ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង6លាននាក់ និង366,000នាក់បាត់បង់ជីវិត មនុស្សជាច្រើនបានចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ប្រទេសនិងដែនដីចំនួន213 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកជំងឺCOVID-19 សរុប 6,026,091នាក់ និងអ្នកជំងឺ366,415នាក់បានស្លាប់ ក្នុងនោះមានអ្នកជំងឺថ្មី146,010នាក់ និងអ្នកស្លាប់ថ្មី5,720នាក់។ អ្នកជំងឺបានជាសះស្បើយ កើនដល់2,655,953នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគ COVID-19 ធំជាងគេដដែល ដោយមានអ្នកជំងឺសរុប 1,793,263នាក់ និងអ្នកស្លាប់សរុប104,539នាក់។ ប្រទេសនេះបានរកឃើញអ្នកជំងឺថ្មី ដល់ទៅ 24,802នាក់ និងស្លាប់1,209នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ។
ចំណែកប្រទេសប្រេស៊ីលវិញ មានអ្នកជំងឺសរុប 468,338នាក់ និងស្លាប់ 27,944នាក់ ខណៈដែលប្រទេសរុស្ស៊ី មានអ្នកជំងឺ COVID-19 សរុប 387,623នាក់ និងអ្នកស្លាប់4,374នាក់។





គេហទំព័រទាំង2ខាងលើនេះ បានបញ្ជាក់ថា នេះគឺជាព័ត៌មានខុសពីការពិត ហើយពួកគេគ្រាន់តែចង់សាកល្បងទៅលើសមត្ថភាពនៃការទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ Facebook ក៏ដូចជា “សាកល្បង” លើការប្រកាសមុននេះរបស់ម្ចាស់ Facebook ដោយចង់ដឹងថានឹងមានអ្វីកើតឡើង បន្ទាប់ពី Zuckerberg និយាយថា បណ្ដាញសង្គម មិនគួរធ្វើជាអាជ្ញាកណ្ដាលដើម្បីកាត់ក្ដីរកការពិតនោះទេ។
កាលពីខែតុលាឆ្នាំមុន Facebook បានប្រកាសថា ខ្លួនអនុញ្ញាតឱ្យអ្នកនយោបាយឃោសនានៅលើបណ្ដាញសង្គមនេះបាន សូម្បីតែខ្លឹមសារឃោសនានោះជាព័ត៌មានមិនត្រឹមត្រូវ។ ក៏ប៉ុន្តែ ថ្មីៗនេះ Facebook ធ្លាប់បានលុបសារមួយទាក់ទិននឹងវីរុសCOVID-19 ដែលត្រូវបានបង្ហោះដោយប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កាលពីខែមីនា។ បញ្ហានេះត្រូវបានម្ចាស់ Facebook អះអាងថា “អ្វីក៏ដោយ ក៏តែងតែមានដែនកំណត់របស់វា សូម្បីតែអ្នកនយោបាយ។ គ្មាននរណាម្នាក់មានសិទ្ធិប្រើប្រាស់ Facebook ដើម្បីបង្កើតអំពើហិង្សា ឬបង្ហោះព័ត៌មានក្លែងក្លាយដែលបង្កផលប៉ះពាល់នោះទេ”។



បទបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយលោក Trump នេះ នឹងផ្លាស់ប្ដូរទម្លាប់ដែលមានតាំងពីរាប់ឆ្នាំមុន ដែលចាត់ទុកបណ្ដាញសង្គមជាផលិតករដែលត្រូវទទួលខុសត្រូវលើខ្លឹមសារដែលបានបង្ហោះដោយអ្នកប្រើប្រាស់។



