កែវយឹតអវកាស Hubble បានជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញគន្លងគោចររបស់ HD106906 b ដែលជាភពខាងក្រៅប្រព័ន្ធព្រះអាទិត្យកំពុងស្ថិតនៅយ៉ាងឆ្ងាយ និងវិលជុំវិញផ្កាយមេមួយគូរបស់វា ជាមួយនឹងគន្លងគោចរខុសពីធម្មតា។
អ្នកវិទ្យាសាស្ត្រជាចច្រើន តាំងតែពីយូរណាស់មកហើយ បានសង្ស័យថា មានភពមួយមិនទាន់ត្រូវបានរកឃើញ កំពុងតែគោចរនៅជាយប្រព័ន្ធព្រះអាទិត្យ ដែលឆ្ងាយជាងខ្សែក្រវាត់អាចម៍ផ្កាយ Kuiper ដែលជាតំបន់សម្បូរទៅដោយអាចម៍ផ្កាយតូចធំ ស្ថិតនៅខាងក្រៅគន្លងគោចររបស់ភពណិបទូន។ ទោះជាមិនទាន់រកឃើញភពណាមួយបែបនេះ ប៉ុន្តែពួកគេជឿថា វត្តមានរបស់វានឹងបកស្រាយអំពីភាពមិនប្រក្រតីរបស់បណ្ដាអាចម៍ផ្កាយនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper មិនបាន។
HD106906 b គឺជាភពមួយដែលស្ថិតក្នុងប្រព័ន្ធផ្កាយមួយគូ ដែលមានចម្ងាយពីផែនដីប្រមាណ 336 ឆ្នាំពន្លឺ អាចផ្ដល់តម្រុយអំពីភពទី 9 នៃប្រព័ន្ធព្រះអាទិត្យ។ ភពខាងក្រៅប្រព័ន្ធប្រព័ន្ធព្រះអាទិត្យនេះ ស្ថិតនៅយ៉ាងឆ្ងាយពីផ្កាយមេ ហើយវាត្រូវចំណាយដល់ 15,000 ឆ្នាំដើម្បីវិលបានមួយជុំផ្កាយមេរបស់វា។ HD106906 b មានទម្ងន់ធ្ងន់ជាង 11 ដង បើធៀបនឹងភពព្រហស្បតិ៍ ដែលជាភពធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យ។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ HD106906 តាំងពីឆ្នាំ 2013 ប៉ុន្តែ មិនទាន់កំណត់បានអំពីគន្លងគោចររបស់វា។ ពួកគេមិនដឹងច្បាស់ថា វាកំពុងវិលជុំវិញផ្កាយមួយគូនេះ ឬគ្រាន់តែជាភពមួយដែលកំពុងអណ្ដែតត្រសែតចេញឆ្ងាយពីប្រព័ន្ធផ្កាយមេរបស់វា។
នៅក្នុងការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Astronomical កាលពីថ្ងៃទី 10 ធ្នូ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញការបំផ្លាស់ទីរបស់ HD106906 b ដោយមានជំនួយពីកែវយឹតអវកាស Hubble។ HD106906 b អាចឆ្លងកាត់ដំណាក់កាលមួយដែលបណ្ដាលឱ្យភពទី 9 របស់ប្រព័ន្ធព្រះអាទិត្យត្រូវខ្ទាតចេញឆ្ងាយ។

អ្នកវិទ្យាសាស្ត្រ Meiji មកពីសាកលវិទ្យាល័យ Berkeley នៅ California បាននិយាយថា៖ « HD106906 b នៅសែនឆ្ងាយពីផ្កាយមេមួយគូ និងមានកន្លងគោចរចម្លែក ដូចទៅនឹងការសន្និដ្ឋានអំពីភពទី 9 នៃប្រព័ន្ធព្រះអាទិត្យ។ ប្រការនេះធ្វើឱ្យមានសំណួរសួរថា តើបណ្ដាភពដូច្នេះ បានកកើតឡើង និងរីកចម្រើនបានយ៉ាងដូចម្ដេច ដើម្បីមានស្ថានភាពដូចបច្ចុប្បន្ន?
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា មានប្រការជាច្រើនមិនទាន់ត្រូវបានរកឃើញ ជុំវិញភព HD106906 b នេះ។ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ថា តើហេតុអ្វីបានជាវានៅឆ្ងាយពីផ្កាយមេរបស់វា។ វាអាចកកើតឡើងនៅជិតតំបន់កណ្ដាល ប៉ុន្តែក្រោយមកក៏ត្រូវខ្ទាតចេញឆ្ងាយដោយប្រការណាមួយ ឬក៏វាកកើតឡើងដំបូងនៅខាងក្រៅជាយប្រព័ន្ធផ្កាយមេនេះក៏ថាបាន៕
ប្រភព៖ Independent


Google Maps បានណែនាំឱ្យយុវជនទាំងពីររូបនេះ ធ្វើដំណើរទៅតាមផ្លូវល្បឿនលឿន ឈ្មោះថា Kolyma ដែលល្បីថា ជាផ្លូវត្រជាក់បំផុតក្នុងពិភពលោក។ ផ្លូវនេះ ត្រូវបានគេហៅថា Road of Bones (ផ្លូវរបស់ឆ្អឹង)។ ផ្លូវនេះស្ថិតនៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ថ្នាក់បានសម្លាប់មនុស្សប្រមាណ 250,000 នៅក្នុងអំឡុងពេលកំពុងស្ថាបនា។
ភាពគ្រោះថ្នាក់របស់ផ្លូវនេះ បាននាំឱ្យរដ្ឋាភិបាលរុស្ស៊ី បិទដំណើរការតាំងពីទសវត្សរ៍ទី 70 នៃសតវត្សរ៍មុន។ ប្រជាជនក្នុងតំបន់ សុទ្ធតែបានដឹងអំពីគ្រោះថ្នាក់នេះ និងតែងតែធ្វើដំណើរវាងតាមផ្លូវដទៃ បើទោះវាឆ្ងាយជាងការធ្វើដំណើរតាមផ្លូវនេះ ប្រហែល 200គីឡូម៉ែត្រក៏ដោយ។ ក៏ប៉ុន្តែ គួរឱ្យស្ដាយ Google Maps និងអ្នកដំណើរពីចម្ងាយដូចជា Sergey និង Vladislav មិនបានដឹងអំពីប្រការនេះ។
ក្នុងរយៈពេល 1សប្ដាហ៍ដែលជាប់គាំងក្នុងព្រឹលលើដងផ្លូវ យុវជនទាំងពីររូបនេះ បានតស៊ូដើម្បីរស់ ដោយការព្យាយាមស្វែងរកឧសក្បែរផ្លូវដើម្បីដុតយកកំដៅ។ ពួកគេថែមទាំងដុតកង់ឡានទៀតផងដើម្បីរក្សាជីវិត។ ទូរស័ព្ទរបស់ពួកគេក៏លែងដំណើរការ ដោយក៏ព្រោះតែអាកាសធាតុត្រជាក់ដល់ -50 អង្សាសេ៕




នៅពេលបានបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងលើមនុស្សក្នុងដំណាក់កាលទីមួយ ក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចវាយតម្លៃបានថា បរិមាណថ្នាំកម្រិតណាមានសុវត្ថិភាពបំផុត រួមនឹងសមត្ថភាពនៃការបង្កើតអង់ទីក័រ ក៏ដូចជាការប្រមូលទិន្នន័យដំបូងដើម្បីឈានដល់ការពិសោធលើមនុស្សដំណាក់កាលទីពីរ។ ដំណាក់កាលទីពីរនឹងត្រូវប្រើប្រាស់លទ្ធផលនៃការស្រាវជ្រាវរបស់ដំណាក់កាលទីមួយដើម្បីអនុវត្ត និងបន្ថែមក្រុមគោលដៅជាកុមារអាយុក្រោម 12ឆ្នាំ ឬមនុស្សចាស់អាយុចាប់ពី 60ឆ្នាំឡើងទៅ។
Nanocovax គឺជាវ៉ាក់សាំងប្រឆាំង Covid-19 ដំបូងរបស់វៀតណាម ដែលបានពិសោធនៅលើមនុស្ស។ បច្ចុប្បន្ន ប្រទេសនេះនៅមានបេក្ខភាពវ៉ាក់សាំង Covid-19 ចំនួន 3 ទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍នៅលើសត្វ៕






