ក្រុមទាហានដែលបានដាក់ពង្រាយនៅរដ្ឋធានីវ៉ាស៊ីងតោន ត្រូវបានបញ្ជូនមកពីរដ្ឋមួយចំនួន រួមមាន Arizona, Colorado, Delaware, Illinois, Maryland, New Jersey, New Mexico, New York, Ohio, Pennsylvania, Vermont, Virginia និងរដ្ឋ Washington ជាមួយនឹងការបន្ថែមទាហានមួយចំនួនផ្សេងទៀតពីបណ្ដារដ្ឋ Wisconsin, Nebraska, Oklahoma, New Mexico និងរដ្ឋ Maine ផងដែរ៕
គណនីរបស់លោក Donald Trump ត្រូវបាន Twitter បិទដោយគ្មានកាលកំណត់
Google និង Apple ក៏បានធ្វើសកម្មភាពប្រហាក់ប្រហែលនេះទាក់ទិននឹងអំពើហិង្សាកន្លងមក។ Google បានលុប Parler (កម្មវិធីដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលនៃបាតុកម្មបែបអភិរក្សនិយមក្នុងពេលកន្លងនៅសហរដ្ឋអាមេរិក) ចេញពីផ្សារកម្មវិធីរបស់ខ្លួនកាលពីថ្ងៃទី 17 មករា ដើម្បីការពារអ្នកប្រើប្រាស់នៅលើ Google Play។
ក្នុងគ្រានោះដែរ មុនពេលលុបចេញពី App Store ក្រុមហ៊ុន Apple បានស្នើឱ្យ Parler លុបសារដែលបានបំពានគោលការណ៍ក៏ដូចជាលើកឡើងអំពីវិធីសាស្ត្រត្រួតពិនិត្យខ្លឹមសារក្នុងអនាគត ប៉ុន្តែ Parler មិនធ្វើតាម។ បន្ទាប់មក កាលពីថ្ងៃទី 9 មករា Parler ក៏ត្រូវបានលុបចេញពី App Store។
កាលពីថ្ងៃទី 13 មករា នាយករដ្ឋមន្ត្រីព័រទុយហ្គាល Antonio Costa បានប្រកាសថា ប្រទេសនេះនឹងដាក់បម្រាមគោចរជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដែលបង្កជំងឺរលាកសួត Covid-19។