បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden មានគម្រោងធ្វើសេចក្ដីថ្លែងការណ៍ពីទីក្រុង Wilmington ក៏ប៉ុន្តែ បានពន្យារពេលវិញ ដើម្បីរង់ចាំលទ្ធផលរាប់សន្លឹកឆ្នោតពីរដ្ឋ Pennsylvania ជាកន្លែងដែលអាច “កាត់ក្ដី” បានថា លោក Biden បានជាប់ឆ្នោត ឬយ៉ាងណា។
តាមគម្រោង លោក Biden នឹងត្រូវឡើងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅយប់ថ្ងៃទី6វិច្ឆិកា (7វិច្ឆិកានៅកម្ពុជា) បើទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ រហូតដល់ម៉ោង21និង30នាទីហើយ (ម៉ោង9កន្លះព្រឹកថ្ងៃទី7វិច្ឆិកានៅកម្ពុជា) លោក Biden នៅតែមិនទាន់បង្ហាញវត្តមាន ឬជូនដំណឹងអ្វីមួយនៅឡើយ នៅក្នុងពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុង Pennsylvania មិនទាន់បានបញ្ចប់។ លោក Biden កំពុងនាំមុខលោក Trump ជិត22,000សំឡេងនៅក្នុងរដ្ឋនេះ។
មុននេះ ប្រធានាធិបតី Donald Trump បានព្រមានលោក Biden ដោយការសរសេរនៅលើទំព័រ Twitter កាលពីថ្ងៃ6ទីវិច្ឆិកាថា៖ “Joe Biden មិនគួរប្រកាសប្រកបដោយកំហុសឆ្គងថាជាប់ឆ្នោតប្រធានាធិបតី។ ខ្ញុំក៏អាចប្រកាសបែបនេះបានដែរ។ នីតិវិធីផ្លូវច្បាប់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ”។
ប្រភពពីក្រុមអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានអះអាងថា លោក Biden នឹងនៅតែធ្វើសេចក្ដីថ្លែងការណ៍ ប៉ុន្តែមិនបានឱ្យដឹងជាក់លាក់អំពីពេលវេលានោះទេ។
ប្រភព៖ Bloomberg






-សារព័ត៌មាន CNN បានចុះផ្សាយថា៖ Joe Biden បាន 253សំឡេង ខណៈ Donald Trump បាន 213សំឡេង។
-សារព័ត៌មាន BBC៖ Joe Biden បាន 253សំឡេង ទល់នឹង Donald Trump 214សំឡេង។
-សារព័ត៌មាន Theguardian៖ Joe Biden បាន 264សំឡេង (ប្រហែលមិនទាន់ធ្វើបច្ចុប្បន្នភាព) ខណៈ Donald Trump បាន 214សំឡេង។
-សារព័ត៌មាន New York Times៖ Joe Biden បាន 253សំឡេង និង Donald Trump បាន 214សំឡេង។


អចលនទ្រព្យខាងលើនេះ មានតម្លៃប្រមាណជា 4.7លានដុល្លារអាមេរិក នេះបើតាមគេហទំព័រ Zillow។
ភូមិគ្រឹះនេះមានរចនាតាមបែបបទ Georgia និងត្រូវបានគេប្រៀបប្រដូចទៅនឹងសេតវិមានខ្នាតតូច លាក់ខ្លួននៅលើផ្ទៃដីដែលពោរពេញដោយម្លប់រុក្ខជាតិ។
ភូមិគ្រឹះដែលមានទំហំជិត 1,115ម៉ែត្រការ៉េនេះ មានបន្ទប់គេងចំនួន5 និងបន្ទប់ទឹកចំនួន10។
បន្ទប់ទទួលភ្ញៀវធំទូលាយ និងមានចង្ក្រានកម្ដៅធ្វើអំពីថ្មម៉ាបយ៉ាងស្រស់ស្អាត។
បង្អួចស្ថិតនៅជុំវិញ ដែលអាចឱ្យគេគយគន់សួនច្បារ ក៏ដូចជាទិដ្ឋភាពខាងក្រៅ និងទទួលពន្លឺពីធម្មជាតិបានយ៉ាងល្អ។
បន្ទប់សម្រាប់គ្រួសារ ត្រូវបានរចនាឡើងប្រកបដោយភាពកក់ក្ដៅ ជួយឱ្យមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នា។
ផ្ទះបាយធំទូលាយជាមួយនឹងរចនាបែបបើកចំហ បំពាក់សម្ភារចម្អិនអាហារទាន់សម័យ និងមិនមានខ្វះចន្លោះអ្វីឡើយ។
បន្ទប់គេងដែលធំជាងគេ មានភាពប្រណិតខ្លាំង និងប្រើប្រាស់ពណ៌សស្រទន់ជាចម្បង ប្រកបដោយភាពថ្លៃថ្នូរ បង្កើតបានជាអារម្មណ៍ធូរស្រាល និងមានផាសុកភាព។
បន្ទប់ទទួលទានអាហារចម្បងរបស់ភូមិគ្រឹះនេះក៏ធំទូលំទូលាយ និងលេចធ្លោដោយជញ្ជាំងដែលមានគំនូរយ៉ាងប្លែកភ្នែក។
ក្រៅពីនេះ ភូមិគ្រឹះក៏មានទីលានចតរថយន្តធំល្មម និងមានបន្ទប់ហាត់ប្រាណ រួមនឹងបន្ទប់ស្ទីមផងដែរ៕


