិភ័យ វិទ្យាសាស្ត្រ​នយោបាយ ទំនាក់ទំនង​អន្តរជាតិ វិទ្យាសាស្ត្រ​កុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល គណិតវិទ្យា វិទ្យាសាស្ត្រ​ពិត ការស្រាវជ្រាវ​ប្រតិបត្តិ​ការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និង​មុខវិជ្ជា​ដទៃទៀត។

    អាហារូបករណ៍​អាស៊ាន​របស់ CIMB ឆ្នាំ2018 បើកទទួល​ពាក្យ​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី05 ខែមីនា ឆ្នាំ2018។ សម្រាប់​លក្ខខណ្ឌ​ដាក់ពាក្យ​ស្នើសុំ និង​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.cimb.com/aseanscholarship៕

  • រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

    រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

    ប៉ោយប៉ែត៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី៥នោះ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម Family FC (A) ក្រោយយកឈ្នះលើក្រុម Poipet Empire FC (A) ក្នុងលទ្ធផល 6-3។

    មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Family FC( A) បានយកឈ្នះលើក្រុម Samrong City ដោយលទ្ធផល 6-0។ ចំណែកឯក្រុម Poipet Empire បានយកឈ្នះលើក្រុម Family FC(B) ក្នុងលទ្ធផល 4-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ គឺ Samrong City ត្រូវប្រកួតជាមួយក្រុម Family FC(B) ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម Family FC(B) ដណ្តើមបានលេខ៣ ក្រោយឈ្នះ Samrong City ៤ ទល់និង ២។

    សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលក្រុងប៉ោយប៉ែត Family FC( A) ទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។

    ក្រុមជើងឯករង បានទៅលើក្រុម Poipet Empire FC (A) ប្រាក់រង្វាន់ ៧០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស។

    ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Family FC(B) ទទួលប្រាក់រង្វាន់ ៣៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេស។

    ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ Samrong City ទទួលប្រាក់រង្វាន់ ១៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស ផងដែរ។

    ដោយឡែក សម្រាប់មណ្ឌលក្រុងប៉ោយប៉ែតដែលជាមណ្ឌលទី៥នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។ តែអ្វីដែលគួឲ្យគត់សម្គាល់គឺការប្រកួតដ៏ស្វិតស្វាញរយៈពេលពេញ១ថ្ងៃនេះប្រកបដោយភាពរីករាយ និង Fair Play ព្រោះការប្រកួតរបស់ក្រុមទាំង៥០នៅមណ្ឌលនេះ មិនមានការពិន័យកាតលឿង ឬក្រហមពីអាជ្ញាកណ្តាលនោះទេ។

    ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger​ Street​ Football​ Festival​ ២០១៨​ ប្រចាំមណ្ឌលប៉ោយប៉ែត សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​