សកលលោកទាំងមូលមានអ្នកស្លាប់ជាង239,000នាក់នៅក្នុងចំណោមអ្នកជំងឺCOVID-19 ជិត3.4លាននាក់ ខណៈដែលប្រទេសជាច្រើនបានចាប់ផ្ដើមដកបម្រាមគោចរ ឬបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ។
ទិន្នន័យនៅលើ Worldometers ដែលជាគេហទំព័រផ្ដល់ស្ថិតិទាន់ហេតុការណ៍ស្ដីអំពីតួលេខអ្នកជំងឺCOVID-19 បង្ហាញថា នៅទូទាំងពិភពលោក មានមនុស្សប្រមាណជា3,395,780នាក់បានឆ្លងវីរុសកូរ៉ូណា និង239,350នាក់បានស្លាប់ដោយសារវីរុសនេះ។ អ្នកជំងឺកើន146,113នាក់ និងអ្នកស្លាប់កើន6,414នាក់ បើធៀបជាមួយនឹងម្សិលមិញ។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន1,079,557នាក់។
នៅទ្វីបអឺរ៉ុប តួលេខនៃអ្នកជំងឺCOVID-19 បានឡើងដល់ 1,399,063នាក់ ខណៈអាមេរិកខាងជើងមានអ្នកជំងឺ1,226,668នាក់ ទ្វីបអាស៊ីមាន533,842នាក់ អាមេរិកខាងត្បូងមាន190,099នាក់ និងទ្វីបអាហ្វ្រិកមានអ្នកជំងឺតិចជាងគេ គឺ41,537នាក់។
បណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 លើសពី20,000នាក់ រួមមាន5ប្រទេស៖
1.សហរដ្ឋអាមេរិក៖ អ្នកស្លាប់សរុប 65,753នាក់ និងអ្នកជំងឺសរុប 1,131,030នាក់។
2.អ៊ីតាលី៖ អ្នកស្លាប់សរុប 28,236នាក់ និងអ្នកជំងឺសរុប 207,428នាក់។
3.អង់គ្លេស៖ អ្នកស្លាប់សរុប 27,510នាក់ និងអ្នកជំងឺសរុប 177,454នាក់់។
4.អេស្ប៉ាញ៖ អ្នកស្លាប់សរុប 24,824នាក់ និងអ្នកជំងឺសុរប 242,988នាក់
5.បារាំង៖ អ្នកស្លាប់សរុប 24,594នាក់ និងអ្នកជំងឺសរុប 167,346នាក់
ប្រភព៖ សារព័ត៌មានបរទេស


កូរ៉េខាងជើងគឺជាប្រទេសអាថ៌កំបាំងបំផុតនៅលើភពផែនដី ដោយពិភពលោកអាចតាមដានព័ត៌មានអំពីមេដឹកនាំប្រទេសនេះតាមរយៈសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងតែប៉ុណ្ណោះ។



បាតុកម្មនេះត្រូវបានគេដាក់ឈ្មោះថា ជនជាតិអាមេរិកាំងស្នេហាជាតិ ដែលត្រូវបានធ្វើឡើងដោយក្រុមសាមគ្គីដើម្បីសេរីភាពរបស់រដ្ឋ Michigan។ ក្រុមនេះបានសរសេរនៅលើបណ្ដាញសង្គម Facebook ថា “យើងមិនសុខចិត្តចំពោះការដែលសិទ្ធិមិនអាចប្រកែកបានរបស់យើងខ្ញុំ ត្រូវបានរឹតត្បិត ឬដកហូតដោយប្រការណាមួយ រួមទាំង COVID-19 ផងដែរ”។
បាតុកម្មខាងលើនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីតុលាការ Michigan បានចេញសាលក្រមមួយដែលនិយាយថា សារាចរណែនាំឱ្យពលរដ្ឋនៅក្នុងផ្ទះចាប់ពីថ្ងៃទី24មីនារបស់លោកស្រី Gretchen Whitmer ដែលជាអភិបាលរដ្ឋ Michigan គឺមិនបំពានរដ្ឋធម្មនុញ្ញនោះទេ។ កាលពីថ្ងៃទី16មេសា បាតុករប្រមាណជា3,000នាក់ ក្នុងនោះមានអ្នកខ្លះយកកាំភ្លើងតាមខ្លួន បានប្រមូលផ្ដុំគ្នានៅ Lansing បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅជុំវិញអាគាររដ្ឋសភា។ មួយថ្ងៃក្រោយមក លោក Trum ក៏បានសម្ដែងការគាំទ្រចំពោះក្រុមបាតុករនេះ។






អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកំពូលរបស់សម្ព័ន្ធមិត្តអឺរ៉ុប(SHAPE) ដែលជាអង្គភាពចាត់ចែងរាល់យុទ្ធនាការយោធារបស់ NATO បានទទួលស្គាល់ហេតុការណ៍នេះ។ អ្នកនាំពាក្យរូបនេះ ថ្លែងថា “ការស្វែងរក និងសង្គ្រោះកំពុងធ្វើឡើង ចំណែកប្រទេសម្ចាស់ឧទ្ធម្ភាគចក្រក៏ត្រូវបានជូនដំណឹងរួចរាល់ហើយ”។