សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 និង B-52 ទៅកាន់ទ្វីបអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ខណៈដែលយន្តហោះទម្លាក់គ្រាប់បែក B-1 កំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
បញ្ជាការដ្ឋានយុទ្ធសាស្ត្រអាមេរិកាំង STRATCOM (United States Strategic Command) កាលពីថ្ងៃទី11ឧសភា បានចេញសេចក្ដីប្រកាសមួយឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit ចំនួន2គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H ចំនួន4គ្រឿង មកពីមូលដ្ឋានទ័ពនានារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី7ឧសភាត្រូវបានដាក់ពង្រាយក្នុងពេលតែមួយនៅទ្វីបអឹរ៉ុប និងតំបន់នានាដែលទទួលខុសត្រូវដោយបញ្ជាការដ្ឋាននៅមហាសមុទ្រឥណ្ឌា-អាស៊ីប៉ាស៊ីហ្វិក។
STRATCOM ឱ្យដឹងថា យុទ្ធនាការពង្រាយកម្លាំងលើកនេះ គឺដើម្បី “បង្ហាញអំពីសមត្ថភាពត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ និងលទ្ធភាពគ្រប់គ្រងពិភពលោកទាំងមូលរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ”។ យ៉ាងនេះក្ដី STRATCOM មិនបានបង្ហើបឱ្យដឹងច្បាស់អំពីផ្លូវហោះហើរ ក៏ដូចជារង្វង់ប្រតិបត្តិការរបស់យន្តហោះទម្លាក់គ្រាប់បែកទាំងនេះនោះទេ។

មុននោះមួយថ្ងៃ យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer 2គ្រឿង បានចូលរួមក្នុងសមយុទ្ធយោធាមួយនៅលើសមុទ្រចិនខាងត្បូង។ នេះគឺជាយន្តហោះ ដែលស្ថិតក្នុងក្រុមយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន4គ្រឿងដែលត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ព Andersen នៅលើកោះ Guam កាលពីដើមខែនេះ។

កាលពីម្សិលមិញ កងទ័ពសហរដ្ឋអាមេរិកក៏បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែក B-1B មួយគ្រឿងរបស់ខ្លួន បានចូលរួមធ្វើសមយុទ្ធយោធារួមជាមួយកងកម្លាំងការពារដែនអាកាសជប៉ុននៅសមុទ្រចិនខាងកើត ជាតំបន់ដែលមានប្រជុំកោះ Senkaku ដែលជប៉ុន និងចិនកំពុងដណ្ដើមគ្នាកាន់កាប់។
សេចក្ដីប្រកាសរបស់ STRATCOM មានឃ្លាសរសេរថា “ការដាក់ពង្រាយតាមកាលៈទេសៈរបស់យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងយន្តហោះការពារក្នុងលើកនេះ បានបង្ហាញអំពីសមត្ថភាពដែលអាចធ្វើសកម្មភាពកំញើញជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែងលើពិភពលោក”។

ឥរិយាបថនេះ ត្រូវបានធ្វើឡើងក្រោយរយៈពេលជិត1ខែ បន្ទាប់ពីទីក្រុងវ៉ាស៊ីងតោនបានបញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលដាក់ពង្រាយជាប្រចាំនៅលើកោះ Guam ឱ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ សកម្មភាពខាងលើនេះ ជួយឱ្យកងកម្លាំងទ័ពអាកាសយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ស្ថិតក្រៅរង្វង់នៃការគំរាមកំហែងពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង ប៉ុន្តែនៅតែអាចរក្សាបាននូវអំណាចនៃការកំញើញ និងបង្កការភ្ញាក់ផ្អើលដល់សត្រូវរបស់ខ្លួន៕
ប្រភព៖ សារព័ត៌មានបរទេស


លោកត្រាំ បញ្ចប់សេចក្ដី ដោយការងាកទៅហៅអ្នកយកព័ត៌មានដទៃទៀតឱ្យសួរសំណួរបន្តទៀត តែ មិនទាន់បានទទួលការតបស្នងភ្លាមៗឡើយ…។








ក្នុងខណៈនោះដែរ NASA នឹងចាប់ផ្ដើមការពិសោធដែលមានឈ្មោះថា Spacecraft Fire Safety IV ដើម្បីពិនិត្យទៅលើប្រព័ន្ធស្វែងរកអណ្ដាតភ្លើង និងសិក្សាអំពីរបៀបដែលភ្លើងឆេះរាលដាលនៅក្នុងសម្ពាធប្រហាក់ប្រហែលនឹងសម្ពាធទឹកសមុទ្រលើផែនដី ក៏ដូចជានៅក្នុងសម្ពាធទាបជាងនេះ ជាមួយនឹងកំហាប់អុកស៊ីហ្សែនខ្ពស់ជាងធម្មតា។
Cygnus NG-13 គឺជាយានអវកាសដឹកទំនិញប្រភេទ Cygnus ទី13ហើយ ដែលបានហោះទៅកាន់ ISS ដើម្បីបំពេញបេសកកម្មរបស់ NASA។ ពេលចេញដំណើរ យាននេះមានផ្ទុកទំនិញ3,400គីឡូក្រាម រួមមានសម្ភារ និងអាហារចាំបាច់ចាំបាច់ រួមនឹងឧបករណ៍វិទ្យាសាស្ត្រសម្រាប់អវកាសចរដើរនៅក្នុងលម្ហអវកាស។ យាននេះបានចាកចេញពីមូលដ្ឋាននៅលើកោះ Wallops កាលពីថ្ងៃទី15កុម្ភៈ តាមរយៈរ៉ុកកែត Antares។ 3ថ្ងៃក្រោយមក យាន Cygnus NG-13នេះ ក៏បានតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិដោយជោគជ័យ៕

ប្រភព៖ សារព័ត៌មានបរទេស

យ៉ាងណាក៏ដោយ ពេលតាមដាន ត្រួតពិនិត្យមើលយ៉ាងជិតស្និទ្ធដិតដល់ខ្លាំងឡើង បែរជារកឃើញថា លោកត្រាំ ដែលមានខ្សែភ្នែកមុតស្រួចខ្លាំងក្នុងរឿងវឌ្ឍចក្ររបស់ព័ត៌មាននោះ មិនមានភាពចាំបាច់ពិតប្រាកដអ្វីសោះឡើយ ក្នុងការត្រូវបែរមកពឹងលើវិធីដើរតែបន្ទោសអ្នកដទៃនោះ។ អត្រាការទទួលស្គាល់ស្នាដៃរបស់លោក នៅក្នុងផូលសម្រង់របស់ស្ថាប័ន Gallup poll ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី30 មេសា ស្ថិតក្នុងកម្រិតមិនគួរឱ្យជឿ គឺ 49%…ច្បាស់លាស់តែម្ដងថា ពិន្ទុទទួលស្គាល់លទ្ធផលការងាររបស់លោកជារួម គឺស្ថិតក្នុងកម្រិតអាច “រស់បាន” ជាពិសេសបំផុត មាន 50% ទៀតបានប្រាប់ថា ពួកគេទទួលស្គាល់ និងចូលចិត្តការចាត់ការជំងឺឆ្លងរាតត្បាតរបស់លោកត្រាំ។