លោក Trump ទើបតែបានឈ្នះនៅ Florida ដណ្ដើមបាន148សំឡេងគាំទ្រពីប្រតិភូតំណាងម្ចាស់ឆ្នោត ក្នុងគ្រាដែលលោក Biden បានឈ្នះនៅក្នុងរដ្ឋចំនួន14 និងរដ្ឋធានីវ៉ាស៊ីងតោន និងដណ្ដើមបានសន្លឹកឆ្នោត207សំឡេង។
លទ្ធផលមុននេះបង្ហាញថា លោក Trump បានឈ្នះនៅ Florida ដែលជារដ្ឋយុទ្ធសាស្ត្រ ចំណែកលោក Biden ដណ្ដើមបានសន្លឹកឆ្នោត55សន្លឹកបន្ថែមទៀតពីប្រតិភូតំណាងម្ចាស់ឆ្នោតនៅ California។
– Trump ឈ្នះនៅក្នុងរដ្ឋ៖ Alabama, Kentucky, Tennessee, Oklahoma, Arkansas, Mississippi, Virginia ខាងលិច, Indiana, Missouri, Carolina ខាងត្បូង, Lousiana, Dakota ខាងត្បូង, Dakota ខាងជើង, Wyoming, Nebraska, Kansas, Utah, Idaho, Florida។
– Biden ឈ្នះនៅក្នុងរដ្ឋ៖ Illinois, New Jersey, Virginia, Massachusetts, Connecticut, Rhode Island, Washington DC, Delaware, Vermont, New Mexico, New York, Colorado, New Hampshire, Oregon, California។
























ផ្ទុយមកវិញ នៅក្នុងបណ្ដារដ្ឋដែលមិនបានរាប់សន្លឹកឆ្នោតដែលបោះតាមការផ្ញើសំបុត្ររហូតដល់ថ្ងៃទី3វិច្ឆិកានេះ សន្លឹកទាំងនោះនឹងត្រូវការវិធីសាស្ត្រច្រើនក្នុងការចាត់ការ ដូច្នេះសន្លឹកឆ្នោតដែលបោះផ្ទាល់ក្នុងថ្ងៃបោះឆ្នោតនេះតែងត្រូវបានរាប់បានមុន។ ជាមួយនឹងវិធីនេះ លទ្ធផលដំបូងនៅក្នុងបណ្ដារដ្ឋខាងលើនេះ អាចលំអៀងទៅរកលោក Trump។
