ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទើបតែបានបង្កើតក្រុមការងារពិសេសមួយដែលទទួលខុសត្រូវលើបញ្ហាប្រទេសចិន នៅក្នុងកិច្ចប្រជុំមួយដែលមានវត្តមានរបស់រដ្ឋមន្ត្រី Lloyd Austin រួមនឹងក្រុមមេដឹកនាំកងទ័ព និងក្រុមស៊ើបការណ៍សម្ងាត់។
«កិច្ចប្រជុំថ្ងៃនេះគឺដើម្បីកំណត់បេសកកម្ម ផែនការពេលវេលា និងកិច្ចការបន្ទាប់របស់ក្រុមការងារ អមដោយការវាយតម្លៃរួមអំពីគោលនយោបាយ កម្មវិធី និងដំណើរការរបស់ក្រសួងការពារជាតិនៅក្នុងបញ្ហាទាំងឡាយដែលទាក់ទិននឹងប្រទេសចិន» លោក John Kirby បានឱ្យដឹងកាលពីថ្ងៃទី 1 មីនា (ម៉ោងក្នុងស្រុក)។
យោងតាមការប្រកាសរបស់មន្ទីរបញ្ចកោណ ជាច្រើនឆ្នាំមកនេះមានយោបល់ជាច្រើនត្រូវបានលើកឡើងដើម្បីទប់ទល់នឹង «ការបង្កហេតុកាន់តែខ្លាំងឡើងរបស់ចិន» នៅក្នុងវិស័យមួយចំនួន។ លើកនេះ រដ្ឋមន្ត្រីការពារជាតិចង់បានការវាយតម្លៃឡើងវិញដើម្បីបន្តសកម្មភាព «ទៅតាមវិធីល្អបំផុត»។

លោក John Kirby អ្នកនាំពាក្យរបស់ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក បានបន្ថែមថា៖ «ការវាយតម្លៃនេះនឹងជួយឱ្យក្រុមការងារបង្កើតគោលដៅជាក់លាក់ និងប្រមូលផ្ដុំនូវបញ្ហាអាទិភាពបំផុត អមជាមួយនឹងសកម្មភាពជាក់ស្ដែង ក៏ដូចជាដាក់ចេញនូវថេរវេលាក្នុងការដោះស្រាយបញ្ហាប្រឈមនឹងចិន»។
ក្រុមការងារទទួលបន្ទុកបញ្ហាប្រទេសចិនរបស់មន្ទីរបញ្ចកោណនេះគឺជាផ្នែកមួយនៃការពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកជាមួយនឹងចិន។ ក្រុមការងារខាងលើនេះនឹងផ្ដោលសំខាន់ទៅលើអន្តរកម្មរបស់មន្ទីរបញ្ចកោណជាមួយនឹងប្រទេសចិន នេះបើតាមលោក John Kirby។
ក្រុមការងារនេះ តាមគម្រោងនឹងបញ្ចប់ការវាយតម្លៃរបស់ខ្លួននៅក្នុងរយៈពេល 4 ខែទៀត។ លោក John Kirby បញ្ជាក់ថា៖ «ការវាយតម្លៃស្ទើរតែទាំងអស់នឹងស្ថិតក្នុងប្រភេទកិច្ចការសម្ងាត់ ប៉ុន្តែ យើងនឹងប្រកាសឱ្យដឹងនូវអ្វីដែលយើងអាចធ្វើបាន»៕
ប្រភព៖ Financial Times
ប្រែសម្រួល៖ បុត្រា


Muhammad Nurul Asrori ដែលជាមន្ត្រីតាមដានភ្នំភ្លើង Sinabung ឱ្យដឹងថា នេះគឺជាផ្សែង និងផេះធូលីធំបំផុតដែលគាត់មិនធ្លាប់បានឃើញរាប់ចាប់ពីឆ្នាំ 2010។ មន្ត្រីរូបនេះក៏បានព្រមានថា ផេះ និងធូលីនៅតែអាចកើតឡើងច្រើនជាងនេះ ព្រោះថា កម្អែដ៏ធំរបស់ភ្នំភ្លើងនេះ អាចផ្ទុះឡើងគ្រប់ពេល។


តាមដងផ្លូវនៅទីក្រុង Yangon បាតុករបានយករូបថតរបស់មេដឹកនាំយោធា Min Aung Hlaing បិទទៅលើដី និងមានសរសេរថា «អាម៉ាស់ចំពោះលោក យើងនឹងមិនលើកលែងទោសឱ្យលោកឡើយ»។
វីដេអូនានាដែលត្រូវបានចែករំលែកលើបណ្ដាញសង្គម បានបង្ហាញអំពីទិដ្ឋភាពមនុស្សជាច្រើននាក់ដេកដួលក្នុងថ្លុកឈាមនៅតាមដងផ្លូវក្នុងទីក្រុង ខណៈដែលបាតុករផ្សេងទៀតខំរត់គេចខ្លួនពីក្រុមប៉ូលិស និងផ្សែងបង្ហូរទឹកភ្នែក។ ការបង្រាបបាតុករពីសំណាក់អាជ្ញាធរមីយ៉ានម៉ា បាននាំឱ្យមានការរិះគន់ និងថ្កោលទោសពីសំណាក់អន្តរជាតិ។
ក្រុមវេជ្ជបណ្ឌិតនៅ Mandalay បញ្ជាក់ថា មានការផ្ទុះអាវុធចំនួន 3 លើក នាំឱ្យមានការស្លាប់ និងរបួសជាច្រើននៅទីនេះ។ ទីក្រុង Yangon និងទីក្រុង Mawlamyine ក៏មានករណីបាញ់ប្រហារពីសំណាក់ក្រុមប៉ូលិសស្រដៀងគ្នានេះដែរ។ សេចក្ដីប្រកាសពីអង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេមានរបាយការណ៍អំពីករណីស្លាប់ «ដោយសារគ្រាប់កាំភ្លើងដែលបាញ់សំដៅហ្វូងបាតុករ» នៅ Yangon, Mandalay, Dawei និងទីក្រុងមួយចំនួនទៀត រួមមាន Myeik, Bago និង Pokokku ផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ 1988 និង 2007 កងទ័ពភូមា ក៏ធ្លាប់បានរំសាយចលនាប្រជាធិបតេយ្យ ដោយការបាញ់រះសំដៅហ្វូងបាតុករដូចករណីថ្ងៃទី 28 កុម្ភ ឆ្នាំ 2021 នេះដែរ៕


សូមរំលឹកថា បាតុកម្មនៅប្រទេសថៃ បានផ្ទុះឡើងចាប់ពីខែកក្កដា ឆ្នាំ 2020 រហូតដល់បច្ចុប្បន្ន។ ចលនាបាតុកម្មនេះ ផ្ដោតទៅលើបញ្ហា 3 ចំណុច រួមមាន ការទាមទារឱ្យនាយករដ្ឋមន្ត្រី Prayuth ចុះចេញពីតំណែង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកំណែទម្រង់របបយោធារបស់មហាក្សត្រ Maha Vajiralongkorn។
