ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ(ទី7មេសា)បានរិះគន់អង្គការសុខភាពពិភព លោក(WHO) យ៉ាងធ្ងន់ៗ ដោយបានចោទថា អង្គការនេះបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងណែនាំវិធីការពារមេរោគមហាសែនអន់ក្នុងអំឡុងការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ខណៈដែលស្ថានការណ៍វិបត្តិកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉កកាន់តែចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗទៅជារឿយៗ។
“អង្គការសុខភាពពិភពលោក ជាអ្នកចម្លងសាយភាយវា” លោកត្រាំ បានសរសេរយ៉ាងដូច្នេះនៅក្នុងធ្វីតធើរ “សម្រាប់ហេតុផលមួយចំនួន គឺអង្គការនេះបានទទួលការគាំទ្រខាងហិរញ្ញវត្ថុមួយចំណែកធំពីសហរដ្ឋអាមេរិក តែចិនជាមជ្ឈមណ្ឌលកណ្ដាល។ សំណាងល្អដែរ ដែលខ្ញុំបានបដិសេធការណែនាំរបស់ពួកគេ ដែលប្រាប់ថា ឱ្យបើកព្រំដែនស្វាគមន៍ចិនក្នុងអំឡុងពេលដំបូងៗ…តើហេតុអី បានពួកគេផ្ដល់ការណែនាំដែលខុសឆ្គងដល់ពួកយើង?”
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ព្យាយាមទាក់ទងសាកសួរ ពាក់ព័ន្ធនឹងការរិះគន់របស់លោកត្រាំនេះ ទៅអង្គការសុខភាពពិភពលោក តែខាងអង្គការសុខភាពពិភពលោកនៅមិនទាន់ឆ្លើយតបនៅឡើយ។
កាលពីថ្ងៃទី31 មីនា អង្គការសុខភាពពិភពលោក ដែលជាអង្គការផ្នែកសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិ បានចេញការណែនាំដល់ប្រទេសផ្សេងៗ ឱ្យបើកព្រំដែនតាមប្រក្រតី ទោះជាមានការឆ្លងរាលដាល និងទោះជាមួយផ្នែកទៀត ពួកគេបានសង្កត់ធ្ងន់ថា ប្រទេសផ្សេងៗមានសិទ្ធិប្រើវិធានការផ្សេងៗក្នុងការការពារពលរដ្ឋរបស់ខ្លួនក៏ដោយ តែតមក ក្នុងថ្ងៃជាមួយគ្នា រដ្ឋបាលរបស់លោកត្រាំ បានសម្រេចចិត្តចេញវិធានការកម្រិតការធ្វើដំណើរ សម្រាប់អ្នកដំណើរមកពីប្រទេសចិន។
កាលពីពេលមុនហ្នឹង ពួកអ្នកនយោបាយគាំពារនិយមនៅក្នុងសហរដ្ឋអាមេរិក បាននាំគ្នាចេញមករិះគន់អង្គការសុខភាពពិភពលោកធ្ងន់ឡើងៗជារឿយៗ ចំពោះការណែនាំរបស់WHO ក្នុងអំឡុងពេលមេរោគកំពុងរាតត្បាតក្នុងកម្រិតសកល ដោយបានប្រាប់ថា អង្គការមួយនេះ ពឹងតែលើព័ត៌មានដែលខុសៗអំពីចិន ពាក់ព័ន្ធនឹងការចម្លងសាយភាយរបស់មេរោគកូរ៉ូណាប្រភេទថ្មីនេះ។
កាលពីសប្ដាហ៍កន្លងទៅ ម៉ាកូ រូប៊ីអូ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ បានទាមទារឱ្យ លោកថេដ្រូស អ៊ែតហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ចុះចេញពីតំណែង ដោយបានប្រាប់ថា៖ “គាត់បណ្ដោយឱ្យចិន ប្រើអង្គការសុខភាពពិភពលោកដឹកនាំសហគមន៍ពិភពលោកទៅក្នុងផ្លូវដែលខុស”។
ការរិះគន់របស់លោកត្រាំ បានកើតឡើងក្រោមស្ថានការណ៍ការឆ្លងរាលដាលដែលមិនសូវជាល្អប៉ុន្មាននៅក្នុងប្រទេសអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉ក ដែលតាមរយៈការរាប់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា តួលេខអ្នកឆ្លងមេរោគនៅក្នុងទីក្រុងមួយនេះ មានចំនួនច្រើន វ៉ាដាច់ប្រទេសអ៊ីតាលីរួចរាល់ទៅហើយកាលពីថ្ងៃអង្គារ(ទី7មេសា) ទាំងដែលអ៊ីតាលី គឺជាប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ3 នៅលើពិភពលោកបន្ទាប់ពីអាមេរិកនិងអេស្ប៉ាញ។
តាមរយៈការរាប់ចំនួនរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា នៅក្នុងទីក្រុងនីវយ៉ក(តែមួយ) មានអ្នកឆ្លងមេរោគ ចំនួន 138,836នាក់ ច្រើនជាងចំនួន 135,586នាក់ទូទាំងប្រទេសអ៊ីតាលី ខណៈដែលអាមេរិក ជាប្រទេសដែលរកឃើញអ្នកឆ្លងមេរោគ(ទូទាំងប្រទេស)ច្រើនជាងគេបំផុត ចំនួនជាង 380,000នាក់ ក្នុងនោះស្លាប់ 11,800នាក់ តាមពីក្រោយដោយប្រទេសអេស្ប៉ាញ ដែលរកឃើញអ្នកឆ្លងមេរោគ ច្រើនជាង 140,000 នាក់ និងស្លាប់ជាង 13,000នាក់។
តួលេខទាំងនេះ ត្រូវបានផ្សព្វផ្សាយចេញមក ក្នុងខណៈដែលអាមេរិកកំពុងត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍អាក្រក់បំផុតក្នុងសប្ដាហ៍នេះ ដែលអាជ្ញាធរម្នាក់បានហៅថា “ជាសប្ដាហ៍ដែលផុតកំពូលបំផុតរបស់ការស្លាប់” ដោយសារកូវីដ-19។
ទីក្រុងនីវយ៉ក រកឃើញអ្នកស្លាប់ប្រចាំថ្ងៃ ច្រើនជាងគេបំផុត រាប់ចាប់តាំងពីមានការឆ្លងរាលដាល ដោយមានចំនួន 731នាក់ សរុប 5,489នាក់ ទោះជាកាលពីពេលមុនហ្នឹង លោក អ៊ែនឌ្រូវ៍ ឃូអូម៉ូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី7មេសា)ថា ចំនួនអ្នកជំងឺដែលចូលទៅព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗ មើល ទៅហាក់ដូចជាស្ថិតក្នុងកម្រិតទប់ទប់ហើយក៏ដោយ៕
ប្រភព៖ សារព័ត៌មានបរទេស













រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ វើយប៉ ផ្លាតហ្វ៉មព័ត៌មានបណ្ដាញសង្គមអនឡាញរបស់ចិន បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ច្រើនកុះករ ប្រជ្រៀតគ្នាដើរឡើងទៅលើភ្នំ ក្នុងអំឡុងថ្ងៃឈប់សម្រាក 3ថ្ងៃ នៃថ្ងៃឆេងម៉េង។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញការយល់ឃើញ ដូចជា “វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចគ្នានឹងវិស័យឧស្សាហកម្មដទៃទៀតដែរ តែមេរោគឆ្លងរាតត្បាត នៅមិនទាន់ចប់ទេ បើអ្នកត្រូវការបើកកន្លែងទេសចរណ៍ឡើងវិញ អ្នកចាំបាច់ត្រូវតែកំណត់ចំនួនអ្នកទេសចរ”។
លោកស្រី ជែកឃើលីន ដឹ ក្លេយ៉ន់ អគ្គលេខាធិការកាកបាតក្រហមវ៉ានូអាទូ បានថ្លែងថា ព្យុះសៃខ្លូនមួយនោះ មានល្បឿនខ្យល់ដល់ទៅ 235គីឡូម៉ែត្រក្នុង 1ម៉ោង បានធ្វើឱ្យអគារជាច្រើនបាក់ដួលរលំ និងថែមទាំងកើតមានទឹកជំនន់ទាន់ហន់ទៀតផង តែនៅមិនទាន់អាចបញ្ជាក់បានអំពីព័ត៌មានលម្អិតរបស់ការខូចខាតដែលកើតឡើងបាននៅឡើយ ដោយសារតែការទំនាក់ទំនង ត្រូវបានកាត់ផ្ដាច់ទាំងស្រុង មានត្រឹមតែរូបភាពការខូចខាតដែលត្រូវបានផ្សព្វផ្សាយតាមរយៈពិភពបណ្ដាញសង្គមអនឡាញ ដែលបង្ហាញឱ្យឃើញពីភាពខូចខាតដ៏ច្រើន និងធំធេងតែប៉ុណ្ណោះ និងនៅមិនទាន់បានដឹងថា មានអ្នកស្លាប់ច្រើន ឬតិចប៉ុនណានៅឡើយ។
លោកស្រី ដឹ ក្លេយ៉ន់ បានថ្លែងទៀតថា ទោះជាទីក្រុងផតវិឡា បានរួចផុតពីភាពកាចសាហាវបំផុតរបស់ព្យុះសៃខ្លូនលើកនេះក្ដី តែលោកស្រីក៏នៅតែមានការបារម្ភដដែលថា តំបន់ចាប់ពីភាគខាងជើងឡើងទៅ អាចនឹងត្រូវជួបនឹងភាពធ្ងន់ធ្ងររបស់ព្យុះកំណាចមួយនេះ ដែលធ្វើឱ្យលោកស្រីមានការកង្វល់បារម្ភយ៉ាងខ្លាំង ព្រោះផ្ទះសំបែងនៅក្នុងវ៉ានូអាទូ បានសាងសង់ឡើងបែបមិនសូវជារឹងមាំប៉ុន្មានឡើយ និងបារម្ភថា ប្រជាជនអាចនឹងត្រូវខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន និងគ្មានទីស្នាក់អាស្រ័យ៕

លោកវេជ្ជបណ្ឌិត Daniel Durand ឱ្យដឹងថា មានឈ្មួញកណ្ដាលមួយចំនួនថែមទាំងបានគំរាមលោកទៀតផង នៅពេលដែលសួរសំណួរបែបមូលដ្ឋានបំផុតដើម្បីស្វែងយល់អំពីផលិតផល។ លោកថ្លែងថា “ខ្ញុំឮថា មានអ្នកខ្លះចំណាយរាប់លានដុល្លារហើយ នៅតែមិនទទួលបានទំនិញទៀត។ មានពួកជនខិលខូច ធ្វើសកម្មភាពបែបបញ្ឆោតទៅលើមន្ទីរពេទ្យនានាទៀតផង”។