រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃទី16 ខែឧសភា បានឱ្យដឹងថា ទីក្រុងប៉េកាំង បានលើកឡើងនូវសំណើចំនួន 4ចំណុច ទាក់ទិននឹងការកើនឡើងនៃភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាលេស្ទីន។
នៅក្នុងកិច្ចប្រជុំតាមអនឡាញបើកចំហលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC/United Nations Security Council) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឱ្យដឹងថា ជំលោះរវាង អ៊ីស្រាអែល និង ប៉ាលេស្ទីន បានបង្កការស្លាប់យ៉ាងច្រើន ក្នុងនោះមានទាំងកុមារ និងស្ត្រីផងដែរ។ ស្ថានភាពនេះពិតជាធ្ងន់ធ្ងរខ្លាំងណាស់ និងចាំបាច់ត្រូវតែមានបទឈប់បាញ់ និងផ្អាករាល់សកម្មភាពហិស្សា។
លោក Wang Yi បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ប្រញាប់ទប់ស្កាត់ស្ថានការណ៍ កុំឱ្យអាក្រាក់ជាងនេះ ដើម្បីជួយឱ្យតំបន់នេះ ចៀសវាងបាននូវការធ្លាក់ទៅក្នុងភាពវឹកវរជាថ្មី និងការពារអាយុជីវិតរបស់ប្រជាជន។
នៅចំពោះមុខស្ថានការណ៍តានតឹងនាបច្ចុប្បន្ន ប្រទេសចិន បានលើកឡើងនូវសំណើចំណាត់ការចំនួន 4ចំនុច រួមមាន បទឈប់បាញ់ និងផ្អាករាល់អំពើហិង្សា, ជំនួយមនុស្សធម៌ជារឿងចាំបាច់, ជំនួយជាអន្តរជាតិជាកាតព្វកិច្ច, និង «ដំណោះស្រាយ រដ្ឋពីរ» គឺជាដំណោះស្រាយឫសគល់។

យោងតាមលោក Wang Yi ប៉ាលេស្ទីន តែងតែជាចំណុចស្នូលនៅក្នុងបញ្ហាមជ្ឈិមបូព៌ា។ លុះត្រាបញ្ហាប៉ាលេស្ទីន ត្រូវបានដោះស្រាយទាំងស្រុង ដោយយុត្តិធម៌ និងយូរអង្វែង ទើបតំបន់មជ្ឈិមបូព៌ា អាចទទួលបានសន្តិភាព និងសន្តិសុខយូរអង្វែង។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ តំណាងបណ្ដាប្រទេសដែលបានចូលរួម ក៏បានអំពាវនាវឱ្យឈប់បាញ់ជាបន្ទាន់ និងផ្អាកសកម្មភាពហិង្សា រវាង អ៊ីស្រាអែល និងប៉ាលេស្ទីន, បន្ថយភាពតានតឹងនៃស្ថានការណ៍ ខណៈគោរពធ្វើតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិន កំពុងកាន់កាប់តំណែងជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់ខែឧសភានេះ៕
ប្រភព៖ Xinhua
ប្រែសម្រួល៖ បុត្រា




ក្រៅពីអ្នកស្លាប់ខាងលើ ការវាយប្រហាររបស់ អ៊ីស្រាអែល ក៏បានធ្វើឱ្យមានអ្នករបួសជាង 50នាក់បន្ថែមទៀតផងដែរ។ ក្រុមអ្នកជួយសង្គ្រោះ កំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែក។ នេះគឺជាថ្ងៃដែលកងជីវពល ហាម៉ាស រងការវាយប្រហារធ្ងន់ធ្ងរបំផុត ចាប់តាំងពី ប៉ាលេស្ទីន និង អ៊ីស្រាអែល ផ្ដើមការប្រយុទ្ធគ្នាកាលពីដើមសប្ដាហ៍នេះ។

ប្រភព៖ Worldometers, ក្រសួងសុខាភិបាល






យោងតាមទំព័រ The Verge បានឱ្យដឹងថា តាមផែនការ ចិននឹងបញ្ជូនយានរ៉ូបូតមួយគ្រឿង ឱ្យធ្វើការនៅលើដីភពអង្គារ ដែលនេះនឹងជួយឱ្យចិនក្លាយជាប្រទេសទីពីរដែលមានយានចុះចត និងដំណើរការកិច្ចការស្រាវជ្រាវនៅលើភពនេះ បន្ទាប់ពីសហរដ្ឋអាមេរិក (បានហោះហើរ ទៅកាន់ភពអង្គារ 8លើកមកហើយ)។
ក្រោយការធ្វើដំណើរជិត 7ខែ យាន Tianwen-1 ក៏បានគោចរជុំវិញភពក្រហមនេះ ចាប់ពីថ្ងៃទី10 ខែកុម្ភៈ ហើយក្រោយមកក៏បានបញ្ជូនរូបភាពយ៉ាងច្បាស់ជាច្រើន មកកាន់ផែនដី៕

