Category: PR

  • គូស្វាមី-ភរិយា ទាំង15គូ ទទួលបានរង្វាន់ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយពីស្រាបៀរ អាន់ឆ័រ

    គូស្វាមី-ភរិយា ទាំង15គូ ទទួលបានរង្វាន់ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយពីស្រាបៀរ អាន់ឆ័រ

    ដូចទៅនឹងការរៀបចំ និងគ្រោងទុកនៃកម្មវិធីចាប់ឆ្នោតផ្ដល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយទៅដល់គូស្វាមី-ភរិយា ដែលជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឆ្នាំ2018 នោះ នៅរសៀលថ្ងៃទី06 ខែមីនា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន ស្រាបៀរអាន់ឆ៍រ បានប្រកាសប្រគល់រង្វាន់ដល់ដៃគូស្វាមី-ភរិយាទាំង15គូរួចរាល់ហើយ ក្រោមការចូលរួមពីសំណាក់លោក Roland Bala នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើនធ្វើជាសាក្សីផងដែរ ។

    ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក Roland Bala បានចូលរួមសម្ដែងនូវភាពរីករាយចំពោះគូស្វាមី-ភរិយា ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅកោះសាមុយ ហើយក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងជឿទុកចិត្តមកលើស្រាបៀរ អាន់ឆ័រ ដែលមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ មានគុណភាពខ្ពស់ស្របតាមស្ដងដារពិភពលោក។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើទៅដល់អតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរថា សូមបន្តគាំទ្រសា្របៀរអាន់ឆ័របន្តទៀត ហើយស្រាបៀរអាន់ឆ័រនៅតែបន្តផ្តល់នូវភាពរីករាយដល់លោកអ្នកជានិច្ច ។

    សូមពិសារដោយការទទួលខុសត្រូវ ….

     

     

     

  • កម្មវិធី Anchor International Beach VolleyballCarnival 2018 ប្រកាស​បើក​ជា​ផ្លូវការ​ហើយ!

    កម្មវិធី Anchor International Beach VolleyballCarnival 2018 ប្រកាស​បើក​ជា​ផ្លូវការ​ហើយ!

    បន្ទាប់ពី​បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​រួចមក នៅ​រសៀល​ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2018កន្លងទៅ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ភ្នំពេញក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​សន្និសីទកាសែត ដើម្បី​ប្រកាស​បើក​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ខ្លួន​ជា​ផ្លូវការ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​ដំបូង​គេ គឺ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី24 និង25 ខែមីនា​ខាងមុខនេះ ហើយនឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅតាម​ខេត្ត-ក្រុងធំៗចំនួន6ទៀត។

    លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) មានប្រសាសន៍ថា ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​គឺ FIVB World Tour 2 Star ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​ល្បីល្បាញ​ពីរ គឺ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។ កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​បាន​ចូលទៅក្នុង​ប្រភេទ​កីឡា​អូឡាំពិក​នៅ​ឆ្នាំ 1996 ស្រប​ពេលដែល​ស្រា​បៀរ​អាន់​ឆ័​រ​បាន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ បាន​ពង្រីក​ទៅកាន់​ខេត្ត​ក្រុងធំៗចំនួន​ប្រាំពីរ រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត-ក្រុង​ចំនួន​តែ​បួន​ប៉ុណ្ណោះ គឺ​ព្រះសីហនុ សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ។ សូម​ពិសា​ស្រា​បៀរ អាន់​ឆ័​រ ដោយ​ការទទួលខុសត្រូវ៕

  • 5បទ​របស់លោក ខេមរៈ សេរី​មន្ត បាន​អង្រួន​ដួងចិត្ត​បងប្អូន​នៅ​ទីក្រុង​តាខ្មៅ

    5បទ​របស់លោក ខេមរៈ សេរី​មន្ត បាន​អង្រួន​ដួងចិត្ត​បងប្អូន​នៅ​ទីក្រុង​តាខ្មៅ

    កណ្តាល៖ រំលឹក​ពី​ការប្រគំ​ត​ន្រី្ត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បន្ទាប់ពី​ការប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ហើយ​ការប្រគំ​តន្ត្រី​នេះ​មាន​វត្តមាន​របស់​តារាចំរៀងល្បីៗដូចជា៖ កញ្ញា ចំរើន សុ​ភ័​ក្រ, លោក ថែ ថៃ, កញ្ញា ផន ស្រីខូច, កញ្ញា ពេជ្រ សោភា, និង​លោក ខេមរៈ​សេរី​មន្ត។

    វត្តមាន​របស់ Super Star ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ទាំង 5រូប​នៅលើ​ឆាក​បែប​កុង​ធើ​ន័​រ បានធ្វើ​ឲ្យ​បងប្អូន​ដែល​រស់នៅ​ខេត្តកណ្តាល មក​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ពេញ​បរិវេណ​សួនច្បារ​ច្រមុះជ្រូក​មាន​ទន្លេរ​ក្រុង​តាខ្មៅ។ លើសពីនេះទៅទៀត ចំពោះ​អ្នក​ដែល​មក​ទស្សនា​ផ្ទាល់​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ជាពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ មក​ទទួលទាន​បន្តើរ និង​ទស្សនា​បន្តើរ​នៃ​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018។

    អ្វីដែល​ធ្វើ​ឱ្យសំឡេង​ហូ​កញ្ជ្រៀវ​របស់​អ្នកគាំទ្រ​បន្លឺឡើង​កាន់តែខ្លាំង​នោះ​គឺ វត្តមាន​របស់លោក ខេមរៈ សេរី​មន្ត ដែលជា​តារាចម្រៀង​កំពុងមាន​ប្រជាប្រិយភាព។ លោក​បាន​លើកយក​ចម្រៀង​ចំនួន 5បទ ដែល 2បទ​ជា​ចម្រៀង​បែប​មនោ​ស​ច្ចេតនា និង 3បទ បែប​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ហើយ​ចម្រៀង​ទាំងនោះ​ទៀតសោធ សុទ្ធសឹង​ជា​បទ​ចម្រៀង​ដែល​កំពុទ​ទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​បងប្អូន ដូចជា​បទ៖ មានទ្រព្យ ចិត្ត​ស្មោះ មិន​ប្រាកដ​មនុស្ស​ស្រី​ស្រលាញ់​យើង​រហូត​ទេ, ទ្រាំៗទៅធ្វើ​ម៉េច​យើង​ស្រលាញ់​គេ និង​បទ ក្បាច់​ពស់ ជាដើម។

    សូមជម្រាប់ថា បន្ទាប់ពី​មណ្ឌល​ក្រុង​តាខ្មៅ ខេត្តកណ្តាល Tiger Street Football Festival 2018 នឹង​ឆ្ពោះទៅ​មណ្ឌល​ចុងក្រោយ​គឺ មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃទី09 ទី10 និង​ទី11 ខែ​មិនា ធ្វើ​នៅ​បរិវេណ​មុខ​សាល​មហោស្រព កោះ​ពេជ្រ។

    ដូច​ច្នេះ​ចង់ដឹងថា​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ មាន​អ្វី​រឹតតែ​អស្ចារ្យ​នោះ​សូម​តាមដាន​ទាំងអស់គ្នា៕

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • CVEA នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» នា​ថ្ងៃទី22 មីនា នៅ CKCC

    CVEA នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» នា​ថ្ងៃទី22 មីនា នៅ CKCC

    ភ្នំពេញ៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 22 ខែមីនា ឆ្នាំ 2018 ចាប់ពី​ម៉ោង 8:00 ដល់​ម៉ោង 17:00 នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)។

    អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​ការសិក្សា​ស្វែងយល់​អំពី នីតិវិធី​នៃ​ការផ្ទេរ​ឈ្មោះ​អចលនទ្រព្យ ក្នុង​ប្លង់រឹង និង​ប្លង់​ទន់, គុណសម្បត្តិ និង​គុណវិបត្តិ​របស់​អចលនទ្រព្យ​ក្នុង​កម្រិត​ប្លង់រឹង និង​ប្លង់​ទន់, នីតិវិធី​ក្នុងការ​គណនា​ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​អចលនវត្ថុ​ប្រចាំឆ្នាំ រួមទាំង​នីតិវិធី​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​អចលនវត្ថុ៕

  • មណ្ឌល​ខេត្តកណ្តាល​រកឃើញ​ជើង​ខ្លាំង៣ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    មណ្ឌល​ខេត្តកណ្តាល​រកឃើញ​ជើង​ខ្លាំង៣ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    កណ្តាល៖ ពិតជា​ស្វិតស្វាញ​មែនទែន​សម្រាប​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្ត​កណ្តាល ដែលជា​មណ្ឌល​ទី7 ទម្រាំ​រកឃើញ​ក្រុម​ម្ចាស់​ជើងឯក ដោយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ទាំង 4សុទ្ធតែ​លេង​បន្ថែម​ម៉ោង​ទាំងអស់។ ចំពោះ​ក្រុម គោ​ស​មុ​ទ្យ ដែលជា​ក្រុម​ជើងឯក ក្រោយពី​យកឈ្នះ​លើ​ក្រុម DM FC ក្នុង​លទ្ធផល 3ទល់នឹង2 ។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម គោ​សមុទ្រ បាន​យកឈ្នះ​លើ​ក្រុម ហនុមាន​ស្វាយ​រលំ ខណៈដែល​ក្រុម​ទាំង2 ត្រូវ​ប្រកួត​បន្ថែម​ម៉ោង 2ដង នៅសល់​កីឡាករ​ម្ខាង៣នាក់ ទើប​រកឃើញ​ក្រុម​ឈ្នះ ដោយ​លទ្ធផល 3 ទល់​និង 2 ។

    ចំណែកឯ​ក្រុម DM FC បាន​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ដោយ​ពិបាក​បំផុត​ព្រោះ​ក្រុម​ទាំង2នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ តតាំង​គ្នា និង​បន្ថែម​ម៉ោង​ដល់​ទៅ៣ដល់ នៅសល់​កីឡាករ​ម្ខាង​តែ2នាក់​ប៉ុណ្ណោះ ទើប​ក្រុម DM FC អាច​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ក្នុង​លទ្ធផល 5 ទល់​និង 4។ ដោយ​លទ្ធផល​នេះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ ហនុមាន​ស្វាយ​រលុំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម យុវជន​ថ្មី ដើម្បី​ស្វែងរក លេខ3 និង លេខ4។ ជា​លទ្ធផល ក្រុម យុវជន​ថ្មី ដណ្តើមបាន​លេខ3 ក្រោយ​ឈ្នះ ក្រុម ហនុមាន​ស្វាយ​រលំ 7ទល់​និង 3 ។

    សម្រាប​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ក្រុម គោ​សមុទ្រ ទទួលបាន​រង្វាន់ 10000ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស  ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម DM FC ទ​ទួ​កបានរ​ង្វាន់  700ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស ក្រុម​ចំណាត់ថ្នាក់​លេខ3 បាន​ទៅលើ​ក្រុម យុវជន​ថ្មី ប្រាក់រង្វាន់ 350ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស និង​ក្រុម​ចំណាត់ថ្នាក់​លេខ4បាន​ទៅលើ ហនុមាន​ស្វាយ​រលុំ ប្រាក់រង្វាន់ 100ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស។

    ដោយឡែក សម្រាប់​ខេត្តកណ្តាល ដែលជា​មណ្ឌល​ទី7នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ3ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH

    #TSFF2018

    សូមពិសាដោយការទទួលខុសត្រូវ

  • HEINEKEN នាំយក​កីឡាករ​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ​ឈ្មោះ RUUD VAN NISTELROOY និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE មកកាន់​កម្ពុជា

    HEINEKEN នាំយក​កីឡាករ​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ​ឈ្មោះ RUUD VAN NISTELROOY និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE មកកាន់​កម្ពុជា

    រាជធានី​ភ្នំពេញ៖ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​នាំយក​កីឡាករ​ជើងចាស់​លោក Ruud van Nistelrooy ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester United និង​ក្លិប Real Madrid មកកាន់​ប្រទេស​កម្ពុជា។

    កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​ផ្តល់ឱ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​កា​ន់​តែ​ស្និទ្ធស្នាល​ជាមួយ​វីរបុរស​ជើងឯក និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ។ ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​របស់ខ្លួន​កម្មក​ម្ម​វិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ ២៦ ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី និង​អាមេរិក​ខាងត្បូង​ហើយ​ខាងជើង និង​ដំណើរ​ទេសចរណ៍​នៅ​ឆ្នាំនេះ​ក្រោម​ប្រធានបទ “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់” នឹង​មកដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

    ស្រា​បៀរ Heineken® ជឿជាក់ថា គ្រប់ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League ផ្តល់​ភាព​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល។ ការប្រកួតនីមួយៗគឺ​ដូចជា​កម្មវិធី​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន និង​ប្រកួត​ផ្ទាល់​ដោយ​កីឡាករ​ឆ្នើម​បំផុត​នៅលើ​ពិភពលោក។ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League  ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® អនុញ្ញាតឱ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​ចូល​រួម​ផ្ទាល់​ក្នុងការ​ទស្សនាការ​ប្រកួត​ដ៏​រំភើប​តាមរយៈ​យុទ្ធនាការ ក្រោម​ប្រធានបទ “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”  របស់​ស្រា​បៀរ Heineken®។

    ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទូទាំង​ពិភពលោក កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League  ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®នឹងធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ។ សម្រាប់​រយៈពេល​បី​ថ្ងៃ ក្រុម​អ្នកគាំទ្រ​មានឱកាស​ដ៏​កម្រ​ក្នុង​ការថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

    លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០ គ្រាប់​ក្នុង ២១៩ ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប និង​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League និង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្ហាញ​នូវ​ម​ហិ​ច្ឆិ​តា​ចំពោះ​ការប្រកួត​នេះ។

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា៖ “ស្រា​បៀរ Heineken®មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ក្នុង​ការនាំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League មកកាន់​ប្រទេស​កម្ពុជា។ យើង​បាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ សម្រាប់​ឱកាស​នេះ ហើយ​ទីបំផុត​បាន​បញ្ចុះបញ្ចូល​អ្នក​រាល់គ្នា​ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ជា​អាទិភាព​ចម្បង​ដោយសារតែ​ការគាំទ្រ​យ៉ាងច្រើន​ចំពោះ​កីឡាបាល់ទាត់​អន្តរជាតិ។ ដោយសារតែ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​នេះ​មិនដែល​ធ្លាប់​ធ្វើឡើង​នៅទីនេះ ស្រា​បៀរ Heineken® បាន​យល់ព្រម​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា និង​កីឡាករ​ដែលមាន​ទេពកោសល្យ។ នេះ​គឺជា​បទពិសោធន៍​វិសេសវិសាល​មួយ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ក្របខ័ណ្ឌ UEFA Champions League ដើម្បី​បានឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ និង​ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy។ គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​មិនមាន​ឱកាស​អាច​ទទួល​បាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ។ យើង​ក៏​ចង់​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ។

    ឆ្នាំនេះ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®នឹងធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក  កូត​ឌី​វ័រ ប៉ា​រ៉ា​ហ្គា​យ កម្ពុជា ម៉ាឡេស៊ី និង​អេ​ត្យូ​ពី។

    ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​យូ​ហ្វា​ឆែម​ពាន​លី​កនៅ​ក្នុងប្រទេស​កម្ពុជា​និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗនឹងធ្វើ​ការចេញផ្សាយ​ក្នុងពេលឆាប់ៗនេះ។ ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

  • Tiger Street Football Festival 2018 មណ្ឌល​ខេត្តកណ្តាល​ពិត​ស្វិតស្វាញ​មិន​ចាញ់​មណ្ឌល​ដទៃ​ទេ

    Tiger Street Football Festival 2018 មណ្ឌល​ខេត្តកណ្តាល​ពិត​ស្វិតស្វាញ​មិន​ចាញ់​មណ្ឌល​ដទៃ​ទេ

    ក្រុង​តាខ្មៅ៖ ក្រោយ​ពិធី​បើក​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 វគ្គ​ជម្រុះ​មណ្ឌល​ទី7 នៅ​បរិវេណ​សួនច្បារ​ច្រមុះ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន32ក្រុម​ចូលរួម​ប្រកួត​នោះ គឺ​ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ មិន​ចាញ់​មណ្ឌល​ដទៃ​នោះទេ បើទោះបីជា​នេះ​ជា​បទពិសោធន៍​ដំបូង​សម្រាប់​អ្នកក្រុង​តាខ្មៅ​ក៏ដោយ។

    យ៉ាងណាមិញ ក្រុមនីមួយៗសុទ្ធតែ​មានបំណង​ចង់​ដណ្តើមយក​ជ័យជំនះ ដើម្បី​ទទួលបាន​រង្វាន់​យ៉ាងច្រើន​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដោយ​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល នេះ​ទទួលបាន 1000$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស, លេខ2ទទួលបាន 500$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស, និង​លេខ3 បាន300$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស, និង លេខ4 ទទួលបាន150$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស​ផងដែរ។

    ទន្ទឹមនឹងនេះ​ផងដែរ​ក្រុម​ទាំងអស់​សុទ្ធតែ​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​របស់ខ្លួន ដើម្បី​អាច​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ និង​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs ខណៈដែល​មណ្ឌល​ថ្មី​មួយ​នេះ​ជ្រើស​យក​ជើង​ខ្លាំង​តែ៣ក្រុម​ប៉ុណ្ណោះ។

    សូមបញ្ជាក់ថា សម្រាប់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នេះ គឹជា​លើកដំបូង​ដែល​ក្រុមការងារ Tiger Street Football Festival 2018 បានមក​រៀបចំ​ការប្រកួត ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ បានបង្ហាញ​នូវ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់ថ្មីៗនៃ​ការប្រកួត។

    ដូច​ច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​បន្តទៀត ថា​តើ​ក្រុម​ណាខ្លះ​អាច​បំបែក​កញ្ចប់​ថវិកា​ដ៏​ច្រើនសន្ធឹក សន្ធាប់​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • វគ្គ​ជម្រុះ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​បាន​បើក​ជា​ផ្លូវការ​ហើយ

    វគ្គ​ជម្រុះ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​បាន​បើក​ជា​ផ្លូវការ​ហើយ

    កណ្តាល៖ ការប្រកួត​ជម្រុះ​មណ្ឌល​ទី៧ នៃ​ពានរង្វាន់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ហើយ​នា​ព្រឹក​ថ្ងៃទី04 ខែមីនា ឆ្នាំ2018 នេះ នៅ​បរិវេណ​មាត់ទន្លេ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន32ក្រុម។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ។

    ថ្លែង​ក្នុង​ពី​ធី​បើក​កាលពី​ព្រឹក​មិញ លោក ទុយ វិច្ឆិកា តំណាងឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ប្រគ​ណៈ​ក​ម្មា​ធិ​ការ​បច្ចេកទេស បាន​លើកឡើងថា នេះ​គឺជា​លើក​ទី6ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ក្នុងការ​ផ្តល់ឱកាស​ដល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡា​បាល់​បាន​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ និង​សូមឱ្យ​បងប្អូន​កីឡាករ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

    នៅក្នុង​នោះដែរ​លោក Wong kwok San នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បានលើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា Tiger Street Football Festival 2018 បាន​វិលត្រឡប់​មកវិញហើយ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់ 8មណ្ឌល ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង 500ក្រុម កីឡាករ​សរុប​ជាង 3500នាក់ និង​ជាពិសេស​មាន​រង្វាន់​ដ៏​ច្រើន​សរុប 50000$។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

    សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​នៅ​មណ្ឌល​ទី7នេះ ធ្វើ​រយៈពេល​តែ១ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី 04 ខែមីនា ដើម្បី​ស្វែងរក​ក្រុម​ជើង​ចំនួន៣ក្រុម ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ក្រុមហ៊ុន​ធានារ៉ាប់រង​ចិន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ បោះទុន 15លាន​ដុល្លារ​ឈរជើង​នៅ​កម្ពុជា

    ក្រុមហ៊ុន​ធានារ៉ាប់រង​ចិន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ បោះទុន 15លាន​ដុល្លារ​ឈរជើង​នៅ​កម្ពុជា

    ក្រុមហ៊ុន​ធានារ៉ាប់រង​ថ្មី​មួយ​របស់​ប្រទេស​ចិន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម.ក (Grand China Life Insurance PLC) បានសម្រេច​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​ក្នុងប្រទេស​កម្ពុជា នៅ​ពី​ថ្ងៃទី 03 ខែមីនា ឆ្នាំ 2018 ក្រោម​ការ​បោះទុន​រួមគ្នា​រវាង ចិន ម៉ា​កាវ និង​ចិនដីគោក។

    ការបើក​សម្ពោធ​នេះ ធ្វើឡើង​ក្រោយ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ បើក​ដំណើរការ​កាលពី​ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2017 ក្រោម​ទំហំ​ដើមទុន​ចុះបញ្ជី​ចំនួន 15លាន​ដុល្លារ។ លោក Lao Chio seng ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍​អ៊ិន​សួ​រេ​ន ម.ក បាន​ថ្លែង​ឲ្យ​ដឹងថា៖ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ យើងខ្ញុំ​គាំទ្រ​យ៉ាង​មុតមាំ​ទៅលើ​សកម្មភាព​សប្បុរស អំពើ​ល្អ និង​ការបម្រើ​សេវាកម្ម​ដ៏​ល្អ​ជូន​មហាជន​គឺជា​ការ​ជម្រើស​ទី 1 របស់​ក្រុមហ៊ុន។ ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​យើងខ្ញុំ​គឺ ភាពរឹងមាំ ឯកទេស ភាព​ច្នៃប្រឌិត ការរួមបញ្ចូល​គ្នា ការទទួល​ផល​និង​ភាពជោគជ័យ​រួមគ្នា និង​ការបម្រើ​សេវាកម្ម​ជូ​នស​ង្គ​ម ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន​បាន​នាំមក​នូវ ភាព​ថ្មី ភាពល្អ​ឥតខ្ចោះ សេវាកម្ម​ពិសេស និង​វប្បធម៌​យូរអង្វែង​នាពេល​អនាគត ព្រមទាំង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង និង​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ធានារ៉ាប់រង។

    ក្នុងការ​ថ្លែងស​ន្ទ​កថា​នោះ​ដែល លោក​បាន​បន្តទៀតថា ក្រុមហ៊ុន​បាន​នាំយក​នូវ​បទពិសោធ​ន៍​នៃ​ភាពជោគជ័យ​ក្នុង​វិស័យ​ធានារ៉ាប់រង ដូចជា អ្នកជំនាញ​ផ្នែក​ធានារ៉ាប់រង​ជាន់ខ្ពស់​លំដាប់​អន្តរជាតិ គំ​និង​ច្នៃប្រឌិត​ផលិតផល​និង​សេវាកម្ម  អ្នកឯកទេស​ផ្នែក​គ្រប់គ្រង និង​អ្នកជំនាញ​ជាន់ខ្ពស់ ។ ដោយ ឈរលើ​ស្មារតី​ស្មោះត្រង់ និង​ឯកទេស យើង​នឹង​ផ្ដល់នូវ​សេវាកម្ម​ធានារ៉ាប់រង​យ៉ាង​ល្អឥតខ្ចោះ ជូន​ប្រជាជន កម្ពុជា​ទាំងមូល ហើយ​ខិតខំ​ធ្វើឱ្យ​មិត្តភាព​ខ្មែរ និង​ចិន​កាន់​ល្អ​ឡើង ហើយ​ខំប្រឹង​ជំរុញ​អាជីវកម្ម​ធានារ៉ាប់រង ​និង​លើកស្ទួយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ។

    លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សា​ហ៍​កម្ម​ហិរញ្ញវត្ថុ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កំណែទម្រង់​ជាច្រើន​ឆ្នាំ​មកហើយ និង​បន្ត​នាំយក​វិស័យ​ធានារ៉ាប់រង​ទៅកាន់​កំរិត​ខ្ពស់​មួយ​ដែលជា​ផ្នែក​មួយ​ដែលមាន​ភាពរស់រវើក​នៅក្នុង​កំណើនសេដ្ឋកិច្ច និង​ជួយ​ដល់​ការអភិវឌ្ឍ​ន៏​ប្រទេស ។ ឧ​ស្សហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា មានការ​លូតលាស់​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​បុព្វលាភ​ពី​ឆ្នាំ 2011 មកដល់​ឆ្នាំ 2017 មានការ​កើនឡើង​ជាម​ធ្យ​ម​ចំនួន 32% ទន្ទឹង​និង​នេះ​ចំនួន​ន​យោ​ជិ​កមាន​ច្រើនជាង 6 ពាន់ នាក់ និង​នាំ​ឲ្យ​ពន្ធ​ប្រចាំ​ឆ្នាំមាន​ចំនួន​ប្រហាក់ប្រហែល 8% ។ លោក​បាន​បន្តទៀតថា៖ លោក​នឹង​ទន្ទឹង​រងចាំ​ការចូល​មកដល់​នៃ​ក្រុមហ៊ុន​ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ជាមួយនឹង​បទពិសោធន៍​ភាពជោគជ័យ ដែល​អាចជួយ​ដល់​ការអភិវឌ្ឍន៍ និង​ការលើក​កំពស់​នៃ​វិស័យ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា​អោយ​កាន់តែ​ល្អប្រសើរ ។

    ឯកឧត្តម​ទេសរដ្ឋមន្ដ្រី លី ធុជ ទទួលបន្ទុក​បេស​សកម្ម​ពិសេស អនុប្រធាន​ទី 2 អាជ្ញាធរ​មីន និង​ជា​អគ្គលេខា ធិ​ការ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បាន​ថ្លែងថា ៖ ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត ចិន ដែល​បាន​កសាងឡើង​ដោយ​ព្រះបាទ​មហាវីរៈក្សត្រ ព្រះ​បរម​រតនា​កោដ្ឋ ព្រះបាទ​ន​រោ​ត្ដម​សីហនុ មិនចេះ​ប្រែប្រួល និង​មិនអាច​ប្រែប្រួល​ដើម្បី​ក្លាយជា​ដៃគូ​យុទ្ធសាស្ដ្រ​យ៉ាង​ទូលំទូលាយ​ក្រោម​ច​ក្ចុ​វិស័យ និង​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល30 ឆ្នាំនេះ​កំនើនសេដ្ឋកិច្ច​កើន​ដល់ 7.7% ។

    លោក​បាន​បន្តថា ៖ ក្រុមហ៊ុន ហ្គ្រេ​ន​ឆាយ​ណា​ឡាយ​ហ្វ៍​អ៊ី​ន​សួ​រេ​ន គឺជា​ក្រុមហ៊ុន​មួយ​ដ៏​គួរអោយ​ទុកចិត្ត​បំផុត ដែល​បាន​បង្កើត​រវាង​ចិន​ម៉ា​កាវ និង​ចិនដីគោក ព្រមទាំង​ក្រុម​ប​ចេ្ច​ក​វិទ្យា និង​អ្នកជំនាញ​មកពី​វិស័យ​ធានារ៉ាប់រង​ពី​ប្រទេស​ចិន  ដែល​បាន​វិនិយោគ​ខ្នាត​ធំ ចំនួន 15 លាន​ដុល្លា​សហរដ្ឋ​អា​មេ​រិច រួមផ្សំ​នឹង​ប្រតិបត្តិការ​ដ៏​មាន​ស្ថេ​នភា​ព និង​ធនធានមនុស្ស ខ្ញុំ​ជឿជាក់ថា​ក្រុមហ៊ុន​នេះ​និង​នាំយក​នូវ​បទពិសោធ​ន៍ជោគជ័យ​នៃ​វិស័យនេះ​មកកាន់​កម្ពុជា និង​ជួយ​លើក​កំពស់​ការអភិវឌ្ឍ​ន៏​លើ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​របស់​ប្រទេស​កម្ពុជា៕

  • Tiger Street Football Festival 2018 នៅ​មណ្ឌល​ខេត្តកណ្តាល​មាន 32ក្រុម​ចូលរួម​ប្រកួត

    Tiger Street Football Festival 2018 នៅ​មណ្ឌល​ខេត្តកណ្តាល​មាន 32ក្រុម​ចូលរួម​ប្រកួត

    កណ្តាល៖ ខេត្តកណ្តាល​ជា​គឺជា​មណ្ឌល​ទី7 បន្ទាប់ពី​មណ្ឌល​កំពង់ចាម ដែល​ស្រា​បៀរ​ថៃ​ហ្គ័​រ បានរៀបចំ​ការប្រកួត Tiger Street Football Festival 2018 ដ៏​អស្ចារ្យ និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់ប្រាក់​រង្វាន់​សរុប​ទូទាំងប្រទេស​កាន់តែ​ធំ​អស្ចារ្យ​រហូតដល់ 50000ដុល្លារ។

    មណ្ឌល​ខេត្តកណ្តាល​នេះ​មាន32 ក្រុម​ចូលរួម​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ នៅ​ថ្ងៃទី04 ខែមីនា ដើម្បី​ជ្រើស​យក​ក្រុម​ជើង​ខ្លាំង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

    ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី03  ខែមីនា អ្នកស្រី ថោង បវរ​លក្ខិណា នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ 2018  រដូវ​កាល​ទី6 បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន និង​មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់ 50000ដុល្លារ។ Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំងប្រទេស។

    បន្ថែម​ពីលើ​នេះ លោក ប៉ិច នី នាយក​គ្រប់គ្រង​សកម្មភាព​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួមមាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើន​ទាំង​ការប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សម្រាប់​អ្នកគាំទ្រ​មាន​ជា​បដា​សម្រាប់​សរសេរ​គាំទ្រ​ក្រុម​របស់ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​សម្ភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុងឱកាស​នោះ។

    សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​សម្រាប់​កីឡាករ​ប្រចាំ​ខេត្តកណ្តាល​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​នៃ​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែល​នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី 04 ខែមីនា ឆ្នាំ 2018  ដោយមាន 32 ក្រុម​ចូលរួម។

    ចង់ដឹងថា តើ​ក្រុម​ណា​ជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​នេះ សូម​តាមដាន​បន្តទៀត។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ