ក្រុមមេដឹកនាំបាតុកម្មថៃ កាលពីយប់មិញ (16តុលា) បានប្រកាសបញ្ចប់បាតុកម្មនៅទីក្រុងបាងកក ក្រោយពីកងកម្លាំងប៉ូលិសប្រឆាំងកុបកម្មបានដាក់ពង្រាយរថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។
“បញ្ចប់បាតុកម្ម” នេះគឺជាសារមួយដែលត្រូវបានផ្ញើពីសមាជិកម្នាក់នៃក្រុមមេដឹកនាំចលនាបាតុកម្មកាលពីយប់ថ្ងៃទី16តុលា។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងនគរបាលប្រឆាំងកុបកម្មរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងបាតុករជាង2,000នាក់នៅក្នុងទីក្រុងបាងកកកាលពីរសៀលថ្ងៃទី16តុលា។ ក្រុមប៉ូលិសបានស្នើឱ្យក្រុមបាតុករត្រលប់ទៅផ្ទះ បើមិនដូច្នោះទេពួកគេនឹងត្រូវបំបែកហ្វូងដោយការបាញ់ទឹក។ ប៉ុន្តែ ក្រុមបាតុករបានបិទផ្លូវមួយកំណាត់ ច្រៀងបទចម្រៀងជាតិ និងស្នើឱ្យក្រុមប៉ូលិស “ចាកចេញ”។
បន្ទាប់មក ប៉ូលិសបានដំឡើងប្រព័ន្ធបាញ់ទឹក និងតម្រង់ទៅរកក្រុមបាតុករ នាំឱ្យបាតុករជួរមុខប្រើប្រាស់ឆត្រដើម្បីទប់ទល់ ក្នុងនោះមានអ្នកខ្លះបានគប់ដបជ័រសំដៅរកប៉ូលិសផងដែរ។ ក្រោយមក ក្រុមបាតុករត្រូវបានបំបែកយ៉ាងឆាប់រហ័ស ប៉ុន្តែពួកគេនិយាយថានឹងនៅតែបន្តធ្វើបាតុកម្ម។ យោងតាមមន្ទីរសុខាភិបាលនៃមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ប៉ូលិសចំនួន4នាក់ និងបាតុករម្នាក់បានរងរបួស។
“រដ្ឋាភិបាលកំពុងប្រើប្រាស់អំពើហិង្សាដើម្បីបំបែកចលនារបស់ពលរដ្ឋ” Tattep Ruangprapaikitseree ដែលជាមេដឹកនាំបាតុករម្នាក់និយាយដូច្នេះ។ Pin ដែលជានិស្សិតម្នាក់ វ័យ22ឆ្នាំ បានឱ្យដឹងថា៖ “ខ្ញុំត្រូវតែតស៊ូដើម្បីអនាគតរបស់ខ្ញុំ”។
នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha កាលពីថ្ងៃទី15តុលា បានចេញបទបញ្ជាបន្ទាន់មួយដែលហាមមិនឱ្យមានការប្រមូលផ្ដុំគ្នាលើសពី4នាក់ ប៉ុន្តែ មនុស្សប្រមាណ10,000នាក់បានជួបជុំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំងតវ៉ានៅក្នុងថ្ងៃដដែលនោះ បើទោះជាមានការព្យាយាមបំបែកពីកងកម្លាំងប៉ូលិសក៏ដោយ។
ក្រុមបាតុករបានចោទប្រកាន់លោក Prayuth ដែលបានឡើងកាន់កាប់អំណាចក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ2014ថា បានប្រើឧបាយកលក្នុងការបោះឆ្នោតកាលពីឆ្នាំទៅដើម្បីបន្តក្ដោបក្ដាប់អំណាច។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយយុត្តិធម៌ និងបានអះអាងថា លោកនឹងមិនលាលែងពីតំណែងនោះឡើយ។
ក្រុមបាតុករក៏បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកែទម្រង់របបយោធាផងដែរ។ ជាងនេះ ក្រុមបាតុករក៏បានស្នើឱ្យរាជវង្សមានតម្លាភាពជាងបច្ចុប្បន្ន ទាក់ទងនឹងឯកសារហិរញ្ញវត្ថុនៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងដាំក្បាលចុះដោយសារ Covid-19 នេះ។
ជាទូទៅ បាតុកម្មបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែមានហេតុការណ៍តែមួយគាត់ដែលបាននាំឱ្យអាជ្ញាធរយកជាលេសដើម្បីអនុវត្តបទបញ្ជាបន្ទាន់ដែលបណ្ដាលឱ្យមានការចាប់ខ្លួនបាតុករ2រូប នោះគឺហេតុការណ៍ឡោមព័ទ្ធរថយន្តដែលកំពុងដឹកមហេសី Suthida។ ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលវិញបានឱ្យដឹងថា បាតុកម្មបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ៕
ប្រភព៖ Reuters


នៅពេលលោកឈប់និយាយដោយសារតែអាការក្អក ទូរទស្សន៍ជាតិចិន (CCTV) ក៏បានបែរកាមេរ៉ាទៅរកតំណាងរាស្ត្រផ្សេងទៀត។ យ៉ាងនេះក្ដី គេនៅតែឮសំឡេងក្អករបស់លោក និងសំឡេងលោកលើកកែវទឹកមកពិសាដើម្បីផ្សើមបំពង់ក។

ក្នុងហ្វូងមនុស្ស មានបាតុករម្នាក់កាន់បដាមួយដែលមានសរសេរសរសេរថា៖ “ផ្ញើជូនគ្រួសារនិងមិត្តភ័ក្ដិ បើសិនជាខ្ញុំជួបបញ្ហាអ្វី សូមកុំបន្ទោសព្រោះតែខ្ញុំបានមកធ្វើបាតុកម្ម ចូរបន្ទោសទៅលើអ្នកធ្វើបាបមនុស្ស”។
សូមបញ្ជាក់ថា ចលនាបាតុកម្មនៅប្រទេសថៃ បានងើបឡើងវិញចាប់ពីខែកក្កដា ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha លាលែងពីតំណែង កែទម្រង់របបយោធាដែលដឹកនាំដោយមហាក្សត្រថៃ បង្កើតរដ្ឋធម្មនុញ្ញថ្មី និងធ្វើការបោះឆ្នោត។ ភាគីបាតុករយល់ថា មិនចាំបាច់លុបចោលរបបយោធានៅប្រទេសថៃ ប៉ុន្តែ គេត្រូវការកាត់បន្ថយអំណាចរបស់ស្ដេចទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។







