រដ្ឋធានីវ៉ាស៊ីងតោននៃសហរដ្ឋអាមេរិក កំពុងតែបង្ហាញវត្តមានរបស់ទាហានរាប់ពាន់នាក់ រួមនឹងគ្រឿងសព្វាវុធយោធាជាច្រើន ដែលដាក់ពង្រាយនៅតាមតំបន់នានា ក្នុងបំណងគ្រប់គ្រងស្ថានការណ៍កុបកម្មដែលកើតឡើងក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd។
ក្រោយរយៈពេល5ថ្ងៃនៃការកើតមានបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីងតោនដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះស្បែកខ្មៅឈ្មោះ Floyd ដែលត្រូវបានប៉ូលីសចាប់ខ្លួន និងសង្កត់ករហូតដល់ស្លាប់នៅឯរដ្ឋ Minnesota លោក ប្រធានាធិបតី Donald Trump បានចាប់ផ្ដើមបង្ហាញសាច់ដុំដែលហាក់ដូចមិនធ្លាប់មានពីមុនមក ដោយមានការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅទីក្រុងវ៉ាស៊ីតោន ខណៈដែលមានកុបកម្ម និងការឆក់ប្លន់មួយចំនួនបានកើតឡើង។
យន្តហោះឈ្លបយកការណ៍ RC-26B របស់កងកម្លាំងការពារជាតិ បានបង្ហាញខ្លួននៅទីក្រុងវ៉ាស៊ីងតោនកាលពីព្រលប់ថ្ងៃទី2មិថុនា។ ចំណែកឧទ្ធម្ភាគចក្រ Bell 412 ដែលមានជំនាញខាង “ហិតក្លិន” ចំហាយវិទ្យុសកម្មនុយក្លេអែរ ក៏ត្រូវបានបញ្ជូនមកកាន់រដ្ឋធានីផងដែរ ដែលប្រការនេះបង្ហាញថា រដ្ឋាភិបាលអាមេរិកាំង មានការព្រួយបារម្ភខ្លាំងចំពោះបាតុកម្ម និងកុបកម្មដែលអាចនាំឱ្យមានអំពើភេរវកម្ម។ល។
ព័ត៌មានមួយចំនួនដែលមិនទាន់ត្រូវបានបញ្ជាក់ប្រភពច្បាស់លាស់នៅលើបណ្ដាញសង្គមបានបង្ហើបឱ្យដឹងអំពីសកម្មភាពរបស់យន្តហោះគ្មានមនុស្សបើកនៅវ៉ាស៊ីងតោន។ កាលពីថ្ងៃទី3មិថុនា ក្រុមអ្នកតាមដានបានឃើញយន្តហោះយោធា V-22 Osprey របស់កងម៉ារីនសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនទ័ព។
ក្នុងរយៈពេល2ថ្ងៃ ចាប់ពីថ្ងៃទី30 និង31 ខែឧសភា ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលីសបានកើតឡើងជាហូរហែ នាំឱ្យសមត្ថកិច្ចប្រើប្រាស់គ្រាប់បែកបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុក។ កងទ័ពក្នុងតំបន់ក៏ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប៉ូលីសក្រុងវ៉ាស៊ីងតោន។
អំពើឆក់ប្លន់ ការលួចទ្រព្យសម្បត្តិ និងកុបកម្មបានកើតឡើងនៅពេលយប់ ធ្វើឱ្យអាជ្ញាធរត្រូវដាក់បម្រាមគោចរ និងបញ្ចេញឆ្មាំការពារជាតិនៅវ៉ាស៊ីងតោន។
ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពបាតុកម្ម បានកើតឡើងភាគច្រើនគឺដោយសន្តិវិធី។ ការហែក្បួនដ៏ធំនៅយប់ថ្ងៃទី2មិថុនាបានបំពានបម្រាមគោចរ19ម៉ោង ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងនោះទេ។
ប្រធានាធិបតីសហេរដ្ឋអាមេរិកកាលពីថ្ងៃទី1មិថុនា បានប្រកាសថា កំពុងបញ្ជូនទាហានរាប់ពាន់នាក់មកកាន់ទីក្រុងវ៉ាស៊ីងតោនដើម្បីបង្រាបបាតុករ។ លោក Trump ក៏បានគំរាមថានឹងបញ្ជូនកងទ័ពទៅកាន់រដ្ឋទាំងឡាយណាដែលបានបដិសេធមិនប្រើប្រាស់ឆ្មាំការពារជាតិ។
កាលពីម្សិលមិញ (3មិថុនា) ទាហានប្រមាណជា3,000នាក់បានបង្ហាញវត្តមាននៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន ក្នុងនោះមានកងកម្លាំងឆ្មាំការពារជាតិរបស់រដ្ឋធានីចំនួន1,300នាក់ និង2,300នាក់ទៀតត្រូវបានបញ្ជូនមកពីបណ្ដារដ្ឋផ្សេងៗ។ CNN ដកស្រង់សម្ដីរបស់មន្ត្រីការពារជាតិម្នាក់ឱ្យដឹងថា ទាហានប្រមាណ 1,300នាក់ផ្សេងទៀតនឹងត្រូវបានបញ្ជូនពីកងពលធំទ័ពអាកាសលេខ82 តាមគម្រោងនឹងត្រូវដាក់ពង្រាយនាប៉ុន្មានថ្ងៃខាងមុខ។
យោងតាមអភិបាលរដ្ឋវ៉ាស៊ីងតោន លោកស្រី Muriel Bowser ទាហានទាំងនោះអាចប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដំបងឆក់ និងស្លៀកពាក់ឈុតការពារកុបកម្មក្នុងពេលធ្វើសកម្មភាពដើម្បីគ្រប់គ្រងរដ្ឋធានី ប៉ុន្តែ ពួកគេនឹងមិនត្រូវបានបំពាក់គ្រាប់ពិតនោះទេ។ ប៉ុន្តែ កាលពីថ្ងៃទី3មិថុនា សារព័ត៌មាន Star and Stripes ដកស្រង់សម្ដីរបស់មន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឱ្យដឹងថា ទាហានមួយចំនួនបានយកកាំភ្លើងតាមខ្លួនពេលបំពេញភារកិច្ច។
ទាហានដែលត្រូវបានកែននៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានចំនួន67,000នាក់ ប្រហាក់ប្រហែលនឹងទាហានដែលត្រូវបានដាក់ពង្រាយដើម្បីបញ្ចប់កុបកម្មដែលបានកើតឡើងក្រោយការធ្វើឃាតអាចារ្យ Martin Luther King Jr. កាលពីឆ្នាំ1968។
ចាប់ពីថ្ងៃទី29ឧសភា បាតុករជាង400នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីងតោន ខណៈនៅទូទាំងប្រទស មានបាតុករជាង9,300នាក់ត្រូវបានចាប់ខ្លួន៕
ប្រភព៖ សារព័ត៌មានបរទេស


ការពិត អត្តពលិកស្បែកខ្មៅរបស់អាមេរិកទាំង 2នាក់ បានណាត់គ្នាពាក់ស្រោមដៃពណ៌ខ្មៅ ដែលជានិមិត្តសញ្ញាបង្ហាញពីកម្លាំងរបស់ជនស្បែកខ្មៅ ដែលហៅថា ប្ល៊ែក ផៅវើរ (Black Power) ជាទង្វើដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងយុគទសវត្សរ៍ទី60 ដែលសង្កត់ធ្ងន់លើការរួមកម្លាំងគ្នាតស៊ូ ដើម្បីផលប្រយោជន៍របស់ជនជាតិស្បែកខ្មៅ…តែ ចន បែរជាភ្លេចពាក់ស្រោមដៃចេញមក ពេលនោះ ភីធើរ (កីឡាកររបស់អូស្ត្រាលីដែលឡើងទទួលរង្វាន់លេខ2) ក៏ណែនាំឱ្យ ថមមី ចែករំលែកស្រោមដៃខាងឆ្វេងទៅឱ្យ ចន ពាក់ផង។ នេះហើយ ជាដើមហេតុដែលធ្វើឱ្យមានរូបភាពអត្តពលិកសហរដ្ឋអាមេរិក ខណៈឡើងទទួលពានរង្វាន់ បង្ហាញពីការពាក់ស្រោមដៃម្នាក់ម្ខាង ឈរឱនមុខ និងលើកកណ្ដាប់ដៃឡើងម្នាក់ម្ខាងនៅលើក្ដារចំណាត់ថ្នាក់នោះឯង។ លទ្ធផលនៃការសម្ដែងនិមិត្តសញ្ញាក្នុងគ្រានោះ បានធ្វើឱ្យអត្តពលិកសហរដ្ឋអាមេរិកទាំង 2នាក់ ត្រូវគេបង្ខំឱ្យចាកចេញកន្លែងស្នាក់នៅរបស់អ្នកកីឡា និងថែមទាំងត្រូវបញ្ជាឱ្យប្រគល់ពានរង្វាន់នោះ ទៅឱ្យគណៈកម្មការអូឡាំពិកវិញទៀតផង៕

ថយត្រឡប់ទៅកាលពីដើមខែមករាវិញ កាលនោះ WHO ធ្លាប់បានថ្លែងសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលចិនជាបន្តបន្ទាប់ ដូចជា រឿងការទប់ទល់នឹងមេរោគដែលឆាប់រហ័ស និងដាច់ខាត និងបានសម្ដែងការអរគុណ ដែលរដ្ឋបាលចិនបានប្រញាប់ប្រគល់ទិន្នន័យខាងពូជកំណើតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនោះមកឱ្យ WHO “ភ្លាមៗ” រួមទាំងកោតសរសើររដ្ឋបាលចិនថា មានភាពប្រឹងប្រែងព្យាយាមធ្វើការ និងគ្មានលាក់បាំង “យ៉ាងគួរឱ្យពេញចិត្ត និងគ្មានពាក្យនឹងបរិយាយ”។
របាយការណ៍បានបញ្ជាក់ថា ការសម្ដែងការកោតសរសើររបស់ WHO ចំពោះរដ្ឋបាលចិននៅចំពោះមុខសហគមន៍ពិភពលោកនោះ គឺធ្វើឡើងដើម្បីព្យាយាមយកចិត្តស្ថាប័នរបស់ចិន ដើម្បីឱ្យពួកគេទាំងនោះបញ្ជូនទិន្នន័យផ្សេងៗទៀត ដែល WHO ត្រូវការ មកបន្ថែមទៀតឱ្យបានលឿនបំផុត ដែលរឿងនេះ ឯកសារផ្ទៃក្នុងរបស់ WHO បានបង្ហាញថា នៅផ្ទៃក្នុងស្ថាប័ន WHO វិញ ក្រុមមន្ត្រីដែលពាក់ព័ន្ធ បានសម្ដែងក្ដីមិនពេញចិត្តនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី6 មករា ដោយសារតែយល់ឃើញថា ទិន្នន័យដែលរដ្ឋបាលចិនផ្ញើមកឱ្យនោះ មិនទាន់គ្រប់គ្រាន់ចំពោះការវាយតម្លៃពីសមត្ថភាពក្នុងការឆ្លងរាតត្បាត ពីមនុស្ស ទៅមនុស្ស និងភាពប្រថុយប្រថានរបស់មនុស្សលោកនៅឡើយ។
របាយការណ៍ស៊ើបព័ត៌មានបែបស៊ីជម្រៅនេះ កើតឡើងក្នុងអំឡុងពេលដែល WHO កំពុងប្រឈមនឹងសំឡេងរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារទើបនឹងទទួលយកការតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការដំណើរការរបស់គ្រប់ភាគី ដែលការថ្លែងសរសើររដ្ឋបាលចិន របស់ WHO នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា កាន់ជើង និងសហការគ្នាជាមួយរដ្ឋបាលចិន រហូតដល់ថ្ងៃទី29 ឧសភា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានប្រកាសកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ WHO ដែលហុចផលឱ្យ WHO លែងទទួលបានប្រាក់បរិច្ចាគពីសហរដ្ឋអាមេរិកដល់ទៅ 450លានដុល្លារ និងដែលធ្វើឱ្យមានការជំទាស់ពីបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន។
AP មើលឃើញថា ព័ត៌មានទាំងអស់ខាងលើ បានបង្ហាញថា WHO មិនបានរួមដៃគ្នាជាមួយរដ្ឋបាលចិន ដូចការចោទប្រកាន់របស់មេដឹកនាំសហរដ្ឋអាមេរិកឡើយ ប៉ុន្តែ WHO មិនអាចធ្វើការបានយ៉ាងពេញទំហឹងឡើយ ដោយសារតែការប្រគល់ទិន្នន័យដែលមានតិចតួចបំផុត តាមដែលអាចធ្វើបានរបស់រដ្ឋបាលចិន តាមបទប្បញ្ញត្តិតែប៉ុណ្ណោះ។



បន្ទាប់ពីពិធីបួងសួង ក្រុមមនុស្សបានចាកចេញពីតំបន់សួនច្បារ ឆ្ពោះទៅកាន់សាលាក្រុង។ Sheila Jackson Lee ដែលជាតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យ នៅតំបន់ដែល Floyd រស់នៅ បានប្រកាសថា នឹងស្នើបង្កើតច្បាប់កែទម្រង់កងកម្លាំងនគរបាលនៅថ្ងៃទី4មិថុនាខាងមុខ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់ Floyd។


Floyd បានស្លាប់ដោយសារ “បេះដូង និងសួតលែងដំណើរការ ព្រោះតែត្រូវប៉ូលីសចាប់ក្រៀក និងសង្កត់ក” កាលពីថ្ងៃទី25ឧសភា នៅពេលត្រូវបានចាប់ខ្លួនពីបទចាយលុយក្លែងក្លាយ។ ហេតុការណ៍នេះបាននាំឱ្យមានបាតុកម្មជាច្រើនកើតឡើងនៅក្នុងទីក្រុងយ៉ាងតិចចំនួន140នៅសហរដ្ឋអាមេរិក ដើម្បីទាមទារយុត្តិធម៌ជូន Floyd។ បាតុកម្មទាំងនោះ បាននាំឱ្យមានអំពើហិង្សា ការឆក់ប្លន់ និងការបំផ្លិចបំផ្លាញទ្រព្យជាច្រើនកើតឡើង ហើយមនុស្សប្រមាណជា4,400នាក់ត្រូវបានចាប់ខ្លួន។
“សូមឈប់គិតថា សម្លេងរបស់យើងមិនមានសារសំខាន់ទៀតទៅ ហើយនាំគ្នាទៅបោះឆ្នោត។ ចូរកុំរង់ចាំស្ដាប់ការនិយាយពីអ្នកដទៃដែលថា អ្នកនេះ អ្នកនោះ យ៉ាងដូចម្ដេច។ ចូរស្វែងយល់ដោយខ្លួនឯងអំពីមនុស្សដែលអ្នកបានបោះឆ្នោតជ្រើសរើស” នេះជាសម្ដីប្រកបដោយសន្តិភាពរបស់ Terrence ដែលជាប្អូនប្រុសរបស់លោក George Floyd៕



ក្រុមហ៊ុន Amazon បានបង្ហោះសារនៅលើ Twitter អំពី “សង្គ្រាមប្រឆាំងនឹងការរើសអើងពូជសាសន៍ និងអយុត្តិធម៌” ប៉ុន្តែ មិនទាន់បានប្រកាសឱ្យដឹងអំពីគម្រោង ឬវិធីដែលក្រុមហ៊ុននេះនឹងលើកយកមកប្រើដើម្បីដោះស្រាយបញ្ហានេះនៅឡើយ។



ចំណែកក្រុមហ៊ុន The Walt Disney បានប្រកាសនៅលើ Twitter ថា “យើងប្រឆាំងចំពោះអំពើប្រកាន់ពូជសាសន៍។យើងគាំទ្រការបង្រួបបង្រួម។ យើងនៅជាមួយបុគ្គលិកស្បែកខ្មៅ និងសហគមន៍អ្នកមានសម្បុរស្បែកខ្មៅទាំងអស់។ យើងត្រូវតែសាមគ្គី និងបញ្ចេញមតិ”។
រីឯក្រុមហ៊ុន TokTok វិញ បានធ្វើការសុំទោសចំពោះhashtag “#BlackLivesMatter” និង “#GeorgeFloyd” ដែលបានបង្ហាញចំនួនអ្នកមើលស្មើ “0” ខណៈដែលការពិត វាមានដល់ទៅរាប់ពាន់លាននាក់ចូលមើល។ ក្រុមហ៊ុននេះបានបកស្រាយថា នេះជាកំហុសបច្ចេកទេស។ TikTok បានសន្យាថានឹងបរិច្ចាគ 3លានដុល្លារសម្រាប់មូលនិធីដើម្បីសហគមន៍ និង1លានដុល្លារផ្សេងទៀតសម្រាប់កម្មវិធីទប់ស្កាត់ការរើសអើងពូជសាសន៍ និងបញ្ហាអយុត្តិធម៌សង្គម។